សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Wednesday, August 28, 2013

សត្វ​ចម្លែក​ភ្នែក​ពណ៌​ផ្ទៃមេឃ ស្បែក​រលោង​ក្រាស់ ត្រូវបាន​ចាត់​តុ​ក​ជា​សត្វ​ចម្លែក Chupacabra

​អ្នកស្រី Phylis Canion បានឃើញ​សាកសព​របស់​សត្វ​ដែលមាន​ភិនភាគ​ខាងក្រៅ​ដូចជា​ឆ្កែ នៅ​ចិញ្ចើមផ្លូវ ក្បែរ​កសិដ្ឋាន​ខ្លួន ។ គ្រា​នោះដែរ ដែល​ហ្វូង​មាន់​របស់​អ្នកស្រី ត្រូវ​ខាំ​ក​ស្លាប់ ដេក​រដូករណែល ។​

សភាវៈ​ចម្លែក ត្រូវបាន​ចាត់ទុក​ជាស​ត្វ​ចម្លែក បឺត​ឈាម Chupacabra មាន​ភ្នែក​ពណ៌​ផ្ទៃមេឃ
មុននេះ គេ​ថា​រឿង​សត្វ​ចម្លែក បឺត​ឈាម​ពពែ Chupacabra ជា​រឿងប្រឌិត នៃ​អារម្មណ៍​ស្រមើស្រមៃ​របស់​មនុស្ស ។ ប៉ុន្តែ គ្រា​ដែលមាន​ភស្តុតាង​រស់​រវើក ពី​សាកសព នៃ​សត្វ​ចម្លែក​មាន​ភ្នែក​ពណ៌​ខៀវផ្ទៃមេឃ បង្ហាញមុខ​ពិតៗ​នោះ ទើប​គេ​ស្រ​វេរ​ស្រវារ នាំគ្នា​ស្វែងរក​អាថ៌កំបាំង​របស់​វា ។​

​អ្នក ​រកឃើញ​សាកសព​របស់​សត្វ​ចម្លែក​នេះ គឺ​អ្នកវិទ្យាសាស្ត្រ​ខាង​អាហារ​រូប​ត្ថ​ម Phylis Canion រស់នៅ​រដ្ឋ​តិច​សាស់ (​អាមេរិក​) ។ ងាក​មក​មើល​ឆ្នាំ​២០០៧ គ្រា​ដែល​អ្នកស្រី Canion រើស​បាន​សាកសព​សត្វ​ចម្លែក​ក្បែរផ្លូវ ជិត​កសិដ្ឋាន​របស់ខ្លួន នាទី​ក្រុង Cuero ។​

​​នៅ​ខណៈ​ពេលនោះ អ្នកស្រី Canion កំពុង​ប្រឹងប្រែង​ស្វែងរក​មូលហេតុ ដែល​នាំ​ឲ្យ​ហ្វូង​មាន់​របស់គាត់​ត្រូវ​ងាប់ ក្នុង​កសិដ្ឋាន ។ មាន់​ទាំងអស់​ត្រូវបាន​ខាំ​ត្រង់​.​ក ហើយ​មាន​សភាព​ត្រូវ​បឺត​ឈាម​អស់ ។​

​ សភាវៈ​ចម្លែក​នេះ ថ្វី​ត្បិត​មាន​ភិនភាគ​ខាងក្រៅ ស្រដៀង​នឹង​ឆ្កែ តែ​អ្នកស្រី Canion នៅតែ​អះអាងថា វា​ពុំដែល​មានអម្បូរ​ឆ្កែ​បែបនេះ​ទេ ។ វា​មាន​ទម្ងន់​ប្រមាណ ១៨ គីឡូក្រាម មាន​ភ្នែក​ពណ៌​ផ្ទៃមេឃ នឹង​ច្រមុះ​លៀន​មក​មុខ ។ ស្បែក​របស់​វា ក៏​ពុំ​ដូច​ស្បែក​របស់​ឆ្កែស្រុក ឬ ឆ្កែចចក​ដែរ តែ​ដូចជា​ស្បែក​ដំរី​ទៅវិញ ។​
មើល​កៀក​ច្រមុះ​វា​
​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​របស់ Huffington Post អ្នកស្រី Canion ជន​វាយប្រហារ​ហ្វូង​មាន់​របស់​អ្នកស្រី គឺ​សត្វ​ដែលមាន​ភ្នែក​ពណ៌​ផ្ទៃមេឃ​នោះឯង ។ អ្នកស្រី​បានសម្រេច​បើក​ការស្រាវជ្រាវ​មួយ ពី​សត្វ​នេះ ក្រោយពី​មាន​ពាក្យ​ខ្លះ​ថា វា​ជា​ឆ្កែ​អង្គែស៊ី ។​
 សត្វ​ចម្លែក​ត្រូវបាន​ស​ម្ងួ​ត ហើយ​រក្សាទុក​
 ស្បែក​របស់​វា​ក្រាស់ ដូចជា​ស្បែក​ដំរី ហើយ​គ្មាន​រោម​ដូច​ឆ្កែ​ទេ តាមរយៈ​ការវិភាគ ADN នោះគេ​វាយតម្លៃថា វា​អាច​ជាការ​បង្កាត់​ពូជ រវាង​ឆ្កែចចក នៅ​អាមេរិក​ខាងជើង និង​ឆ្កែចចក​ឈ្មោល​នៅ​ម៉ិចស៊ីកូ ។

​ អ្នកស្រី​នៅ​រំលង​ចោលការ​សន្និដ្ឋាន​នេះ ព្រោះថា មាន​កក្តា​ខ្លះ ជា​អា​រិ៍ៈ សុនក​ភ្នែក​ពណ៌​ផ្ទៃមេឃ​នេះ មាន​ម្រាមជើង​ខាងមុខ ៣ ចំណែក​ឆ្កែចចក​ទាំង​២​ប្រភេទ​នោះ មាន​ម្រាមជើង ៤ ។ វា​មាន​ក្បាលដោះ​តែ ៤ ក្នុងពេល​អម្បូរ​ឆ្កែ គឺមាន​ក្បាលដោះ​ពី ៨-៤ ។ អ្នកស្រី​នៅបាន​ពិនិត្យឃើញ​កញ្ចប់​២ នៅ​កន្ទុយ​ដែល​ពុំទាន់រ​លូ​យ ៕​
អ្នកស្រី Phylis Canion
 ប្រភពពី៖ ខ្មែរស្ថាបនា


No comments:

Post a Comment