សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Sunday, June 30, 2013

និសិ្សតម្នាក់ស្លាប់ ពេលបើកម៉ូតូធំ ទៅបុកបង្គោល​សញ្ញា​ឡើង​ភ្នំ​គូលែន

សៀមរាប: និស្សិត​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ពេល​ជិះ​ម៉ូតូ​ធំ​តែម្នាក់ឯង​យ៉ាង​លឿន ពី​ខេត្ដ​សៀមរាប ក្នុង​គោលដៅ​ឡើង​ទៅលេង​រមណីយដ្ឋាន​ភ្នំ​គូលែន បុក​បង្គោល​សញ្ញា​ផ្លូវ​កោង បណ្ដាល​ឱ្យដាច់​ភ្លៅ​ខាងឆ្វេង​ចេញពី​ខ្លួន ហើយ​ម៉ូតូ​ក៏​ដាច់ ២ កំណាត់ ពី​ខេត្ដ​សៀមរាប​ក្នុង គោលដៅ​ឡើងទៅ​លេង​រមណីយដ្ឋាន​ភ្នំ​គូលែន​
​    ​
​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ ស្ថិតនៅ​ភូមិ​ថ្នល់ ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៣​នេះ​។​
លោក​វរសេនីយ៍ត្រី​អ៊ុយ វណ្ណា អធិការនគរបាល​ស្រុក​បន្ទាយស្រី បានបញ្ជាក់​ប្រាប់ថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ​មាស សេរី​វឌ្ឍន៍ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ​ខេត្ដ​សៀមរាប មាន​ទីលំនៅ​ភូមិ​សាលា កន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្ដ​សៀមរាប​។​
​    ​
​លោក​វរសេនីយ៍ត្រី​អ៊ុយ វណ្ណា បានឱ្យដឹង​ទៀតថា នៅ​ថ្ងៃកើតហេតុ​គេ​បានឃើញ​យុវជន​មួយក្រុម​ជិះ​ម៉ូតូ​ពី ៣ ទៅ ៥ គ្រឿ​​ង​ពី​ខេត្ដ​សៀមរាប ក្នុង​គោលបំណង​ជិះ​ឡើង​ទៅលេង​នៅ​រមណីយដ្ឋាន​ភ្នំ​គូលែន​។ មុនពេល​កើតហេតុ​នេះដែរ ម៉ូតូ​របស់​មិ​ត្ដ​ភក្ដិ ជនរងគ្រោះ​នោះ​ពី ៣ ទៅ ៥ គ្រឿង​បាន​បើក​ទៅមុខ​ហួស​គោលដៅ​កន្លែង​គ្រោះថ្នាក់​រួចហើយ​។ ដោយឡែក​ជនរងគ្រោះ​បាន​ជិះ​ម៉ូ តូ​ធំ​របស់ខ្លួន ដោយ​ពាក់​ឯកសណ្ឋាន​អាវ​ការពារ និង​មួកសុវត្ថិភាព​ត្រឹមត្រូវ ហើយ​បើក​ក្នុង​ល្បឿន​លឿន​តាម​ម៉ូតូ​មិ​ត្ដ​ភក្ដិ​នៅ​
​ខាងមុខ​។ ប៉ុន្ដែ​ប្រភពពី​មិ​ត្ដ​ភក្ដិ​និយាយថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ធំ​វ៉ា​មិ​ត្ដ​ភក្ដិ​ទៅមុន ហើយក៏​គ្រោះថ្នាក់​បុក​បង្គោល​ស្លាក​សញ្ញា​តែម្ដង​។​
​    ​
​លោក​អធិការ​បាន​បន្ដ​ឱ្យដឹងទៀតថា នៅពេល​មកដល់​កន្លែង​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ធំ ទៅបុក​នឹង​បង្គោល​ស្លាក​សញ្ញា​ប្រាប់​ពី​ទិស​កោង​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​ជនរងគ្រោះ​ដាច់​ភ្លៅ​ខាងឆ្វេង​ចេញពី​ដងខ្លួន ហើយ​ម៉ូតូ​ក៏បាន​ដាច់​ជា​ពីរ​កំណាត់ និង​ខ្ទាត​អូស​ចេញពី​កន្លែងកើតហេតុ​ប្រមាណ ៥០ ម៉ែត្រ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើត​។​
​    ​
​លោក​អធិការ​បាន​បន្ដទៀតថា គ្រោះថ្នាក់​ខាងលើ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង ហើយ​ទីនោះ​ជា​ផ្លូវ​កោង​ថែម​ទៀតផង​។ លោក​និយាយទៀតថា កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឺ​ធ្លាប់​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ ជា​ញឹកញាប់​រួចមកហើយ​៕

រូបថត​កាលពី​មិនទាន់​ស្លាប់​ជាមួយនិង​ម៉ូតូ​ធំ​របស់ខ្លួន (​រូបថត​៖​ហ្វេ​ស​ប៊ុ​ក​)))





ប្រភព៖ khmer-note

Saturday, June 29, 2013

បក្សប្រឆាំង គ្មានសិទ្ធិប្រើរថយន្ដ ពាក់ ស្លាកលេខ រដ្ឋសភា សម្រាប់ឃោសនា រក សំឡេងឆ្នោតនោះឡើយ



ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ជា ពិសេស អតីតតំណាងរាស្ដ្ររបស់ខ្លួនទាំង អស់ ពុំមានសិទ្ធិអនុញ្ញាតឱ្យប្រើរថយន្ដ ដែលពាក់ស្លាកលេខរដ្ឋសភា សម្រាប់ប្រើ ពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ ឡើយ ដោយសារតែពួកគេត្រូវអស់អភ័យ ឯកសិទ្ធិជាតំណាងរាស្ដ្រទៀតហើយក្រោយ ពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិ មនុស្ស បានរួមបញ្ចូលគ្នាជាគណបក្សតែ មួយ គឺគណបក្សសង្គ្រោះជាតិ ។

ឥណ្ឌា ចុះបេសកកម្មស្វែងរកសាកសព ជនរងគ្រោះព្រោះទឹកជំនន់

ក្រុម​សង្គ្រោះ​បាន​ចេញ​ប្រ​តិ​បត្ត​ការណ៍​ក្នុង​ការ​ស្វែងរក​សាកសព​ មនុស្ស​ដែល​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​កាលពី​ ម្សិលមិញ​នេះ​។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រដ្ឋ​ Uttarakhand​ ជាង​ ១​ សែន​នាក់​បាន​ឈរ​ និង​អង្គុយ​ជា​ជួរ​នៅ​លើ​ទីទួល​ស​វត្ថិ​ភាព​ មាន​មនុស្ស​ប្រមាណ​ជាង​ ៤​ ពាន់​នាក់​ប៉ុណ្ណោះ​ដែល​បាន​ទៅ​ដល់​ជំរំ​សង្គ្រោះ​។​ ទន្លេ​ដែល​កើត​ចេញពី​ទឹកជំនន់​បាន​បោកបក់​យក​ផ្ទះសម្បែង​ និង​សាលារៀន​ អស់​ជា​ច្រើន​ ក្នុង​នោះ​រដ្ឋាភិបាល​ឥ​ណ្ដា​បាន​ប្រាប់​ដល់​សារព័ត៌មាន​បារាំង​ AFP​ ឱ្យ​ដឹង​ថា​អាច​នឹង​មាន​មនុស្ស​ច្រើន​ជាង​ ១​ ពាន់​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ខណៈ​ពេល​ដែល​ថ្ងៃ​ម្សិលមិញ​នេះ​ក្រោយ​ពេល​ដែល​ព្យុះ​ភ្លៀង​បាន​ស្ងប់​គេ​បាន ​បញ្ចេញ​ក្រុម​សង្គ្រោះ​ដើម្បី​ស្វែងរក​សាកសព​ជន​រង​គ្រោះ​។​
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏​បាន​ប្រាប់​បន្ថែម​ផង​ដែរ​ថា​ អ្នក​ដែល​រស់រាន​មានជីវិត​នឹង​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ជា​បន្តបន្ទាប់​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​រដ្ឋ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ បាន​រង​គ្រោះ​ព្រោះតែ​ព្យុះ​ម៉ូ​សុង​ ដែល​បាន​អូស​បន្លា​យមក​តាំងពី​ថ្ងៃ​ទី​ ១៥​ មក​ម្ល៉េះ​៕​



 ប្រភព៖ ABC

បរិស្ថាន​ល្អ​ត្រូវ​ចាប់ផ្ដើម​ពី​យើង​ទាំងអស់​គ្នា​


បរិស្ថាន​ល្អ​ត្រូវ​ចាប់ផ្ដើម​ពី​យើង​ទាំងអស់​គ្នា​
 សព្វថ្ងៃ​ បញ្ហា​ផ្ទុកផ្ដាក់​ និង​ប្រមូល​សម្រាម​ គឺជា​ក្ដី​កង្វល់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ និង​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​មួយ​ដែល​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​កំពុង​ចោទ​ដាក់​គ្នា​។​
​តាម​ការ​សង្កេត​ នៅ​កែង​ផ្លូវ​ ឬ​ដី​ទំនេរ​ទំនេរ​ចោល​មួយ​ចំនួន​ បាន​ក្លាយទៅជា​កន្លែង​ចោល​សម្រាម​របស់​ប្រជាពលរដ្ឋ​ ហើយ​ចំនួន​សម្រាម​កាន់តែ​មាន​ចំនួន​ច្រើន​ឡើងៗ​ បណ្ដាល​ឲ្យ​បរិស្ថាន​ក្នុង​តំបន់​មាន​ភាព​មិន​ប្រក្រតី​ ដោយសារ​តែ​ក្លិនស្អុយ​សាយភាយ​ចេញពី​គំនរ​សម្រាម​ទាំងនោះ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទៀត​ផង​។​
ម្យ៉ាងវិញទៀត​នោះ​ បញ្ហា​ក្នុង​ការ​ប្រមូល​សម្រាម​គឺ​ស្ថិត​នៅ​ក្នុង​ចំណុចក្ដៅ​ ដោយសារ​តែ​ភាពយឺត​យ៉ាវ​ពី​សំណាក់​ក្រុមហ៊ុន​លើ​ការ​ប្រមូល​សម្រាម​។​ បញ្ហា​នេះ​ក៏​កាន់តែ​ជម្រុញ​ឲ្យ​សម្រាម​កាន់តែ​មានការ​កើនឡើង​ និង​បង្ក​ជា​បញ្ហា​ផង​ដែរ​។​ យ៉ាងណាមិញ​ ការ​ផ្ទុកផ្ដាក់​សម្រាម​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​គឺ​មិន​ទាន់​មាន​ភាពល្អ ​ប្រសើរ​ និង​បែងចែក​តាម​ប្រភេទ​នៅឡើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សម្រាម​កាន់តែ​មាន​សភាព​ មិនល្អ​ និង​សាយ​ក្លិន​កាន់តែ​អាក្រក់​។​
​បញ្ហា​ប្រឈម​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​អាជ្ញាធរ​ពី​កង្វះ​ សមត្ថភាព​ក​ក្នុង​


ការ​ដោះស្រាយ​ និង​កាត់​បន្ថយ​នូវ​ចំនួន​សម្រាម​ ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ចូលរួម​ថែរក្សា​បរិស្ថាន​ក្នុង​ តំបន់​ និង​បន្ដ​បោះចោល​សម្រាម​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​ផង​នោះ​។​ ហើយ​បញ្ហា​នេះ​យើង​មិន​អាច​ធ្វើការ​ស្ដីបន្ទោស​ទៅ​លើ​ភាគី​ណា​ម្ខាង​បាន​ឡើយ ​ ព្រោះ​ប្រសិនបើ​សង្កេត​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​ យើង​បានឃើញ​យ៉ាង​ច្បាស់​ថា​ ប្រភព​នៃ​សម្រាម​ទាំងនោះ​កើតឡើង​ដោយសារ​តែ​អ្នក​ណា​ ហើយ​បញ្ហា​ទាំងនេះ​មាន​អ្នក​ណា​ហ៊ាន​ចេញ​មុខ​ទទួលខុសត្រូវ​ឬទេ​ គឺ​មាន​តែ​ការ​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​។​
​ប្រសិនបើ​ក្រឡេក​ទៅ​មើល​បណ្ដា​ប្រទេស​ដែល​មានការ​អភិវឌ្ឍន៍​នៅ​ក្នុង​ តំបន់​មួយ​ចំនួន​ ការ​ផ្ទុកផ្ដាក់​សម្រាម​គឺជា​កត្តា​យ៉ាង​សំខាន់​មួយ​ ដែល​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ចូលរួម​សហការ​គ្នា​យ៉ាង​សស្រាក់សស្រាំ​ ត្បិត​ពួក​គេ​បានដឹង​ថាស​ម្រាម​គឺជា​ប្រភព​នៃ​មេរោគ​ និង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ ជា​ពិសេស​សុខភាព​ប្រជាពលរដ្ឋ​ ប្រសិនបើ​មិន​មានការ​ផ្ទុកផ្ដាក់​វា​ត្រឹមត្រូវ​ទេ​នោះ​។​ បន្ថែម​ទៅ​ទៀត​នោះ​ ការ​ផ្ទុកផ្ដាក់​សម្រាម​ទៀត​សោត​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងនោះ​បែងចែក​ទៅ​តាម​ប្រភេទ​ ដែល​អាជ្ញាធរ​ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​បាន​កំណត់​ ដោយ​មានការ​ដាក់​នូវ​ធុងសម្រាម​ត្រឹមត្រូវ​ និង​ដាក់​ពណ៌​ដើម្បី​ជា​កំណត់សម្គាល់​ ហើយ​ប្រភេទ​សម្រាម​ត្រូវ​បាន​បែងចែក​ជា​ សំណល់​រឹង​ រាវ​ និង​សំណល់​ផ្ទះបាយ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​អាច​គ្រប់គ្រង​បញ្ហា​នេះ​បាន​យ៉ាង​ល្អ​ប្រសើរ​។​
​ក្រឡេក​មក​មើល​ការ​ផ្ទុកផ្ដាក់​សម្រាម​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​រាជធានី​ភ្នំពេញ​វិញ​ម្ដង​ យើង​សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ហាក់ដូចជា​មិនសូវ​មាន​ភាព​ស៊ីសង្វាក់​នឹង​គ្នា​ទាល់តែ​សោះ​ ដោយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចោល​សម្រាម​ពាស​វាល​ពាស​កាល​ ឯ​អ្នកខ្លះ​ទៀត​ដាក់​សម្រាម​នៅ​នឹង​មុខ​ច​ញ្ចើ​ម​ផ្លូវ​ក្បែរ​មាត់​លូ​បង្ក​ ឲ្យ​មានការ​ស្ទះលូ​នៅ​ពេល​មាន​ភ្លៀង​ម្ដងៗ​ ហើយ​មាន​អ្នកខ្លះ​ទៀត​បាន​យកស​ម្រាម​ទៅ​ចោល​នៅ​កែង​ផ្លូវ​ឬ​ដី​ទំនេរ​ ដែល​ធ្វើ​ឲ្យ​អ្នក​ដ៏​ទៃ​ទៀត​យកស​ម្រាម​ទៅ​ចោល​តាម​រហូត​ធ្វើ​ឲ្យ​សម្រាម​គរ ​ឡើង​ស្ទើរ​ដូច​កូនភ្នំ​មួយ​ទៅ​ហើយ​។​ បន្ថែម​ទៅ​ទៀត​នោះ​ ការ​បែងចែក​នូវ​ប្រភេទ​សម្រាម​ គឺ​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​ប្រជាពលរដ្ឋ​ឡើយ​ ដោយ​ពួក​គេ​ដឹង​តែ​ច្រក​ដាក់​ក្នុង​ថង់​នូវ​រាល់​ប្រភេទ​សម្រាម​ និង​យក​ទៅ​បោះចោល​តែ​ម្ដង​ ដែល​វា​ជា​ហេតុ​ធ្វើ​ឲ្យ​ក្លិន​របស់​សម្រាម​ទាំងនោះ​ឆាប់​សាយភាយ​យ៉ាង​ ឆាប់រហ័ស​។​
​ដោយសារ​តែ​បញ្ហា​ខាងលើ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ក្ដៅ​ក​ក្រហាយ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ ពាក់ព័ន្ធ​មក​ប្រមូល​សម្រាម​យឺតយ៉ាវ​ម្ដងៗ​ ដោយសារ​តែ​ក្លិន​សម្រាម​នោះ​ប៉ះពាល់​ដល់​ការ​ដកដង្ហើម​របស់​ពួក​គេ​ខ្លាំង​ ពេក​។​ ម្យ៉ាងវិញទៀត​នោះ​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​ដល់​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​ ច្បាប់​ ឬ​ពិន័យ​ដល់​អ្នក​ចោល​សម្រាម​ផ្ដេសផ្ដាស​ ខណៈ​ពេល​ដែល​ពួក​គេ​មិន​បាន​ចូលរួម​កាត់​បន្ថយ​បញ្ហា​នេះ​ទាល់តែ​សោះ​ ហើយ​ក៏​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ទៅ​អង្គុយ​ចាំ​យាម​មើល​អ្នក​ចោល​ សម្រាម​ផ្ដេសផ្ដាស​ឡើយ​ត្បិត​ប្រជាពលរដ្ឋ​គួរ​មាន​សីលធម៌​ និង​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ទុកផ្ដាក់​សម្រាម​ និង​ចូលរួម​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​។​
​វា​ជា​រឿង​ងាយស្រួល​ទេ​ ចំពោះ​ការ​លុប​បំបាត់​បញ្ហា​មួយ​នេះ​ ដោយ​ប្រជាពលរដ្ឋ​គួរតែ​រៀបចំ​ឲ្យ​មាន​កន្លែង​ចោល​សម្រាម​ត្រឹមត្រូវ​ដូច​ជា​ ការ​ដាក់​ក្នុង​ធុងសម្រាម​ ឬ​មាន​បាវ​សម្រាប់​ច្រក​សម្រាម​ និង​បែងចែក​នូវ​ប្រភេទ​សម្រាម​ទាំងនោះ​តាម​ការ​កំណត់​។​ ជា​ពិសេស​ទៅ​ទៀត​នោះ​ ប្រជាពលរដ្ឋ​មិន​គួរ​បោះចោល​សម្រាម​នៅ​តាម​កែង​ផ្លូវ​ ឬ​ដី​ទំនេរ​ចោល​នោះ​ទេ​ ព្រោះថា​ការ​ធ្វើ​ដូច្នោះ​នឹង​ធ្វើ​ឲ្យ​មាន​អ្នក​ដ៏​ទៃ​ចោល​សម្រាម​ជា​ បន្ដបន្ទាប់​ និង​ធ្វើ​ឲ្យ​សម្រាម​កាន់តែ​មាន​ចំនួន​កើនឡើង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ប្រមូល​ពី​ក្រុមហ៊ុន​។​
បរិស្ថាន​ល្អ​ត្រូវ​ចាប់ផ្ដើម​ពី​យើង​ទាំងអស់​គ្នា​

ប្រភព៖ ABC

ឧទ្ធម្ភាសចក្រស៊េរីថ្មី CH-147F Chinook ចំនួន១៥គ្រឿង ត្រូវបានដាក់តាំង បង្ហាញនៅកាណាដា

យោង​តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​ http://news.xinhuanet.com​ បាន​ឲ្យ​ដឹង​ថា​ ឧ​ទ្ធ​ម្ភា​ស​ចក្រ​ស៊េរី​ថ្មី​ឈ្មោះ​CH-147F​ Chinook​ ចំនួន​១៥​គ្រឿង​ ដែល​ជួយ​ដល់​សុវត្ថិភាព​ ដែនអាកាស​របស់​កងកម្លាំង​ និង​ដែនអាកាស​របស់​ប្រ​ទស​កា​ណា​ដា​ ត្រូវ​បាន​ដាក់​តាំង​ បង្ហាញ​នៅ​ Ottaw​ ប្រទេស​កា​ណា​ដា​ កាលពី​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៣​ ៕​ រីករាយ






ប្រភព៖ ABC

ក្រុមហ៊ុនផលិតរថយន្ត Honda Motor គ្រោងលក់រថយន្ត នៅក្នុងប្រទេសចិន ឲ្យបានទ្វេដងនៅក្នុងឆ្នាំ ២០១៥


យោង​តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​ http://www.carnewschina.com​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ផលិត​រថយន្ត​ Honda​ Motor​ ជប៉ុន​ កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ប្រកាស​ដំណឹង​ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ថា​ ក្រុមហ៊ុន​នឹង​គ្រោង​ដាក់​លក់​រថយន្ត​ នៅ​ក្នុង​ប្រទេស​ចិន​ ឲ្យ​បាន​ទ្វេ​ដង​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ខាង​មុខ​នេះ​ ក្នុង​នោះ​នឹង​មានការ​បង្ហាញ​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់​ចំនួន​១២​ ដែល​ចាប់ផ្តើម​ពី​ឥលូវ​នេះ​រហូត​ដល់​ឆ្នាំ​

២០១៥​តែ​ម្តង​ ជា​ពិសេស​ក្នុង​ចំណោម​ម៉ូ​ឌែ​ល​ទាំង​១២​នោះ​ មាន​ម៉ូ​ឌែ​ល​ចំនួន​៥​ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​យកចិត្ត​ ទុកដាក់​សម្រាប់​អតិថិជន​ នៅ​ក្នុង​ប្រទេស​ចិន​។​
​តំណាង​ក្រុមហ៊ុន​ បាន​និយាយ​ថា​ តាំងពី​ ក្រុមហ៊ុន​ផលិត​រថយន្ត​ Honda​ Motor​ ចាប់ផ្ដើម​ដំណើ​ការ​ការ​ផលិត​រថយន្ត​ នៅ​ក្នុង​ប្រទេស​ចិន​ រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​១៥​ឆ្នាំ​ហើយ​ ហើយ​ទីផ្សារ​នៃ​ការ​លក់​បាន​កើនឡើង​ដល់​ ៩០​ភាគរយ​ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ខាង​មុខ​នេះ​ ក្រុមហ៊ុន​ គ្រោង​នឹង​ដាក់​លក់​រថយន្ត​ចំនួន​ ១.៣​លាន​គ្រឿង​ទៀត​ផង​ដែរ​។​
ដោយឡែក​អ្វី​ដែល​ជា​កត់សម្គាល់​នោះ​ គឺ​ ព្រោះតែ​ជម្លោះ​ដណ្តើម​កោះ​គ្នា​ រវាង​ប្រទេស​ជប៉ុន​ និង​ចិន​ បាន​ធ្វើ​ឲ្យ​ទីផ្សារ​លក់​រថយន្ត​របស់​ក្រុមហ៊ុន​ Honda​ Motor​ កាលពី​ឆ្នាំ​ ២០១១​ ធ្លាក់​ចុះ​៤​ភាគរយ​ ហើយ​នៅ​ឆ្នាំ​ ២០១២​ ក៏​បន្ត​ធ្លាក់​ចុះ​ ៣,១​ភាគរយ​បន្ថែម​។​
​យ៉ាងណាមិញ​ នៅ​ពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ បាន​រំពឹង​ថា​ ទីផ្សារ​រថយន្ត​នៅ​ក្នុង​ ប្រទេស​ចិន​អាច​នឹង​មានការ​កើនឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ នេះ​ នៅ​ខែឧសភា​ កន្លង​ទៅ​នេះ​ ទីផ្សារ​រថយន្ត​របស់​គេ​មានការ​កើនឡើង​រហូត​ដល់​ ៤,៦​ភាគរយ​ ដូច្នេះ​ក្រុមហ៊ុន​ រំពឹង​ថា​តួលេខ​ អាច​នឹង​កើនឡើង​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ​នេះ​៕​ រីករាយ​


 ប្រភព៖ ABC


Thursday, June 27, 2013

តំណាងរាស្ត្រ​តៃវ៉ាន់ ប្រតាយប្រតប់​គ្នា


 តាម AFP ក្នុង​កិច្ចពិភាក្សា​ពី​រឿង​អនុម័ត​ពន្ធលើប្រាក់ចំណេញ​ចំពោះ​ការទិញ​លក់ ប័ណ្ណ​ភាគហ៊ុន នៅ​សភា​តៃវ៉ាន់ កាលពី​ថ្ងៃទី​២៥/៦ បាន​ធ្លាក់​ក្នុង​សភាព​ទាល់ច្រក គ្រា​ដែល​ភាគី​ទាំងសងខាង​(​ទាំង​កាន់អំណាច និង​ប្រឆាំង​) បាន​រុញច្រាន​គ្នា​ដើម្បី​ឡើង​វេទិការ​បញ្ចេញមតិ ។​
សភា​របស់​ដែនដី​នេះ​ធ្លាប់​ល្បីល្បាញ​នឹង​កាយ​វាយតប់​គ្នា​រវាង​ តំណាងរាស្ត្រ ប៉ុន្តែ​វា​បាន​ស្ងប់​ទៅមួយ​រយៈពេល​វែង ។ ឥឡូវ​ចាប់ផ្តើម​ទៀតហើយ ។​

ប្រភព៖ ខ្មែរស្ថាបនា

Venezuela ត្រៀម​ទទួល Snowden ឲ្យ​ភៀសខ្លួន​នយោបាយ



ប្រភពពី RIA Novosti រុស្ស៊ី​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦/៦ ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot បញ្ជាក់ថា ពុំមាន​អតិថិជន​ឈ្មោះ Edward Snowden ក្នុង​ជើងហោះហើរ​អន្តរជាតិ​ទាំងឡាយ​សម្រាប់​រយៈពេល​៣​ថ្ងៃនេះ​ទេ ។ បើតាម Interfax របស់​រុស្ស៊ី​ដែរនោះ មូលហេតុ​គឺ Snowden បន្ត​ស្ថិតនៅក្នុង​តំបន់​សម្រាប់​ឆ្លងកាត់​នៃ​អាកាសយានដ្ឋាន Shermetiero ព្រោះ Snowden ពុំមាន​លិខិតស្នាម​អ្វី​សម្រាប់​ទិញ​សំបុត្រ ក្រោយពី​ប៉ាស្ព័រ​ត្រូវបាន​អាមេរិក​ដកហូត ។​
ប្រធានាធិបតី Venezuela Nicolas Maduro ប្រកាសថា Venezuela ត្រៀម​ពិនិត្យ​សំណើរ​សុំ​ភៀសខ្លួន​នយោបាយ​របស់ Snowden ព្រោះនេះ​ជា​វិធានការ​សមស្រប​នឹង​ច្បាប់​អន្តរជាតិ ។​
ប៉ុន្តែ​កាសែត El Telegrafo របស់ Ecuador នៅ​ថ្ងៃទី​២៥/៦ បាន​ចុះផ្សាយ​លិខិត​សុំ​ភៀសខ្លួន​នៅ Ecuador ផ្ញើជូន​ប្រធានាធិបតី​ប្រទេស​នេះ លោក Rafail Correa ហើយ ៕​

Wednesday, June 26, 2013

សហភាព​សហជីព​កម្ពុជា​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​បោះ​ឆ្នោត​ជូន​បក្ស​សង្គ្រោះ​ជាតិ


សហភាព​សហជីព​កម្ពុជា​នៅ​ថ្ងៃពុធ​ ទី២៦ ខែមិថុនា​នេះ​ បាន​ផ្ញើ​លិខិត​​អំពាវ​នាវ​ដល់​សមាជិក, កម្មករ, និយោជិត, គ្រូបង្រៀន, មន្ត្រី​រាជការ និង​ប្រជា​ពល​រដ្ឋ​ឲ្យ​បោះ​ឆ្នោត​ជូន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​ បោះ​​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខែកក្កដា​ខាង​មុខ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ឲ្យ​ដឹង​ក្នុង​ សន្និសីទ​កាសែត​នាទី​ស្នាក់​ការ​ក្រុង​ភ្នំពេញ​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​រូប​លោក​ចេញ​សេច​ក្តី​អំពាវ​នាវ​​នេះ​គឺ​ដោយ​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលនយោបាយ​ល្អ និង​ជួយ​គិត​គូរ​ពី​សុខ​ទុក្ខ​មន្ត្រី​រាជ​ការ, គ្រូ​បង្រៀន, សិស្ស​និស្សិត និង​កម្មករ​ឲ្យ​ទទួល​បាន​ប្រាក់​បៀវត្ស​សម​រម្យ​ ជា​ពិសេស​ ឲ្យ​ប្រទេស​ជាតិ​គោរព​សិទ្ធិ​មនុស្ស​ និង​គ្មាន​ការ​គំរាម​កំហែង។
ដូចគ្នាដែរ​សំរាប់​សហព័ន្ធ​និស្សិត​បញ្ញ​វន្ត​កម្ពុជា​នៅ​ ថ្ងៃទី​២៦ ខែ​មិថុនា ក៏​បាន​ចេញ​សេច​ក្តី​អំពាវ​នាវ​ របស់​ខ្លួន​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​ពិសេស​យុវជន​សិស្ស, និស្សិត, បញ្ញ​វន្ត ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​ ​ខែ​កក្កដា​ខាង​មុខ​កុំបីខាន​ព្រោះ​ថា ការ​បោះ​ឆ្នោត​មាន​សារៈ​សំខាន់ ​ដើម្បី​ជំរុញ​ឲ្យ​ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន​មាន​ការ​ផ្លាស់​ប្តូរ​។
លិខិត​ដដែល​បញ្ជាក់​ថា បើ​បង​ប្អូន​​បោះ​ឆ្នោត ឬ​សំរេច​ចិត្ត​ត្រូវ​​នោះ​ ជីវភាព​របស់​បង​ប្អូន​នឹង​ប្រសើរ​ឡើង​ ហើយ​សង្គម​ជាតិ​នឹង​មាន​ការ​រីក​ចំរើន។ ដូច្នេះ​សូម​បង​ប្អូន​បោះ​ឆ្នោត​ស្រប​​តាម​សតិ​សម្ប​ជញ្ញៈ​ពិត​ប្រាកដ ​របស់​បង​ប្អូន​ម្នាក់ៗ​ដោយ​សេរី។
ការបោះ​ឆ្នោតជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​ឆ្នាំ ២០១៣​ខាង​មុខ​។ ការ​បោះ​ឆ្នោតនេះ មាន​គណបក្ស​នយោ​បាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង។
រីឯយុទ្ធនាការ​ឃោសនា​បោះឆ្នោត នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០១៣​៕

ប្រភព៖ khmer-pop

បាញ់សម្លាប់ អ្នកប្រមូលលុយ ឱ្យក្រុម ហ៊ុនឯកជនមួយ សង្ស័យប្លន់យកទ្រព្យ សម្បត្ដិ

កណ្ដាល ៖ អំពើឃាតកម្ម បាញ់សម្លាប់ ទៅលើបុគ្គលិក ដែលមានតួនាទីជាអ្នកដើរ ប្រមូលលុយឱ្យក្រុមហ៊ុនឯកជនមួយ បាន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំ ណាក់ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ និង សមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីគេបានឃើញ បុរសម្នាក់ ត្រូវបានគេបាញ់ចំក្បាល រួចហើយ ទម្លាក់ចេញពីរថយន្ដឆ្លាម ១គ្រឿង នៅជិត ស្ពានព្រែកហូរ លើកំណាត់ផ្លូវជាតិលេខ ២ ក្នុងភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្ដកណ្ដាល កាលពីវេលាម៉ោងប្រមាណ ៣ និង៥០នាទីរសៀល ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៣ ។
មេបញ្ជាការអាវុធហត្ថ ខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ មាស សុវណ្ណ បានប្រាប់  មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរ ស័ព្ទ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៣ នេះថា ជនរងគ្រោះឈ្មោះ ទាវ វិចិត្រ អាយុជាង ២០ឆ្នាំ មុខរបរ ជាអ្នក ដើរប្រមូលលុយ ឱ្យក្រុមហ៊ុនឯកជនមួយ និងមានស្រុកកំណើត នៅខេត្ដកណ្ដាល ហើយបច្ចុប្បន្នសពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។
លោកឧត្ដមសេនីយ៍ មាស សុវណ្ណ បាន ថ្លែងថា បើតាមសាក្សីមុនពេលកើតហេតុ ជនរងគ្រោះ ត្រូវបានជនសង្ស័យម្នាក់បាន ប្រើកាំភ្លើងបាញ់ចំក្បាល បណ្ដាលឱ្យស្លាប់ ភ្លាមៗ រួចហើយរុញទម្លាក់ចេញពីរថយន្ដ ឆ្លាម ពណ៌ត្រីឆ្លូញ នៅជិតស្ពានព្រែកហូរ។
លោកបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាព ប្រើប្រាស់កាំភ្លើង កា ៥៩ បាញ់ចំក្បាលជន រងគ្រោះរួចមក ជនសង្ស័យមិនបានបើក រថយន្ដចេញពីកន្លែងកើតហេតុទាន់នោះទេ ពោលបានឡើងជិះម៉ូតូ ជាមួយបក្ខពួករបស់ ខ្លួនម្នាក់ទៀត ដែលធ្វើដំណើរពីក្រោយ រថយន្ដ ដូច្នេះតាមការសន្និដ្ឋានជាជំហាន ដំបូង ជនសង្ស័យអាចមានគ្នា ២នាក់ ។
បើ តាមមេបញ្ជាការអាវុធហត្ថ ខេត្ដកណ្ដាល អំពើឃាតកម្មខាងលើនេះ សង្ស័យបណ្ដាល ចេញមកពីគម្រោងការប្លន់ ទុកជាមុន ប៉ុន្ដែ  ករណីនេះ ស្ថិតក្រោមការស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ ពីសមត្ថកិច្ចខេត្ដកណ្ដាល ដើម្បីឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ ទាំងនោះ ។










ប្រភព៖ khmerload

Miley Cyrus ​​ព្រមាន​ឪពុក​ឱ្យ​​ទម្លាយ​ការពិត​​

តារា​ចម្រៀង និង​តារា​សម្តែង​ភាពយន្ត​​ល្បីល្បាញ​រឿង​ “Hannah Montana” Miley Cyrus បាន​ព្រមាន​ឪពុក​នាង​តាម​​បណ្តាញ​សង្គម​ Twitter ឱ្យ​​​ទម្លាយ​ការ​ពិត​​បើ​មិន​ដូច្នេះ​ទេ​ នាង​នឹង​និយាយ​ការ​ពិត​ដោយ​ខ្លួន​ឯង​។​
អត្ថន័យ ​សរសេរ​ក្នុង​បណ្តាញ​សង្គម​ Twitter តារា​ស្រី​វ័យ​ ២០​ឆ្នាំ​ Miley Cyrus ​ហាក់​គំរាម​ឪពុក​បង្កើត​នាង​​លោក​ Billy Ray Cyrus ​ចំៗ​តែ​ម្តង​។ ខណៈ​នោះ​ Miley ​បាន​បង្ហោះ​រូបថត​ឪពុក​នាង​ជាមួយ​នារី​អាថ៌កំបាំង​ម្នាក់ ​ដោយ​សរសេរ​ក្រោម​រូបថត​នោះ​ថា​៖​ “ដោយ​សារ​ប៉ា​មិន​ឆ្លើយ​តប​សារ​ខ្ញុំ​ ខ្ញុំ​ទុក​ពេល​ឱ្យ​ប៉ា​មួយ​ម៉ោង​និយាយ​ការ​ពិត ​ មិន​អីចឹង​​ទេ​ខ្ញុំ​នឹង​និយាយ​ការ​ពិត​ជំនួស​ប៉ា”។

Miley និង​ឪពុកម្ដាយ​មុន​ពេល​ឪពុកម្ដាយ​នាង​លែងលះ​គ្នា
ប៉ុន្តែ​ក្រោយ​មក​ តារា​ចម្រៀង​វ័យក្មេង​ខាង​លើ​បាន​លុបចោល​សារ​ដែល​នាង​បង្ហោះ​លើ​ Twitter នោះ​វិញ​។ មួយ​ម៉ោង​បាន​កន្លង​ផុត​ទៅ​នៅ​​តែ​មិន​មាន​អ្វី​កើត​ឡើង​ដូច​ក្នុង​សារ​ដែល​ Miley បាន​សរសេរ​បង្ហោះ​ទេ។ នោះ​អាច​ប្រហែល​មក​ពី​ Billy Ray ​​បាន​ទាក់ទងទៅ​នាង​ហើយ​មើល​ទៅ។
ក្រោយ​ពីទំនាក់ទំនង​ Billy Ray និង​ភរិយា Tish ​ឈាន​ដល់​ទីបញ្ចប់​ដោយ​ការ​លែងលះ​ កាល​ពី​សប្តាហ៍​មុន ​មតិភាគ​ច្រើន​យល់​ថា​ នារី​អាថ៌កំបាំង​ក្នុង​រូបថត​នោះ​អាចជា​មូលហេតុ​ក៏​ថា​បាន។ គេ​នៅ​សង្ស័យ​ទៀត​ថា ​​នារី​ម្នាក់​នោះ​​អាច​ជា​មូលហេតុ​ចម្បង​នាំ​ឱ្យ​ Miley ព្រមាន​​ឪពុក​នាង​លើ​ Twitter៕

ប្រភព៖ Sabay News

Angelina Jolie: ពិភពលោក​ត្រូវ​តែ​ដោះស្រាយ​​បញ្ហា​រំលោភ​ស្រ្តី​នៅ​តាម​តំបន់​សង្គ្រាម

តារាភាពយន្ត​អាម៉េរិក័ង​ល្បី​ល្បាញ អ្នក​នាង Angelina Jolie បាន​ធ្វើ​ការ​អំពាវ​នាវ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សន្ដិសុខ​នៃ​អង្គការ​ សហ​ប្រជា​ជាតិ​ដើម្បី​រក​ដំណោះស្រាយជា​អាទិភាព​ខ្ពស់​​បំផុត​មួយ​លើ​បញ្ហា​ រំលោភ​បំពាន​ផ្លូវ​​ភេទ​ទៅលើ​ស្រ្តី​នៅ​ក្នុង​តំបន់​មាន​សង្គ្រាម។

តារាភាពយន្ត​អាម៉េរិក័ង​ល្បី​ល្បាញ អ្នក​នាង Angelina Jolie
អ្នកនាង​ Jolie ​ដែល​​ជា​បេសកជន​ពិសេស​របស់​ទីភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​ អង្គការ​សហប្រជា​ជាតិបាន​ថ្លែង​ទៅកាន់​បណ្ដា​រដ្ឋ​ជា​សមាជិករបស់​អង្គការ​ សហប្រជាជាតិ​ថា ពួកគេ​ត្រូវ​តែ​បង្ហាញ​នូវ​ភាព​ជា​អ្នក​​ដឹកនាំ​ក្នុង​ការ​ថ្កោល​ទោស​ទៅលើ​ ករណី​ចាប់​រំលោភ​ស្រ្តី​នៅ​ក្នុង​តំបន់​សង្គ្រាម។
អ្នក​នាង​ Angelina Jolie ​មានប្រសាសន៍​ថា អំពើ​​រំលោភ​គឺជា​ឧបករណ៍​មួយ​នៃ​សង្គ្រាម។ វាជា​ការ​បំពារបំពាន​និង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ វាជា​ការ​ធ្វើ​​ដោយ​ចេតនា​ដែល​បង្កអន្តរាយ​ដល់​ស្រ្តី​និង​សហគមន៍។ វាបំផ្លាញ​អាយុ​ជីវិត​និង​បញ្ឆេះដុត​រោល​​វិបត្តិ​។
គួរ​បញ្ជាក់​ថា សមាជិក​ទាំង​១៥​របស់​ក្រុមប្រឹក្សា​សន្ដិ​សុខ​អង្គការ​សហ​ប្រជាជាតិ​បាន​ ធ្វើ​ការ​សម្រេច​ចិត្តទទួល​ស្គាល់​​​ជា​ឯកច្ឆ័ន​ថា អំពើ​រំលោភ​​អាច​ធ្វើឲ្យបញ្ហា​ជម្លោះ​​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង ហើយ​បាន​បង្អាក់​ដល់​ការ​ស្ដារ​សន្ដិភាព​និង​សន្ដិសុខ​ទៀត​ផង៕
ប្រភព៖ Radio Australia

ក្រុម​សកម្មប្រយុទ្ធ​សម្លាប់​ទាហាន​៨​នាក់​មុន​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី

 
ទាហាន​ឥណ្ឌា ស្ថិត​ក្នុង​ទី​តាំង​ក្បែ​រ​រថយន្ត​ខូច​ នៅកន្លែង​ត្រូ​វគេ​វាយ​ប្រ​ហារ​។AFP
 ក្រុងស្រ៊ីណាហ្ការៈ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ម៉ាន់ម៉ូហាន់ ស៊ីង​បាន​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៅ​តំបន់​កាស្មៀរ​ឥណ្ឌា​ ដែល​មាន​បញ្ហា​កាល​ពី​ថ្ងៃ​អង្គារ មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​សកម្មប្រយុទ្ធ​ប្រដាប់​ដោយ​អាវុធ​ធុនធ្ងន់​បាន​ សម្លាប់​ទាហាន​៨​នាក់​ក្នុង​ការ​វាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​ ក្នុង​តំបន់​សម្រាប់​រយៈពេល​៥​ឆ្នាំ​មក​នេះ​។
លោក​ស៊ីង​ត្រូវ​បាន​អម​ដំណើរ​ដោយ​លោក សូនីញ៉ា គន្ធី ជា​ប្រធាន​នៃ​គណបក្ស​ខុនក្រេស​កំពុង​កាន់​អំណាច​សម្រាប់​ដំណើរ​ទស្សនកិច្ច​ រយៈពេល​ពីរ​ថ្ងៃ​ដែល​លោក​នឹង​ពិនិត្យ​មើល គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​និង​សម្ពោធ​បណ្តាញ​ផ្លូវដែក​មួយ​ផ្នែក​ដែល​ តភ្ជាប់​តំបន់​ភាគ​ខាង​ជើង និង​តំបន់​កាស្មៀរ​ខាង​ត្បូង។
វា​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​នាយករដ្ឋមន្ត្រី​ធ្វើ​ទស្សនកិច្ច​តំបន់​នៃ ​ទឹកដី​ភ្នំ​ហិមពាន្ត​បែកបាក់​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ដែល​ធ្លាប់​ជា​ សមរភូមិ​សង្គ្រាម​ពីរ​ជាមួយ​ប៉ាគីស្ថាន​ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១០ និង​កើត​មាន​មិន​ដល់​មួយ​ឆ្នាំ​មុន​ពេល​ឥណ្ឌា​បោះឆ្នោត​។
ក្រុម​មន្ត្រី​បាន​និយាយ​ថា ក្បួន​រថយន្ត​យោធា​ត្រូវ​បាន​ពួន​ស្ទាក់​វាយប្រហារ​នៅឯ​ជាយក្រុង​ ស្រ៊ីណាហ្ការ ជា​ក្រុង​ធំ របស់​តំបន់​កាស្មៀរ​គ្រប់គ្រង​ដោយ​ឥណ្ឌា ខណៈ​ក្បួន​រថយន្ត​នោះ​ឆ្ពោះ​ទៅ​ជំរំ​មូលដ្ឋាន​មួយ​នៅ​ក្បែរ​នោះ។
មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​AFP​ថា​៖​«​ទាហាន​៨​នាក់​ បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​នោះ រីឯ​១៣​នាក់​ផ្សេង​ទៀត​របួស​»។
លោក បាន​បន្ថែម​ថា អ្នក​របួស​ម្នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។
ការ​វាយប្រហារ​នេះ បាន​បញ្ជាក់​ពី​ថ្ងៃ​សម្លាប់​កម្លាំង​សន្តិសុខ​ឥណ្ឌា​ច្រើន​បំផុត​នៅ​ កាស្មៀរ​ឥណ្ឌា​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨​ដែល​ការ​ផ្ទុះមីន​មួយ​បាន​សម្លាប់​ទាហាន​៩​នាក់​នៅ​លើ​រថយន្ត​ ក្រុង​នៅ​ជាយក្រុង​ស្រ៊ីណាហ្ការ។​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​នៅ​ រដ្ឋធានី​ញូវដែលី លោក​ស៊ីង​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​នេះ៕ CC

ក្រុម​សង្គ្រោះ​តាម​អាកាស​ឥណ្ឌា​២០​នាក់ គ្មាន​សង្ឃឹមថា​អាច​នៅមាន​ជីវិត​



​ក្រុម​សង្គ្រោះ​ទាំងអស់​ចំនួន ២០ នាក់ ក្នុងនោះ​រួមមាន​បុគ្គលិក IAF និង​កងទ័ព ត្រូវបាន​បារម្ភ​ថា គ្មាន​សង្ឃឹម​អាច​នៅ​រស់រានមានជីវិត បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ទ័ពអាកាស​១​គ្រឿង បាន​ជួប​គ្រោះថ្នាក់​នៅក្នុង​អាកាសធាតុ​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​ ម្តង កាលពី​ថ្ងៃ​អង្គារ នៅក្នុង​រដ្ឋ Uttarakhand ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដ៏​ធ្ងន់ធ្ងរ​នោះ ខណៈដែល​ឧទ​ម្ភា​គ​ចក្រ​នេះ បាន​ព្យាយាម​ទៅ​សង្គ្រោះ​មនុស្ស​រាប់ពាន់នាក់ ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​តែលតោល​ក្នុង​ទឹកជំនន់ ។​
​អ្នកនាំពាក្យ IAF បាន​និយាយថា អាកាសធាតុ​អាក្រក់ ត្រូវបាន​សង្ស័យថា អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង មកលើ​ឧទ្ធម្ភាគចក្រ Mi-17V5 ដែល​ផលិត​ដោយ​រុស្ស៊ី ។ ឧទ្ធម្ភាគចក្រ​នេះ បាន​ធ្លា​ក់នៅ​ភាគ​ខាងជើង Gaurikund ដែលជា​ជំរុំ​មូលដ្ឋាន​សម្រាប់​ក្រុម​អ្នកធ្វើដំណើរ​តាម​រទេះគោ ទៅកាន់ Kedarnath នៅ​ម៉ោង​ប្រហែល ១២ និង ៣០ នាទី​ព្រឹក ។ មាន​កងកម្លាំង IAF ៥ នាក់​, ប៉ូលីស​ព្រំដែន (Indo-Tibetan) ៦ នាក់ និង​បុគ្គលិក​កងកម្លាំង​សង្គ្រោះ​គ្រោះមហន្តរាយ​ជាតិ ៩ នាក់ ដែល​ស្ថិតនៅលើ​ឧ​ទ្ទ​ម្ភា​គ​ចក្រ​នោះ ។ រហូតមកដល់​ពេលនេះ សាកសព​តែ ៩ នាក់​ប៉ុណ្ណោះ ទើបត្រូវ​បាន​រកឃើញ ។​

​មន្ត្រី​បាន​និយាយថា រហូតមកទល់​ពេលនេះ ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់ បាន​កើន​ឡើងដល់ ៨២២ នាក់​ហើយ ជាមួយ ១៤២ សាកសព ត្រូវបាន​រកឃើញ ។ សូមបញ្ជាក់ថា កាលពី ២-៣ ថ្ងៃ​មុននេះ អភិបាលរដ្ឋ Uttarakhand លោក Vijay Bahuguna បានដាក់​ចំនួន​ស្លាប់​នេះ ដល់​រហូត ១​ពាន់​នាក់ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​តួលេខ​សម្រាប់​រក្សាទុក​ប៉ុណ្ណោះ ៕



ប្រភព៖ ខែ្មរស្ថាបនា

ប្រកួត​សម្រស់​ឈុត​ក្នុង​៖ បេ​ក្ខ​នារី​ម្នាក់​ប្រើ​ស្ទីល​ទាក់ទាញ​ដាក់​ទូរស័ព្ទ​ចន្លោះ​ដើមទ្រូង​

​ខាងក្រោម​នេះ គឺជា​រូបភាព​មួយចំនួន បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្រកួត​សម្រស់ “​ឈុត​ក្នុង​” ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ខេត្ត Guangdong ប្រទេស​ចិន ដោយ​បេ​ក្ខ​នារី​ម្នាក់ៗ ត្រូវបាន​តំរូវ​ឲ្យ​ស្លៀក​តែ​ខោអាវ​ទ្រនាប់​ប៉ុណ្ណោះ ។


ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅពេលដែល​បេ​ក្ខ​នារី​ម្នាក់ ឃើញថា​មាន​សម្រស់​លេចធ្លោ​ជាងគេ បាន​ឆ្លៀត​ប្រូ​ម៉ូត​សិន​ទូរស័ព្ទដៃ ដោយ​ប្រើ​ស្ទីល​ទាក់ទាញ​ដាក់​នៅ​ចន្លោះ​ចង្វែក​ដើមទ្រូង​ដ៏​ស្រស់​ផូរផង់​ របស់​នាង ខណៈដែល​បេ​ក្ខ​នារី​ទាំងឡាយ​មិនអាច​ធ្វើបាន ។

​ទោះជា​ យ៉ាងណា រូបភាព​ដ៏​ទាក់ទាញ​របស់​នាង ក៏ត្រូវ​បាន​រីក​រាល​យ៉ាង​ឆាប់រហ័ស​បំផុត នៅលើ​ប្រព័ន្ធ​ធើរ​ណេ​ត ហើយ​នាង​ក៏ត្រូវ​បាន​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​ត​ចិន ផ្តល់​រហស្សនាម​ថា “​ទេពធីតា​ដើមទ្រូង​” ផងដែរ ។ ចំពោះ​រឿងនេះ យើង​អាច​គិតថា នាង​ប្រហែល​ទំនង​យក​គំរូ​តាម នាង Larissa Riquelme ដែល​បាន​យក​ទូរស័ព្ទដៃ​ម៉ាក Nokia E71 ដាក់​នៅ​ចន្លោះ​ដើមទ្រូង ដើម្បី​ចូលរួម​លើក​កម្លាំងចិត្ត​ដល់​ក្រុម​កីឡាករ​សញ្ជាតិ​ប៉ា​រ៉ា​ហ្កា​យ​ របស់​នាង នៅក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក 2010 FIFA World Cup ៕​






































ប្រភព៖ ខែ្មរស្ថាបនា

Tuesday, June 25, 2013

រថយន្ត​​លឿន​បំផុត​ក្នុង​លោក​បង្ហាញ​ខ្លួន​​​​នៅ​អង់គ្លេស


រថយន្ត​​ ដែល​មាន​ល្បឿន​លឿន​បំផុត​ក្នុងលោក​​បាន​​បង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​ ប្រទេស​អង់គ្លេស ​​ដោយ​មាន​​​​​នាយក​រដ្ឋមន្ត្រី​​​​​អង់គ្លេស​លោក David Cameron ​ចូល​រួម​ក្នុង​កម្មពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​នេះ​ដែរ។ ​


ក្រោម ​ការ​ឌីសាញ​ និង​បង្កើត​ឡើង​ដោយ​ក្រុម​វិស្វករ​ជនជាតិ​អង់គ្លេស​ រថយន្ត​រ៉ុកកែត​ម៉ាក Bloodhoud ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ នឹង​អាច​រួមចំណែក​យ៉ាង​សំខាន់​សម្រាប់​អនាគត​បច្ចេកវិទ្យា​រថយន្ត​លើ​ដង​ ផ្លូវ​ដែល​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​​ប្រសូត​ចេញ​ពី​ស្នាដៃ​​វិស្វករ​​ ជនជាតិ​អង់គ្លេស​សុទ្ធសាធ។
ក្នុង​សន្ទរកថា​ថ្លែង​ទៅកាន់​អ្នក​ចូលរួម​​​កម្មវិធី​ លោក​ Cameron បាន​បញ្ជាក់​ថា​រថយន្ត​ម៉ាក Bloodhoud គឺ​ជា​តឹកតាង​មួយ​ដែល​​បញ្ជាក់​ឲ្យ​ឃើញ​ពី​អនុភាព​នៃ​ក្រុម​​វិស្វករ​ អង់គ្លេស។ លោក​បាន​បន្ថែម​ថា ​ វា​គឺ​ជា​របកគំហើញ​ថ្មី​មួយ​ទៀត ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​វិស្វករ​ជំនាញ​ ចំនួន ​១០០.០០០ នាក់​បន្ថែម​ទៀត​ សម្រាប់​ប្រទេស​អង់គ្លេស​ទាំងមូល​មុន​ដំណាច់​ឆ្នាំ​២០១៨។
លោក ​Cameron ក៏​បាន​បង្ហាញ​ពី​គោលជំហរ​យ៉ាង​មុតមាំ​​ទៅ​លើ​ក្រុម​វិស្វករ​របស់​ខ្លួន​ ដែល​បាន​រួមចំណែក​យ៉ាង​លើសលប់​ ក្នុង​ការ​សម្រេច​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ តាមរយៈ​ការ​បង្កើត​ឱកាស​ជាច្រើន​ ដើម្បី​ទទួល​បាន​ជំនាញ​ថ្មីៗ​​លើ​របកគំហើញ​បច្ចេកវិទ្យា​ ក្នុង​​ស្មារតី​ប្រកួតប្រជែង​មួយ​ដោយ​ស្មោះត្រង់​បំផុត។​​​​​
បើ ​យោង​តាម​ការ​ឲ្យ​ដឹង​ រថយន្ត​ខាងលើ​នេះ​នឹង​​ត្រូវ​ដាក់​​​ចរាចរ​ជា​ផ្លូវការ​នៅ​​ឆ្នាំ២០១៥​ ខាងមុខ​នេះ ​ដែល​មាន​​ល្បឿន​លឿន​បំផុត​រហូត​ដល់ ១.០០០​ម៉ៃ​​ (ប្រហែល​១៦០០ គ.ម) ក្នុង​ ​១​ម៉ោង៕




















ប្រភព៖ sabay news

យុវ​ជន​ញៀន​ថ្នាំ​ម្នាក់​វាយ​ម្តាយ​ខ្លួន​ឯង​បង្កើត​បែក​មាត់​ព្រោះ​តែ​ខឹង​សុំ​លុយ​មិន​បាន​


រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែលមាន​ចិត្តជា​សត្វ​ត ​រិ​ច្ឆា​ន ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៣ ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​យុវជន​ខាងលើនេះ បានធ្វើ​សកម្មភាព​ប្រើ​អំ​ពើ​ហិ​ង្សា វាយ​ម្តាយបង្កើត​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​បែក​មាត់ និង​បោក​ចានឆ្នាំង​បែក​ពេញ​ផ្ទះ ព្រោះតែ​ខឹង​សុំ​លុយ​មិនបាន​។​


បើតាម ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខាងលើនេះ​មានឈ្មោះ ម៉ាក់ កាមរី អាយុ​២២​ឆ្នាំ គឺជា​យុវជន​ដែល​ញៀន​ថ្នាំ​យ៉ាង​ងុប​ង​ល់​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងទៀត​ថា មុនពេល​កើតហេតុ យុវជន​ខាងលើនេះ បាន​​សុំ​លុយ​ម្តាយ​ទៅ​ទិញ​គ្រឿងញៀន ប៉ុន្តែ​ម្តាយ​មិន​ឲ្យ គេ​ក៏​ដើរ​ចេញទៅ​ក្រៅ​បាត់​ប្រហែល​មួយ​ម៉ោង លុះ​ត្រឡប់​ចូល​ផ្ទះ​វិញ​ស្រាប់​តែ​យុវ​ជននោះយក​​ចានឆ្នាំង​មក​បោក​ខ្ទេច ហើ​ស្ទុះ​ទៅ​ដាល់​ម្តាយ​មួយ​ដៃ បណ្តាល​ឲ្យ​បែក​មាត់​តែម្តង​។​

​ ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ខាងលើ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ទៅ​ចាប់​កូន​អកតញ្ញូ​រូបនេះ យកទៅ​ប៉ុស្តិ៍​កា​កាប ដើម្បី​ធ្វើការ​អប់​រំ​។ គួរ​រំលឹក​ផងដែរ​ថា បញ្ហា​គ្រឿងញៀន​គឺជា​វិបត្តិ​មួយ​ដ៏​ធ្ងន់ធ្ងរ ដែល​អាច​បង្កបញ្ហា​ជាច្រើន​ដល់​សង្គមជាតិ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ និយាយថា​ទេ ចំពោះ​គ្រឿងញៀន​៕

ប្រភព CAMBODIA PAGE NEWS

មនុស្សច្រើននាក់ ផ្អើលតាមថតមនុស្សចេះហោះ ក្នុងទីក្រុង


ប្លែកៗ៖ នៅពេលដែលគេឃើញបុរសម្នាក់ បានឈរនៅក្បែរដំបូលរថយន្ដក្រុង (ក្រៅរថយន្ដ)
ដោយគ្រាន់តែយកដៃរបស់គាត់ កាន់ដំបូលរថយន្ដក្រុងបន្ដិចសោះ ហើយអាចហោះតាមរថ
យន្ដបាននោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង ហើយក៏បានតាម
ប្រម៉ាញ់ថតរូប បុរសម្នាក់នោះផងដែរ។

































បុរស ដែលអាចហោះតាមដំបូលរថយន្ដក្រុងនោះ  គឺមានឈ្មោះថា Steven Frayne ឬហៅ
ថាDynamo មានវ័យ ៣០ឆ្នាំ ត្រូវបានគេស្គាល់ថា ជាបុរសដែលមានវេទមន្ដ អាចហោះហើរ
តាមរថយន្ដក្រុងបាន នៅឯក្នុងទីក្រុង London ប្រទេសអង់គ្លេស។



អ្វីដែលជាការពិត ហើយបានធ្វើអោយមនុស្សរាប់ពាន់នាក់ មានការចាប់អារម្មណ៍ និងភ្ងាក់
ផ្អើលនោះ គឺបុរសនោះ  បាននឹងកំពុងថតស៉្បតពាណិជ្ជកម្ម អោយភេសជ្ជៈ Pepsi ឬ Pepsi
Max ។



ទោះបីជាយ៉ាងណាក៏ដោយ លោក Steven ត្រូវបានមនុស្សជាច្រើន នៅក្នុងសង្គម យល់ថា
គាត់គឺជាមនុស្ស ដែលមានវេទមន្ដពិតៗ ជាក់ស្ដែងគឺទេពកោសល្យ និងភាពអស្ចារ្យ នៃការ
បង្ហាញខ្លួន ក្នុងការសម្ដែងពាណិជ្ជកម្ម ឬស៉្បតផ្សេងៗតែម្ដង៕

ប្រភព៖ CAMNEWS

Monday, June 24, 2013

បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​កូនប្រសារ​និង​ដន្លង​ព្រួត​គ្នា​វាយ​ហូរឈាម​ស្រោច​ខ្លួន​


ខេត្តបាត់ដំបង ៖ អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិតក្នុង​សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ដែល​បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់រង​របួស​ធ្ងន់​ធ្ងរ ដោយ​សារ​តែ​ត្រូវបាន​កូនប្រសា​ប្រុស និង​ដន្លង​ព្រួត​គ្នា​វាយ​ ដោយសារតែ​រឿង​ទំនាស់​បន្តិចបន្តួច​។​
 
​បើតាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង បុរសរងគ្រោះ​ខាងលើ​មានឈ្មោះ ហែម សុ​ភ័​ណ្ឌ អាយុ​៦១​ឆ្នាំ រស់នៅ​​​ភូមិ​ក្រពើ​ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​។ រីឯ​កូនប្រសា​ដ៏​ឃោរឃៅ​ឈ្មោះ វិបុល រតនា អាយុ​២៨​​​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មូលហេតុ​​ដែលនាំឱ្យ​កើត​អំពើហិង្សា​ដ៏​កំរោល​នេះ គឺ​ក្រោយពី​លោក​ចៅសង្កាត់​វត្ត​គ​ បញ្ចប់​ការផ្សះផ្សា​រវាង​ប្តី​ប្រពន្ធរបស់​ឈ្មោះ វិបុល រតនា ដែល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ។​
 
​បើ​តាម​ការ​រៀបរាប់រ​បស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កូនស្រី​របស់លោក​ឈ្មោះ ហែម ឆដា អាយុ​២៥​ឆ្នាំ និង​​កូនប្រសា​ឈ្មោះ វិបុល រ​តនា នេះ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ទេ ហើយ​ត្រូវ​លោក​ចៅសង្កាត់​ហៅ​មក​ផ្សះផ្សា​គ្នា​តាម​បណ្តឹង​នៃ​ភាគី​ទាំង​២ ។ លោក​បាន​បន្តថា ក្រោយ​ពី​បញ្ចប់​ការផ្សះផ្សា លោក​បាន​សុំ​យក​ចៅ​ទៅលេង តែ​កូនប្រសា​មិនឱ្យ​ក៏​កើតមាន​ជម្លោះ​តែម្តង ។ ខណៈនោះ​គាត់​ទៅយក​ចៅ​ពី​ដៃ​កូនប្រសា តែ​ត្រូវ​កូនប្រសា​មិនឱ្យ ភ្លាមនោះ​កូនប្រសា​បាន​ទូរស័ព្ទ​ហៅ​ម្តាយ និង​បង​ប្អូនគេ​មក ៤-៥​នាក់ ព្រួត​គ្នា​វាយ​មកលើ​គាត់​តែម្តង បណ្តាលឱ្យ​គាត់​បែក​ចិញ្ចើម​ទាំងសងខាង​។​
 
​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​ភាគី​ជនបង្ក​ដើម្បី​មក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕


 

ប្រភព៖​ វត្តភ្នំ