កំពង់ចាម៖សម្ដេច តេជោសែនបានបង្ហាញរបាយការណ៍ការស្ទង់មតិរបស់វិទ្យាស្ថាន សាធារណរដ្ឋអន្ដរជាតិ(IRI)របស់អាមេរិក ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១២ខែមករារហូតដល់ថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០១៣ជាការធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្ដិទី០៥ នោះបង្ហាញឱ្យឃើញថា៧៩ភាគរយប្រជាពលរដ្ឋចំនួន២០០០នាក់ទូទាំង២៤ រាជធានី-ខេត្ដឆ្លើយថាកម្ពុជាដើរលើផ្លូវត្រូវដោយឡែក២១ភាគរយផ្សេង ទៀតកម្ពុជាដើរលើផ្លូវខុស។

ចំពោះលទ្ធផលនៃការស្ទង់មតិរបស់(IRI)ដែលទទួលការឧបត្ថម្ភពី អង្គការយូសេតរបស់អាមេរិកនេះសម្ដេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីបានបង្ហាញពីមោទនភាពយ៉ាងខ្លាំងចំពោះការជឿទុកចិត្ដពី ប្រជាពលរដ្ឋនៅទូទាំងប្រទេសពីព្រោះប្រសិនបើរបាយការណ៍ស្ទង់មតិរក ឃើញថាក្រោម៥០ភាគរយប្រជាជនឆ្លើយថាដើរលើផ្លូវខុសនោះច្បាស់ជា ប្រទេសនឹងរលាយជាក់ជាមិនខាន។ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ នៅស្រុកត្បូងឃ្មុំខេត្ដកំពង់ចាមនាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៣ នេះ។សម្ដេចតេជោសែនបានលើកយកនូវចំណុចសំខាន់ៗស្ដីពីការចោទសួរទៅ លើប្រជាពលរដ្ឋទាំង២០០០នាក់ដោយលទ្ធផលបានបង្ហាញជារួមថា ប្រជាពលរដ្ឋបានគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្នក្នុងការដឹកនាំប្រទេស ។
សំណួរមួយទៀតដែលត្រូវបានចោទសួរពីការស្ទង់មតិទៅលើប្រជាពលរដ្ឋ នោះតើការប្រៀបធៀបរយៈពេល៥ឆ្នាំមុនរហូតមកដល់បច្ចុប្បន្នស្ថានភាព គ្រួសាររបស់អ្នកអន់ជាងមុនប្រសើរជាងមុនឬនៅដដែល? ចម្លើយត្រូវបានសម្ដេចបង្ហាញតាមរបាយការណ៍របស់IRI ថា៥៤ភាគរយឆ្លើយថាប្រសើរជាងមុន២០ភាគរយឆ្លើយថាអន់ជាងមុននិង២៦ ភាគរយឆ្លើយថានៅដដែលដូច្នេះប្រសិនបើបូកទាំងអ្នកឆ្លើយថាប្រសើរ ជាងមុននិងនៅដដែលគឺមានតួលេខរហូតដល់៨០ភាគរយ។
សម្ដេចតេជោបានរំលឹកថាពេលឡើងកាន់អំណាចក្នុងអាណត្ដិទី៤នេះមាន បញ្ហាប្រឈមជាច្រើនដែលធ្វើឱ្យសម្ដេចព្រួយបារម្ភក្នុងនោះពេលឡើង កាន់អំណាចភ្លាមវិបត្ដិសេដ្ឋកិច្ចពិភពលោកបានចាប់ផ្ដើមកើតឡើងស្រប ពេលដែលទាហានថៃរបស់អតីតរដ្ឋាភិបាលអាប់ភីស៊ីត ឈ្លានពានប្រទេសគាប់ជួននិងប្រជាជនកម្ពុជាស្ទើរពាក់កណ្ដាលប្រទេសជួប ខ្យល់ព្យុះកេតសូណាដែលតម្រូវឱ្យរាជរដ្ឋាភិបាលទាំងមូលចាត់វិធាន ទប់ទល់គ្រប់បែបយ៉ាងណា។ក្នុងនោះបញ្ហានៃការឈ្លានពានរបស់ទាហានថៃ នៅពេលនោះតម្រូវឱ្យកម្ពុជាចំណាយលុយទិញអាវុធកាំភ្លើងនិងរថក្រោះ ពីព្រោះមិនមែនចំពាមកៅស៊ូទៅច្បាំងជាមួយគេឡើយហើយត្រូវចំណាយលុយ សម្រាប់អ្នកច្បាប់របស់កម្ពុជាឡើងទៅតុលាការអន្ដរជាតិ។
សម្ដេចបានបន្ដថាបើទោះបីរាជរដ្ឋាភិបាលជួបបញ្ហាធំៗបែបនេះប៉ុន្ដែ ប្រជាពលរដ្ឋមិនបានធ្លាក់ក្រោមបន្ទាត់ក្រីក្រនោះឡើយពោលជីវភាពរបស់ ប្រជាពលរដ្ឋបានប្រសើរជាងមុនដែលទាំងនេះជាមោទនភាពមួយរបស់ រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិ៕ ដោយ៖ សំអាត
No comments:
Post a Comment