![]() |
លោក ជុំ ម៉ី ជនរងគ្រោះក្នុងរបបខ្មែរក្រហម ទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ (រូបថត កែវ រតនៈ) |
បន្ទាប់ពីបំភ្លឺពាក្យបណ្តឹងរបស់លោករួចមក អតីតអ្នកទោសនៅគុកទួលស្លែង លោក ជុំ ម៉ី ប្រាប់អ្នកសារព័ត៌មានថា លោកបានប្តឹង លោក កឹម សុខា ពីបទបរិហារកេរ្តិ៍ ហើយទាមទារប្រាក់សំណងជំងឺចិត្ត ១០០០ដុល្លារអាមេរិក ដើម្បីយកប្រាក់នេះទៅធ្វើបុណ្យបង្សុកូលដល់ជនរងគ្រោះ ដែលស្លាប់ក្នុងគុកទួលស្លែង ៖ "ចង់ឲ្យតុលាការហ្នឹង រកយុត្ដិធម៌ឲ្យខ្ញុំ ដោយថា កឹម សុខា ហ្នឹងគាត់និយាយបំភ្លើសនៅក្នុងសារមន្ទីរទួលស្លែង ហើយខ្ញុំជាជនរងគ្រោះ ផ្ទាល់នៅក្នុងសារមន្ទីរទួលស្លែងហ្នឹងបាទ" ។
មេធាវីការពារក្តី លោក ជុំ ម៉ី គឺលោក គួយ ធុនណា មានប្រសាសន៍ថា ករណីនេះជាករណីព្រហ្មទណ្ឌ ហើយអាចមានទោសកម្រិតណានោះ គឺអាស្រ័យលើតុលាការដែលជាអ្នកសម្រេច ៖ "ការពន្លាតការស៊ើបសួរ និងបទល្មើសអីផ្សេងទៀត វាអាស្រ័យទៅលើការស៊ើបអង្កេត អាហ្នឹងវាជារឿងរបស់តុលាការវាមិនមែនជារឿងរបស់ខាងខ្ញុំអ្នក សម្រេចទេ"។
ស្ដាប់សំឡេង៖
VODមិនអាចទាក់ទង លោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីសុំអត្ថាធិប្បាយករណីបណ្តឹងនេះបាននៅឡើយទេ។
គួរបញ្ជាក់ថា បណ្តឹងលោក ជុំ ម៉ី ប្រឆាំងលោក កឹម សុខា ពីបទបរិហារកេរ្ដិ៍នេះ ធ្វើឡើងបន្ទាប់ លោក ជុំ ម៉ី អះអាងថា លោក កឹម សុខា មានប្រសាសន៍ថា គុកទួលស្លែង ជាគុកសិប្បនិមិ្មត។ ក៏ប៉ុន្តែ លោក កឹម សុខា មានប្រសាសន៍ថា សំឡេងដែល លោក ជុំ ម៉ី យកទៅចាក់នោះ ជាសំទ្បេងដែលគេកាត់ត៕
ប្រភព៖ VOD
No comments:
Post a Comment