គេពិបាកនឹងវាយតម្លៃណាស់ថា តើតារាកំប្លែងទាំងពីរដួង គឺនាយ ពែកមី និង នាយ ក្រូច មួយណាមានប្រជាប្រិយភាពខ្លាំងជាង ព្រោះបើមើលទៅលើសន្ទុះទីផ្សាររបស់អ្នកទាំងពីរឃើញថា ទទួលបានការចាប់អារម្មណ៍ដូចគ្នាពីស្រទាប់មហាជនទាំងក្នុង និងក្រៅប្រទេស។
![]() |
នាយពែកមី និងនាយក្រួច |
ពែក មី សម្បូរវោហារសព្ទ កំប្លុកកំប្លែង ទាំងទឹកមុខក្រមិចក្រមើម បានធ្វើឲ្យមហាជនផ្ទុះសំណើច នៅពេលលោកសម្ដែងនៅលើឆាកក្ដី និងនៅតាមកញ្ចក់ទូរទស្សន៍ក្ដី។ ទាំងនេះជាទេពកោសល្យមួយដែលមនុស្សគ្រប់គ្នា មិនចេះតែអាចធ្វើបាននោះទេ។
ផ្ទុយពីតារាកំប្លែងមួយចំនួន នាយពែកមី មានរូបសម្រស់ស្រស់សង្ហារ មិនចាញ់តារាចម្រៀងនោះឡើយ ដោយនាយពែកមី បានដណ្ដើមទីផ្សារជាតារាចម្រៀង ដែលធ្វើឲ្យផលិតកម្ម Town កើបប្រាក់មិនតិចឡើយពី Vol ចម្រៀងរបស់នាយពែកមី បានច្រៀងសម្រាប់អបអរបុណ្យចូលឆ្នាំខ្មែរ កន្លងទៅនេះ។
អាចថា បទចម្រៀង “ឱ្យប្រពន្ធស៊ីសៀង ឱ្យនាងស៊ីស៊ុប” របស់នាយពែកមី បានបំបែកឯតទគ្គកម្មឲ្យផលិតកម្ម Town ដែលបានលក់ CD និង VCD រហូតដល់១០ម៉ឺនបន្ទះ។ នេះសបញ្ជាក់ឲ្យឃើញថា នាយពែកមី ជាមនុស្សមានទេពកោសល្យទាំងកំប្លុកកំប្លែង និងច្រៀងចម្រៀងយ៉ាងពីរោះ ដែលអាចទាក់ទាញឲ្យមហាជនគាំទ្រលោកស្ទើរពាសពេញផ្ទៃប្រទេស។
និយាយពីការថតខ្សែភាពយន្ត កម្មវិធីមង្គលការ និងកម្មវិធីផ្សេងវិញឃើញថា មិនដែលបាត់មុខនាយ ពែកមី ម្ដងណាឡើយ។ ខ្សែភាពយន្តដែលលោកបានសម្ដែងប្រមាណជាបីទៅបួនរឿងឃើញថា លោកតែងដើរតួឯកជានិច្ច ហើយបើនិយាយពីការដើរកាត់សក់នៅខាងក្រៅតារាកំប្លែងរូបនេះស៊ី មិនក្រោម៣ពាន់ដុល្លារទេក្នុងមួយរោង។
ក្រឡេកមកមើលនាយក្រូចវិញ
ក៏មិនចាញ់នាយ ពែកមី ប៉ុន្មានដែរ។
គ្រួសាររបស់លោកជាអ្នកសិល្បៈទាំងអស់ ដែលខុសប្លែកពីនាយពែកមី
ជាកម្មករសំណង់ មុនប្រឡូកចូលពិភពសិល្បៈកំប្លែង។ ចំណុចដែលដូចគ្នា
គឺអ្នកទាំងពីរបានប្រឡងជាប់នៅស្ថានីយទូរទស្សន៍ CTN ដំណាលគ្នា។
ត្បិត
តែតារាកំប្លែងមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះមិនទាន់មាន
បទចម្រៀងល្បីដូចនាយ ពែកមី យ៉ាងណាក៏ដោយ
ប៉ុន្តែបើយើងសង្កេតលើការសម្ដែងភាពយន្ត
និងការដើរកម្មវិធីខាងក្រៅ គឺប្រហាក់ប្រហែលគ្នា។នាយ ក្រូច ទើបសម្ពោធខ្សែភាពយន្តថ្មីរបស់ខ្លួនកាលពីសប្ដាហ៍មុនគឺរឿង “ខ្លាចអី? សើចតើ!” ដែលលោកធ្វើជាតួនាយកម្ម។ ខ្សែភាពយន្តនេះទើបដាក់បញ្ចាំងទេ ប៉ុន្តែទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។
គ្រាន់ តែនៅរោងកុន លុច្ស មួយខ្សែភាពយន្តនេះរកចំណូលបានមិនក្រោម៤ពាន់ដុល្លារទេក្នុងមួយ ថ្ងៃ។ ទស្សនិកជន និងមិត្តយុវវ័យខ្លះចូលទស្សនាពីរទៅបីដង ហើយអ្នកដែលទស្សនារួចហើយសុទ្ធតែសរសើរថា នាយ ក្រូច សម្ដែងបានល្អជាងគេ។
បើយើងក្រឡេកទៅមើលមហាជនទូទៅវិញបញ្ចេញ
ចំណាប់អារម្មណ៍ផ្សេងៗពីគ្នាអ្នកខ្លះចូលចិត្តនាយ ពែកមី
អ្នកខ្លះចូលចិត្តនាយ ក្រូច
ហើយអ្នកខ្លះទៀតចូលចិត្តទាំងពីរតែម្ដង។
ដើរចេញពីរោងកុន
លុច្ស
ជាមួយមិត្តភ័ក្ដិប្រុសស្រីបីទៅបួននាក់ទាំងនៅសល់សំណើចនៅ
ឡើយ កញ្ញា រស់ កណ្ណិថា ប្រាប់ Sabay ថា
កញ្ញាចូលចិត្តការសម្ដែងរបស់នាយ ក្រូច
ព្រោះតារារូបនេះពូកែធ្វើទឹកមុខ
និងមានវោហារសាស្ត្រធ្វើឱ្យទស្សនិកជនទប់សំណើចមិនបាន។ដោយ ឡែកលោក ញ៉ែម តូ អ្នករត់ម៉ូតូឌុបនៅម្ដុំមន្ទីរពេទ្យរុស្សី និយាយថា លោកចូលចិត្តការសម្ដែងរបស់នាយ ពែកមី ជាងនាយក្រូច។ “ខ្ញុំគិតថា ពែកមី សម្ដែងបានល្អជាងនាយ ក្រូច ហើយប្រជាប្រិយភាពក៏តាមហ្នឹងដែរ”។
ដៃម្ខាងកាន់បាយ ដៃម្ខាងទៀតកាន់ស្លាបព្រាភ្នែកកំពុងទស្សនា យ៉ាងយកចិត្តទុកដាក់ក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ CTN ដែលមាននាយ ពែកមី និងនាយ ក្រូចសម្ដែងរួមគ្នា អ្នកស្រី លី ប៉ាត់ កម្មការិនីនៅម្ដុំអូរបែកក្អមបាននិយាយថា អ្នកស្រីចូលចិត្តណាស់ការកំប្លែងរបស់នាយ ក្រូច និងនាយ ពែកមី ប៉ុន្តែអ្នកស្រីមិនហ៊ានវាយតម្លៃថាពេញចិត្តតារាកំប្លែងមួយណាទេ ខ្លាំងជាងនោះទេ។
រីឯលោក លី ម៉េង បុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយនៅភ្នំពេញនិយាយថា “ខ្ញុំចូលចិត្តការសម្ដែងរបស់តារាកំប្លែងទាំងពីរ។ ខ្ញុំគិតថាប្រជាប្រិយភាពរបស់គាត់ប្រហាក់ប្រហែលគ្នា”។
នាយ ពែកមី និងនាយ ក្រូច ជាតារាកំប្លែងរួមទ្រនំ នៅស្ថានីយទូរទស្សន៍ CTN ដូចគ្នា ប៉ុន្តែ នាយ ពែកមី មានប្រភពចេញពីខេត្តស្វាយរៀង និងផ្ដើមកំប្លែងចេញពីកម្មករសំណង់។ ដោយឡែកនាយ ក្រូច ចេញពីខេត្តកំពង់ស្ពឺ តែគ្រួសាររបស់លោកជាអ្នកសិល្បៈទាំងអស់៕
ប្រភព៖ Sabay News
No comments:
Post a Comment