សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, August 31, 2013

កាស៊ីណូ ណាហ្គា​វើ​ល ជា​ពិភព​បន​​ល្បែង​ស៊ី​សង ប្រមូល​​លុយ​​ពី​ជន​​ជាតិ​​ខ្មែរ និង​​​សម្រាប់​​​នារី​​​វ័យ​​ក្មេង ស្វែង​​រក​​​សេវា​​​ក្រៅ​​​ប្រព័ន្ធ ទាក់​​​អ្នក​​មាន​​​លុយ​

រាជធានី​ភ្នំពេញ ៖​ តាម​ការ​​សង្កេត​​​ជាក់ស្តែង របស់​​​មន្ត្រី​​ជាន់ខ្ពស់​​​មួយរូប បាន​​​បង្ហើប​​​ឲ្យ​ដឹងថា កា​​ស៊ីណូ ណា​ហ្គា​​​វើ​ល មិន​​​ត្រឹម​​តែ​​​ជា​ពិភព​​​បន​​​ល្បែង​​ស៊ី​​សង ប្រមូល​លុយ​​​ពី​អ្នក​​ញៀន​​​ល្បែង ស៊ី​សង​​​ជន​​ជាតិខ្មែរ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​វា​​​ជា​​​កន្លែង​​​សម្រាប់ ​​នារី​ក្មេងៗ​ស្រស់ស្អាត មួយចំនួន​ទៅ​ស្វែងរក​សេវា​ក្រៅ​ប្រព័ន្ធ ដែល​ គេ​បាន​ចំណាយលុយ បន្តិចបន្តួច​ទៅលេង​ល្បែង​នៅ​ទីនោះ ដើម្បី​ទាក់​បុរសៗ ដែល​ទៅលេង​ល្បែងស៊ីសង ពីព្រោះ​គេ​ដឹងថា បុរសៗ​ដែល​ញៀន​ល្បែង​នៅ​ទីនោះ ភាគច្រើន​សុទ្ធតែជា អ្នកមាន​លុយ និង​ជាម​ន្ត្រី នៅក្នុង​ជួរ​រដ្ឋាភិបាល​។​
​ភ្ញៀវ​ដែល​ចេញចូល ទ្បើង​ទៅជា​ន់​ខាងលើ​នៃ អគារ​កាស៊ីណូ ណាហ្គា​វើ​ល សុទ្ធតែ​បានឃើញ អ្នកលេង​ល្បែង​នៅ​ជាន់​ផ្ទាល់​ដី គឺមាន​ទាំង​ខ្មែរ​និង​បរទេស ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ស្ត្រី​វ័យ​ប្រហែល​ជាង ៤០​ឆ្នាំ​ម្នាក់ ទំនងជា​អ្នកមាន​ប្រាក់​ស្តុក​ស្ត​ម អង្គុយ​នៅខាងមុខ​ទូ​ហ្គេម អេ​ទ្បិ​ច​ត្រូ​និ​ច ជាមួយ​មិត្តភក្តិ​របស់គាត់ ពីរ​-បី នាក់​ទៀត នៅពេល​គាត់​ចាញ់ល្បែង​ស្ពឹក​មុខ គាត់​បាន​យកដៃ​ទះ​ទូ​ហ្គេម អេ​ទ្បិ​ច​ត្រូ​និ​ច​នោះ ហើយ​បាន​លាន់មាត់​ថា «​ចាញ់​ទៀតហើយ​…!»​។
​នៅកាស៊ី​ណូ ណាហ្គា​វើ​ល ជា​ពិភព​ល្បែងស៊ីសង យ៉ាង​សម្បូរបែប គឺ​មាននៅ​ជាន់​ផ្ទាល់​ដី និង​បន្ទប់​ពិសេស​នៅ​ជាន់​លើ សម្រាប់​បំពេញតម្រូវការ ឲ្យ​មន្ត្រី​មួយចំនួន ដែល​និយម​យក​កាស៊ីណូ ធ្វើជា​ប៊ុ​យ​រ៉ូ កម្សាន្ត​សម្បាយ​។ ដូចដែល​បុរស​ម្នាក់​ជា​ជនជាតិខ្មែរ ដែល​បាន​ដើរ​ចេញពី​កន្លែង លេងល្បែង​នៅ​ជាន់​ផ្ទាល់​ដី បាន​សារភាពថា យូៗ​ម្តង​គាត់​តែងតែ​មកលេង​ល្បែង នៅ​កាស៊ីណូ​ណាហ្គា​វើ​ល ជាពិសេស​នៅពេល​ទំនេរ​ពី​ការងារ និង​មាន​អារម្មណ៍​តប់ប្រមល់ ប៉ុន្តែ​លេង​មិនដែល​ឈ្នះ​នោះទេ គឺ​ចាញ់​អស់​គូថ​ខោ តែ​រហូត​។
ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើ​ល របស់​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ តាន់ស្រ៊ី ចិន​លិ​ប​គឿង បាន​បង់ពន្ធ​ចូល​រដ្ឋ​តិចតួច​បំផុត  ព្រោះ​កន្លងមក​គេ​សង្កេតឃើញ​ប្រាក់ចំណូល​របស់​កាស៊ីណូ​ជាច្រើន​កន្លែង បាន​កើនឡើង រីឯ​ប្រាក់ចំណូល ដែល​បានមកពី​ល្បែងស៊ីសង របស់​កាស៊ីណូ​ណាហ្គា នៅតែ​តិចតួច មិនមាន​តុល្យភាព​ទៅនឹង ការប្រកាស​ពី​ប្រាក់ចំណូល ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ម្ចាស់​កាស៊ីណូ​នោះទេ​។ ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើ​ល បាន​អួតអាង​ថា ប្រាក់ចំណូល​របស់​ពួកគេ បានមក​ដោយសារ​កំណើន​ទេសចរណ៍ និង​ស្ថិរភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​។
ការវិនិយោគ​ល្បែងស៊ីសង នៅតាម​កាស៊ីណូ បើតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល គឺកំណត់​ឲ្យ​តែ​ជនបរទេស​ប៉ុណ្ណោះ ចូល​លេង​ល្បែងស៊ីសង ប៉ុន្តែ​ភាពជាក់ស្តែង​នៅក្នុង កាស៊ីណូ ណាហ្គា​វើ​ល គេ​សង្កេតឃើញ​មាន​ពលរដ្ឋ​ខ្មែរ ប្រហែល ៩០​ភាគរយ បាន​ចូល​ទៅលេង​ល្បែងស៊ីសង យ៉ាង​អនាធិបតេយ្យ ហើយ​ប្រាក់ចំណេញ​ដែល​បាន​កើនឡើង ជា​លំដាប់​របស់​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា​វើ​ល ច្បាស់​ណាស់​ដែលថា បានមកពី​ក្រុម​អ្នកញៀន​ល្បែង ជា​ជនជាតិខ្មែរ ដែល​ចាញ់​អស់​គូថ​ខោ​នោះឯង ដូចជា​ប៉ុន្មាន​ខែ​មុននេះ មានការ​ភ្ញាក់ផ្អើល​ចំពោះ​ម្ចាស់​ស្តារ​ម៉ា​ត ធំៗ​ចំនួន​៣​កន្លែង ដែល​ចាញ់ល្បែង​ឡុងចុង រហូត​បិទ​ហាង​។​
​កាស៊ីណូ ណាហ្គា​វើ​ល បាន​បើក​ធ្វើ​អាជីវកម្ម​នៅ​កណ្តាល រាជធានី​ភ្នំពេញ​តែម្នាក់ឯង បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បិទ​អាជីវកម្ម​ស្លុត​ម៉ាស៊ីន និង​កាស៊ីណូ​តូចតាច​រាប់រយ​កន្លែង ហើយ​កាស៊ីណូ​ដទៃទៀត ត្រូវបាន​បញ្ជា​ឲ្យ​សាងសង់​ឆ្ងាយ ពី​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់​២០០ គីឡូម៉ែត្រ ហើយ​ភាគច្រើន​ទីតាំង​កាស៊ីណូ មានតែ​នៅតាម​ព្រំប្រទល់​ដែន គឺ​បើក​សម្រាប់តែ​ក្រុម​អ្នកញៀន​ល្បែង ដែលជា​ជនជាតិ​បរទេស​តែប៉ុណ្ណោះ ដូច្នេះ​កាស៊ីណូ ណាហ្គា​វើ​ល គ្រប់ទឹក​ក្នុងការ​ប្រមូល​លុយ ពី​អ្នកញៀន​ល្បែងស៊ីសង នៅ​កណ្តាល​រាជធានី​ភ្នំ ពេញ​។
នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល នេះ​ផងដែរ គេ​សង្កេតឃើញ​មាន​អ្នករកស៊ី បញ្ចាំ​ទ្រព្យ​ជា​ជនជាតិខ្មែរ រាប់សិប​កន្លែង មាន​ទាំង​ក្នុង​និង​ក្រៅ​កាស៊ីណូ អាច​បញ្ជាក់បាន​ថា នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល មាន​ជនជាតិខ្មែរ​ចូល​លេង ច្រើនសន្ធឹក​សន្ធាប់​ដែល​ពេលខ្លះ​មាន ទាំង​យុវវ័យ អ្នកជំនួញ មន្ត្រីរាជការ គេ​មិនដែល​ឃើញ​សមត្ថកិច្ច ដែល​យាម​ប្រចាំការ​នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល ចាត់វិធានការ​ទប់ស្កាត់ ជនជាតិខ្មែរ​ទាំងនោះ ឲ្យ​ស្របតាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល​ម្តងណា​ឡើយ​។​
ទីតាំង​កាស៊ីណូ ណាហ្គា​វើ​ល នេះ​ផងដែរ ជារឿយៗ​គេ​សង្កេតឃើញ មាន​អ្នកធ្វើ​អត្តឃាត​ដោយសារ ចាញ់ល្បែង​ស៊ីសង តាមរយៈ​ការ​លោត​សម្លាប់ខ្លួន មាន​ទាំង​ជនជាតិខ្មែរ និង​បរទេស ហើយ​តាម​ធម្មតា អ្នក​ដែល​ញៀន​ល្បែងស៊ីសង នៅក្នុង​កាស៊ីណូ ណាហ្គា​វើ​ល ត្រូវបាន​គេ​ពង្វក់ស្មារតី ចូល​លេង​មិន​ចង់​ចេញ​វិញ​ទេ ហើយ​នៅពេល​មាន​លុយ​ច្រើន​ក្នុង​ដៃ គេ​ធ្វើ​ឲ្យ​រំភើប​រីករាយ​យកលុយ​ទៅ​ដូរ ជា​កាក់​ដែល​ធ្វើ​ពី ក្រដាស នាំ​ឲ្យ​មនុស្ស​យកទៅ​ភ្នាល់ ក្នុងការ​លេងល្បែង ដោយ​គ្មាន​ស្តាយស្រណោះ​។
​ពេលខ្លះទៀត ក្រុម​អ្នកជំនាញ​បច្ចេកទេស ដែល​ប្រចាំការ​នៅក្នុង កាស៊ីណូ ណាហ្គា​វើ​ល ប្រសិនបើ​សង្កេតឃើញ​ម៉ូយ​ថ្មី គឺ​គេ​សៀ​រ៉េ​ម៉ាស៊ីន​ឲ្យ​អតិថិជន​ឈ្នះ ដើម្បី​មានការ​រំភើបចិត្ត ហើយ​ក្រោយមក គេ​ក៏​សៀ​រ៉េ​ម៉ាស៊ីន ឲ្យ​ស៊ី​អស់​គូថ​ខោ​ទៅវិញ​។ នៅ​បណ្តា​ប្រទេស​ដទៃ គេ​មាន​គណៈកម្មការ​ពិសេស ត្រួតពិនិត្យ​ប្រតិបត្តិការ​របស់​កាស៊ីណូ យ៉ាង​យកចិត្តទុកដាក់ ទាំង​ផ្នែក​បច្ចេកទេស និង​សេវាកម្ម ហើយ​គេ​ដាក់​កំហិត​ឲ្យ ម្ចាស់​កាស៊ីណូ មានឱកាស​កោរ​អតិថិជន របស់ខ្លួន​តាម​ម៉ាស៊ីន ឬ​បច្ចេកទេស​ប្រមាណ ៧​ភាគរយ​ប៉ុណ្ណោះ បើ​មិន​ដូច្នេះ​ទេ នឹងត្រូវ​ពិន័យ​។​
ប៉ុន្តែ​សម្រាប់​ប្រតិបត្តិការ​ នៅតាម​កាស៊ីណូ ក្នុងប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ម្ចាស់​កាស៊ីណូ អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត គឺ​គេ​សៀ​រ៉េ​ម៉ាស៊ីន ដើម្បី​ស៊ី​អតិថិជន​ខ្លួនឯង​ដល់​ទៅ ៧០​ភាគរយ​ឯណោះ ដូច្នេះ​ឱកាស​ឈ្នះ​ស្ពាយ​លុយ​ទៅផ្ទះ​វិញ មានតែ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើ​ល បាន​កោរ​អតិថិជន​ខ្លួនឯង​អស់​គូថ​ខោ សឹង​រាប់​ភ្លេច​ទៅហើយ ទើប​ក្រុមហ៊ុន​កាស៊ីណូ មួយ​នេះ ទទួលបាន​ប្រាក់ចំណេញ​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប៉ុន្តែ​មានការ​បង់ពន្ធ​ជូន​រដ្ឋ ក្នុង​កម្រិត​តិចតួច​ប៉ុ​ណ្ណោះ ៕


ប្រភពពី៖ ខេមបូឌាផេក

No comments:

Post a Comment