សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, August 31, 2013

សង្គ្រាម​វាយប្រហារ​ប្រទេស​ស៊ី​រី អាច​គ្រាន់តែ​ជា​សមរភូមិ សាកល្បង​សព្វាវុធ​ទំនើបៗ រវាង​រុស្ស៊ី​និង​អាមេរិក

​ប្រទេស​ស៊ី​រី ៖ ទន្ទឹម​ពេលដែល​​អា​ មេ​រិក បាន​​ប្តេជ្ញា​​ប្រើ​​ក​ម្លាំង​យោ​ធា លើ​​ប្រ​ទេស​​ស៊ី​​រី បើ​ទោះ​បី​ជា​​ស​ម្ព័ន្ធ​មិត្ត​​មួយ​ចំនួន ហាក់​ដូច​ជា​​កំពុង​​ស្ទាក់​ស្ទើរ គេ​ស​ង្កេត​ឃើញ​​មេ​ដឹក​នាំ​​ស៊ី​រី បាន​​ព្យា​យាម​​ប្រមូល​​ទិញ សព្វា​វុធ​​ទំនើបៗ​​ពី​ប្រទេស​រុស្ស៊ី មក​ទប់​ទល់នឹង​ការវាយប្រហារ​របស់​អា​មេ​រិ​ក ដែល​អាច​កើតឡើង​នាពេលខាងមុខ ។

ប្រភពព័ត៌មាន​ដែល​មិន​បញ្ចេញ​ឈ្មោះ នៅក្នុង​វិស័យ​ឧស្សាហកម្ម​ការពារជាតិ​រុស្ស៊ី បានឱ្យដឹងថា លោក​អាល់ អាសាដ បាន​ទូទាត់​ទឹកប្រាក់​ក្នុង​កិច្ចព្រមព្រាង ទិញ​កាំជ្រួច​មី​ស៊ី​ល ការពារ​ដែនអាកាស S300 ដែលមាន​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ និង​កិច្ចព្រមព្រាង ទិញ​យន្ដហោះ​ហ្វឹកហ្វឺន​យន្ដហោះ ចម្បាំង​វាយលុក ៣៦​គ្រឿង ដែលមាន តម្លៃ ៥៥០​លាន​ដុល្លារ​ទៀត ។ ជាមួយ នឹង​ការទូទាត់​ប្រាក់​កក់​ពីមុន​នោះ រុស្ស៊ី អាច​នឹង​ផ្ដល់​កាំជ្រួច​មី​ស៊ី​ល ការពារ​ដល់​ស៊ី​រី ក្នុងពេលដែល​ស៊ី​រី ត្រូវការ​ជា​ចាំបាច់ សម្រាប់​ទប់ទល់ ជាមួយ​លោកខាងលិច ដែលជា​សត្រូវ គំរាមកំហែង ដល់​ផលប្រយោជន៍​របស់​រុស្ស៊ី​ផងដែរ ។
 
​តាម​ការប៉ាន់ប្រមាណ​ មួយ​បាន​ឲ្យ​ដឹងថា អាវុធ​របស់​រុស្ស៊ី​កំពុងតែ ត្រូវបាន​ប្រើប្រាស់ ក្នុង​ជួរ​ទាហាន​រដ្ឋាភិបាល​ស៊ី​រី មាន​រហូតដល់​ជាង ៥០​ភាគរយ ភាគច្រើន​ទិញ​មុនពេល សង្គ្រាមស៊ីវិល​កើតឡើង​។ ក្រុម​អ្នកឯកទេស របស់​អ៊ីស្រាអែល​បាន​បញ្ជាក់ថា ស៊ី​រី​បាន​ទិញ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ទំនើបៗ​ខាងលើ រហូតដល់ ១៥០០​ដើម  និង​ជើង​ទម្រ​ចល័ត ៥០​គ្រឿង​ដែល​អាច ដាក់ពង្រាយ​ទីតាំង​សំខាន់ៗ ដើម្បី​ទប់ទល់​រាល់​ការវាយប្រហារ​ពី​អាមេរិក​។

ដោយឡែក កាំជ្រួច​មី​ស៊ី​ល Tomahawk ប្រមាណ ៤០០​ដើម ដែល​អាមេរិក ត្រៀម​វាយប្រហារ​មិន​គ្រប់ សម្រាប់​ការ​អេះរមាស់​ឱ្យ​ស៊ី​រី នោះទេ  ព្រោះតែ​ស៊ី​រី​ហាក់ ដូចជា គ្មាន​ញញើត ខ្លាច​ការគំរាមកំហែង​របស់ អាមេរិក​សូម្បីតែ​បន្ដិច នៅពេលដែល​សម្ពន្ធ​អាមេរិក មួយចំនួន​បាន​ដកខ្លួន​ចេញពី​គម្រោង​វាយ ប្រហារ​ស៊ី​រី ក្នុង នោះ​មាន​ទាំង​អង់គ្លេស និង​អង្គការ​ណា​តូ ។ បញ្ហា​នេះ​អាចធ្វើឱ្យ​អាមេរិក កាន់តែ​ឯកោ​ក្នុងការ​វាយប្រហារ​លើ​ប្រទេស​ស៊ី​រី  ដោយសារ​រឿង​ប្រើប្រាស់​អាវុធ​គីមី​។

ក្នុង​ពេលនេះ អាមេរិក​បញ្ជូន​នាវាចម្បាំង​៥ គ្រឿង​ប្រភេទ Arleigh Burke បំពាក់​កាំជ្រួច​មី​ស៊ី​ល Tomahawk ទៅកាន់​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ជា​ច្រកចូល​ក្នុងការ​វាយប្រហា​រ​ស៊ី​រី ។ កាំជ្រួច​មី​ស៊ី​ល ដែល​អាមេរិក​ត្រៀម វាយប្រហារ​ស៊ី​រី មាន​កម្លាំង​ផ្ទុះ​ស្មើនឹង​គ្រាប់ បែក​ទម្ងន់​៤០០​គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្ដែ​អាមេរិក​បាន​បំ​ផ្លោង ការពិត​ហួសហេតុ​ពី​សមត្ថភាព វាយប្រហារ​របស់​កាំជ្រួច មី​ស៊ី​ល​នោះ ។  យ៉ាងណាក៏ដោយ រុស្ស៊ី​ក៏បាន​គំរាមកំហែង លោកខាងលិច ពី​លទ្ធផល​នៃ​ការជ្រៀតជ្រែក ទៅលើ​ប្រទេស​ស៊ី​រី ដែល​នឹង​គ្មាន​លទ្ធផល ល្អ​នោះឡើយ​៕
 
 ប្រភពពី៖ វត្តភ្នំ

គណបក្សប្រជាជនកម្ពុជានៅតែ​រក្សា​ជំហរចរចាឈរលើលទ្ធផលបោះឆ្នោត

លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា
Siv Channa/RFI

តប​ទៅនឹង​សំណើ​លើក​ទី២​របស់​លោក ​សម រង្ស៊ី ​ដើម្បី​សុំ​ជួប​ចរចា​ថ្នាក់​កំពូល​ដើម្បី​ដោះស្រាយ​​​បញ្ហា​បោះឆ្នោត​ លោក​ ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​តែ​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការចរចា​ដោះស្រាយ​បញ្ហា​ដែល​នៅ​​ សេសសល់​​ដោយ​ផ្អែក​លើ​លទ្ធផល​បោះឆ្នោត។ ​គណបក្ស​កាន់អំណាច​ដ៏​ចំណាស់​មួយ​​នេះ​ក៏នៅតែ​រក្សា​ជំហរ​ដោះស្រាយ​តាម​យន្តការ​ជាតិ​ដដែល។

 

ក៏ដូចជាចម្លើយតបលើកទី១ដែរ លោក ជា ស៊ីម បានបញ្ជាក់ប្រាប់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​សុឆន្ទៈ​ជានិច្ច​ក្នុងការ​រៀបចំ​ឲ្យមាន​ ជំនួប​កំពូល​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ ជាតិ។ ប៉ុន្តែ ការចរចា​ត្រូ​វ​ផ្អែក​លើ​លទ្ធផល​បោះឆ្នោត ​និង​គោរព​​រដ្ឋធម្មនុញ្ញ​​ព្រមទាំង​ច្បាប់​ជាធរមាន​របស់​ប្រទេស​ស្រប​តាម​ ព្រះរាជសារ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី ​៣០ សីហា ដែល​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​តាម​រដ្ឋធម្មនុញ្ញ​និង​ស្ថាប័ន​ជាតិ។
ជំហរគណបក្សប្រជាជនត្រូវបានបញ្ជាក់សារជាថ្មីក្នុងលិខិតចុះថ្ងៃទី ​៣១ ​សីហា​នេះ​របស់​លោក​ ជា ស៊ីម ឆ្លើយ​តប​ទៅនឹងសំណើរបស់​លោក សម រង្ស៊ី ដែល​នៅតែ​ទទូច​ចង់ឲ្យ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ទាំងពីរ​ដើម្បី​ពិភាក្សា ​គ្នា​បង្កើត​គណៈកម្មការ​ឯករាជ​មួយ​ស៊ើប​អង្កេត ​ភាព​មិន​ប្រក្រតី​នៃការបោះឆ្នោត។​ ការទាមទារ​បង្កើត​​គណៈកម្មការ​​ឯករាជ​នេះ​បាន​ធ្វើ​ឡើង​ក្រោមហេតុផល​ថា​ គណបក្ស​សង្គ្រោះជាតិ​មិន​ទុកចិត្ត​ គ.ជ.ប​ ឬ​ក៏ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​គណបក្ស​នេះ​ចោទ​ថា​លម្អៀង​ទៅរក​គណបក្ស​ កាន់​អំណាច។
ប៉ុន្តែ ​គណបក្ស​ប្រជាជន​កម្ពុជានៅតែ​ការពារ​យ៉ាង​ដាច់ខាត​ស្ថាប័ន​ជាតិ​ និង​ច្បាប់​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ជាធរមាន​ និង​បាន​បដិសេធ​មិន​បង្កើត​គណៈកម្មការ​ឯករាជ​តាម​គណបក្ស​ប្រឆាំង​ចង់បាន​នោះ ​ទេ។ ​លោក ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃ​សៅរ៍​នេះ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ពិបាក​ទទួល​យក​សំណើ​បង្កើត​គណៈកម្មការ​ឯករាជ​ ពីព្រោះ​ថា​ បើ​ធ្វើដូច្នេះ​ មាន​ន័យ​ស្មើនឹងការបំផ្លាញចោលស្ថាប័នជាតិ និង​ច្បាប់​របស់ប្រទេស។
នេះជាលើកទី២ហើយដែលមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរបានឆ្លងឆ្លើយគ្នាតាមលិខិត ប៉ុន្តែ គណបក្សទាំងពីរនៅតែមិនអាចរកជំហររួមគ្នាបាននៅឡើយទេ។ ប្រឈមមុខ​នឹង​បញ្ហា​នេះ ​លោក សាយ បូរី សាស្ត្រាចារ្យច្បាប់ និងជាអតីតឧត្តមប្រឹក្សាព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បាន​ផ្តល់​យោបល់​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ស្នើ​សុំ​ព្រះមហាក្សត្រ​ធ្វើ​ជា​ អាជ្ញាកណ្តាល​ជំនួស​អង្គការ​សហប្រជាជាតិ​វិញ។​
លោកសាស្ត្រាចារ្យ​សាយ ​បូរី ​យល់ថា ​នេះជា​វិធី​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ​ ប្រសិន​បើ​គ្រប់គ្នាពិតជាគោរពព្រះមហាក្សត្រមែននោះ៕

ប្រភពពី៖ ខេមរភាសា

 

កាស៊ីណូ ណាហ្គា​វើ​ល ជា​ពិភព​បន​​ល្បែង​ស៊ី​សង ប្រមូល​​លុយ​​ពី​ជន​​ជាតិ​​ខ្មែរ និង​​​សម្រាប់​​​នារី​​​វ័យ​​ក្មេង ស្វែង​​រក​​​សេវា​​​ក្រៅ​​​ប្រព័ន្ធ ទាក់​​​អ្នក​​មាន​​​លុយ​

រាជធានី​ភ្នំពេញ ៖​ តាម​ការ​​សង្កេត​​​ជាក់ស្តែង របស់​​​មន្ត្រី​​ជាន់ខ្ពស់​​​មួយរូប បាន​​​បង្ហើប​​​ឲ្យ​ដឹងថា កា​​ស៊ីណូ ណា​ហ្គា​​​វើ​ល មិន​​​ត្រឹម​​តែ​​​ជា​ពិភព​​​បន​​​ល្បែង​​ស៊ី​​សង ប្រមូល​លុយ​​​ពី​អ្នក​​ញៀន​​​ល្បែង ស៊ី​សង​​​ជន​​ជាតិខ្មែរ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​វា​​​ជា​​​កន្លែង​​​សម្រាប់ ​​នារី​ក្មេងៗ​ស្រស់ស្អាត មួយចំនួន​ទៅ​ស្វែងរក​សេវា​ក្រៅ​ប្រព័ន្ធ ដែល​ គេ​បាន​ចំណាយលុយ បន្តិចបន្តួច​ទៅលេង​ល្បែង​នៅ​ទីនោះ ដើម្បី​ទាក់​បុរសៗ ដែល​ទៅលេង​ល្បែងស៊ីសង ពីព្រោះ​គេ​ដឹងថា បុរសៗ​ដែល​ញៀន​ល្បែង​នៅ​ទីនោះ ភាគច្រើន​សុទ្ធតែជា អ្នកមាន​លុយ និង​ជាម​ន្ត្រី នៅក្នុង​ជួរ​រដ្ឋាភិបាល​។​
​ភ្ញៀវ​ដែល​ចេញចូល ទ្បើង​ទៅជា​ន់​ខាងលើ​នៃ អគារ​កាស៊ីណូ ណាហ្គា​វើ​ល សុទ្ធតែ​បានឃើញ អ្នកលេង​ល្បែង​នៅ​ជាន់​ផ្ទាល់​ដី គឺមាន​ទាំង​ខ្មែរ​និង​បរទេស ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ស្ត្រី​វ័យ​ប្រហែល​ជាង ៤០​ឆ្នាំ​ម្នាក់ ទំនងជា​អ្នកមាន​ប្រាក់​ស្តុក​ស្ត​ម អង្គុយ​នៅខាងមុខ​ទូ​ហ្គេម អេ​ទ្បិ​ច​ត្រូ​និ​ច ជាមួយ​មិត្តភក្តិ​របស់គាត់ ពីរ​-បី នាក់​ទៀត នៅពេល​គាត់​ចាញ់ល្បែង​ស្ពឹក​មុខ គាត់​បាន​យកដៃ​ទះ​ទូ​ហ្គេម អេ​ទ្បិ​ច​ត្រូ​និ​ច​នោះ ហើយ​បាន​លាន់មាត់​ថា «​ចាញ់​ទៀតហើយ​…!»​។
​នៅកាស៊ី​ណូ ណាហ្គា​វើ​ល ជា​ពិភព​ល្បែងស៊ីសង យ៉ាង​សម្បូរបែប គឺ​មាននៅ​ជាន់​ផ្ទាល់​ដី និង​បន្ទប់​ពិសេស​នៅ​ជាន់​លើ សម្រាប់​បំពេញតម្រូវការ ឲ្យ​មន្ត្រី​មួយចំនួន ដែល​និយម​យក​កាស៊ីណូ ធ្វើជា​ប៊ុ​យ​រ៉ូ កម្សាន្ត​សម្បាយ​។ ដូចដែល​បុរស​ម្នាក់​ជា​ជនជាតិខ្មែរ ដែល​បាន​ដើរ​ចេញពី​កន្លែង លេងល្បែង​នៅ​ជាន់​ផ្ទាល់​ដី បាន​សារភាពថា យូៗ​ម្តង​គាត់​តែងតែ​មកលេង​ល្បែង នៅ​កាស៊ីណូ​ណាហ្គា​វើ​ល ជាពិសេស​នៅពេល​ទំនេរ​ពី​ការងារ និង​មាន​អារម្មណ៍​តប់ប្រមល់ ប៉ុន្តែ​លេង​មិនដែល​ឈ្នះ​នោះទេ គឺ​ចាញ់​អស់​គូថ​ខោ តែ​រហូត​។
ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើ​ល របស់​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ តាន់ស្រ៊ី ចិន​លិ​ប​គឿង បាន​បង់ពន្ធ​ចូល​រដ្ឋ​តិចតួច​បំផុត  ព្រោះ​កន្លងមក​គេ​សង្កេតឃើញ​ប្រាក់ចំណូល​របស់​កាស៊ីណូ​ជាច្រើន​កន្លែង បាន​កើនឡើង រីឯ​ប្រាក់ចំណូល ដែល​បានមកពី​ល្បែងស៊ីសង របស់​កាស៊ីណូ​ណាហ្គា នៅតែ​តិចតួច មិនមាន​តុល្យភាព​ទៅនឹង ការប្រកាស​ពី​ប្រាក់ចំណូល ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ម្ចាស់​កាស៊ីណូ​នោះទេ​។ ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើ​ល បាន​អួតអាង​ថា ប្រាក់ចំណូល​របស់​ពួកគេ បានមក​ដោយសារ​កំណើន​ទេសចរណ៍ និង​ស្ថិរភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​។
ការវិនិយោគ​ល្បែងស៊ីសង នៅតាម​កាស៊ីណូ បើតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល គឺកំណត់​ឲ្យ​តែ​ជនបរទេស​ប៉ុណ្ណោះ ចូល​លេង​ល្បែងស៊ីសង ប៉ុន្តែ​ភាពជាក់ស្តែង​នៅក្នុង កាស៊ីណូ ណាហ្គា​វើ​ល គេ​សង្កេតឃើញ​មាន​ពលរដ្ឋ​ខ្មែរ ប្រហែល ៩០​ភាគរយ បាន​ចូល​ទៅលេង​ល្បែងស៊ីសង យ៉ាង​អនាធិបតេយ្យ ហើយ​ប្រាក់ចំណេញ​ដែល​បាន​កើនឡើង ជា​លំដាប់​របស់​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា​វើ​ល ច្បាស់​ណាស់​ដែលថា បានមកពី​ក្រុម​អ្នកញៀន​ល្បែង ជា​ជនជាតិខ្មែរ ដែល​ចាញ់​អស់​គូថ​ខោ​នោះឯង ដូចជា​ប៉ុន្មាន​ខែ​មុននេះ មានការ​ភ្ញាក់ផ្អើល​ចំពោះ​ម្ចាស់​ស្តារ​ម៉ា​ត ធំៗ​ចំនួន​៣​កន្លែង ដែល​ចាញ់ល្បែង​ឡុងចុង រហូត​បិទ​ហាង​។​
​កាស៊ីណូ ណាហ្គា​វើ​ល បាន​បើក​ធ្វើ​អាជីវកម្ម​នៅ​កណ្តាល រាជធានី​ភ្នំពេញ​តែម្នាក់ឯង បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បិទ​អាជីវកម្ម​ស្លុត​ម៉ាស៊ីន និង​កាស៊ីណូ​តូចតាច​រាប់រយ​កន្លែង ហើយ​កាស៊ីណូ​ដទៃទៀត ត្រូវបាន​បញ្ជា​ឲ្យ​សាងសង់​ឆ្ងាយ ពី​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់​២០០ គីឡូម៉ែត្រ ហើយ​ភាគច្រើន​ទីតាំង​កាស៊ីណូ មានតែ​នៅតាម​ព្រំប្រទល់​ដែន គឺ​បើក​សម្រាប់តែ​ក្រុម​អ្នកញៀន​ល្បែង ដែលជា​ជនជាតិ​បរទេស​តែប៉ុណ្ណោះ ដូច្នេះ​កាស៊ីណូ ណាហ្គា​វើ​ល គ្រប់ទឹក​ក្នុងការ​ប្រមូល​លុយ ពី​អ្នកញៀន​ល្បែងស៊ីសង នៅ​កណ្តាល​រាជធានី​ភ្នំ ពេញ​។
នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល នេះ​ផងដែរ គេ​សង្កេតឃើញ​មាន​អ្នករកស៊ី បញ្ចាំ​ទ្រព្យ​ជា​ជនជាតិខ្មែរ រាប់សិប​កន្លែង មាន​ទាំង​ក្នុង​និង​ក្រៅ​កាស៊ីណូ អាច​បញ្ជាក់បាន​ថា នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល មាន​ជនជាតិខ្មែរ​ចូល​លេង ច្រើនសន្ធឹក​សន្ធាប់​ដែល​ពេលខ្លះ​មាន ទាំង​យុវវ័យ អ្នកជំនួញ មន្ត្រីរាជការ គេ​មិនដែល​ឃើញ​សមត្ថកិច្ច ដែល​យាម​ប្រចាំការ​នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល ចាត់វិធានការ​ទប់ស្កាត់ ជនជាតិខ្មែរ​ទាំងនោះ ឲ្យ​ស្របតាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល​ម្តងណា​ឡើយ​។​
ទីតាំង​កាស៊ីណូ ណាហ្គា​វើ​ល នេះ​ផងដែរ ជារឿយៗ​គេ​សង្កេតឃើញ មាន​អ្នកធ្វើ​អត្តឃាត​ដោយសារ ចាញ់ល្បែង​ស៊ីសង តាមរយៈ​ការ​លោត​សម្លាប់ខ្លួន មាន​ទាំង​ជនជាតិខ្មែរ និង​បរទេស ហើយ​តាម​ធម្មតា អ្នក​ដែល​ញៀន​ល្បែងស៊ីសង នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល ត្រូវបាន​គេ​ពង្វក់ស្មារតី ចូល​លេង​មិន​ចង់​ចេញ​វិញ​ទេ ហើយ​នៅពេល​មាន​លុយ​ច្រើន​ក្នុង​ដៃ គេ​ធ្វើ​ឲ្យ​រំភើប​រីករាយ​យកលុយ​ទៅ​ដូរ ជា​កាក់​ដែល​ធ្វើ​ពី ក្រដាស នាំ​ឲ្យ​មនុស្ស​យកទៅ​ភ្នាល់ ក្នុងការ​លេងល្បែង ដោយ​គ្មាន​ស្តាយស្រណោះ​។
​ពេលខ្លះទៀត ក្រុម​អ្នកជំនាញ​បច្ចេកទេស ដែល​ប្រចាំការ​នៅក្នុង កាស៊ីណូ ណាហ្គា​វើ​ល ប្រសិនបើ​សង្កេតឃើញ​ម៉ូយ​ថ្មី គឺ​គេ​សៀ​រ៉េ​ម៉ាស៊ីន​ឲ្យ​អតិថិជន​ឈ្នះ ដើម្បី​មានការ​រំភើបចិត្ត ហើយ​ក្រោយមក គេ​ក៏​សៀ​រ៉េ​ម៉ាស៊ីន ឲ្យ​ស៊ី​អស់​គូថ​ខោ​ទៅវិញ​។ នៅ​បណ្តា​ប្រទេស​ដទៃ គេ​មាន​គណៈកម្មការ​ពិសេស ត្រួតពិនិត្យ​ប្រតិបត្តិការ​របស់​កាស៊ីណូ យ៉ាង​យកចិត្តទុកដាក់ ទាំង​ផ្នែក​បច្ចេកទេស និង​សេវាកម្ម ហើយ​គេ​ដាក់​កំហិត​ឲ្យ ម្ចាស់​កាស៊ីណូ មានឱកាស​កោរ​អតិថិជន របស់ខ្លួន​តាម​ម៉ាស៊ីន ឬ​បច្ចេកទេស​ប្រមាណ ៧​ភាគរយ​ប៉ុណ្ណោះ បើ​មិន​ដូច្នេះ​ទេ នឹងត្រូវ​ពិន័យ​។​
ប៉ុន្តែ​សម្រាប់​ប្រតិបត្តិការ​ នៅតាម​កាស៊ីណូ ក្នុងប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ម្ចាស់​កាស៊ីណូ អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត គឺ​គេ​សៀ​រ៉េ​ម៉ាស៊ីន ដើម្បី​ស៊ី​អតិថិជន​ខ្លួនឯង​ដល់​ទៅ ៧០​ភាគរយ​ឯណោះ ដូច្នេះ​ឱកាស​ឈ្នះ​ស្ពាយ​លុយ​ទៅផ្ទះ​វិញ មានតែ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើ​ល បាន​កោរ​អតិថិជន​ខ្លួនឯង​អស់​គូថ​ខោ សឹង​រាប់​ភ្លេច​ទៅហើយ ទើប​ក្រុមហ៊ុន​កាស៊ីណូ មួយ​នេះ ទទួលបាន​ប្រាក់ចំណេញ​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប៉ុន្តែ​មានការ​បង់ពន្ធ​ជូន​រដ្ឋ ក្នុង​កម្រិត​តិចតួច​ប៉ុ​ណ្ណោះ ៕


ប្រភពពី៖ ខេមបូឌាផេក

ស្ត្រី​អាយុ ២១​ឆ្នាំ​ម្នាក់ ត្រូវការ​ប្រុសៗ ១០​ម៉ឺន​នាក់ មក​រួមភេទ​ដោយ​មិន​គិតថ្លៃ​

ប្រទេស​ប៉ូឡូញ ៖ បន្ទាប់ពីបានរួម​សិច​​ជា​មួយ ប្រុស​ៗ​​ប្រ​មាណ ២៨៥​​នាក់​ នាង Ania Lisewska អាយុ​​ ២១​​ឆ្នាំ មក​ពី​​ប្រ​ទេស​​ប៉ូឡូញ បាន​កំណត់​​គោល​ដៅ​​រួច​ហើយ​​ថា នាង​​នឹង​​ដើរ​​ជុំវិញ​​ពិភព​លោក ដើម្បី​​ស្វែង​រក​​ការ​រួម​​ភេទ ជា​មួយ​​ប្រុសៗ​​ឲ្យ​​បាន ១០​ម៉ឺន​នាក់ ហើយ​វា​ជា​រឿង​ភ្ញាក់ផ្អើល​មួយ សម្រាប់​ការតាំង​ចិត្ត​ធ្វើបែបនេះ​។​ ​
នាង Ania Lisewska បាន​និយាយថា នាង​ចង់ឱ្យ​បុរស​ទាំងអស់ នៅក្នុង​ប្រទេស​ប៉ូឡូញ អឺរ៉ុប និង​នៅ​ទូទាំង ពិភពលោក​ម​ករួ​មសិ​ច ដោយ​ឥតគិតថ្លៃ​ជាមួយ​នាង​ដោយហេតុថា នាង​ចូលចិត្ត​រួម​សិច ហើយ លេងល្បែង​កាមគុណ ជាមួយ​ពួក​ប្រុស​។ នាង Ania Lisewska ចាប់ផ្តើម​ដំណើរ​រួម​សិច ជាមួយ​ប្រុសៗ ចាប់ពី​ប្រទេស​ប៉ូឡូញ ដែលជា​ប្រទេសមួយ មានច្បាប់​តឹងរ៉ឹង​ចំពោះ​ការរួម​សិច​។​ ​
គិត​មកទល់នឹង​ពេលនេះ នាង Ania Lisewska បានរួម​សិច​ជាមួយ​ប្រុសៗ បាន​ប្រមាណ ២៨៥​នាក់​ដែល​តួលេខ​នេះ មិនបាន​ធ្វើ​ឲ្យ​មិត្ត​របស់​នាង ភ្ញាក់ផ្អើល​អ្វី​សោះឡើយ​។ គេ​កំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់​ថា តើ​ការអះអាង​របស់​នាង Ania Lisewska អាចធ្វើ​បានសម្រេច ជោគជ័យ​ឬក៏​អត់ ? ព្រះ​ការ​រួមភេទ​ជាមួយ​ប្រុសៗ​ឲ្យ​បាន ១០​ម៉ឺន​នាក់ ពិតជា​មិនធម្មតា​ឡើយ​៕ ​

ប្រភពពី៖ ខេមបូឌាផេក

វៀតណាម៖គ្មាន​ការ​លើកលែងទោស​ចំពោះ​អ្នកទោស​នយោបាយ​ទេ ក្នុង​ឱកាស​ខួបកំណើត​ឯករាជ្យជាតិ

លោក​ Truong Tan Sang ប្រធានាធិបតី​វៀតណាម

លោក​ Truong Tan Sang ប្រធានាធិបតី​វៀតណាម
REUTERS/Kham
នៅ​ថ្ងៃ​ចន្ទ ទី២ កញ្ញា​ដើម​សប្តាហ៍​ក្រោយ ប្រទេស​វៀតណាម​នឹង​ប្រារព្ធ​ខួប​គម្រប់ ៦៨ឆ្នំា​នៃ​ការ​ប្រកាស​ឯករាជ្យ។ នៅ​ក្នុង​ឱកាស​នោះ មាន​អ្នកទោស​ជាង ១៥ ០០០នាក់​នឹង​ទទួល​បាន​ការ​លើកលែងទោស​ពី​លោក​ប្រធានាធិបតី។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត គ្មាន​អ្នកទោសនយោបាយ​ណា​ម្នាក់​នឹង​ត្រូវ​ដោះលែង​ទេ។



យោង​តាម​រដ្ឋាភិបាល​ក្រុង​ហាណូយ ការ​លើកលែងទោស​ពី​ប្រធានាធិបតី​ក្នុង​ឱកាស​បុណ្យឯករាជ្យជាតិ គឺ​ជា​ទំនៀមទម្លាប់ប្រពៃណី​មនុស្សធម៌​របស់​វៀតណាម របស់​គណបក្ស​កុម្មុយនិស្ត និង​របស់​រដ្ឋ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ និង​ដូច​ជា​រៀងរាល់​ឆ្នំា​ដែរ​​នោះ​គឺ​ថា អ្នកទោស​ដែល​នឹង​ទទួល​បាន​ការ​លើកលែងទោស​ច្រើន​ជា​អ្នកទោស​កម្រិតស្រាល និង​ដែល​ពួក​គេ​​ជិត​បញ្ចប់​ទម្ងន់​ទោស​របស់​ខ្លួន​ហើយ។ ចំណែក​អ្នកទោស​នយោបាយ ឬ​មួយ​ក៏​អ្នកទោស​ប្រឆំាង​រដ្ឋាភិបាល​នឹង​មិន​ត្រូវ​បាន​ទទួល​ការ​លើកលែង​ ទោស​ឡើយ។

អ្នកទោស​គ្រប់រូប​ដែល​បាន​ទទួល​ទោស​ពី​បទ​ឃោសនា​ប្រឆំាង​រដ្ឋាភិបាល ឬមួយ​ក៏​រៀបចំ​សកម្មភាព​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​នឹង​បន្ត​ស្ថិត​ក្នុង ​បន្ទប់​ចម្រឹងដែក​ដដែល។ ម្យ៉ាង​ទៀត អ្នកទោស​មួយ​ចំនួន​ដែល​ជាប់ចោទ​ពី​បទ​រត់ពន្ធ​គ្រឿងញាន ឬមួយ​ក៏​រត់ពន្ធ​មនុស្ស​ក៏​នឹង​អាច​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ដោះលែង​ដោយ​ លោក​ប្រធានាធិបតី Truong Tan Sang ដែរ។

កាល​ពី ២សប្តាហ៍​កន្លង​ទៅ មាន​ការ​ដោះលែង​យុវជន​សកម្មជន​អ្នកគំាទ្រ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់ បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​ប្តឹង​ឧទ្ធរណ៍​ឈ្នះ។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​សង្ឃឹម​ថា ការលើកលែង​ទោស​ឆ្នំា ២០១៣ នេះ​នឹង​អាច​មាន​អ្នកទោសនយោបាយ​ខ្លះ។ តែ​ទីបំផុត សេចក្តីសង្ឃឹម​ហាក់​ដូច​ជា​បាន​រលាយសាបសូន្យ​ទៅ​វិញ។ រដ្ឋអំណាច​កុម្មុនិស្ត​វៀតណាម​មិន​ត្រឹមតែ​មិន​ព្រម​លើកលែងទោស​ឲ្យ​ អ្នកនយោបាយ​ទេ តែ​បាន​និង​កំពុង​បន្ត​តាម​ប្រម៉ាញ់​ក្រុមអ្នកប្រឆំាង​ដោយ​មិន​រើសមុខ។

បច្ចុប្បន្ន មាន​អ្នកទោសប្រឆំាង​ជាង ១២០នាក់​កំពុង​ដេកក្នុង​គុក ហើយ​បើ​ទោះ​បី​ជា​មាន​ការ​រិះគន់ ទិតៀន​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ ក៏​គណបក្ស​កុម្មុយនិស្ត​មិន​ខ្ចី​យកត្រចៀក​ស្តាប់ និង​បន្ត​ធ្វើ​បុណ្យឯករាជ្យ​របស់​ខ្លួន​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ជា​ រៀងរាល់​ឆ្នំា៕

ប្រភពពី៖ ខេមរភាសា

ក្រុម​យុវជន​​រៀប​ចំ​​ដាក់​​ញត្តិ​​ទៅ​​តុលាការ​​ដើម្បី​​ដក​​ការ​​ចោទ​ប្រកាន់​​លើ​​យុវជន​​​៤​នាក់

យុវជនដែលតុលាការសំរេចដោះលែង ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន
RFI/ Siv Chana

 ក្រុម​យុវជន​ដើម្បី​សន្តិភាព​បាន​រៀបចំ​ ដាក់​ញត្តិ​មួយ​ ដើម្បី​ដាក់​ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​២​កញ្ញា​ខាង​មុខ ដើម្បី​សុំ​ឲ្យ​ចៅ​ក្រម​ដក​ការ​ចោទ​ប្រកាន់​លើ​យុវជន ៤នាក់​។ យុវជន​ទាំង ៤​​នាក់ ដែល​មាន​ពីរ​នាក់​ជា​ស្ត្រី ត្រូវ​បាន​តុលាការ​​​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧​ សីហា ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ ផ្តួល​រំលំ​រដ្ឋា​ភិបាល​។ ក្រុម​យុវជន​ដើម្បី​សន្តិភាព ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី​៣០​សីហា​នេះ ក៏​បាន​ប្រកាស​បន្ត​សកម្មភាព​ដើម្បី​សន្តិភាព ដោយ​ជួប​ជុំ​បួង​សួង និង​ចុះ​ចែក​ផ្កា ទៅ​ដល់​កម្លាំង​ប្រដាប់​អាវុធ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១​កញ្ញា នៅ​បរិវេណ​វត្ត​ភ្នំ​។

 ញត្តិ ដែលមានស្នាមមេដៃ​យុវជនប្រមាណ ១០០ នាក់ នឹងត្រូវក្រុមយុវជន​ដើម្បីសន្តិភាព ដាក់​ទៅកាន់តុលាការ​សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២កញ្ញា។ ញត្តិនោះ ដើម្បី​ស្នើ​សុំ​ឲ្យ​ចៅ​ក្រម​ដក​បទ​ចោទ​ប្រកាន់​លើ​យុវជន ៤ នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​​ពី​​បទ​ញុះ​ញង់ ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្តួល​រំលំ​រដ្ឋា​ភិ​បាល​។

យុវជន​ទាំង ៤ នាក់​នោះ រួមមាន៖ ទត់ ចាន់បញ្ញា, ហ៊ើយ បូរិន, កញ្ញាឡុងលីផេង និងកញ្ញា សុខ​ដាលីស ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ សីហា ពីបទញុះញង់ ឲ្យមានហិង្សា​ប្រដាប់​​អាវុធ​ផ្តួលរំលំរដ្ឋាភិបាល។ ជាបទចោទប្រកាន់ ដោយសារតែពួកគេ​មានបំណង​ចូល​រួម​​ក្នុង​យុទ្ធនាការចែកផ្កា និងបោះពុម្ពសារអហិង្សា សម្រាប់ជូនដល់កងកម្លាំងប្រដាប់អាវុធ។

ប៉ុន្តែ សកម្មភាពនោះ​ត្រូវបាន​ប៉ូលិស​និងតុលាការ​ចាត់ទុកថា មានជាប់ទាក់ទង​នឹងក្រុម​សួន សេរី​រដ្ឋា ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី២០ សីហា តុលាការ​​ក៏បានសម្រេច​ដោះ​លែងជាបណ្តោះអាសន្ន ឲ្យ​យុវជនទាំង ៤ នាក់នោះ ចេញ​ពី​ពន្ធនាគារ​​​ព្រៃស​។ តែ​បទ​​ចោទ​ប្រកាន់​នៅ​​រក្សា​​ទុក​​ដដែល។

តំណាងយុវជនដើម្បីសន្តិភាព លោក អឿ ណារិត និងយុវជន ហេង សំណាង បាន​ប្រកាស​ក្នុង​សន្និសីទកាសែត នៅទីស្នាក់ការសមាគម​គ្រូ​បង្រៀន​​កម្ពុជាឯករាជ្យ នៅភ្នំពេញ នាព្រឹក​ថ្ងៃ​ទី​៣០ ​​សីហា​ថា ជាមួយនឹងការដាក់​ញត្តិទៅ​កាន់​តុលាការ ក្រុមយុវជនដើម្បី​សន្តិភាព​ប្រហែល​ ៥០០ នាក់ ក៏​នឹង​ជួបជុំ​នៅ​វត្ត​ភ្នំ នា​ព្រឹក​ថ្ងៃ​​អាទិត្យ ទី​១ ក​ញ្ញា ដើម្បីបួង​សួង​សុំ​សន្តិភាព មុននឹង​ព្រលែង​ចាប​ និងជូនផ្កាដល់កងកម្លាំង​ប្រដាប់អាវុធ ដែលត្រូវបានគេដាក់​ពង្រាយ នៅ​ក្រោយ​ការ​​បោះឆ្នោត។

ក្រុម​យុវជន ក៏អំពាវនាវដល់គណបក្សកាន់អំណាច គណបក្ស​ប្រឆាំង រួមទាំងកងកម្លាំង​ប្រដាប់​អាវុធ ត្រូវប្រកាន់គោលការណ៍អហិង្សា ជាពិសេសបើសិនជាមានបាតុកម្មតវ៉ា​កើត​ឡើង​​នៅក្រោយ​ការ​បោះឆ្នោត​ពេល​នេះ ក៏​ត្រូវ​ធ្វើ​ឡើង​ដោយ​​អហិង្សា​៕

ប្រភពពី៖ ខេមរភាសា

 

​លោក​ហូ​ឡង់ៈ​បារាំង​នឹង​​ចាត់​វិធានការ​លើ​ស៊ី​វី​ដោយ​​គ្មាន​​វត្ត​មាន​អង់គ្លេស


ប្រធានាធិបតី​នៃ​ប្រទេស​បារាំង លោក​ហ្វ្រង់​ស្វ័រ ហូ​ឡង់ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​ប៉ារីស​នឹងចូលរួម​នៅក្នុង​ការចាត់​វិធាន​កា​រ​​ណាមួយ​ ទៅលើ​ប្រទេស​ស៊ី​រី ទោះបីជា​សភា​អង់គ្លេស​បដិសេធ​ក្នុង​ការចាត់វិធានកា​រ​យោធា​លើ​ស៊ី​រី​ក៏ដោយ​ ។
ការលើកឡើង​របស់​ប្រធានាធិបតី​បារាំង​រូបនេះ​បានកើត​ឡើង​ស្រប​ពេល​ដែល​មាន ​ការចុះហត្ថលេខា​ពី​សមាជិក​ចំនួន​ ១៤០​នាក់ មក​ពី​សភា​អាមេរិក ដើម្បី​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា ទទួលបាន​ការយល់ព្រម​ពី​សភា​មុន​ពេល​ដឹកនាំ​ប្រតិបត្តិការ​យោធា​វាយប្រហារ លើ​​ប្រទេស​ស៊ី​រី​។​
ប្រភពពី៖ វិទ្យុខ្មែរអន្តជាតិ

moon-PC moon-iphon khmerfast-23-05-2013 ប្រធានាធិបតី​អូ​បា​ម៉ា​ឈ្នះ​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​បែរជា​មាន​ជំហរ​ធ្វើសង្គ្រាម​

នៅ ​ពេល​ដែល​ប្រធានាធិបតី​អូ​បា​ម៉ា​ធ្វើដំណើរ​ទៅ​ទីក្រុង​អូស​ឡូ ប្រទេស​ន័​រ​វែ​ល ដើម្បី​ទទួល​រង្វាន់ ណូបែល​សន្តិភាព​នៅក្នុង​ឆ្នាំ​២០០៩ លោក​ក៏​មិន បាន​ដឹង​អំពី​អ្វី​ដែល​បាន​ធ្វើ និង អ្វី​ដែល​សម​នឹងទទួល​បាន​នូវ​រង្វាន់​នេះ​ផង​។​
លោក​អូ​បា​ម៉ា​បាន​និយាយ​នៅក្នុង​សន្ទរកថា​ទទួល​រង្វាន់​នេះ​ថា «​ប្រហែលជា ​ប្រកាស​ដែល​ហ៊ុំ ព័ទ្ធ​ការ​ទទួល​របស់ខ្ញុំ​នូវ​រង្វាន់​នេះ តាម​ការពិត​នោះ​គឺ​ខ្ញុំ​ជា​អគ្គមេបញ្ជាការ​កង ទ័ព​របស់​ប្រទេស​មួយ នៅក្នុង​ចំណោម​សង្គ្រាម​២»​។ គឺ​រយៈពេល​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ​ចាប់តាំងពី​ពេលនោះ​មក​ដែល​លោក អូ​បា​ម៉ា ឥឡូវនេះ​កំពុងតែ​ប្រឈម​នឹង​សេចក្តី​សម្រេច​លើក​ទី​២​អំពី​ថា​តើ​នឹង​បញ្ជូន​ កងកម្លាំង​ប្រដាប់ អាវុធ​អាមេរិក​ទៅ​ធ្វើ​សង្គ្រាម​នៅ​បរទេស ឬក៏​យ៉ាងណា​នោះ​។​
​ ​ប៉ុន្តែ ​អូ​បា​ម៉ា​បា​ម​សម្រេច​រួចហើយ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​ប្រឆាំង​ នឹង​របប​របស់​លោក ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាត បន្ទាប់ពី​អាមេរិក​បាន​ចោទប្រកាន់​កងទ័ព​រប​ស់​លោក អាសាត​ថា​បាន​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ប្រជាជន​ស៊ី​រី​នៅក្នុង​ ការវាយប្រហារ​នៅ​ទីក្រុង​ដា​មាស កាលពី​សប្តាហ៍​កន្លងមក​។ នៅក្នុង​ឆ្នាំ​២០១១ លោក​អូ​បា​ម៉ា​បាន​ប្រកាស​ថា អាមេរិក និង ដៃគូ អន្តរជាតិ​នឹង​ប្រើប្រាស់​កងទ័ព​ដើម្បី​ការពារ​ប្រជាជន​លី​ប៊ី​ពី​ ការវាយប្រហារ​ដែល​ជិត​នឹង​កើតឡើង ដោយ​មេដឹកនាំ​ផ្តាច់​កា​រលោក មូ​អា​ម៉ាក កា​ដា​ហ្វី​។ ប៉ុន្តែ​ក្នុង​ការ​ធ្វើ​ដូច្នេះ​លោក​ចង់​បង្ហាញ​អោយ ច្បាស់​ថា វា​មិនមែន​ជា​ជម្រើស​លើកដំបូង​របស់​លោក​នោះ​ទេ​។
​ ​លោក អូ​បា​ម៉ា បាន​និយាយ​នៅក្នុង​ឆ្នាំ​២០១១​ថា «​នេះ ​មិនមែន​ជា​លទ្ធផល​ដែល​អាមេរិក ឬក៏​ដៃគូ​ណាមួយ​របស់​យើង​ស្វែងរក​នោះ​ទេ​។ លោក ស្តេ​ហ្វិ​ន ហេស អ្នកជំនាញ​ម្នា​ក់​នៅ​វិទ្យាស្ថាន Brooking បាន​និយាយ​ថា «​ខ្ញុំ ​យល់ថា ប្រធានាធិបតី​គឺ​ភាគច្រើន​គឺ​មាន​ការ​រារែក​។ ការ​ទៅ​ធ្វើ​សង្គ្រាម មិនមែន​ជា​ជម្រើស​ដ៏​សប្បាយ​សម្រាប់​ប្រជាជន​នោះ​ទេ​»​។ លោក អូ​បា​ម៉ា នៅ​ក្នុង​ពេល​ឈរឈ្មោះ បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ​២០០៨ បាន​លើក​ឡើង​ថា ប្រធានាធិបតី​មិន​មាន អំណាច​ដើម្បី​អនុញ្ញាត​អោយ​កងទ័ព​ធ្វើការ​វាយប្រហារ​ដោយ​គ្មាន​ការ​គម្រាម​ ដែល​ជិត​កើតមាន ឡើង​ចំពោះ​ប្រទេស​នោះ​ទេ​។ ឥឡូវនេះ​ទឡ្ហីករណ៍​របស់​លោក​អូ​បា​ម៉ា​សម្រាប់​ការវាយប្រហារ​មួយ ឆ្លើយតប​ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី​របស់​ប្រទេស​ស៊ី​រី​គឺថា ការវាយប្រហារ​បែបនេះ​នឹង​មាន ឥទ្ធិពល​ជា​វិជ្ជមាន​មក​លើ​សន្តិសុខ​ជាតិ​របស់​យើង​នៅក្នុង​រយៈពេល​ យូរអង្វែង​។
​ ​លោក ហេស បាន​បន្ត​ថា ការ​ខុស​គ្នា​គឺថា​ឥឡូវនេះ​លោក អូ​បា​ម៉ា គឺជា​ប្រធានាធិបតី និង ជាមួយ​នេះ​វា​បាន​កើត​មាន​នូវ​ព័ត៌មាន​ថ្មី​មួយចំនួន និង ថែមទាំង​ជា​ការ​សម្រេច​ដ៏​ពិបាក​ថែមទៀត​។ លោក ហេស ជា​អតីត​ជំនួយការ​លោក​ប្រធានាធិបតី​អាយ ស៊ីនហូ​វ័រ និ​ច​សុនហ្វ័​រដ និង ខា​ទ័​រ បាន​បន្ត​ទៀត​ថា «​ដំបូងបង្អស់​អ្នក​ទទួល​បាន​ព័ត៌មាន​ដែល​អ្នក​មិនដែល​ទទួល​បាន​ពីមុន ហើយ​អ្នក​នឹង​មើល​ពិភពលោក​នៅក្នុង​របៀប​ខុសគ្នា​»​។ ពួក​អ្នក​រិះគន់​លោក​អូ​បា​ម៉ា បាន​និយាយ​ថា «​មានការ ​ចាប់អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ថា រង្វាន់​ណូបែល​សន្តិភាព​ត្រូវ​បាន​ធ្វើអោយ​ស្រអាប់ ដោយ​ការ​ផ្តល់​រង្វាន់​នេះ​ទៅ​អោយ​លោក​អូ​បា​ម៉ា​»
ប្រភពពី៖​ កម្ពុជាថ្មី

បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន

អាស៊ីសេរី · Share to: Facebook · Google+ · Tweet
តើ ​មាន​មេ​រៀន​អ្វី​ខ្លះ គួរ​គណបក្ស​ប្រជាជន​កម្ពុជា លើក​យក​មក​រៀន​សូត្រ​ដក​បទ​ពិសោធន៍ បន្ទាប់​ពី​បាន​បាត់​សំឡេង សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​ទៀត?
កំហុស​មួយ​ទំនង​ជា​ស្ថិត​ ក្នុង​ចំណោម​កំហុស​ជាច្រើន​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ "វប្បធម៌​ច្រាន​ចោល​គំនិត និង​ការ​រិះគន់​ស្ថាបនា​របស់​អ្នក​ដទៃ"។ វប្បធម៌​ច្រាន​ចោល​សេចក្តី​រាយការណ៍​ពិត ឬ​ធ្វើ​ពើ​មិន​ទទួល​ស្គាល់​ការ​ពិត ទំនង​ជា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​អោយ​គណបក្ស​កាន់​អំណាច​ដ៏​យូរ​ ជាង​គេ​មួយ​នេះ ជ្រុះ​បាត់​កៅអី​ពី​រដ្ឋសភា​យ៉ាង​គំហ៊ុក ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៣ នេះ។
ជា ​ច្រើន​ឆ្នាំ​កន្លង​មក​នេះ អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ បាន​ចងក្រង និង​បញ្ចេញ​របាយការណ៍​ជាច្រើន​អំពី​បញ្ហា​សង្គម បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​និទ្ទណ្ឌភាព និង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម ដោយ​ភ្ជាប់​ជាមួយ​នូវ​អនុសាសន៍​កែលំអ។
អនុសាសន៍​ទាំង​នោះ​រួម​មាន ការ​ស្នើ​អោយ​រដ្ឋាភិបាល​ពង្រឹង​នីតិរដ្ឋ ជួយ​ធ្វើ​អោយ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ បញ្ចប់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។ ប៉ុន្តែ របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះ ដែល​ភ្ជាប់​ជាមួយ​ភស្តុតាង​ផង​នោះ មិន​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍ ឬ​ទទួល​ស្គាល់​ទេ។
ការ​មិន​លើក​យក​សេចក្តី​រាយការណ៍​ទាំងអស់​នោះ​មក ​ពិចារណា ដើម្បី​កែលំអ​បញ្ហា​នោះ​ឯង ទំនង​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​បាត់​ ជំនឿ​ច្រើន​ឡើងៗ​លើ​រដ្ឋាភិបាល ហើយ​មិន​បោះ​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា។
មន្ត្រី​គណបក្ស​ ប្រជាជន​កម្ពុជា ជាច្រើន​នាក់ មិន​ថា​ឡើយ​ជា​អ្នក​នាំ​ពាក្យ ជា​តំណាង​រាស្ត្រ ជា​រដ្ឋមន្ត្រី ឬ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ ស្ទើរ​តែ​គ្រប់​កាលៈទេសៈ​ទាំងអស់ នៅ​ពេល​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ដែល​ចង្អុល​បង្ហាញ​ពី​ចំណុច​ខ្វះខាត ឬ​ចំណុច​អវិជ្ជមាន​ណា​មួយ​របស់​រាជ​រដ្ឋាភិបាល តែង​បដិសេធ​ចោល​ភ្លាមៗ ដែល​ទំនង​ជា​មិន​បាន​ទាំង​សិក្សា​ពី​របាយការណ៍​នោះ​ផង។ ឥរិយាបថ​បែប​នេះ ទំនង​ជា​ដើម្បី​ជៀសវាង​ពី​ការ​ទទួល​ខុស​ត្រូវ ឬ​ក៏​ដើម្បី​ការពារ​មន្ត្រី​ល្មើស​ច្បាប់​របស់​ខ្លួន ប៉ុន្តែ​ទៅ​ទម្លាក់​កំហុស​លើ​ម្ចាស់​របាយការណ៍​ថា​មាន​ចេតនា​អាក្រក់​ទៅ​ វិញ។
មាន​ឧទាហរណ៍​ច្រើន​ណាស់​ដែល​អាច​លើក​យក​មក​បញ្ជាក់​ការ​លើក​ឡើង​នេះ។ ដោយ​ត្រួសៗ ខ្ញុំ​សូម​លើក​យក​ករណី​មួយ​ចំនួន​មក​ជម្រាប​ជូន។
បី ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ លោក ឈាង វុន តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រក​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត​មិន​ឃើញ ថា​ជា​អ្នក​មាន​ល្បិចកល​នយោបាយ មាន​បំណង​គេចវេស​ពី​ការ​បោះ​ឆ្នោត ដើម្បី​ទុក​យក​លេស​តវ៉ា។ ហើយ​លោក​ថែម​ទាំង​បញ្ជាក់​ទៀត​ថា មនុស្ស​បែប​នោះ​គួរ​តែ​ត្រូវ​ផ្ដន្ទាទោស។
នៅ​ក្នុង​កិច្ច​សម្ភាស​ ពិសេស​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ស្ដីពី​បញ្ហា​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​អាណត្តិ​ទី៥ លោក ឈាង វុន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖ «អាច​មាន​ហេតុផល​ថា អ្នក​ដែល​តវ៉ា​ហ្នឹង ទី១ គាត់​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ទី២ គាត់​មក​មិន​ទាន់​ពេល​បោះ​ឆ្នោត អា​ហ្នឹង គេ​អត់​អោយ​បោះ​ទេ។ ហើយ​ចំណុច​ធំ​មួយ​ទៀត ដែល​យើង​សង្ស័យ​ដែរ​ថា គណបក្ស​ដែល​ដឹង​ថា ខ្លួន​ឯង​ថា​ចាញ់​ឆ្នោត គាត់​ទុក​សមាជិក​ខ្លួន​ឯង​ខ្លះ មិន​អោយ​ទៅ​បោះ​ឆ្នោត​ទេ ចាំ​ធ្វើ​ការ​តវ៉ា។ អ៊ីចឹង ត្រូវ​សួរ​អ្នក​លើក​សំណួរ​នេះ​សិន។ សួរ​អ៊ីចេះ​វិញ​ថា ឧបមា​ថា គាត់​មិន​បាន​ទៅ​បោះ​ឆ្នោត​ទេ គេ​ទុក​គាត់​អោយ​តវ៉ា ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ អា​ហ្នឹង​គាត់​ត្រូវ​តែ​ទទួល​ទោស គាត់​ត្រូវ​តែ​ទទួល​ទោស​អ៊ីចឹង​ហ្មង ព្រោះ​អា​នេះ​ជា​ការ​ចោទ​ប្រកាន់​អង្គការ​រដ្ឋ​មួយ ដែល​កំពុង​ប្រតិបត្តិការ​ជូន​ប្រជាពលរដ្ឋ»
ការ​ចោទ​ប្រកាន់​ របស់ លោក ឈាង វុន ទៅ​លើ​អ្នក​បាត់​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​បាន​មហាជន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រិះគន់ និង​និយាយ​ចំអក​យ៉ាង​គ្មាន​សំចៃ​មាត់។
អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ ភិរក្ស ឃឹម (Phirak Khim) សរសេរ​បែប​ចំអក​ថា៖ «កំពុង ​តែ​ខក​ចិត្ត ពិបាក​ចិត្ត​រឿង​បោះ​ឆ្នោត​ផង តែ​ឥឡូវ​បាន​ស្តាប់​គាត់​និយាយ​ប្រហែល​១​ម៉ោង​នេះ គឺ​បាន​ធូរ​អារម្មណ៍​ច្រើន​ណាស់ គឺ​បាន​សើច​ចុក​ពោះ។ ការ​ពិត​ទៅ ស៊ី.ស៊ី.ភី (CPP) មាន​មនុស្ស​ពូកែ​ច្រើន​ណាស់ គួរ​អោយ​ស្ញប់ស្ញែង​មែន»
ទាក់ទង ​នឹង​ការ​បាត់​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​នេះ នៅ​មុន​ការ​បោះ​ឆ្នោត អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មាន​អង្គការ ខុមហ្វ្រែល (Comfrel) និចហ្វិក (NICFEC) និង​អង្គការ​អាមេរិកាំង អ៊ិន.ឌី.អាយ (NDI) បាន​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១​លាន​នាក់ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត ហើយ​ព្រមាន​ថា អាច​នឹង​មាន​វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ច្រាន​ចោល​របាយការណ៍​នោះ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​សុក្រឹតភាព។
ក្នុង ​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ស្ដីពី​ការ​រិះគន់​នានា ជា​ញឹកញាប់​គេ​សង្កេត​ឃើញ​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​ឆ្លើយ​របៀប​អោយ​រួច ​ខ្លួន​មួយ​គ្រាៗ របៀប​មិន​បាន​អាន​របាយការណ៍ របៀប​វាយអែបស៊ីអប​យក​ចិត្ត​មេ និង​របៀប​ព្យាយាម​គេចវេស​ការ​ទទួល​ខុស​ត្រូវ​ជាដើម។
ករណី​ជាក់ស្តែង ​មួយ អាច​បង្ហាញ​ថា អតីត​ចៅហ្វាយ​ក្រុង​ភ្នំពេញ លោក កែប ជុតិមា ទំនង​ជា​ឆ្លើយ​របៀប​ព្យាយាម​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ក្នុង​រឿង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ​សហគមន៍​បុរីកីឡា និង​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Emix) ដែល​មាន លោកស្រី ស៊ុយ សុផាន ជា​ប្រធាន។ លោក កែប ជុតិមា ដែល​ជា​សាក្សី​សំខាន់​ម្នាក់​ក្នុង​កិច្ច​សន្យា​មួយ ដែល​បញ្ជាក់​អំពី​ក្រុមហ៊ុន​មាន​កាតព្វកិច្ច​សាងសង់​អគារ​ចំនួន ១០​ខ្នង ទៅ​អោយ​សហគមន៍​បុរីកីឡា នោះ បែរ​ជា​ហៅ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ចេញ​ពី​សហគមន៍​បុរីកីឡា តាម​ការ​បណ្ដេញ​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​នោះ​ថា ជា​រឿង​នយោបាយ​ទៅ​វិញ។
ចំពោះ ​វិបត្តិ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា គេ​ឯង​ដឹង​ឮ​គ្រប់ៗ​គ្នា​ថា ឯកសារ​គតិយុត្តិ​ដ៏​រឹងមាំ​របស់​ភាគី​ប្រជាពលរដ្ឋ គឺ​កិច្ច​សន្យា​ឆ្នាំ​២០០៤ ដែល​ក្រុមហ៊ុន ផាន អ៊ីម៉ិច មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ត្រូវ​សាងសង់​អគារ ១០​ខ្នង ប្រគល់​អោយ​ពលរដ្ឋ​ក្នុង​សហគមន៍ ហើយ លោក កែប ជុតិមា ខ្លួន​ឯង ដែល​ជា​ចៅហ្វាយ​ក្រុង​នា​ពេល​នោះ ជា​អ្នក​ចុះ​ហត្ថលេខា​ធ្វើ​ជា​សាក្សី​ទៀត​ផង។
អំពី​មន្ត្រី​នាំ​ ពាក្យ​រដ្ឋាភិបាល ឬ​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ ពេល​ឆ្លើយ​ទៅ​នឹង​សំណួរ​ទាក់ទង​នឹង​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល ភាគ​ច្រើន គឺ​ចេះ​តែ​ច្រាន​ចោល​របាយការណ៍ ដោយ​ស្តាប់​ទៅ​ទំនង​ជា​មិន​បាន​ទាំង​អាន ឬ​សិក្សា​ផ្ទៀងផ្ទាត់​ផង ថា​តើ​របាយការណ៍​ទាំង​នោះ​មាន​ការ​ពិត​ប៉ុណ្ណា? ប៉ុន្តែ ចេះ​តែ​ប្រើ​ភាសា​ដដែលៗ ដោយ​ចោទ​ម្ចាស់​របាយការណ៍​វិញ​ថា ចេញ​របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត ឬ​មិន​ស្គាល់​កម្ពុជា។ល។ ទោះ​ជា​មាន​ភស្តុតាង​ប៉ុណ្ណា​ក៏ដោយ មិន​ថា​ឡើយ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​ស្ដីពី​វិនាសកម្ម​ធនធាន​ធម្មជាតិ​ទេ ទោះ​ជា​មាន​រូបភាព​ការ​ពិត​ជាក់ស្តែង​ប៉ុណ្ណា​ក៏ដោយ រដ្ឋាភិបាល​ស្ទើរ​គ្រប់​ពេល បាន​បដិសេធ ហើយ​ចោទ​អង្គការ​ដែល​ចេញ​របាយការណ៍​ថា មាន​ចេតនា​អាក្រក់​ចង់​លាប​ពណ៌​កម្ពុជា។
ឧទាហរណ៍​ជាក់ស្ដែង យ៉ាង​ហោច​ណាស់​មាន​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពីរ​នាក់​ហើយ ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​បាន​បញ្ចេញ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​និទ្ទណ្ឌភាព​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បច្ចុប្បន្ន គឺ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាល​ពី​ឆ្នាំ​២០១២ ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ដាក់​យ៉ាង​ដូច្នេះ៖ «អា​ហ្នឹង អង្គការ​សហប្រជាជាតិ​ហ្នឹង ហើយ​ដើរ​តឹកឡឹកៗ​មក​អ៊ីចឹង​ទៅ ជួប​នេះ​ជួប​ណោះ ហើយ​ទៅ​ធ្វើ​របាយការណ៍ រួច​ហើយ​ឲ្យ​គេ​មក​ទទួល​យក។ រដ្ឋ​អធិបតេយ្យ​មួយ​មិន​អាច​ទទួល​យក​នូវ​អ្វី​ដែល​ជា​របស់​អ្នក​ដទៃ​បាន​ទេ ត្រូវ​សួរ​ប្រជាពលរដ្ឋ​សិន។ ឥឡូវ​ឆ្នាំ​២០១៣ សួរ​ប្រជាពលរដ្ឋ​ទៅ បើ​ប្រជាពលរដ្ឋ​លែង​ត្រូវ​ការ​គណបក្ស​ប្រជាជន​ហើយ គេ​បោះ​ឆ្នោត​ទម្លាក់​ហើយ។ បើ​បោះ​ឆ្នោត​ទម្លាក់​ហើយ អ្នក​ឯង​ធ្វើ​ទៅ​តាម​លោក​ឯង​ហ្នឹង​ទៅ។ អា​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​ថា និយាយ​ឲ្យ​សិស្ស​ចេះ​ទេ ប៉ុន្តែ​ក៏​វា​មាន​ចំណែក​មួយ​ឲ្យ​អ្នក​ដទៃ​ចេះ​ដែរ កុំ​ល្ងង់​ពេក»
ក្រៅ​តែ​ពី​មិន​បាន​ស្វាគមន៍ ឬ​លើក​យក​របាយការណ៍​របស់​បេសកជន​អង្គការ​សហប្រជាជាតិ​រូប​នេះ ទៅ​ពិចារណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​បាន​បន្តុះ​បង្អាប់​ប្រទេស​នេប៉ាល់ (Nepal) ដែល​ជា​ទី​កំណើត​របស់ លោក ស៊ូប៊ែឌី ថែម​ទៀត​ផង៖ «ខ្ញុំ​មិន​ និយាយ​ឲ្យ​ចំ​ទេ តែ​មនុស្ស​ហ្នឹង គាត់​ជា​ជនជាតិ​នៃ​ប្រទេស​មួយ ដែល​ប្រទេស​នោះ​គេ​សុំ​រៀន​សូត្រ​ពី​កម្ពុជា វិញ​ទេ។ សូម្បី​ប្រទេស​របស់​គាត់​អត់​ទាន់​មាន​រដ្ឋធម្មនុញ្ញ​ទេ​ម៉ោង​នេះ។ អា​ហ្នឹង​មក​ពី​គាត់​ពូកែ​ពេក ហើយ​សង្ឃឹម​ថា​គាត់​ទៅ​ជួយ​នៅ​ប្រទេស​របស់​គាត់​ល្អ​ជាង​ស្រុក​ខ្មែរ។ ប្រទេស​ហ្នឹង លុប​រាជា​និយម​បាត់​ទៅ​ហើយ។ ហើយ​នៅ​ថ្ងៃ​មុន ខ្ញុំ​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្នឹង នៅ​ឯ​ទីក្រុង​តេអេរ៉ង់។ សង្ឃឹម​ថា​គាត់​ទៅ​ជួយ​នៅ​ប្រទេស​របស់​គាត់​ល្អ​ជាង​ប្រទេស​ខ្មែរ។ គាត់​តាំង​ខ្លួន​ជា​សាស្ត្រាចារ្យ​ច្បាប់ ហើយ​បើ​គាត់​ជា​សាស្ត្រាចារ្យ​ច្បាប់ ម៉េច​មិន​ទៅ​ស្រុក​គាត់​ទៅ​ជួយ​សរសេរ​រដ្ឋធម្មនុញ្ញ»
បេសកជន​ អង្គការ​សហប្រជាជាតិ មុន លោក ស៊ូប៊ែឌី គឺ លោក យ៉ាស ក្ហាយ (Yash Ghai) ដែល​ជា​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៨។ លោក យ៉ាស ក្ហាយ ត្រូវ​បង្ខំ​ចិត្ត​លាលែង​មុន​ចប់​អាណត្តិ បន្ទាប់​ពី​មិន​អាច​ទ្រាំទ្រ​ចំពោះ​សម្ដី​មាក់ងាយ​របស់​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន។ របាយការណ៍​លាត​ត្រដាង​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​អនុសាសន៍​ស្នើ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់ លោក យ៉ាស ក្ហាយ តែង​ទទួល​តប​មក​វិញ​នូវ​ប្រតិកម្ម​យ៉ាង​គ្រោតគ្រាត​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ហៅ លោក យ៉ាស ក្ហាយ ជា​ជនជាតិ​ខេនយ៉ា (Kenya) ថា​ជា "ប្រភេទ​អ្នក​ទេសចរ​រយៈពេល​យូរ" ហើយ​ទទូច​អោយ​អង្គការ​សហប្រជាជាតិ​ប្ដូរ​លោក យ៉ាស ក្ហាយ ចេញ​ពី​កម្ពុជា។
«សំឡេង លោក ហ៊ុន សែន»
ការ ​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ក្លាយ​ជា​ទម្លាប់ ឬ​ជា​វប្បធម៌​របស់​មន្ត្រី​រដ្ឋាភិបាល​ស្ទើរ​គ្រប់​ជាន់​ថ្នាក់ ចាប់​ពី​អ្នក​នាំ​ពាក្យ រហូត​ដល់​នាយក​រដ្ឋមន្ត្រី។ ការ​ច្រាន​ចោល​របាយការណ៍​ទាំង​ស្រុង ឬ​ស្ទើរ​ទាំង​ស្រុង ដោយ​មិន​ទទួល​យក​មក​ធ្វើ​ការ​ផ្ទៀងផ្ទាត់ ដើម្បី​បញ្ជាក់​ថា មាន​ការ​ពិត​ប៉ុណ្ណា​នោះ ចង់​មិន​ចង់ ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ព្យាយាម​គេចវេស​ពី​ការ​ពិត និង​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។
ក្រៅ​តែ​ពី​បដិសេធ​ ចោល​នូវ​របាយការណ៍​នានា​របស់​ក្រុម​សង្គម​ស៊ីវិល រដ្ឋាភិបាល​តែង​ហៅ​ម្ចាស់​របាយការណ៍ ឬ​អង្គការ​ទាំង​នោះ​ថា គ្រាន់​តែ​ជា​អ្នក​សរសេរ​របាយការណ៍​ដើម្បី​លក់​យក​លុយ​ពី​ម្ចាស់​ជំនួយ​តែ​ ប៉ុណ្ណោះ ឬ​និយាយ​ដដែលៗ ដោយ​គ្មាន​ការ​ស្រាវជ្រាវ​ថា បើ​អង្គការ​ទាំង​នោះ​មិន​សរសេរ​រិះគន់​រដ្ឋាភិបាល​ទេ​នោះ ម្ចាស់​ជំនួយ​ក៏​មិន​ផ្តល់​ជំនួយ​អោយ​ដែរ។
គេ​សង្កេត​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស ដោយ​ប្រើ​ភាសា​ដដែលៗ​បែប​នេះ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ទំនង​ជា​គិត​រំពឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ជឿ ឬ​ទទួល​យក។ ប៉ុន្តែ ទស្សនៈ​បែប​នេះ ទំនង​ជា​ការ​យល់​ច្រឡំ​ដ៏​ធំ​មួយ ហើយ​ក៏​ជា​មូលហេតុ​មួយ​ដែល​បណ្ដាល​អោយ​គណបក្ស​ប្រជាជន​កម្ពុជា បាត់​បង់​កៅអី​ច្រើន​នៅ​រដ្ឋសភា ក្នុង​អាណត្តិ​នេះ។
ប្រជាពលរដ្ឋ​ កម្ពុជា ក្នុង​យុគ​សម័យ​នេះ មិន​មែន​ស្ថិត​ក្នុង​សតវត្សរ៍​ទី១៩ ឬ​ទី២០ ទៀត​ទេ។ អំពើ​អសកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ជាច្រើន ស្រប​ពេល​គ្នា​នឹង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា ខាង​ចែក​ចាយ​ព័ត៌មាន​ដែល​លឿន​ជាង​កាំជ្រួច​នេះ បាន​ធ្វើ​អោយ​ពលរដ្ឋ​កម្ពុជា យល់​ច្បាស់​អំពី​ហេតុការណ៍​ពិត​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា និង​ជុំវិញ​ពិភពលោក ហើយ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។
ការ ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា បច្ចុប្បន្ន សូម្បី​តែ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ព្រៃ​ភ្នំ​ខ្លះ​ក្នុង​ប្រទេស​ កម្ពុជា ក៏​មាន​លទ្ធភាព​ប្រើ​ហ្វេសប៊ុក ដែរ។
ប្រធាន​មជ្ឈមណ្ឌល​ សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា មិន​មែន​ខ្វះ​ការ​យល់​ដឹង ហើយ​ងាយ​ត្រូវ​អូស​ទាញ​តាម​ការ​ឃោសនា​បំភ្លៃ​ការ​ពិត​នោះ​ទេ។ លោក​អះអាង​ថា ពលរដ្ឋ​កម្ពុជា លែង​មាន​ជំនឿ​លើ​ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ ទៀត​ហើយ៖ «កន្លែង​ផ្សព្វផ្សាយ​ព័ត៌មាន ជា​កន្លែង​ឃោសនា​សុទ្ធតែ​ម្តង។ ហើយ​កន្លែង​ខ្លះ តែបែរ​ដល់​ថ្នាក់​និយាយ​មក ប្រជាពលរដ្ឋ​ទទួល​យក​អត់​បាន​តែ​ម្តង។ ពួក​ទូរទស្សន៍​ហ្នឹង​ល្ងង់​តែ​មួយ​ទៀត ហើយ​ពួក​អ្នក​គ្រប់គ្រង​ទូរទស្សន៍ និង​អ្នក​កាន់​អំណាច​មួយ​ចំនួន​ហ្នឹង​ល្ងង់​តែ​មួយ។ គាត់​ស្មាន​តែ​ប្រជាពលរដ្ឋ​ល្ងង់។ អា​ស្មាន​ហ្នឹង ខុស​អស់​ប៉ុណ្ណឹង​ហើយ ធ្លាក់​សំឡេង​អស់​ប៉ុណ្ណឹង​ហើយ ក៏​នៅ​តែ​ស្មាន​ថា​ប្រជាពលរដ្ឋ​ល្ងង់​ទៀត។ ឥឡូវ​នេះ​គាត់​ល្ងង់​ម៉ា​ផ្នែក​ទៀត ខ្ញុំ​មើល​ណា គាត់​ខំ​យក​ទូរទស្សន៍​ផ្សព្វផ្សាយ​រៀង​រាល់​ថ្ងៃ ដឹង​ផ្សាយ​រឿង​អី​ទេ? គាត់​ផ្សាយ​ថា ឥឡូវ​នេះ​ប្រទេស​កម្ពុជា គឺ​ធម្មតា​សុទ្ធ។ អ្នក​លក់​អី​លក់​ធម្មតា​អ៊ីចឹង​ទៅ ហើយ​សម្ភាស​ធ្វើ​ជា​សម្ភាស​មនុស្ស​ប៉ុន្មាន​នាក់​អ៊ីចឹង​ទៅ ដែល​និយាយ​ថា អូ! ខ្ញុំ​អត់​ភ័យ​អី​ទេ អត់​មាន​បញ្ហា​អី​ទេ គឺ​នៅ​ធម្មតា​ទេ អត់​មាន​អ្នក​ណា​ភ័យ​ខ្លាច​អី​ទេ គេ​មក​ធ្វើ​ការ​ធម្មតា លក់​ធម្មតា នរណា​និយាយ​ហ្នឹង គឺ​អត់​ពិត​ទេ។ គាត់​ខំ​ផ្សាយ​អ៊ីចឹង ប៉ុន្តែ​ពេល​ណា​ផ្សាយ​អីចឹង ប្រជាពលរដ្ឋ​គាត់​ឆ្លាត។ មនុស្ស​តែ​ផ្សាយ​អ៊ីចឹង​រៀង​រាល់​ថ្ងៃ រាល់​ពេល គេ​ថា​ទូរទស្សន៍​ប្រហែល​ដឹង​រឿង​អី​ដែល​មិន​ចង់​អោយ​ជា​មាន​រឿង​អី​មិន​ចង់​ អោយ​គេ​ដឹង វា​មិន​ពិត​ហើយ បាន​ជា​យក​មក​កុហក​អ៊ីចឹង។ ដោយសារ​អី គឺ​ដោយសារ​ទី១ យើង​អត់​ទុក​ចិត្ត​ទូរទស្សន៍។ អ៊ីចឹង​ពេល ទូរទស្សន៍​បង្ហាញ​ពី​ឆន្ទៈ​ធ្វើ​អី​មួយ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​មើល​ផ្ទុយ​ពី​ហ្នឹង​វិញ ថា​អូ! ឃើញ​ថា មាន​រឿង​អី​ផ្សេង​ពី​ហ្នឹង ប្រាកដ​ជា​អស្ថិរភាព​ហើយ បាន​ជា​ខំ​បង្ហាញ​ពី​ស្ថិរភាព​ហ្នឹង​ជ្រុល។ បើ​មាន​ស្ថិរភាព​មែន​ទែន​ដឹង​ធ្វើ​ម៉េច​ទេ ពោល​ហ្នឹង​ចាក់​ចំរៀង​រាំ​លើ​ទឹក​អី​ណោះ។ អ៊ីចឹង វា​ទាក់ទង​អា​អត់​ជំនឿ​ហ្នឹង។ អត់​ជំនឿ​មួយ​ទៀត ទាក់ទង​នឹង​អត់​ជំនឿ​លើ​ប៉ូលិស។ ហើយ​ទៅ​បន្ទោស​គ្នា (ពលរដ្ឋ) ថា អត់​មាន​ជំនឿ​លើ​ទាហាន និង​ប៉ូលិស។ បន្ទោស​ធ្វើ​អី គ្នា​ឆ្លាត ព្រោះ​អី​យើង​ឃើញ​ទាហាន និង​ប៉ូលិស​ទៅ​ឃោសនា​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ឃោសនា​គ្រប់​ពេល»
ដូច្នេះ ការ​ដែល​មន្ត្រី​គណបក្ស​ប្រជាជន ចេះ​តែ​បដិសេធ​មិន​ទទួល​ស្គាល់​របាយការណ៍ និង​អនុសាសន៍​កែលំអ​របស់​អង្គការ​មហាជន ដែល​មាន​តួនាទី​រួម​ចំណែក​ជួយ​អភិវឌ្ឍ​សង្គម​កម្ពុជា ដែរ​នោះ ទើប​ធ្វើ​អោយ​ពលរដ្ឋ​កម្ពុជា លែង​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​គណបក្ស​នេះ​ត​ទៅ​ទៀត។
ប្រសិន​បើ​ មន្ត្រី​គណបក្ស​នៅ​តែ​ប្រកាន់​ជំហរ​អសកម្ម មិន​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​ដែល​គេ​ឯង​ឃើញ​គ្រប់​គ្នា​នោះ​ទេ ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​ទំនង​ជា​នឹង​បាត់​កៅអី​រដ្ឋសភា​កាន់​តែ​ច្រើន។ ប្រតិកម្ម​បែប​មិន​ទទួល​យក​ការ​ពិត ឬ​ប្រតិកម្ម​របៀប​ធ្វើ​ពើ​មិន​ទទួល​ស្គាល់​ការ​ពិត របៀប​ប្រតិកម្ម​មិន​បាន​សិក្សា​ផ្ទៀងផ្ទាត់​របាយការណ៍ ឬ​ប្រតិកម្ម​របៀប​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ របៀប​ប្រតិកម្ម​យក​ចិត្ត​មេ​កើយ ឬ​របៀប​ខ្លាច​បាត់​បង់​ប្រជាប្រិយ​ភាព​គាំទ្រ​ពី​មន្ត្រី​របស់​ខ្លួន និង​របៀប​ចោទ​ប្រកាន់​ទៅ​លើ​ម្ចាស់​របាយការណ៍​វិញ​នោះ ទំនង​ជា​លក់​លែង​ដាច់ ឬ​លែង​មាន​ប្រសិទ្ធភាព​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ហើយ ពីព្រោះ​លទ្ធផល​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ កន្លង​មក​នេះ បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​យល់​ដឹង​កាន់​តែ​ខ្ពស់​អំពី​សិទ្ធិ និង​ករណី​កិច្ច​របស់​ខ្លួន​ដែល​មាន​ចារ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ៕



ប្រភពពី៖ យល់ព្រម

Friday, August 30, 2013

អ៊ីរ៉ាក់​ទប់ទល់​បាន ៩ ថ្ងៃ ចុះ​ស៊ី​រី​វិញ​?

ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ស៊ី​រី ត្រូវបាន​ឲ្យ​តម្លៃ​ខ្ពស់

មជ្ឈដ្ឋាន​ អ្នកវិភាគ បាន​សាកល្បង​ផ្អែកលើ​ស្ថានការណ៍​សង្គ្រាម​នៅ​អ៊ីរ៉ាក់ កាលពី​ឆ្នាំ​២០១៣ ដើម្បី​ព្យាករណ៍​មើលថា តើ​ស៊ី​រី អាច​ទប់ទល់​បាន​ប៉ុន្មាន​ថ្ងៃ​? ។ ព្រោះថា សក្តានុពល​យោធា​របស់​អ៊ីរ៉ាក់ និង​ស៊ី​រី គឺ​ប្រហាក់ប្រហែលគ្នា ។​
​​នៅក្នុង​យុទ្ធនាការ “Shock and Awe” ក្នុង​ឆ្នាំ​២០០៣ អាមេរិក និង​សម្ព័ន្ធមិត្ត បាន​បាញ់​កាំជ្រួច Tomahawk សរុប ៧២៥ គ្រាប់ ។​

២ ថ្ងៃ​ដំបូង កងកម្លាំង NATO បានធ្វើការ​វាយប្រហារ​ដោយ​គួបផ្សំ រវាង​ការវាយលុក​ពី​ដែនអាកាស និង​កំណើន​នៃ​កាំជ្រួច ឆ្លាស់គ្នា​ក្នុង​១​លើកៗ មាន​រយៈពេល​ជាង ៣ ម៉ោង ។ ការវាយលុក​ដំបូង បាន​ប្រើ​កាំជ្រួច ២០០ គ្រាប់ ក្នុងនោះ ៦៥% បាន​បាញ់​ចំ​គោលដៅ កាំជ្រួច ១០ គ្រាប់ បាន​បាញ់សម្លាប់ ហើយ ៦ គ្រាប់ ខុស​គោលដៅ ។​

​ប្រការនេះ បង្ហាញថា ប្រព័ន្ធ​ការពារ​ដែនអាកាស គ្រាន់​តែមាន​សមត្ថភាព កាត់បន្ថយ​ប្រសិទ្ធិភាព​របស់​កាំជ្រួច Tomahawk ប៉ុណ្ណោះ ពុំ​អាច​រារាំង​វា​បាន​ទាំងស្រុង​ទេ ។ ដំណាក់កាល​ដំបូង នៃ​យុទ្ធនាការ​ពេលនោះ គោលដៅ ៧២ ត្រូវបាន​កំ​ទេស ក្នុងនោះ​គោលដៅ​យោធា​មាន ៥២ ។​

​ដោយ​ការ​វាយបក​យ៉ាង​ខ្លាំងក្លា របស់​កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ាក់​ពេលនោះ NATO បាន​បង្កើត​សកម្មភាព​ប្រយុទ្ធ​បន្ថែម ទៅលើ​គោលដៅ​ចំនួន ១៣០ ក្នុងនោះ ៤០ % ជា​គោលដៅ​ស៊ីវិល ។​

​សរុបទៅ ក្នុងចំណោម​កាំជ្រួច ៧២៥ គ្រាប់ ត្រូវបាន​បាញ់​ទៅលើ​គោលដៅ​ប្រមាណ ៧០% របស់​អ៊ីរ៉ាក់ ដើម្បី​កំទេច​គោលដៅ​អចល័ត ហើយ ៣០% ទៀត គឺ​គោលដៅ​ឧស្សាហកម្ម និង​រដ្ឋបាល​របស់រ​ដ្ឋ ។ កាំជ្រួច​ប្រមាណ ៤០ គ្រាប់ ត្រូវបាន​បាញ់​ទម្លាក់ ហើយ ១៧ គ្រាប់ បាញ់​ខុស​គោលដៅ ។ ក្នុង​១​ថ្ងៃ​១​យប់ ជាក់ស្តែង សម្រេចបាន​គោលដៅ​ចំនួន ៣០ ។​

​អាមេរិក​នឹង​ប្រើ​កាំជ្រួច Tomahawk ចំនួន​ច្រើន ដើម្បី​កំទេច​គោលដៅ​ក្នុង​រយៈពេល​ខ្លី

​ ពេលនោះ NATO បាន​ត្រួតត្រា​ទាំងស្រុង​ដែនអាកាស ហេតុនេះ បាន​បំផ្លាញ​ទាំងស្រុង នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស របស់​អ៊ីរ៉ាក់ ។ ចំពោះ ស៊ី​រី អាច​ខុសប្លែកគ្នា​ខ្លះ តែ​មិនគួរ​ឲ្យ​កត់សម្គាល់​ទេ ។ ម្យ៉ាងទៀត ប្រទេស​នេះ កំពុងស្ថិត​ក្នុងស្ថានភាព​ច្របូកច្របល់ ឯកោ​លើ​ឆាក​អន្តរជាតិ ។​

​ ហេតុនេះ ជោគវាសនា​របស់​ស៊ី​រី ពិតជា​ពិបាក​ជៀសផុត​ណាស់ ប្រសិនបើ NATO មួយ ដែលមាន​យោ​ភ័​ណ្ឌ​សម្បូរបែប និង​ផែនការ​វាយលុក​យ៉ាង​ល្អ ធ្វើការ​វាយប្រហារ​ដូច​នៅ​អ៊ីរ៉ាក់​នោះ ៕​
 ប្រភពពី៖ ខ្មែរស្ថាបនា

កិច្ច​ចរចា​រវាង​ចិន​និង​អាស៊ាន​មិន​រំពឹង​ថា​នឹង​មាន​ដំណោះស្រាយ​សម្រាប់​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង​ទេ

រូបថត​ពី​លើ​យន្តហោះ បង្ហាញ​នាវា​ល្បាត​របស់​ចិន​Haijian លេខ​៤៩ (មុខ) និង​កប៉ាល់​Haijian លេខ​៥០ បើក​ក្នុង​សមុទ្រ​ចិន​ខាង​កើត កាលពី​ខែ​ថ្ងៃ​ទី​២៣​មេសា ឆ្នាំ​២០១៣​នេះ។
























វ៉ាស៊ីនតោន៖​ ភាព​តាន​តឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​សប្តាហ៍​នេះ​ រវាង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ពី​ប្រទេស​ចិន​និង​សមាជិក​ ១០​ នៃ​សមាគម​ប្រទេស​ អាស៊ី​អាគ្នេយ៍​ ឬ​ អាស៊ាន។​ បញ្ហា​នេះ​រំពឹង​ថា​ នឹង​ជា​ការ​យកចិត្ត​ទុក​ដាក់​ដ៏​ធំ​មួយ​នៅ​ក្នុង​របៀបវារៈ​នៅ​ទី​ក្រុង​ ប៉េកាំង​ដែរ។​ បញ្ហា​នេះ​ក៏​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​របៀប​វារៈ​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​ ប្រ៊ុយណេ​ រវាង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​ក្នុង​តំបន់​ ជា​មួយ​សមភាគី​ពី​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃទៀត​ផង​ តែ​ ដំណោះ​ស្រាយ​មួយ​ប្រហែល​ទំនងជា​មិន​អាច​សម្រេច​បាន​ទេ។​

ប្រទេស​សមាគម​ អាស៊ាន​ ចង់​បាន​ដំណោះស្រាយ​ដ៏​ឆាប់​រហ័ស​ដើម្បី​ធ្វើ​កិច្ច​ចរចា​អំពី​ក្រម​ប្រតិបត្តិ​មួយ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង​ និង​កិច្ច​ចរចា​ពហុភាគី​ស្តី​ពី​ជម្លោះ​ដែន​ទឹក​នៅ​ជុំវិញនិង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ តែ​ជំហរ​ទាំង​ពីរ​នេះ​ មាន​ទំនាស់​ជា​មួយ​រដ្ឋាភិបាល​ចិន​ ដែល​បាន​ដំឡើង​ការ​ទាមទារ​យក​ដែន​ទឹក​សមុទ្រ​របស់​ខ្លួន​កាន់​តែ​តឹង​ឡើងៗ។


 បន្ទាប់​ពី​បាន​ចំណាយ​ពេល​កន្លះ​ថ្ងៃ​នៅកន្លែង​លំហែកាយ​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​នេះ​ រដ្ឋមន្រ្តី​ការ​បរទេស​របស់​សមាគម​ អាស៊ាន​ បាន​ប្រកាស​ថា​ខ្លួន​នឹង​និយាយ​ដោយ​សំឡេង​តែ​មួយ​ អំពី​បញ្ហា​ធ្វើ​កិច្ច​ចរចា​យ៉ាង​ឆាប់​រហ័ស​លើ​ក្រម​ប្រតិបត្តិ​ដែល​គេ​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ​ ដើម្បី​ទុក​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​តម្រូវ​ឲ្យ​ហត្ថលេខី​គោរព​តាម​ សម្រាប់
គ្រប់​គ្រង​សកម្មភាព​នាវាចរ​ និង​រៀបចំ​ធ្វើ​វេទិកា​មួយ​សម្រាប់​កិច្ច​ចរចា​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែន​ទឹក​នោះ​ផង។​

លោក​ James​ Clad​ អតីត​ឧបការី​រង​រដ្ឋមន្រ្តី​ការពារ​ប្រទេស​នៃសហរដ្ឋ​អាមេរិក​ ថ្លែង​ថា​ សេចក្តី​ប្រកាស​របស់​សមាគម​ អាស៊ាន​ ទំនង​ជា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ច្រើន​ទេ។

«ទី​មួយ​គឺ​ខ្ញុំ​មិន​ជឿ​ថា​ អាស៊ាន​ នឹងអាច​និយាយ​ដោយ​សំឡេង​តែ​មួយ​បាន​ទេ។​ ជា​បថម​ រដ្ឋាភិបាល​កម្ពុជា​ កន្លែង​ដែល​កិច្ច​ប្រជុំ​មួយ​របស់​ប្រមុខ​រដ្ឋ​បាន​ប្រព្រឹត្ត​ធ្វើ​មិន​យូរ​ប៉ុន្មាន​ថ្មីៗ​នេះ​ បាន​ខំ​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើ​តម្រូវ​ចិត្ត​មិត្ត​របស់​ខ្លួន​នៅ​ក្រុង​ ប៉េកាំង។​ ដូច្នេះ​ គំនិត​ថា​នឹង​មាន​សំឡេង​តែ​មួយ​ពី​ អាស៊ាន​ នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ តាម​ធម្មជាតិ​និងតាម​បទ​ពិសោធន៍​ គឺ​ប្រហែល​មិន​អាច​ទៅ​រួច​ទេ។​ ទោះ​ជា​យ៉ាង​នេះ​ក៏​ខ្ញុំ​គិត​ថា​ ជា​ការ​ល្អ​ដែល​គេ​ចាប់​ផ្តើម​ជា​មួយ​នឹងការ​និយាយ​កម្លា​ តែ​ខ្ញុំ​មិន​គិត​ថា​កិច្ច​ចរចា​ជា​មួយ​ប្រទេស​ចិន​នឹង​មាន​ចេញ​ជា​លទ្ធផល​ដ៏​សំខាន់​ណា​មួយ​ទេ​ ពីព្រោះ​ចិន​មុខ​ជានឹង​លើក​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​ ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ជា​រៀង​រហូត​មក»។

កម្ពុជា-ចិន 

ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​កម្ពុជា​និង​ចិន​បាន​ទទួល​ការ​ពិនិត្យ​ពិច្ច័យ​យ៉ាង​ដិតដល់​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​កម្ពុជា​បាន​ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ​នៃ​សន្និសីទ​កំពូល​របស់​ អាស៊ាន​ នៅ​ក្រុង​ភ្នំពេញ។​ ក្នុង​នោះ​ ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​ក្រុម​រដ្ឋមន្រ្តីមិន​អាច​យល់​ស្រប​គ្នា​បាន​ លើ​ភាសា​នៃ​សេចក្តី​ប្រកាស​រួម​មួយ​ ជា​សញ្ញា​ដែល​បង្ហាញ​ថា​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​បន្ត​រវាង​រដ្ឋ​មន្រ្តី​ទាំង​ ១០។​

កាល​ពី​សប្តាហ៍​មុន​ រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​បាន​ធ្វើ​កិច្ច​ចរចា​ជា​មួយ​សមភាគី​ពី​ប្រទេស​ចិន​ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាង​មុន​រវាង​ អាស៊ាន​និង​ចិន។​ ក៏​ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ​កម្ពុជា​ លោក​ ឡៅ ម៉ុងហៃ​ បាន​ប្រាប់​ វីអូអេ​ថា​ នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​លេង​ល្បែង​ចាស់របស់​ចិន។

ប្រទេស​ចិន​និយាយ​ថា​ ខ្លួន​មិន​រួសរាន់​នឹង​ធ្វើ​ការ​ចរចា​អំពីក្រម​ប្រតិបត្តិ​មួយ​ទេ​ ហើយ​ក៏​ប្រឆាំង​ទល់​នឹង​ដំណោះ​ស្រាយ​ពហុភាគី​ចំពោះ​ជម្លោះ​ដែន​ទឹក​នេះ​ ដោយ​ចង់​ធ្វើ​កិច្ច​ចរចា​ជា​ឧភតោភាគី​ជា​មួយ​ប្រទេស​ជិតខាង​របស់​ខ្លួន​ មួយ​ទល់​នឹង​មួយ​វិញ។

ផ្នែកកាទូតរបស់ស.រ.អា

សរអា​ដែល​និយាយ​ថា​ខ្លួន​មិនគាំទ្រ​ភាគី​ណា​មួយ​នៅ​ក្នុង​ជម្លោះ​ដែន​ទឹក​នេះ​ បាន​ដំឡើង​ការ​ចូល​រួម​ក្នុង​កិច្ច​ការ​ទូត​នៅ​ក្នុង​បញ្ហា​នេះ។

លោក​ David​ Shear​ ឯកអគ្គរដ្ឋទូត​សរអា​ប្រចាំ​ប្រទេស​ វៀតណាម ​បាន​ប្រាប់​វីអូអេ​ថា​ ក្រម​ប្រតិបត្តិ​មួយ​ជា​ជំហាន​ដ៏​សំខាន់សម្រាប់​តំបន់។

«យើង​កំពុង​ចូល​រួម​នៅ​ក្នុង​កិច្ច​ចរចា​ដ៏​សកម្ម​មួយ​ជា​មួយ​មន្រ្តី​ វៀតណាម​ អំពី​បញ្ហា​នេះ​ ហើយ​យើង​និយាយ​គ្នា​អំពី​បញ្ហា​ផ្សេងៗ​ទៀត​ រួម​ទាំង​សកម្មភាព​នៅ​លើ​ទឹក​ រួម​ទាំង​បញ្ហា​ទាក់​ទង​នឹង​ការ​ចរចា​ជា​មួយ​ភាគី​ចិន​ស្តី​អំពី​ក្រម​ប្រតិបត្តិ​មួយ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​យើង​ជឿ​ថា​បើ​យក​ទៅ​អនុវត្ត​ នឹង​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​យ៉ាង​ច្រើន​នៅ​លើ​ទឹក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង»។

សរអា​និង​វៀតណាម​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​បញ្ហា​មួយ​ចំនួន​ ដូច​ជា​សិទ្ធិ​មនុស្ស។​ ប៉ុន្តែ​លោក​ Alexander​ Vuving​ នៃ​មជ្ឈមណ្ឌល​ អាស៊ី​-ប៉ាស៊ីហ្វ៊ីក​ សម្រាប់​ការ​សិក្សា​សន្តិសុខ​ មាន​ជំនឿ​ថា​ ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​មួយ​រវាង​សរអា​និង​វៀតណាម​ ពិត​ជា​អាច​ធ្វើ​ឲ្យ​សម្រេច​បាន​នៅ​ក្នុង​រយៈ​ពេល​យូរ​ ដោយ​មក​ពី​មាន​ភាព​គឃ្លើន​របស់​ចិន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ការ​«ងាក​រេ»​របស់​រដ្ឋបាល​លោក​ អូបាម៉ា​ ឆ្ពោះ​ទៅ​រក​ទ្វីប​ អាស៊ី។

លោក​ Vuving​ និយាយ​ថា​ នៅ​មាន​ឧបសគ្គ​ច្រើន​ទៀត​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​វៀតណាម​និង​សរអា​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ។​ តែ​លោក​ថ្លែង​ថា​ ក្នុង​រយៈ​ពេល​យូរ​ទៅ​មុខ​ ការ​ទាក់​ទង​ឧភតោភាគី​នេះ​នឹង​មាន​ភាព​ជិត​ស្និទ្ធ​ខ្លាំង​ជាង​មុន​ ដោយ​មក​ពី​ប្រទេស​ចិន​ធ្វើ​សេចក្តី​ប្តេជ្ញា​កាន់​តែ​ខ្លាំងនៅ​ក្នុង​ការ​ទាម​ទារ​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​ក្នុ្ងង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​ការ​ប៉ះ​ទង្គិច​ផ្ទាល់​ជា​មួយ​ផល​ប្រយោជន៍​របស់​វៀតណាម​នៅ​ក្នុង​ជម្លោះ​ទឹក​សមុទ្រ​នេះ។

ហ្វីលីពីន

សរអា​ក៏​កំពុង​និយាយ​ជា​មួយ​ប្រទេស​ ហ្វ៊ីលីពីន​ដែរ​ រួម​ទាំង​កិច្ច​ចរចា​អំពី​ការ​ដំឡើង​វត្តមាន​ផ្លាស់​វេន​នៃ​កង​កម្លាំង​និង​សម្ភារៈ​របស់​សរអា។​ កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​រដ្ឋមន្រ្តី​ការ​ពារ​ប្រទេស​ Chuck​ Hagel​ បានប្រកាស​អំពី​ការ​ដំឡើងថវិកា​យ៉ាង​ច្រើន​របស់​សរអា​ សម្រាប់​កម្មវិធី​អប់រំ​និង​ហ្វឹក​ហ្វឺន​ផ្នែក​យោធា​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។​

លោក​អតីត​ឧបការី​រង​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ James​ Clad​ ថ្លែង​ថា​ ការ​ចូល​រួម​របស់​សរអា​កំពុង​ជួយ​ពង្រឹង​ជំហរ​របស់​ប្រទេស​នៃ​សមាគម​ អាស៊ាន។​

«ខ្ញុំ​គិត​ថា​ អ្វី​ដែល​ត្រូវ​យល់​គឺថា​ ជា​មួយ​រដ្ឋបាល​នេះ​ ការ​មាន​ប្រៀប​ធំ​ ការ​ចំណេញ​ធំ​នៅ​ក្នុង​កិច្ចការ​ទូត​ គឺ​ លោក​អតីត​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ Robert​ Gates​និង​លោក​ស្រី​អតីត​រដ្ឋមន្រ្តី​ការ​បរទេស​ Hillary​ Clinton​ បាន​អញ្ជើញ​ទៅ​ក្រុង​ Hanoi​ ក្នុង​ឆ្នាំ​ ២០១០​ ហើយ​បាន​សម្តែង​អំពី​ជំហរ​របស់​ប្រទេស​អាមេរិក​ថា​ បញ្ហា​នេះ​ត្រូវ​តែ​ដោះស្រាយ​ជា​ពហុភាគី។​ នេះ​ជា​ការ​ចំណេញ​យ៉ាង​ធំ​សម្រាប់​ប្រទេស​ អាស៊ាន។​ ប្រទេស​ចិន​មិន​សប្បាយ​ចិត្ត​ទេ​ នៅ​ពេល​នោះ​ក៏​ដូច​ជា​ពេល​នេះ​ដែរ។​ ដូច​នេះ​ពេល​ដែល​មហា​អំណាច​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​ប្រទេស​តូច​ជាង​ខ្លួន​ គេ​ចូល​ចិត្ត​ទាក់​ទង​ជា​ឧភតោភាគី​ ដែល​ធ្វើ​ឲ្យ​គេ​មាន​ប្រៀប​ជាង»។

លោក​ស្រី​ Su​ Xiaohui​ នៃ​វិទ្យាស្ថាន​ចិន​សម្រាប់​ការ​សិក្សា​អន្តរជាតិ​ បាន​ថ្លែង​ថា​ ប្រទេស​ចិន​មិន​អាច​ទទួល​យក​គំនិត​នៃ​ការ​ចរចា​ជា​ពហុភាគិ​បាន​ទេ។

លោកស្រី​ Xu​ ពោល​ថា​ ប្រទេស​ ហ្វ៊ីលីពីន​ ជឿ​ថា​ខ្លួន​នឹង​ចាញ់​ប្រៀប​ប្រទេស​ចិន​នៅ​ក្នុង​កិច្ច​ចរចា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ការ​អភិវឌ្ឍន៍​របស់​ចិន​នឹង​នាំ​ឲ្យ​ទន់​ខ្សោយ​ដល់​ជំហរ​របស់​ប្រទេស​ ហ្វ៊ីលីពីន។​ ហេតុ​ដូច្នេះ​ គេ​មិនចង់​ធ្វើ​កិច្ច​ចរចា​ឧភតោភាគី​ ជា​មួយ​ប្រទេស​ចិន​ទេ។​

គេ​មាន​ជំនឿ​ថា​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ធនធាន​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ដ៏​សន្ធឹក​សន្ធាប់។​ នេះ​ជា​កន្លែង​ដែល​មាន​ជម្លោះ​ដែន​ទឹក​រវាង​ប្រទេស​ចិន​ និង​ប្រទេស​ឯ​ទៀត​ មាន​រួម​កោះ​ តៃវ៉ាន់​ ប្រទេស​ វៀតណាម​ ប្រ៊ុយណេ​, ម៉ាឡេស៊ី​ និង​ ហ្វ៊ីលីពីន។​ ប្រទេស​ចិន​និង​ជប៉ុន​ក៏​កំពុង​ជាប់​ជំពាក់​ក្នុង​ជម្លោះ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ នៅ​សមុទ្រចិន​ភាគ​ខាង​កើត​ដែរ៕

ព័ត៌មាននេះ បានផ្តល់ឲ្យដោយ​លោក Fred Wang ពីទីក្រុងប៉េកាំង Tra Mi ពីរដ្ឋធានី Washington និង​លោក គង់ សុឋានរិទ្ធពីរាជធានីភ្នំពេញ។ របាយការណ៍​នេះ ជា​កិច្ចសហការណ៍​របស់វីអូអេផ្នែកភាសាចិនកុកងឺ វៀតណាម និងខ្មែរ។

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

ប្រភពពី៖ វីអូអេ

អាមេរិក​នឹង​វាយ​ប្រហារ​ស៊ីរី​ ទោះ​​​​គ្មាន​អង់គ្លេស​ក៏​ដោយ

តាម​ The New York Times បាន​ឲ្យ​ដឹង​ថា​ សហរដ្ឋ​អាមេរិក​នឹង​​​វាយប្រហារ​ស៊ីរី​ ទោះ​បី​ជា​គ្មាន​វត្តមាន​អង់គ្លេស​ចូល​ដៃ​ជាមួយ​ខ្លួន​ក៏​ដោយ។ ការ​​លើកឡើង​របស់​​មហាអំណាច​យោធា​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សភា​អង់គ្លេស​​បាន​​ទាត់ចោល​ការ​សម្រេចចិត្ត​របស់​​​​​លោក​នាយករដ្ឋមន្ត្រី David Cameron ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​យោធា​រួម​នៅ​ស៊ីរី​ជា​មួយ​នឹង​អាមេរិក​។

កងទ័ព​ជើង​ទឹក​អាមេរិកនៅ​ដែន​សមុទ្រ​មេឌីទែរ៉ាណេ​​ត្រៀម​បាញ់​មីស៊ីល​​​នៅ​ស៊ីរី


ផ្អែក​តាម​ប្រសាសន៍​របស់​លោក Barry Pavel អតីត​មន្ត្រី​ការពារ​ជាតិ​របស់​សេតវិមាន​​​បាន​និយាយ​ថា វា​គ្រប់គ្រាន់​ទៅ​ហើយ​សម្រាប់​អង់គ្លេស​ក្នុង​ការ​​ដើរតួ​ជា​ដៃគូ​ការទូត​​ដ៏​សំខាន់​មួយ​របស់​អាមេរិក នៅ​ពេល​នេះ ហើយ​ខ្លួន​មិន​ចាំបាច់​បញ្ជូន​ទ័ព​នៅ​​ស៊ីរី​នោះ​ទេ​នៅ​ពេល​ខាង​​មុខ​ ​​អាមេរិក​​​​នឹង​ធ្វើ​សង្គ្រាម​នៅ​ស៊ីរី​ដោយ​ខ្លួន​ឯង​បាន។  ក៏​ប៉ុន្តែ​លោក​ប្រធានាធិបតី​អូបាមា​កំពុង​​ពិចារណា​​ដោយ​ស្នើសុំ​​ទៅ​​ស្ថាប័ន​សភា​ជាមុន ដើម្បី​​​ធ្វើ​ការ​​អនុម័ត​លើ​សេចក្ដី​សម្រេច​របស់​លោក​ដែរ។​​​​​​​
ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ បារាំង​ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​អាមេរិក​​ បាន​ប្រកាស​​ពី​ជំហរ​របស់​ខ្លួន​​កាល​ពី​​ម្សិលមិញ​ថា ខ្លួន​កំពុង​​ប្រុង​ជើងការ​​រួចរាល់​ហើយ​លើ​លទ្ធភាព​វាយ​ប្រហារ​ស៊ីរី​​ជា​មួយ​នឹង​អាមេរិក ប្រសិន​បើ​ការ​អន្តរាគមន៍​នឹង​កើត​មាន​មែន​នោះ។ មន្ត្រី​ជាន់​ខ្ពស់​យោធា​​អាមេរិក ​បាន​ប្រកាស​ដែរ​ថា ការ​វាយ​ប្រហារ​នៅ​ស៊ីរី​អាច​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ពោល​គឺ​មិន​មាន​វត្តមាន​កងកម្លាំង​បរទេស​ឈរជើង​នៅ​​ប្រទេស​នេះ​​ដូច​នៅ​អ៊ីរ៉ាក់​ ឬ​ប៉ាគីស្ថាន​នោះ​ឡើយ។ ​​​​​
សេចក្ដី​សម្រេច​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​យោធា​របស់​លោក​ខាងលិច​​ ​ដើម្បី​ផ្ដួល​រំលំ​​របប​ដឹកនាំ​លោក​អាល់អាសាដ​ កាន់​​តែ​​​មាន​ភាព​តានតឹង​ឡើងៗ​​ ក្នុង​រយៈ​ពេល​ ១សប្តាហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​​លោក​ខាងលិច​បាន​ចោទ​យោធា​ស៊ីរី​ថា​ ​បាន​ប្រើប្រាស់​អាវុធ​គីមី​​បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លូតត្រង់​ ១៣០០​នាក់​​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២១​ សីហា​កន្លង​ទៅ​​៕

នាយករដ្ឋមន្រ្តី​អង់គ្លេស​​​​កំពុង​តតាំង​សភា​កាល​ពីម្សិលមិញ​​ដែល​បាន​បរាជ័យ​ក្នុង​ការ​​បញ្ជូន​ទ័ព​​ទៅ​ស៊ីរី
 ប្រភពពី៖​ sabay