សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Friday, May 31, 2013


ឡាន Lamborghini បានឆាប់ឆះ ខណៈដែលបើកទៅបុក ប្រអប់អគ្គីសនីនៅតាមដងផ្លូវ

មានប្រភពពត៌មានមួយបាន​អោយដឹងថា​ មានឡាន Lamborghini ពណ៌ទឹកក្រូចមួយគ្រឿងបានឆាប់ឆេះភ្លាមៗ​ នៅពេលដែរជ្រុលចង្កោតទៅបុកប្រអប់ អគ្គិសនីដែលនៅតាមផ្លូវ ។ ហេតុការណ៍ត្រូវបានគេដឹងថា កើតឡើងនៅទល់មុខសាលារៀនមត្តេយ្យ នៅវេលាម៉ោង ២រសៀល ដែលនៅផ្លូវ Outram ។ គ្រោះថា្នក់ចរាចរណ៍មួយនេះ បានបង្ករជាការកកស្ទះចរាចណ៍យ៉ាងយូរនៅតាមដងផ្លូវ និង​មានអ្នកធ្វើដំនើរឆ្លងកាត់ ឈប់ថតរូបឡានដែលបង្កហេតុ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះមិនបណ្តាលអោយអ្នកបើកបរ និង​អ្នកដំនើរតាមផ្លូវរងគ្រោះទេ ប៉ុន្តែគេមិនឃើញម្ចាស់រថយន្តនៅនឹងកន្លែងកើត ហេតុឡើយ ៕
Khmer-note
crash2jpg1369376955783-data crash4jpg1369376960163-data lambo_1jpg1369377853691-data lambo_2jpg1369377856276-data lambo_5jpg1369377864278-data lambo_7jpg1369377870051-data orange_lamborghini_crashes_outside_outram_road-thumbnail

កាម​រីបាឡែន​បើក​បុក​ម៉ូតូ​ ២​គ្រឿង​ របួស​ស្រាល​ ២នាក់​

បញ្ចូលអត្ថបទ ៖ វីយូឡែត
ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៨:៣៥

[Enter Caption]
កោះសន្តិភាព
[Enter Caption]

រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​កាមរី​បាឡែន​ពណ៌​ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2M-2015 បាន​បើក​ទៅ​បុកម៉ូតូ​ ២​គ្រឿង​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​ដួលរបួស​ស្រាល​ ​ហើយ​រថ​យន្ត​ក៏​រេ​ចង្កូត​ទៅ​បុក​រនាំ​ងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ ៥​ផ្ទាំង​ កាល​ពី​វេលា​ម៉ោង​ ៦ និង​ ២៥​នាទី​ ល្ងាច​ថ្ងៃទី​៣១​ ឧសភា​ ២០១៣​ នេះ​ នៅ​ទល់​មុខ​ហាង​សេវេន​ឡាក់គី​ប្រាយ​ តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ​។ ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ចបាន​ឃាត់​ខ្លួន​អ្នក​បើក​បរ​រថ​យន្ត​បង្ក ដើម្បី​សួរ​នាំ​ និង​ធ្វើ​ការ​ដោះស្រយ​តាម​ផ្លូវ​ច្បាប់​ ៕




អ្នកវិទ្យាសាស្រ្តម្នាក់ បានរកឃើញសាកសពសត្វដំរីបុរាណ 

ដែលមានអាយុកាលជាង ១ម៉ឺនឆ្នាំ

សុក្រ ៣១ ឧសភា, ២០១៣ ម៉ោង ១៤:៤០

កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តជនជាតិរុស្ស៊ីម្នាក់ មានឈ្មោះថា Semyon Grigoryev បានរកឃើញសាកសពសត្វដំរីបុរាណ ដ៏ធំមួយក្បាល ដែលមានអាយុកាលជាង ១ម៉ឺនឆ្នាំ ហើយឈាមរបស់វាគឺនៅដដែល។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សាកសពសត្វដំរីបុរាណមួយក្បាលនេះ គឺជាដំរីញី ដែលបានរកឃើញនៅលើកោះ New Siberian Islands ក្បែរឆ្នេរសមុទ្រ Siberia ស្ថិតក្នុងប្រទេសរុស៊្សី។ ដូចគ្នានេះដែរ បន្ទាប់ពីអ្នកវិទ្យាសាស្រ្ត ជនជាតិរុស្ស៊ីម្នាក់នោះ បានរកឃើញសាកសព របស់សត្វដំរីបុរាណ ដែលមានអាយុកាលជាង ១ម៉ឺនឆ្នាំរួចមក គាត់ និងក្រុមអ្នកវិទ្យាសាស្រ្ត ដែលមកពី South Korean Sooam Biotech Research Foundation ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើការពិសោធន៏ទៅលើឈាមរបស់វា។
នៅក្នុងដំណើរការ នៃការពិសោធន៏ទៅលើឈាម របស់សត្វដំរីបុរាណនេះ ពួកគេបានសង្កេតឃើញថា ឈាមរបស់សត្វដំរីបុរាណនេះ គឺមានជាតិធម្មជាតិម៉្យាង ដែលមិនចេះកក ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ គឺពួកគេបានធ្វើការពិសោធន៏ ដោយបញ្ចូលឈាមសត្វដំរីបុរាណនេះ ទៅក្នុងឈាមសត្វដទៃទៀត ដែលមានពូជអំបូរស្រដៀងគ្នា ដូចជាសត្វដំរីធម្មតា ឬសត្វព្រៃដទៃទៀត ហើយពួកគេក៏ទទួលបានលទ្ធផលមួយ យ៉ាងល្អបំផុត គឺសត្វដំរី ឬសត្វព្រៃ ដែលងាប់ទៅហើយនោះ នឹងអាចមានឪកាសរស់ឡើងវិញ បន្ទាប់ពីបានបញ្ចូលឈាម របស់សត្វដំរីបុរាណនេះហើយ៕




សត្វដំរីបុរាណ
ដោយ ៖ ប៊ី
ខ្មែរឡូត



រកឃើញគ្រោងឆ្អឹងមនុស្ស ដ៏ធំៗបំផុត ដែលមិនធ្លាប់មានពីមុនមក


ឥណ្ឌា៖ តាមការអោយដឹង ពីក្រុមអ្នកស្រាវជ្រាវនៃប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ ពួក
គេបានរកឃើញគ្រោងឆ្អឹងមនុស្សដ៏ធំផុត ក្នុងបឹង Roopkund ស្ថិតនៅប៉ែកខាងជើង នៃប្រ
ទេសឥណ្ឌា។
ក្រុមអ្នកជំនាញវិទ្យាសាស្រ្ដ បានបង្ហាញថា ឆ្អឹងដែលវែងៗ ដែលគេរកឃើញក្នុងបឹង Roop
kund មានជម្រៅ ១៦,០០០ ហ្វីតដែលធៀបនឹងនីវ៉ូទឹកសមុទ្រនេះ​ គឺមានចំនួនដល់ទៅជិត 
២០០ ឆ្អឹងឯណ្ណោះ។ការបកស្រាយមួយបានបង្ហាញថា គ្រោងឆ្អឹងទាំងនេះ ប្រហែលជាឆ្អឹង
របស់កុលសម្ពន្ទមួយ​ ដែលរស់នៅជិតតំបន់នោះ តាំងពីមុនសតវត្សរ៍ទី៩ ហើយពួកគេបាន
ស្លាប់ដោយសារខ្យល់ព្យុះ វាយទំលាក់ចូលក្នុងបឹងនោះ។
យ៉ាងនេះក្ដី ក៏មានអ្នកវិទ្យាសាស្រ្ដជនជាតិអង់គ្លេស​ ដែលមិនបានបញ្ចេញឈ្មោះ បានបង្ហា
ញថា គ្រោងឆ្អឹងនេះ អាចជាគ្រោងឆ្អឹងរបស់កងទ័ពជប៉ុន​ ដែលបានធ្វើដំណើរ មកកាន់បឹង
នៅប៉ែកខាងជើងនេះ ដែលជាដែនដីមួយ ត្រូវបានគេជម្លៀសប្រជាជនចេញ កាលពីសង្រ្គា
ម លោកលើកទី ១​។
ទោះបីជាយ៉ាងណាក៏ដោយ យើងនឹងទទួលបានការបកស្រាយ ពីក្រុមអ្នកវិទ្យាសាស្រ្ដកាន់
តែច្បាស់ និងសមស្របនូវជុំវិញបញ្ហានេះ​ នៅពេលខាងមុខ៕
ដោយ៖ នារី
ប្រភព៖ dailymail

អ្វីទៅដែលហៅថា សិល្បៈ?

1 ម៉ោងមុន | ដោយ ៖

34567890
ពាក្យ​សិល្បៈ​(​សំ​.)​ សិប្បៈ​(​បា​.)​ សំដៅយក​ការងារ​ រឺ​លទ្ធផល​នៃ​ការងារ​នោះ​ ដែល​ប្រកបដោយ​សិល្ប៍​អាច​ទាក់ទាញ​មនុស្ស​អោយ​ជាប់ចិត្ត​ ចាប់អារម្មណ៍​ ចង់​មើ​យ​ ចង់​ឃើញ​ ចង់​ស្តាប់​ មិន​ចេះ​នឿយណាយ​។​ ក្នុង​ន័យ​ម្យ៉ា​ទៀត​ សិល្បៈ​សំដៅយក​ការ​សំដែង​ចេញ​កាយវិការ​ និង​សូរ​ស័ព្ទ​តាម​លក្ខណៈ​មនោសញ្ចេតនា​របស់​មនុស្ស​បាន​ដល់​សិល្បៈ​ផ្នែក​ របាំ​ តូរ្យតន្ត្រី​និង​ចំរៀង​។​
​          ឯ​សិល្បៈ​ផ្នែក​នេះ​របស់​បុព្វបុរស់​ខ្មែរ​សម័យ​បរម​បុរាណ​ គេ​សង្កេត​ឃើញ​មាន​ដូច​ជា​ការ​ផ្លុំស្លឹក​ ប៉ី​ គង​ ស្គរ​ ក្រាប់​ និង​ របោះ​ផ្សេងៗ​មាន​របាំ​កន្តែរ៉ែ​ ស្នែងទន្សោង​ និង​អា​យ៉ង​ជាដើម​។​ អាច​យ៉ង​នេះ​ នៅ​ឥណ្ឌូ​នេ​ស៊ី​នៅ​មានរ​ហួត​ដល់​សព្វថ្ងៃ​ដូច​ខ្មែ​ដែរ​។​ ចំពោះ​សិល្បៈ​ផ្សេងៗ​ទៀត​ដូច​ជា​ សិល្បៈ​សូន​រូប​ ស្ថ​ប​ត្យ​កម្ម​ និង​ចំលាក់​ជាដើម​ ក៏​បាន​បង្កើត​ឡើង​ដើម្បី​បំពេញតំរូវការ​តា​ទេព​កោសល្យ​ខ្លួន​ដែរ​។​
​          អ្នកប្រាជ្ញ​ក្នុង​ពិភពលោក​សម័យ​បច្ចុប្បន្ន​បាន​ចែក​សិល្បៈ​ជា​ ០៣​ ប្រភេទ​គឺ​
​          ១.​ សិល្បៈ​សម្ផស្ស​ គឺជា​សិល្បៈ​ខាង​សំរើប​ចិត្ត​ គឺ​ការ​បញ្ចេញ​សម្ផស្ស​រូបរាង​សាច់មនុស្ស​ជា​លំអ​ មានការ​ប្រើប្រាស់​សំលៀក​បំពាក់​ខ្លី​ ខើច​ ដើម្បី​បញ្ចេញ​សាច់ដុំ​ សាច់​ភ្លៅ​ និង​ក្បាលពោះ​ជាដើម​ ដែល​បុព្វបុរស់​យើង​និយម​ប្រើ​ ដូច​រូបចំលាក់​នៅ​តាម​ប្រាសាទ​អង្គរ​ស្រាប់​។​
​          ២.​ សិល្បៈ​គំនិត​ គឺជា​សិល្បៈ​និយម​តាម​គំនិត​ គឺ​ធ្វើ​អ្វីៗ​សុទ្ធតែ​មាន​ន័យ​ជាប់​ក្នុង​ទ​ង្វើ​នេះ​ផង​។​ មិន​គ្រាប់​តែ​អោយ​មាន​ន័យ​ខាង​សិល្បៈ​ ភ្លេង​ របាំ​ ចំរៀង​ប៉ុ​ន្នោះ​ទេ​ សិល្បៈ​ស្ថាបត្យកម្ម​ ក៏​មាន​ន័យ​ដែរ​ ដូច​ជា​ការ​ស្ថាបនា​ទីក្រុង​អង្គរ​ ដែល​មាន​ធ្វើ​កំពែង​ធំ​ខ្ពស់​ វែង​ និង​ជីក​គូ​អោយ​មានទឹក​ដក់​នៅ​ជុំវិញ​ ជា​តំណាង​សាគរ​ជាដើម​។​ ត្រង់​កណ្តាល​ទីក្រុង​ មាន​សាង​ប្រសាទ​ភ្នំ​មួយ​ ដូច​ប្រាសាទបាយ័ន​ អង្គរ​វត្ថ​ជាដើម​ ជា​តំនាង​ភ្នំ​ព្រះ​សុមេរុ​ គឺ​តំនាង​ទេវលោក​ជាទី​លំនៅ​របស់​ពូក​ទេវតា​។​
​          ៣.​ សិល្បៈ​សភាវគតិ​ គឺជា​សិល្បៈ​និយម​តាម​សភាវគតិ​ តាម​ការ​ប្រ​ព្រិ​ត្តទៅ​នៃ​សត្វលោក​ត្រង់ៗ​តែ​ម្តង​ ដូច​ជា​ការ​លោត​ ការ​លើក​ដៃជើង​ជា​កាយវិការ​ធម្មតា​ តាម​ការ​សប្បាយ​ជាដើម​ ស្ទើរតែ​គ្មា​អ្វី​ជា​សិល្បៈ​ផង​ដូច​ជា​ សិល្បៈ​ជនជាតិ​ស្បែក​ខ្មៅ​…​។​
​          សិល្បៈ​ទាំង​បី​ខាងលើ​នេះ​ ចែក​ជា​អនុ​ប្រភេទ​មាន​ ៧​ ទៅ​ទៀត​ដូច​ជា​៖​ ១.​សិល្បៈ​ចំរៀង​-​តន្ត្រី​ ២.​សិល្បៈ​របាំ​-​ល្ខោន​ ៣.​កាព្យ​ឃ្លោង​ ៤.​គំនូរផាត់ពណ៌​ ៥.​ស្ថាបត្យកម្ម​ ៦.​សូន​រូប​-​ចំលាក់​ ៧.​ ថតរូប​-​ភាពយន្ត​។​
​          ក្នុង​ចំណោម​សិល្បៈ​ទាង​ ៧​ខាងលើ​នេះ​ លើកលែងតែ​សិល្បៈ​ថតរូប​-​ភាពយន្ត​ចេញ​ បុព្វបុរស​ខ្មែរ​យើង​បាន​បង្កើត​ និង​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។​ សិល្បៈ​ទាំងនេះ​ចេះ​តែ​ចំរើន​លូតលាស់​ដល់​កំរិត​កំពូល​នៅ​សម័យ​អង្គរ​។​ ក្រៅពី​សិល្បៈ​៦​ខាងលើ​ បុព្វបុរស​យើង​បាន​បង្កើត​សិល្បៈ​សៀ​ក​ដែល​មាន​ដើម​កំនើត​មុន​សម័យ​អង្គរ​ រឺ​សម័យ​អង្គរ​៕​ដោយ បប

កម្ពុជា​ ត្រៀមលក្ខណៈ​ចូលរួម​ពិ​ព័រ​ណ៏​ចិន​ -​ អាស៊ាន​

34 នាទីមុន | ដោយ ៖
ភ្នំពេញ​ ៖​ កម្ពុជា​ ត្រៀមលក្ខណៈ​ចូលរួម​ពិ​ព័រ​ណ៏​ចិន​ -​ អាស៊ាន​ លើក​ទី​១០​ ឆ្នាំ​ 2013​ នៅ​ ម​ជ្ឈ​ មណ្ឌល​ ពិ​ព​រ័​ណ​ និង​ស​និ្ន​សី​ទ​ ទីក្រុង​ណា​ន​នី​ង​ ខេត្ត​ក្វា​ង​ស៊ី​ ប្រទេស​ចិន​ ថ្ងៃ​ទី​ ២៣​ ដល់​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ខាង​មុខ​នេះ​ ។​
Asean_Map_.gif_020412
​ការ​ចូលរួម​សម្រាប់​វិស័យ​ឯកជន​ សម្រាប់​ផលិត​ល​ផ​ និង​ទំនិញ​ទូទៅ​ 90​ស្តង់​ និង​ សម្រាប់​ ផលិតផល​កាហ្វេ​ 10​ ស្តង់​ របស់​កម្ពុជា​ នឹង​ត្រៀមលក្ខណៈ​ចូលរួម​ពិ​ព័រ​ណ៏​ចិន​ -​ អាស៊ាន​ លើក​ទី​១០​ ឆ្នាំ​ 2013​ នៅ​មជ្ឈមណ្ឌល​ ពិ​ព​រ័​ណ​ និង​ស​និ្ន​សី​ទ​ ទីក្រុង​ណា​ន​នី​ង​ ខេត្ត​ក្វា​ង​ស៊ី​ ដែល​រៀបចំ​ដោយ​គណៈកម្មការ​ពិព័រណ៍​ចិន​អាស៊ាន​ សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ សឺ​ន​ សូ​ផា​ ប្រធាន​ នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​៣០​ខែឧសភា​នៅ​ទី​ស្តី​ ក្រសួងពាណិជ្ជកម្ម​។​
​លោក​ សឺ​ន​ សូ​ផា​បាន​ឲ្យ​ដឹង​ថា​ ពិ​ព័រ​ណ៏​អាស៊ាន​ លើក​ ទី​១០​ នៅ​ទិ​ក្រុង​ណា​ន​នី​ង​លើក​នេះ​ ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ ការ​អភិវឌ្ឍ​ន៏​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ តំបន់​ ដើម្បី​បង្កើន​កាលានុវត្តភាព​ថ្មី​ កម្លាំង​ជំរុញ​ថ្មី​ និង​ជំហាន​ថ្មី​ ជាង​នេះ​ទៅ​ទៀត​ ការ​ជ្រើសរើស​ យក​ទីក្រុង​ស្រល់​ប្រិមប្រិយ​ ភ្ជាប់​ជា​ប្រធានបទ​ផង​ដែរ​ ។​ លោក​បន្ត​ថា​ នៅ​ក្នុង​ពិព័រណ​ខាង​មុខ​នេះ​ ក៏​ជំនួប​ពាណិជ្ជកម្ម​ អាស៊ាន​ និង​អ្នក​វិនិយោគ​ ប្រមាណ​៥00​ នាក់​ ហើយ​ក៏​មានការ​ចុះ​កិច្ចសន្យា​ឬ​ អនុស្សា​រណៈ​ផ្សេងៗ​ សម្រាប់​ដៃ​ គូ​ ពាណិជ្ជកម្ម​និង​អ្នក​វិនិយោគ​ ។​ លោក​បញ្ជាក់​ថា​ គណៈកម្មការ​ រៀបចំ​ពិ​ព័រ​ណ៏​ចិន​ អាស៊ាន​ បាន​កំណត់​លក្ខខណ្ឌ​សម្រាប់​អ្នក​តាំង​ពិ​ព័រ​ណ៏​មាន​ដូច​ជា​ ត្រូវ​តែ​ជា​ ផលិតផល​ខ្មែរ​ ឬ​ទំនិញ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ឆ្លងកាត់​ការ​ធ្វើតេស្ត​គុណភាព​ និង​ អនាម័យ​ត្រឹមត្រូវ​ នៅ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ និង​ត្រូវ​គោរព​លក្ខខណ្ឌ​និង​បទបញ្ជាផ្ទៃក្នុង​ របស់​ នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ និង​គណៈកម្មការ​រៀបចំ​ពិ​ព័រ​ណ៏​ចិន​ អាស៊ាន​ ។​
​លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសា​ស​ន៏​ថា​ ពិព័រណ៍​នេះ​គឺជា​ការ​ជំរុញ​កិច្ចការ​កសាង​តំបន់​ពាណិជ្ជកម្ម​សេរី​ ចិន​និង​អាស៊ាន​ ការ​សហការ​និង​អភិវឌ្ឍន៍​នូវ​ឱកាស​ពាណិជ្ជកម្ម​ និង​រួម​កិច្ចសហការ​វិនិយោគទុន​និង​ពាណិជ្ជកម្ម​បម្រើ​ជា​វេទិកា​ថ្មី​ សម្រាប់​ពង្វាត​កិច្ចសហការ​ខាង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាស៊ាន​។​
​បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ឆ្នាំ​នេះ​ កម្ពុជា​បាន​ជ្រើសរើស​យក​ទិ​ដ្ឋ​ភា​ខេត្តកំពង់ធំ​ដើម្បី​យក​ទៅ​ចូលរួម​ក្នុង ​ពិ​ព័រ​ណ័​នេះ​ ដោយ​មន្ត្រី​ជំនាញ​យើង​កំពុង​តែ​ធ្វើការ​ប្រជុំ​គ្នា​ជា​ច្រើន​លើក​ច្រើន​សា ​ក្នុង​ការ​សំរិតសំរាំង​ថា​គួរ​យក​រូបភាព​អ្វី​ដែល​អាច​មានការ​ទាក់ទាញ​អ្នក ​ទស្សនា​ ។​
​សួ​ម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១២​កម្ពុជា​ បាន​ជ្រើសរើស​យក​ទិដ្ឋភាព​ និង​ដំណាំ​កសិកម្ម​ខេត្តបាត់ដំបង​ទៅ​ដាក់​តាំង​ពិ​ព័រ​ណ៏​ចិន​ -​ អាស៊ាន​ លើក​ទី​៩​ ឆ្នាំ​ ៕​ ដោយ​ ចេ​ម​ ហួត​

Bruce​ Willis​ ប្រកាស​លក់​ផ្ទះ​ក្នុង​តម្លៃ​ ២២​ លាន​ដុល្លារ​


1 ម៉ោងមុន | ដោយ ៖
​យោង​តាម​ប្រភព​ព័​ត៌​ពី​គេហទំព័រ​ now.msn.com​ បាន​ឲ្យ​ដឹង​ថា​ តារា​សម្តែង​ប្រុស​ Bruce​ Willis​ បាន​ដាក់​លក់​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​មួយ​កន្លែង​ដែល​រូប​លោក​បាន​ទិញ​ តាំងពី​២០០៤​ ក្នុង​តម្លៃ​៦.៣​ លាន​ដុល្លារ​ពេល​នេះ​ លោក​បាន​ដាក់​លក់​វា​វិញ​ក្នុង​តម្លៃ​ ២២​ លាន​ដុល្លារ​។​
​ផ្ទះ​ដែល​Bruce​ Willis​ ចង់​លក់​ គេ​ចែក​ជា​ ២​ ទី​១​ ផ្ទះ​សម្រាប់​រស់នៅ​ខ្លួនឯង​ និង​១​ទៀត​សម្រាប់​ ទទួលភ្ញៀវ​ ដែល​មាន​ចំនួន​ ១១​ បន្ទប់​ នឹង​បន្ទប់ទឹក​១១​ មាន​បន្ទប់​សម្រាប់​ ហាត់ប្រាណ​អាង​ហែល​ទឹក​ និង​បណ្ណាល័យ​ផង​ដែរ​៕​ ដោយ​៖​ រីករាយ​
7D62C9DF761C8502BEFA93352CC0_h316_w628_m5_casdbmIIu

Facebook​ និយាយ​ថា​មាន​យុវវ័យ​ចូល​ចិត្ត​ប្រើ​បណ្តាញ​របស់​ខ្លួន​ច្រើន​ជាង​ Twitter​ និង​ Tumblr


12 នាទីមុន | ដោយ ៖
​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ www.bloomberg.com​ បាន​ឲ្យ​ដឹង​ថា​ Twitter​ និង​ Tumblr​ គឺជា​ជា​បណ្ដាញ​សង្គម​មួយ​ ដែល​ត្រូវ​បាន​ គេ​ចាត់​ទុក​ថា​ ជា​បណ្ដាញ​សង្គម​ដែល​មាន​យុវវ័យ​ជា​ច្រើន​រូប​ចូល​ចិត្ត​ប្រើប្រាស់​ច្រើន​ ជាងគេ​បំផុត​ ដោយសារ​វា​បង្កើត​ឡើង​សម្រាប់​ការ​ទំនាក់ទំនង​របស់​យុវវ័យ​ ប៉ុន្តែ​ពេល​នះ​ បណ្ដាញ​សង្គម​ Facebook​ បាន​ចេញ​មុខ​មក​និយាយ​ថា​ បណ្ដាញ​សង្គម​របស់​ខ្លួន​ មាន​យុវវ័យ​ ប្រើប្រាស់​ច្រើន​ជាង​ Twitter​ និង​ Tumblr​ទៅ​ទៀត​នា​ពេល​បច្ចុប្បន្ន​នេះ​។​
​អ្នកស្រី​ Sheryl​ Sandberg​ ជា​អ្នកចាត់ការ​ ទូទៅ​នៅ​ក្នុង​សង្គម​ Facebook​ បាន​និយាយ​នៅ​ក្នុង​វេទិកា​ All​ Things​ Digital​ ថា​មាន​ចំនួន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​Facebook​ កើនឡើង​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​បំផុត​ បើ​ធៀប​នឹង​ Twitter​ និង​ Tumblr​ នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​បណ្តាញ​សង្គម​ Facebook​ មាន​អ្នក​ចូល​ចិត្ត​ប្រើ​ច្រើន​បំផុត​ ក្នុង​ការ​ទំនាក់ទំនង​របស់​យុវវ័យ​ ជា​ពិសេស​ អ្នកស្រី​បាន​លើក​ឡើង​ទៀត​ថា​ Facebook​ គឺជា​បណ្តាញ​ដែល​មាន​អ្វី​គ្រប់យ៉ាង​ដែល​ពួក​យុវវ័យ​ចូល​ចិត្ត​ និង​ត្រូវការ​ ហើយ​ចំនួន​អ្នក​ប្រើ​ Facebook​ តាម​រយៈ​ទូរស័ព្ទ​ដៃ​មាន​ច្រើន​ជាង​ កុំព្យូទ័រ​។​
​យ៉ាងណាមិញ​ បណ្ដាញ​ Twitter​ មិនសូវ​ជា​មាន​មេរោគ​ដូច​ដូច​ជា​បណ្តាញ​ Facebook​ ទេ​ គេ​ដោយសារ​តែ​វា​មាន​តែ​ Hacker​ លុកលុយ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ Facebook​ មិនសូវ​មាន​ Hacker​ ធ្វើការ​លុកលុយ​នោះ​ទេ​ ប៉ុន្តែ​សម្បូរ​ដោយ​មេរោគ​ច្រើន​បំផុត​៕​ ដោយ​៖​ រីករាយ​
Sheryl Sandberg

Thursday, May 30, 2013


មហោស្រព​​បេតិកភណ្ឌ​​ភាពយន្ត​​ដំបូង​គេនៅអាស៊ី​ធ្វើនៅកម្ពុជា

មហោស្រព​​បេតិកភណ្ឌ​​ភាពយន្ត​​ដំបូង​គេនៅអាស៊ី​ធ្វើនៅកម្ពុជាថ្ងៃព្រហស្បត្ត៏ ទី៣០ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៧:០៧  
រាជធានីភ្នំពេញ ៖ ​មហោស្រព​​បេតិកភណ្ឌ​​ភាពយន្ត​​អន្តរជាតិ​​ដែល​មាន​ឈ្មោះថា «​ការ​ចង​ចាំ» ដំបូង​បង្អស់​​នៅអាស៊ី​ ដែល​នឹងរៀបចំ​ឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០១៣ តទៅ ក្នុង​រាជ​ធានីភ្នំពេញ ។

សមត្ថកិច្ច​ថៃ​ទារ​ប្រាក់​ពី​អ្នក​​ដំណើរ​ស្រប​ច្បាប់​ខ្មែរ​នៅក្បែរ​ផ្សារលុង​ក្លឿ ក្រោម​រូប​ភាព​ពិនិត្យលិខិត​ឆ្លង​ដែន


ថ្ងៃព្រហស្បត្ត៏ ទី៣០ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៧:៣៧
ខេត្ត ​បន្ទាយ​មាន​ជ័យ៖​​តាម​ប្រភពព័ត៌មាន​ពី​អ្នក​ដំណើរ​ខ្មែរ​ស្រប​ច្បាប់​ចេញ​ ចូល​ប្រទេសថៃ​បាន​ឱ្យ​ដឹង​ថា​ មួយ​រយៈ​នេះ​សមត្ថ​កិច្ច​ថៃ​ឈរ​ជើង​នៅក្បែរ​ផ្សារលុង​ក្លឿ​ដែល​នៅ​ទី​នោះ​ជា ​ទី​តាំង​ត្រួត​ពិនិត្យ​រថយន្ត​ឈ្នួលចម្ងាយ​ពី​ព្រំ​ដែន​ប្រហែល​​ ១គីឡូម៉ែត្រ ​មាន​ទាហាន​ឈុត​ខ្មៅ​និង​ជន​ស៊ីវិលជា​ច្រើន​នាក់​មិនដឹង​ថា​​ជា​ស្ថាប័ន​ណា​ ខ្លះ​នោះ​ទេ ​​បាន​

ការ​ស្ទង់​មតិ​របស់​IRI​ មុន​ការ​បោះ​ឆ្នោត​កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ​មាន​៧៩​ភាគរយ​


4 ម៉ោងមុន | ដោយ ៖
​កំពង់ចាម​៖​សម្ដេច ​តេ​ជោ​សែន​បាន​បង្ហាញ​របាយការណ៍​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​ សាធារណរដ្ឋ​អន្ដរជាតិ​(IRI)​របស់​អា​មេ​រិ​ក​ ដែល​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១២​ខែមករា​រហូត​ដល់​ថ្ងៃ​ទី​០២​ខែកុម្ភៈ​ ឆ្នាំ​២០១៣​ជា​ការ​ធ្វើ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​ អាណត្ដិ​ទី​០៥ ​នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា​៧៩​ភាគរយ​ប្រជាពលរដ្ឋ​ចំនួន​២០០០​នាក់​ទូ​ទាំង​២៤​ រាជធានី​-​ខេត្ដ​ឆ្លើយ​ថា​កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ​ដោយឡែក​២១​ភាគរយ​ផ្សេង ​ទៀត​កម្ពុជា​ដើរ​លើ​ផ្លូវខុស​។​
984907ca-d173-4ccc-a116-45c9e2c2040c
​ចំពោះ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់​(IRI)​ដែល​ទទួល​ការ​ឧបត្ថម្ភ​ពី​ អង្គការ​យូ​សេត​របស់​អា​មេ​រិ​ក​នេះ​សម្ដេច​តេ​ជោ​ហ៊ុន​សែន​នាយក​ រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជឿ​ទុកចិត្ដ​ពី​ ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ពីព្រោះ​ប្រសិនបើ​របាយការណ៍​ស្ទង់​មតិ​រក​ ឃើញ​ថា​ក្រោម​៥០​ភាគរយ​ប្រជាជន​ឆ្លើយ​ថា​ដើរ​លើ​ផ្លូវខុស​នោះ​ច្បាស់​ជា​ ប្រទេស​នឹង​រលាយ​ជាក់​ជា​មិន​ខាន​។​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ​ នៅ​ស្រុក​ត្បូងឃ្មុំ​ខេត្ដកំពង់ចាម​នា​ព្រឹក​ថ្ងៃ​ទី​៣០​ខែឧសភា​ឆ្នាំ​២០១៣​ នេះ​។​សម្ដេច​តេ​ជោ​សែន​បាន​លើកយក​នូវ​ចំណុច​សំខាន់ៗ​ស្ដី​ពី​ការ​ចោទសួរ​ទៅ ​លើ​ប្រជាពលរដ្ឋ​ទាំង​២០០០​នាក់​ដោយ​លទ្ធផល​បាន​បង្ហាញ​ជា​រួម​ថា​ ប្រជាពលរដ្ឋ​បាន​គាំទ្រ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ក្នុង​ការ​ដឹកនាំ​ប្រទេស ​។​
​សំណួរ​មួយទៀត​ដែល​ត្រូវ​បាន​ចោទសួរ​ពី​ការ​ស្ទង់​មតិ​ទៅ​លើ​ប្រជាពលរដ្ឋ​ នោះ​តើ​ការ​ប្រៀបធៀប​រយៈពេល​៥​ឆ្នាំ​មុន​រហូត​មក​ដល់​បច្ចុប្បន្ន​ស្ថានភាព​ គ្រួសារ​របស់​អ្នក​អន់​ជាង​មុន​ប្រសើរ​ជាង​មុន​ឬ​នៅ​ដដែល​?​ ចម្លើយ​ត្រូវ​បាន​សម្ដេច​បង្ហាញ​តាម​របាយការណ៍​របស់​IRI​ ថា​៥៤​ភាគរយ​ឆ្លើយ​ថា​ប្រសើរ​ជាង​មុន​២០​ភាគរយ​ឆ្លើយ​ថា​អន់​ជាង​មុន​និង​២៦ ​ភាគរយ​ឆ្លើយ​ថា​នៅ​ដដែល​ដូច្នេះ​ប្រសិនបើ​បូក​ទាំង​អ្នកឆ្លើយ​ថា​ប្រសើរ​ ជាង​មុន​និង​នៅ​ដដែល​គឺ​មាន​តួលេខ​រហូត​ដល់​៨០​ភាគរយ​។​
​សម្ដេច​តេ​ជោ​បាន​រំលឹក​ថា​ពេល​ឡើង​កាន់​អំណាច​ក្នុង​អាណត្ដិ​ទី​៤​នេះ​មាន ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​សម្ដេច​ព្រួយបារម្ភ​ក្នុង​នោះ​ពេល​ឡើង​ កាន់​អំណាច​ភ្លាម​វិបត្ដិ​សេដ្ឋកិច្ច​ពិភពលោក​បាន​ចាប់ផ្ដើម​កើតឡើង​ស្រប​ ពេល​ដែល​ទាហាន​ថៃ​របស់​អតីត​រដ្ឋាភិបាល​អាប់​ភី​ស៊ី​ត​ ឈ្លានពាន​ប្រទេស​គាប់​ជួន​និង​ប្រជាជន​កម្ពុជា​ស្ទើរ​ពាក់កណ្ដាល​ប្រទេស​ជួប ​ខ្យល់ព្យុះ​កេ​ត​សូ​ណា​ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​ទាំងមូល​ចាត់​វិធាន​ ទប់ទល់​គ្រប់​បែប​យ៉ាងណា​។​ក្នុង​នោះ​បញ្ហា​នៃ​ការ​ឈ្លានពាន​របស់​ទាហាន​ថៃ​ នៅ​ពេល​នោះ​តម្រូវ​ឱ្យ​កម្ពុជា​ចំណាយ​លុយ​ទិញ​អាវុធ​កាំភ្លើង​និង​រថក្រោះ​ ពីព្រោះ​មិនមែន​ចំពាមកៅស៊ូ​ទៅ​ច្បាំង​ជាមួយ​គេ​ឡើយ​ហើយ​ត្រូវ​ចំណាយ​លុយ​ សម្រាប់​អ្នក​ច្បាប់​របស់​កម្ពុជា​ឡើង​ទៅ​តុលាការអន្ដរជាតិ​។​
​សម្ដេច​បាន​បន្ដ​ថាបើ​ទោះបី​រាជរដ្ឋាភិបាល​ជួប​បញ្ហា​ធំៗ​បែប​នេះ​ប៉ុន្ដែ​ ប្រជាពលរដ្ឋ​មិន​បាន​ធ្លាក់​ក្រោម​បន្ទាត់​ក្រីក្រ​នោះ​ឡើយ​ពោល​ជីវភាព​របស់ ​ប្រជាពលរដ្ឋ​បាន​ប្រសើរ​ជាង​មុន​ដែល​ទាំងនេះ​ជា​មោទនភាព​មួយ​របស់​ រាជរដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​៕​ ដោយ​៖​ សំអាត​

វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​


1 ម៉ោងមុន | ដោយ ៖
​ភ្នំពេញ​៖​ ក្រសួងទេសចរណ៍​កម្ពុជា​ បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ ជា​វិស័យ​អាទិភាព​មួយ​ដែល​ដើរតួ​នាទី​ជា​មាស​បៃតង​ ដោយ​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ តាម​រយៈ​ការ​បង្កើត​និង​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​។​
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោ​ង​ ខុន​ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​អនុវត្ត​ការ​បណ្តុះបណ្តាល​ និង​ការ​ពង្រឹងសមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​ផ្នែក​គេហកិច្ច​តាម​ ស្តង់ដា​អាស៊ាន​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៣​នេះ​ នា​សណ្ឋាគារ​ភ្នំពេញ​ រាជធានី​ភ្នំពេញ​។​
a1
​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​វិស័យ​ទេសចរណ៍​កម្ពុជា​ បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ការ​ចូលរួម​សម្រេច​គោលដៅ​នៃ​ យុទ្ធសាស្ត្រ​ចតុកោណ​ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ សែន​ ជា​ប្រមុខ​។​ វិស័យ​ទេសចរណ៍​ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ដែល​ដើរតួ​ជា​មាស​ បៃតង​ ដោយ​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ តាម​រយៈ​ការ​បង្កើត​ និង​បង្កើន​ឱកាស​ការងារ​ ការ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ជា​ច្រើន​ ការ​ជំរុញ​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​ដែល​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ និង​ការ​កាត់​បន្ថយ​ ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ព្រមទាំង​អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ប្រកបដោយ​ ប្រសិទ្ធិ​ភាព​ ដែល​ស្រប​នឹង​និន្នាការ​សកលលោក​នា​ពេល​បច្ចុប្បន្ន​។​
​លោក​ ថោ​ង​ ខុន​ បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ គឺជា​វិស័យ​មួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ជា​អន្តរ​វិស័យ​ប្រកបដោយ​ប្រទាក់ក្រឡា​គ្នា​ទាំង​នៅ​កំរិត​សកល​ កំរិត​តំបន់​ និង​កំរិត​ជាតិ​ ហើយ​ក៏​ត្រូវ​បាន​ចាត់​ទុក​ទៀត​ថា​ ជា​សមាសធាតុ​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ និង​ការ​ពង្រឹង​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​ ពិសេស​ការ​ជំរុញ​វប្បធម៌​សន្តិភាព​ ។​
a2
​លោក​បញ្ជាក់​ថា​ តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​អន្តរជាតិ​(UNWTO)​ បាន​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០១២​ ទេសចរ​ធ្វើ​ដំណើរ​ទូ​ទាំង​ពិភពលោក​មាន​ចំនួន​១.០៣៥​លាន​នាក់​ ក្នុង​កំណើន​ ៤​ភាគរយ​ ហើយ​នៅ​ឆ្នាំ​២០២០​ ទេសចរ​ពិភពលោក​នឹង​កើន​ដល់​១.៦០០​លាន​នាក់​ និង​នៅ​ឆ្នាំ​២០៣០​ នឹង​កើន​ដល់​ ១.៨០០​លាន​នាក់​ ដែល​អាច​ទាញ​ចំណូល​ប្រមាណ​ ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ដោយ​ឈរ​ក្នុង​លំដាប់​ទី​៤​ បន្ទាប់​ពី​ប្រេង​ឥន្ទ​នៈ​ ឧស្សាហកម្ម​គីមី​ និង​រថយន្ត​។​
​ដោយឡែក​ចំពោះ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៣.៥​លាន​នាក់​ ក្នុង​កំណើន​២៤,៤​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១១​ជាមួយនឹង​ចំនួន​ទេសចរ​ ក្នុងស្រុក​ប្រមាណ​៨​លាន​នាក់​ ក្នុង​កំណើន​១៤​ភាគរយ​ ដោយ​បាន​នាំ​មក​នូវ​ចំណូល​ជូន​ជាតិប្រមាណ​២.២១០​លាន​ដុល្លារ​អា​មេ​រិ​ក​ រួមចំណែក​ប្រមាណ​១២​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​ និង​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង​៣៥​ម៉ឺន​នាក់​។​ ក្នុង​រយៈពេល​៤​ខែ​ ដើមឆ្នាំ​២០១៣​នេះ​ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ប្រមាណ​១.៥​លាន​នាក់​ កើនឡើង​ ១៧,៨​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១២​។​
​សូម​បញ្ជាក់​ថា​ ស្របគ្នា​ជាមួយនឹង​ពិធីបុណ្យ​សមុទ្រ​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​កែប​ចាប់ពី​ ថ្ងៃ​០៥-១០​ខែធ្នូ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​កំរិត​សាកលលោក​ថ្មី​ មួយទៀត​គឺ​ មហាសន្និបាត​លើក​ទី​៩​របស់​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​ សកលលោក​ ក្រោម​ប្រធានបទ​«​ទឹកសមុទ្រ​ខៀវស្រងាត់​»​នាទី​ក្រុង​បៃតង​ នៃ​រមណីយដ្ឋាន​ឋាន​សួ​គ៍​បូកគោ​ខេត្តកំពត​ ៕​

Tuesday, May 28, 2013

ការ​រៀប​ចំ​និស្សិត​ឲ្យ​វាយ​ប្រហារ​ស៊ូប៊ែរឌី​ជា​ការ​ឆោត​ល្ងង់


Tuesday, 28 May 2013
យស់ កាតង់
ភ្នំពេញ ប៉ុស្តិ៍
លោក​សូរិយា ស៊ូប៊ែរឌី (ស្តាំ) នៅ​ក្នុង​សន្និ​សីទ​កា​សែត​ នៅ​មុន​ពេល​ចាក​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍។ រូបថត ហេង ជីវ័ន

ជូន​ចំពោះ​ការី​និពន្ធ
ខ្ញុំ​បាន​ស្តាប់​រួច​ហើយ​នូវ​ការ​លើក​ឡើង​ជា​បន្ត​បន្ទាប់​របស់​ក្រុម​ និស្សិត​ពីរ​ក្រុម ដែល​មួយ​ក្រុម​មាន​និន្នាការ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ ឬ​សិទ្ធិ​មនុស្ស និង​មួយ​ក្រុម​ទៀត​គាំទ្រ​ដំណើរ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។
បន្ទាប់​ពី​បាន​ស្តាប់​ការ​ឆ្លើយ​ឆ្លង​គ្នា​ដ៏​ស្វិត​ស្វាញ​នេះ ខ្ញុំ​សូម​ធ្វើ​ការ​សន្និដ្ឋាន​ជា​រួម​មួយ​ជូន​មិត្ត​អ្នក​អាន ដូច​ត​ទៅ​៖
១. ការ​លើក​ឡើង​របស់​និសិ្សត​មួយ​ក្រុម​ក្នុង​វេទិកា​មួយ ដែល​មាន​វត្តមាន លោក​សូរិយា ស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិសេស​របស់ អ.ស.ប.ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា ត្រូវ​បាន​មហាជន​យល់​ថា មិន​មែន​ជា​ទស្សនៈ​រួម (ទស្សនៈ​មាន​តែ​មួយ​ជ្រុង​) របស់​និសិ្សត​កម្ពុជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​ជា​ទស្សនៈ​របស់​និស្សិត​មួយ​ក្រុម ដែល​បាន​ចូល​ជា​សមាជិក​នៃ​និស្សិត​បក្ស​នយោបាយ និង​ជា​និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ខ្មែរ។ ការ​ទាមទារ​ពុំ​ឲ្យ​មាន​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​ មនុស្ស​របស់ អ.ស.ប ប្រចាំ​នៅ​កម្ពុជា មិន​បាន​ឆ្លុះ​បញ្ចាំង​ពេញ​លេញ​ពី​ឆន្ទៈ​មនសិការ​ស្នេហា​ជាតិ​របស់​និស្សិត​ ខ្មែរ​ចំពោះ​ជាតិ​របស់​ខ្លួន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​និស្សិត​ជា​ច្រើន​សែន​នាក់​ដទៃ​ទៀត​ដែល​បាន​ទទួល​ការ​អប់រំ​ ខ្ពស់ និង​យល់​ស៊ី​ជម្រៅ​ពី​បញ្ហា​សង្គម​ខ្មែរ មិន​បាន​គាំទ្រ​ចំពោះ​ការ​ទាមទារ​ដ៏​អគតិ​របស់​និស្សិត​មួយ​ក្រុម​នេះ​ទេ ហើយ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ខ្សែ​ញាក់​នយោបាយ​ក្នុង​ហេតុផល​កេង​ចំណេញ​ផ្នែក​ នយោបាយ របស់​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។
២. ការ​រៀបចំ​វេទិកា​នេះ​ទៀត​សោត គឺ​ត្រូវ​បាន​គេ​យល់​ថា​សម្រាប់​ជជែក​ពិភាក្សា​គ្នា​រវាង​ក្រុម​និស្សិត និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អំពី​បញ្ហា​ប្រកួត​ប្រជែង​ផល​ប្រយោជន៍​ក្នុង​ច្បាប់​វិនិយោគ​បរទេស ប៉ុន្តែ​វេទិកា​នេះ​បាន​ក្លាយ​ទៅ​ជា​វេទិកា​នៃ​ការ​សម្ដែង​មតិ​របស់​និស្សិត ​មួយ​ក្រុម​ដែល​ស្រែក​ថា «កម្ពុជា​មិន​ត្រូវ​ការ​អ្នក​រាយការណ៍​ពិសេស​» ទៅ​វិញ​។ វេទិកា​បែប​នេះ​ត្រូវ​បាន​មហាជន​យល់​ថា​ហាក់​ដូច​ជា​ឆាក​ល្ខោន​មួយ​ដែល​ ត្រូវ​បាន​រៀប​ចំ​រួច​ជា​ស្រេច​ក្រោម​ការ​ដឹក​នាំ​របស់​ថ្នាក់​ដឹក​នាំ​នៃ​ សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​។ និស្សិត​ទាំង​នោះ​ត្រូវ​បាន​រៀប​ចំ​ចាត់​តាំង​រួច​ជា​ស្រេច​សម្រាប់​បញ្ចេញ​ សំឡេង​របស់​ខ្លួន​នៅ​ក្នុង​វេទិកា​ចោទ​សួរ​ចំអក​ដេញ​ដោល និង​វាយ​ប្រហារ​លើ​របាយ​ការណ៍​របស់​លោក សូរិយា ស៊ូប៊ែរឌី។ ក្នុង​នោះ បដា​តវ៉ា​មួយ​ចំនួន​ត្រូវ​បាន​សរសេរ​ទុក​រួច​ជា​ស្រេច មុន​វត្តមាន​របស់​លោក​ស៊ូប៊ែរឌី និង​នៅ​ចុង​បញ្ចប់​នៃ​វេទិកា​បដា​ទាំង​នោះ​ត្រូវ​បាន​លើក​បង្ហាញ​ដោយ​សំឡេង​ ទាមទារ​ខ្លាំងៗ មុន​ដំណើរ​ចាក​ចេញ​របស់​លោក​ស៊ូប៊ែរឌី យ៉ាង​អាម៉ាស់ និង​ដោយ​ហួស​ចិត្ត។
៣. ការ​ទាមទារ​ដ៏​អគតិ​នេះ អាច​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​លទ្ធភាព​របស់​កម្ពុជា ក្នុង​ការ​ចូល​ជា​សមាជិក​មិន​អចិន្រៃ្តយ៍​នៃ​អង្គការ​សហ​ប្រជាជាតិ​នា​ពេល​ អនាគត ស្រប​ពេល​ដែល​ពិភពលោក​កំពុង​សម្លឹង​ឃើញ​ថា​កម្ពុជា​នឹង​អាច​មាន​សមត្ថភាព​ គ្រប់​គ្រាន់​ក្នុង​ការ​ចូល​ជា​សមាជិក​នេះ ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ដូច្នេះ​ការ​ទាមទារ​ដ៏​ឆោត​ល្ងង់​របស់​និស្សិត​មួយ​ក្រុម​នេះ អាច​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កិត្តិយស​របស់​ប្រទេស​ជាតិ​លើ​ឆាក​ អន្តរជាតិ និង​ទំនាក់​ទំនង​ល្អ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ ក៏​ដូច​ជា​ប៉ះ​ពាល់​យ៉ាង​ធំ​ធេង​ដល់​កិត្តិនាម​និស្សិត​ខ្មែរ​ទាំង​មូល។
៤. មាន​ក្រុម​និស្សិត​ខ្មែរ​ជា​ច្រើន​នៅ​ស្រុក​ខ្មែរ និង​នៅ​បរទេស​បាន​លើក​ឡើង​ថា និស្សិត​មួយ​ក្រុម​ដែល​បាន​ទាមទារ​បែប​នេះ​បាន​លក់​ឧត្តម​គតិ​របស់​ខ្លួន​ ដើម្បី​បម្រើ​ដល់​នយោបាយ​គណបក្ស​កាន់​អំណាច​ប៉ុន្តែ​ខ្ញុំ​យល់​ថា​និស្សិត​ ទាំង​នោះ​ពុំ​ទាន់​មាន​ឧត្តម​គតិ​សម្រាប់​លក់​ទេ ហើយ​បើ​លក់ ក៏​គ្មាន​អ្នក​ទិញ​ដែរ​ដ្បិត​គតិ​របស់​និស្សិត​ទាំង​នោះ​ជា​គតិ​ក្លាហាន​ដ៏​ អន់​ថយ​មិន​គ្រប់​ជ្រុង​ជ្រោយ​និង​មិន​ឈរ​លើ​មូលដ្ឋាន​ប្រាកដ​និយម។
៥. នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​គម្រោង និង​សកម្មភាព​វិនិយោគ ព្រម​ទាំង​ការ​អភិវឌ្ឍ​ជា​ច្រើន ប៉ុន្តែ​ភាគ​ច្រើន​នៃ​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​ទាំង​នោះ បាន​បណ្តាល​ឲ្យ​កើត​មាន​នូវ ការ​រំលោភ​សិទ្ធិ​ជា​ហូរហែ ដែល​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌ ដូច​ជា បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​លំនៅឋាន សិទ្ធិ​កាន់​កាប់​ដីធ្លី សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។ល។ ដូច្នេះ​ហើយ​ទើប​លោក​ស៊ូប៊ែរឌី បាន​កំណត់​នៅ​ក្នុង​របាយ​ការណ៍​ជាក់​ស្តែង​របស់​ខ្លួន​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ស្ថានភាព​សិទ្ធិ​មនុស្ស​មិន​ត្រូវ​បាន​គោរព​ពេញ​លេញ និង​មិន​ទាន់​បាន​អនុវត្ត​ជាក់​ស្តែង ស្រប​តាម​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​សិទ្ធិ​មនុស្ស​និង​បទដ្ឋាន​ច្បាប់​នៃ ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឡើយ​ទេ។
៦. អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ គឺ​មាន​សរុប​ទាំង​អស់​៧៤​ប្រទេស​ឯណោះ​នៅ​លើ​ពិភពលោក ដែល​ជា​តួនាទី​បេសកកម្ម​មួយ​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព តម្លាភាព​នៃ​ការ​ទទួល​ខុស​ត្រូវ និង​ជា​តំណាង​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ប្រទេស​ស្ទើរ​តែ​មួយ​ពិភពលោក​ បាន និង​កំពុង​ទទួល​ស្គាល់ និង​ពឹង​អាស្រ័យ៕

ខៀវ សំផន ថា​គាត់​ទទួល​ខុស​ត្រូវ​តិច​ជាង​លោក ហ៊ុន សែន ទេ ក្នុង​សម័យ​ខ្មែរ​ក្រហម


130528_05a
លោក ខៀវ សំផន ក្នុងសវ​នាការ​របស់ អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​​ អ.វ.ត.ក ​កាល​ពី​ថ្ងៃចន្ទ។ រូបថត អ.វ.ត.ក​
ភ្នំពេញៈ លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម បាន​ប្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី​ម្សិលមិញ​ថា លោក​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្មែរ​ក្រហម​តិច​ជាង​លោក​នាយក​រដ្ឋ ​មន្រ្តី ហ៊ុន សែន ទេ។
នៅ​ថ្ងៃ​ទី១ នៃ​សវនាការ​ស្តីពី​ផល​ប៉ះពាល់​លើ​ជន​រងគ្រោះ​ដែល​មាន​រយៈ​ពេល ៤ ថ្ងៃ​អង្គ​ជំនុំ​ជម្រះ​បាន​ផ្តោត​លើ​សេចក្តី​ថ្លែង​របស់​ដើម​បណ្តឹង​ រដ្ឋប្បវេណី​អំពី​ការ​ឈឺ​ចាប់​ដែល​ពួកគេ​បាន​ទទួល​ក្រោម​របប​ខ្មែរ​ក្រហម ប៉ុន្តែ​តុលាការ​ក៏​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចោទ​សួរ​ទៅ​លោក ខៀវ សំផន និង​លោក នួន ជា សហជន​ជាប់​ចោទ​ដែល​នៅ​សល់​ក្នុង​សំណុំ​រឿង ០០២ ដែរ។
តុលាការ​បាន​បើក​សវនាការ​ប្រហាក់​ប្រហែល​គ្នា​នេះ​មួយ​ក្នុង​អំឡុង​ពេល​ ជំនុំ​ជម្រះ ឌុច ប្រធាន​មន្ទីរ​ស‑២១ ប៉ុន្តែ​សវនាការ​កាល​ពី​ម្សិលមិញ គឺជា​លើក​ទី ១ សម្រាប់​ការ​ជំនុំ​ជម្រះ​នា​ពេល​បច្ចុប្បន្ន​នេះ។
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដើម​បណ្តឹង​រដ្ឋប្បវេណី​អំពី​មូលហេតុ​អ្វី​បាន​ជា ​មាន​ការ​ឈឺចាប់​ខ្លាំង​ក្រោម​របប​ខ្មែរ​ក្រហម លោក ខៀវ សំផន បាន​ក្រោក​ឈរ ឆ្លើយ​រៀប​រាប់​យ៉ាង​វែង។
លោក ខៀវ សំផន បាន​ថ្លែង​បញ្ជាក់​ថា ៖ «​ជា​បឋម ខ្ញុំ​សូម​ជម្រាប​អ្នក​ទាំងអស់​គ្នា​ថា ខ្ញុំ​មិន​មែន​ជា​ខ្មែរ​ក្រហម​ទេ ហើយ​ខ្ញុំ​មិន​អាច​ទទួល​យក​នូវ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចោទ​ប្រកាន់ ទាំង​អស់​នេះ​បាន​ទេ»។
លោក​ថ្លែង​ថា៖ «​ខ្ញុំ​សូម​ឲ្យ​ឧទាហរណ៍​ក្នុង​ករណី​លោក ហ៊ុន សែន តើ​គាត់​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​ដោយ​ ខ្មែរ​ក្រហម​ដែរ​ឬ​យ៉ាង​ណា?»
ការ​ជាប់​ពាក់​ព័ន្ធ​របស់​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ជាមួយ​នឹង​ ខ្មែរ​ក្រហម​បាន​លើក​ឡើង​ពី​មុន​រួច​ហើយ​ក្នុង​សាលា​ក្តី​។ ប៉ុន្តែ​វា​ជា​រឿង​ខុស​ធម្មតា ដែល​ជន​ជាប់​ចោទ​បាន​ក្រោក​ឈរ ហើយ​និយាយ​រឿង​រ៉ាវ​ទាំង​អស់​ដែល​ជំពាក់​ជំពិន​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ដែល​ជា​មេ​បញ្ជាការ​តំបន់​ខាង​កើត ក្រោម​របប​ខ្មែរ​ក្រហម មុន​ពេល​លោក​បាន​ភៀស​ខ្លួន​ទៅ​វៀតណាម។
លោក ខៀវ សំផន បាន​បន្ត​ថា៖ «​ក្នុង​ករណី​ខ្ញុំ​វា​ដោយ​ឡែក​ពី​ករណី​លោក ហ៊ុន សែន​។ ខ្ញុំ​មិន​បាន​ដឹង​អ្វី​សោះ អំពី​ថា​តើ​អ្វី​បាន​កើត​ឡើង​រវាង​ឆ្នាំ ១៩៧៥ និង ១៩៧៩ នោះ​»។
ដូច​លើក​មុន​ដែរ លោក ខៀវ សំផន បាន​អះអាង​ថា លោក​ពុំ​ដឹង​អ្វី​ទេ អំពី​ការ​សម្លាប់​និង​ការ​អត់​ឃ្លាន​ក្រោម​របប​នេះ ព្រោះ​លោក​ចំណាយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ​នៅ​ក្នុង​ការិយាល័យ​នៅ ក្រុង​ភ្នំពេញ។
លោក​បញ្ជាក់​ថា លោក​បាន​ដឹង​អំពី​ការ​បោះបង់​សាលារៀន ដោយ​សារ​ថា កង្វះ​អ្នក​ជំនាញ​កម្ពុជា​នៅ​ពេល​នោះ នឹង​ធ្វើ​ឲ្យ​សាលា​រៀន​គ្មាន​ប្រសិទ្ធភាព។
លោក​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​ចង់​សម្តែង​នូវ​ការ​អាណិត​អាសូរ​ចំពោះ​អ្នក​រាល់​គ្នា​ចំពោះ​ការ​ឈឺ ​ចាប់​និង​បទ​ពិសោធ​របស់​អ្នក ទាំង​អស់​គ្នា​ដែល​បាត់​បង់​ឪពុក​ម្តាយ សាច់​ញាតិ និង​អ្នក​ជា​ទី​ស្រឡាញ់»។
ការ​បាត់​បង់​នោះ​ត្រូវ​លើក​ឡើង​ដោយ​ដើម​បណ្តឹង​រដ្ឋប្បវេណី ៤នាក់​ដែល​ផ្តល់​សក្ខីកម្ម​កាល​ពី​ម្សិលមិញ។
លោក យស ផល មន្ត្រី​ប៉ូលិស​ក្រោម​របប លន់ នល់ បាន​ថ្លែង​ថា៖ «​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង គ្មាន​ជំនួយ​អ្វី​ទេ»។ លោក​បង្ហាញ​ពី​អារម្មណ៍​ដែល​អ្នក​ដទៃ​ទៀត​បាន​រំឭក​បន្ទាប់​ពី​ពួកគេ​បាន​មក ​ឃើញ​សមាជិក​គ្រួសារ​និង​មិត្ត​ភក្តិ​ស្លាប់​ដោយ​សារ​ភាព​អត់​ឃ្លាន ឬ​ត្រូវ​បាន​សម្លាប់​ចោល​ដោយ​កម្មាភិបាល​ខ្មែរ​ក្រហម។
ដើម​បណ្តឹង​រដ្ឋប្បវេណី​ដទៃ​ទៀត​គឺ​ស្រ្តី​ម្នាក់​ជា​ម្តាយ​កូន​បួន​នាក់ ក្មេង​ប្រុស​ម្នាក់ និង​អ្នក​ភេទ​ទី៣​ម្នាក់ នៅ​ពេល​ខ្មែរ​ក្រហម​ជម្លៀស​ពួកគេ​ពី​ផ្ទះ និង​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។
លោក នួន ជា បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​នោះ​ទេ ក្នុង​សវនាការ នៅ​សាលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ម្សិលមិញ៕ TK

Monday, May 27, 2013

កង​នាវាចម្បាំង​ចិន​ចំនួន​៣ សំរុក​ចូលមក​សមុទ្រ​ចិន​ខាងត្បូង


​យោធា​ជើង​ទឹក​របស់​ចិន ទើបតែ​ដំណើរការ​សមយុទ្ធ​សហការ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយមាន​ការចូលរួម​របស់​កង​នាវាចម្បាំង​ចំនួន​៣ ខណៈពេលដែល​ជម្លោះ​ប្រទេស​នេះ​ជាមួយ​ហ្វីលីពីន​កាន់តែ​តានតឹង ។​
​កង​នាវាចម្បាំង​ជើង​ទឹក​ចិន​ចំនួន​៣​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។​
CCTV ទើប​ឲ្យ​ដឹងថា សមយុទ្ធ​ដែល​ត្រូវបាន​ដំណើរការ​នៅ​តំបន់​សមុទ្រ​ភាគខាងត្បូង​មានការ​ចូលរួម​ របស់​កង​នាវាចម្បាំង​៣​គឺ កង​នាវាចម្បាំង​សមុទ្រ​ខាងជើង ខាងកើត និង​ខាងត្បូង ចំណុះ​កម្លាំង​ទ័ពអាកាស​ជើង​ទឹក​ប្រជាមានិត​ចិន (PLA) ។​
​នាវាចម្បាំង និង​នាវាមុជទឹក​ត្រូវបាន​កេណ្ឌ​ប្រមូល​មក​ធ្វើ​សមយុទ្ធ ។ ក្រុមអ្នកវិភាគ​លើកឡើងថា ការធ្វើ​សមយុទ្ធ​សហការ​លើ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ការចូលរួម​ពី​កង​នាវាចម្បាំង​ដល់​ទៅ ៣ បានបញ្ចប់​កាលពី​ចុង​សប្តាហ៍​កន្លងមក ហើយ​វា​បាន​ប្រព្រឹត្ត​ទៅជា​លើកទីមួយ​ហើយ គិត​តាំងពី​ឆ្នាំ ២០១០ ដែល​គ្រានោះ​ក្រុង​ប៉េកាំង​ធ្វើឡើង​បំណង​ប្រឆាំងនឹង​ការចូលរួម​របស់​នាវា​ ផ្ទុក​យន្តហោះ USS Goorge Washington ដែល​ធ្វើ​សមយុទ្ធ​រួមជាមួយ​កូរ៉េខាងត្បូង នៅ​សមុទ្រ​កូរ៉េ ។​
​សមយុទ្ធ​លើក​នេះ ប្រព្រឹត្តទៅ​ខណៈពេលដែល​នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Nimith ក៏​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ជម្លោះ​តំបន់​ទឹក​រាក់ Scond Thomas Shoal រវាង​ចិន​និង​ហ្វីលីពីន កំពុង​ទាល់ច្រក (​វៀតណាម​ក៏​ប្រកាស​អធិបតេយ្យភាព​ដែនទឹក​រាក់​នេះដែរ​) ។​
​ក្រុង​ប៉េកាំង​ហាក់ដូចជា​ចង់បង្ហាញ​ជំហរ​រឹងមាំ​របស់ខ្លួន​ចំពោះ​ហ្វីលីពីន និង​វៀតណាម ។​
​ក្នុងពេល​នោះដែរ នៅ​ថ្ងៃទី​២៦/៥ ស៊ីន​ហួរ​ក៏បាន​ឲ្យ​ដឹង​ទៀតថា កង​នាវាចម្បាំង​ខាងជើង បាន​ចេញពី​ខេត្ត​សាន​តុង​ទៅកាន់​តំបន់​មជ្ឈិម​អា​ត្ល​ង់​ទិ​ក ដើម្បី​សមយុទ្ធ ។​
​នៅ​ថ្ងៃទី​២៦/៥ នេះដែរ នាវា​ល្បាត​សមុទ្រ​៣​គ្រឿង​របស់​ចិន បានធ្វើការ​ល្បាត​មក​កៀក​តំបន់​ប្រជុំ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន ក្នុង​រយៈពេល​ប្រមាណ​៥​ម៉ោង សំដៅ​បណ្តេញ​នាវា​របស់​សកម្មជន​ជប៉ុន ។ ក្រសួងការបរទេស​ជ​ប៉ុន​បានធ្វើ​ការប្រកាស​ប្រឆាំងនឹង​សមយុទ្ធ​របស់​នាវា​ យោធា​ចិន​នៅ​តំបន់​នោះដែរ ៕
ខ្មែរស្ថាបនា

លោក ស៊ូប៊ែឌី ចាត់​ទុក​អ្នក​រិះគន់​លោក​ថា​មិន​បាន​អាន​របាយការណ៍​ចប់​សព្វគ្រប់

អាស៊ីសេរី | Sunday, 26 May 2013 21:22:00
ក្រុម ​មនុស្ស​ទាំង​នោះ មាន​ដូច​ជា​មន្ត្រី​រដ្ឋាភិបាល បុគ្គល​ខាង​បក្ស​ប្រឆាំង ខាង​អង្គការ​សង្គម​ស៊ីវិល ពលរដ្ឋ​ធម្មតា ជន​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ដៃគូ​អភិវឌ្ឍន៍​នៅ​កម្ពុជា និង​តំណាង​រាជធានី​ភ្នំពេញ។ ការងារ​របស់​លោក គឺ​ស្ដាប់។ ស្ដាប់​គ្រប់​ភាគី​ទាំងអស់ ហើយ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្អែក​លើ​មូលដ្ឋាន​ព័ត៌មាន​ដែល​លោក​បាន​ទទួល រួច​លោក​នឹង​វាយ​តម្លៃ​ស្ថានភាព​នោះ តាម​ចំណាប់​អារម្មណ៍ និង​ទស្សនៈ​របស់​លោក ហើយ​សរសេរ​ជា​របាយការណ៍​ដ៏​ឯករាជ្យ​ទាំង​ស្រុង មិន​លម្អៀង និង​មាន​កម្មវត្ថុ​ច្បាស់​លាស់ មិន​ដូច​ក្រុម​និស្សិត​មួយ​ចំនួន​ចោទ​ប្រកាន់​រូប​លោក​នោះ​ទេ។ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី បាន​ចាត់​ទុក​អ្នក​រិះគន់​របាយការណ៍​របស់​លោក​ថា អ្នក​នោះ​មិន​បាន​អាន​របាយការណ៍​របស់​លោក​ឲ្យ​បាន​ច្បាស់​លាស់ និង​ចប់​សព្វគ្រប់​នោះ​ឡើយ។ ការ​លើក​ឡើង​របស់​លោក សុរិយា ស៊ូប៊ែឌី ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រឆាំង​នឹង​រូប​លោក និង​របាយការណ៍​របស់​លោក នៅ​ក្នុង​ដំណើរ​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា។

ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម


ពស់ថ្លាន់១ក្បាល និងកូន៣៩ ត្រូវអ្នកកំពង់ឆ្នាំង ផ្អើលនាំគ្នាទៅមើល

E-mail Print PDF
កំពង់ឆ្នាំងៈ ពស់ថ្លាន់ចំនួនពីរ មានពងប្រហាក់ ប្រហែលគ្នា ត្រូវបានគេប្រទះឃើញ នៅលើទឹកដីខេត្ត កំពង់ឆ្នាំង ក្នុងខែឧសភា ឆ្នាំ២០១៣ នេះ ។  នាយខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា បុរសម្នាក់រស់នៅ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានប្រទះឃើញ ពស់ថ្លាន់មួយក្បាល និងពងរបស់វា ចំនួន៣៩ ខណៈដែលបុរសរូបនោះ ទៅកាប់ឆ្ការ ព្រៃក្បែរផ្ទះ។
ហេតុការណ៍ ដែលមានប្រជាពលរដ្ឋ នាំគ្នាផ្អើលទៅមើល ពស់ថ្លាន់ និងពង៣៩ របស់វានៅក្នុងផ្ទះបុរសឈ្មោះ តារា ហៅជឹម នេះ បានកើតឡើង កាលពីវេលា ព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ភូមិផ្សារលើ សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
បុរសអ្នកប្រទះឃើញ ពស់ថ្លាន់ និងសំបុកពង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៣ លោកបានប្រទះឃើញ ពស់ថ្លាន់ និងសំបុកពង ពេលដែល បុរសរូបនោះដុតព្រៃ ដូចសព្វ មួយដងក្បែរផ្ទះ របស់លោក ហើយលោកក៏ យកមករក្សាទុក នៅផ្ទះ ខ្លាចពីសត្វ ឆ្កែខាំ ឬស៊ី។ យ៉ាងណាក៏ដោយ លោក សិន កុសល នាយរដ្ឋបាល ព្រៃឈើ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា នេះជាលើកទីមួយ ហើយ ដែលមានពលរដ្ឋ ប្រទះឃើញពស់ថ្លាន់ និងពងរបស់វា ចំនួន៣៩ នាំឲ្យមានប្រជាពលរដ្ឋ ភ្ញាក់ផ្អើលមើល។
យ៉ាងណាក៏ដោយ លោកថា ខាងលោក និងអង្គការ អភិរក្ស និងចុះទៅផ្ទះ របស់ប្រជាពលរដ្ឋ ដែលប្រទះឃើញ និងយករក្សា ទុកដោយយើងមិន អនុញ្ញាតឲ្យ មានការចិញ្ចឹមសត្វព្រៃនោះទេ។
នៅក្នុងផ្ទះ របស់លោក ពូ ជឹម ត្រូវបានគេ សង្កេតឃើញថា មានប្រជាពលរដ្ឋ ហូរហែនាំគ្នាផ្អើលទៅមើល ពស់ថ្លាន់ និងពង របស់វា តែសត្វពស់ថ្លាន់នោះ។ លោកបន្តថា ពស់ថ្លាន់នោះ មានចារឹតស្លូតបូត ទោះបីមានមនុស្សម្នាផ្អើល មើលវា និងពងរបស់វាក៏ដោយ។
 ដោយឡែក ពស់ថ្លាន់ មួយក្បាលទៀត ដែលមានទំងន់ ប្រហែល១៨គីឡូក្រាម និងពងចំនួន ៣៨ពង ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញក្នុងគល់ឈើ មួយក្បែរវត្ត ខណៈ គ្រឿងចក្រឈូសឆាយធ្វើផ្លូវ របស់ក្រុមសម្តេចឪ បានឈូស ឆាយទួលវត្ត ព្រះស្រីព្រះជ័យ សូរវង្ស ស្ថិតក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ ។  ប្រជាពលរដ្ឋ ដែលចាប់ពស់ថ្លាន់ ខាងលើមាន ឈ្មោះ ខ្ជឹង អាយុ ៣០ឆ្នាំជាង រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយក៏បានយកទៅ ប្រគេនព្រះចៅអធិការវត្តដាក់ទ្រុង ក្រោមដើមទឹក ដោះគោ ។
ប្រជាពលរដ្ឋ អ្នករស់ក្នុង ភូមិបាននិយាយថា កាលពីឆ្នាំទៅម៉ិញ មានពស់ថ្លាន់មួយក្បាល បានពងនៅកន្លែនេះដែរ តែត្រូវជនខិលខូច ចាប់យកទៅលក់ នៅខេត្តពោធិសាត់ ប៉ុន្តែជននោះបាន ស្លាប់បាត់បង់ជីវិត ទៅហើយ។
ទួលវត្តកំពង់ព្រះអតីតកាល មានទូក១ឈ្មោះថា ម៉ឺននាគ ល្បីល្បាញ ប្រណាំងឈ្នះច្រើន លើកគ្មានគូប្រៀប គឺជាទូកលោកតាឧកញ៉ាគ្រលួច ។ ទួលវត្តកំពង់ ព្រះនេះតាម ជំនឿពីបូរាណ និយាយថាបើគេចង់មើល ពស់ឃើញពស់ បើគេចង់មើលក្រពើឃើញ ក្រពើ គេគ្រាន់តែអុជធូប៣ សរសៃរសុំម្ចាស់ ទឹកម្ចាស់ដី ដែលថែរក្សាទីទួលវត្ត នឹងមើលឃើញភ្លាម តែម្តង៕
លោក ជៀង សុវណ្ណារិទ្ធ អធិការស្រុកបរិបូណ៌បានអោយដឹងថា ពស់ថ្លាន់មានពងប្រមាណជា២០ពងប៉ុណ្ណោះ សព្វថ្ងៃព្រះចៅអធិការវត្តបានចិញ្ចឹមដាក់ក្នុងទ្រុង ហើយប្រជាពលរដ្ឋក្នុងភូមិ ជឿថាជាពស់មានបូរមី ។

ផ្ទុះគ្រាប់បែក នៅបាងកក របួសមនុស្ស៧នាក់


បាងកក៖ ព្រឹត្តិការណ៍ ផ្ទុះគ្រាប់បែក នៅរាមកំផែង នាយប់ថ្ងៃអាទិត្យ ម្សិលមិញ នៅក្បែរសាកលវិទ្យាល័យ រាមកំផែង បានធ្វើឱ្យមនុស្ស ៧នាក់របួស។
លោក តាន់សារិ អគ្គស្នងការរងនគរ បាលជាតិថៃ បានថ្លែងនៅកន្លែងកើតហេតុថា ករណីបំផ្ទុះគ្រាប់បែកនេះ មិន ជាប់ពាក់ព័ន្ធនឹង ថៃភាគខាងត្បូងទេ។
យ៉ាងណាក៏ដោយ សភាសន្តិសុខថៃ នៅល្ងាចចន្ទនេះ នឹងបើកកិច្ចប្រជុំ វាយតម្លៃអំពីករណីថាតើមាន ការជាប់ ពាក់ព័ន្ធ ថៃភាគខាងត្បូងដែររឺអត់។
កន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចហាមឃាត់ មិនឱ្យដំណើរចេញចូលនោះទេ៕





Photo by DAP-News

ដើម អម្ពិល

Friday, May 24, 2013


តើ​លោក ស៊ូប៊ែឌី មាន​ឥទ្ធិពល​លើ គ.ជ.ប ដែរ​ឬ​ទេ?

Written on:May 21, 2013
Comments
are closed
suryasubedi_305

Thursday, May 23, 2013

ទស្សនៈ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ពី​ក្រុម​យុវជន​ចំពោះ​លោក ស៊ូប៊ែឌី


Written by:

Written on:May 23, 2013

4មន្ត្រី ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​បញ្ហា​សង្គម និង​យុវជន​នៅ​កម្ពុជា បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​យុវជន​មួយ​ក្រុម​ដែល​បាន​ប្រឆាំង​ដោយ​ ផ្ទាល់​នៅ​ចំពោះ​មុខ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថា​របាយការណ៍​ស្ដីពី​សិទ្ធិ​
មនុស្ស​របស់​លោក​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត។ ប៉ុន្តែ សង្គម​ស៊ីវិល​ខ្លះ​បាន​អះអាង​ថា ការ​ប្រឆាំង​របស់​ក្រុម​យុវជន​នោះ គឺ​ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​អ្នក​នយោបាយ។
«សំឡេង​ស្រែក​ហោរ»
នេះ​ជា​សំឡេង​ស្រែក​បញ្ចើចបញ្ចើ​របស់​យុវជន​មួយ​ក្រុម សំដៅ​ទៅ​លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បន្ទាប់​ពី​លោក​បាន​ថ្លែង​បាឋកថា នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២១ ឧសភា។
ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ឧសភា រៀបចំ​សិក្ខាសាលា​អប់រំ​សិទ្ធិ​មនុស្ស​មួយ ទៅ​លើ​ប្រធានបទ​ស្ដីពី​ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍​ នៅ​ក្នុង​ច្បាប់ ស្ដីពី​ការ​វិនិយោគ​បរទេស ដោយ​មាន​យុវជន​ប្រមាណ ៤០០​នាក់ ចូលរួម។ មូលហេតុ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​អង្គការ​សហប្រជាជាតិ​រៀបចំ​ពិធី​នោះ ដោយសារ​តែ​សាកលវិទ្យាល័យ​នេះ គឺ​ជា​សាកលវិទ្យាល័យ​តែ​មួយ​គត់​ដែល​កំពុង​ផ្ដល់​ការ​សិក្សា​បរិញ្ញាបត្រ​ ជាន់​ខ្ពស់​ច្បាប់​ជំនាញ​សិទ្ធិ​មនុស្ស។
ប៉ុន្តែ ក្ដី​រំពឹង​នេះ បាន​ផ្ទុយ​ទៅ​វិញ នៅ​បន្ទាប់​ពី​លោក សុរិយា ស៊ូប៊ែឌី ធ្វើ​បាឋកថា​ស្ដីពី​ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍​នៅ​ ក្នុង​ច្បាប់ ស្ដីពី​ការ​វិនិយោគ​បរទេស​រួច ហើយ​បើក​ឲ្យ​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​នានា សួរ​សំណួរ​ទៅ​លោក។ យុវជន​បុរស​នារី ៦​នាក់ បាន​សួរ​សំណួរ និង​បញ្ចេញ​យោបល់ ដោយ​មាន​ការ​ប្រមាថ​ទៅ​លើ​បុគ្គល​លោក​ដោយ​ផ្ទាល់។
«សំឡេង​យុវជន​សួរ​ទៅ​កាន់​លោក ស៊ូប៊ែឌី»
សំណួរ​ទាំង​នេះ ធ្វើ​ឲ្យ​មាន​ការ​អបអរ​សាទរ​ពី​និស្សិត​ដែល​ចូលរួម​ស្ដាប់​នៅ​ក្នុង​បន្ទប់​សន្និសីទ​នោះ។
«សំឡេង​ទះ​ដៃ»
តែ​ទោះ​ជា​យ៉ាង​ណា លោក ស៊ូប៊ែឌី បាន​ផ្ដល់​ចម្លើយ​ទាំង​ទឹក​មុខ​ញញឹម និង​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​យុវជន​ដែល​ហាន​សួរ​សំណួរ​ទាំង​នេះ។
យ៉ាង​ណា​ក៏​ដោយ អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ក្នុង​វិស័យ​លើក​កម្ពស់​យុវជន បាន​វាយ​តម្លៃ​ព្រឹត្តិការណ៍​ប្រឆាំង​ជំទាស់​ចំពោះ​មុខ​លោក ស៊ូប៊ែឌី ដោយ​យុវជន​មួយ​ក្រុម​នេះ ថា​ជា​ភាព​អាម៉ាស់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ថា​ជា​ការ​រៀបចំ​ទុក​ជា​មុន ក្នុង​រូបភាព​នយោបាយ មិន​បាន​ផុស​ចេញ​ពី​បេះដូង​ពិត​របស់​យុវជន​នោះ​ទេ។
ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ឱកាស​របស់​យុវជន​ក្នុង​ការ​ ក្រេប​យក​ចំណេះ​ដឹង​ពី​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស។ លោក​ថា ក្នុង​នាម​ជា​និស្សិត​ដែល​មាន​ការ​យល់​ដឹង​ច្រើន មិន​គួរ​ធ្វើ​ប្រតិកម្ម​ភ្លាមៗ​នោះ​ទេ ពួក​គេ​ត្រូវ​មាន​គំនិត​ឈរ​លើ​ការ​ពិចារណា​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើ​ការ​ប្រៀបធៀប។ លោក​ថា ព្រឹត្តិការណ៍​នេះ​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​តម្លៃ​អប់រំ​នៅ​កម្ពុជា។
ចំណែក​ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​មតិ​ថា លោក​សូម​ឲ្យ​យុវជន​រក្សា​នូវ​វប្បធម៌​ចូលរួម​ឆ្លើយ​តប​នៅ​រាល់​បញ្ហា​នានា​ នៅ​ក្នុង​សង្គម​ផ្សេងៗ។ ប៉ុន្តែ លោក​បារម្ភ​ចំពោះ​យុវជន​ពី​ការ​ទទួល​បាន​ព័ត៌មាន​ពិត ពីព្រោះ​តាម​បទ​ពិសោធន៍ យុវជន​មិន​សូវ​បាន​ទទួល​ព័ត៌មាន​ពី​សង្គម​នោះ​ឡើយ។
បើ​ទោះ​បី​ជា​មាន​ការ​លើក​សំណួរ​រិះគន់​ចំៗ​ទៅ​រូប​លោក និង​មាន​យុវជន​មួយ​ចំនួន​លើក​បដា ដោយ​សរសេរ​រិះគន់ និង​បណ្ដេញ​រូប​លោក​ចេញ​ពី​កម្ពុជា ក្ដី លោក សុរិយា ស៊ូប៊ែឌី នៅ​តែ​ឆ្លើយ​តប​ដោយ​មិន​ខឹង​សម្បារ​នោះ​ទេ។
លោក សុរិយា ស៊ូប៊ែឌី៖ «ជា​ការ​ពិត ក្នុង​ការ​រៀបចំ​ជួយ​កម្ពុជា ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ត​ទៅ​ទៀត​នោះ ដើម្បី​ឲ្យ​កាន់​តែ​ទទួល​បាន​ការ​គោរព​ពី​សហគមន៍​អន្តរជាតិ ព្រោះ​កម្ពុជា គឺ​ជា​សមាជិក​ដ៏​សំខាន់​របស់​អង្គការ​សហប្រជាជាតិ។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ក្នុង​ការ​បំពេញ​តួនាទី​ឲ្យ​កាន់​តែ​សំខាន់ សម្រាប់​អង្គការ​សហប្រជាជាតិ នោះ​គឺ​ជា​គោល​បំណង​នៃ​របាយការណ៍​របស់​ខ្ញុំ។ អ្នក​អាច​គិត​ថា​វា​មិន​គួរ​ឲ្យ​ជឿ​ទេ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា អ្នក​អាច​យល់​ក្នុង​រយៈពេល ២០​ឆ្នាំ​ខាង​មុខ ព្រោះ​ពេល​នេះ​អ្នក​នៅ​ក្មេង​នៅ​ឡើយ»
ក្នុង​បដា​ដែល​យុវជន​ទាំង​នោះ​សរសេរ ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​ផង មាន​ដូច​ជា សូម​អង្គការ​សហប្រជាជាតិ​លុប​ចោល​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា ចោល​ទៅ! សុរិយា ស៊ូប៊ែឌី គ្មាន​ជំហរ​អព្យាក្រឹត្យ​ជាដើម។
អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សម្ភាស​យុវជន​ដែល​ប្រឆាំង​នឹង​លោក ស៊ូប៊ែឌី ប៉ុន្តែ​ពួក​គេ​បដិសេធ។ ប៉ុន្តែ​និស្សិត​ម្នាក់​ក្នុង​ចំណោម​នោះ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ពួក​គេ​ជា​សមាជិក​ក្រុម​និស្សិត​នៃ​គណបក្ស​នយោបាយ។
យ៉ាង​ណា ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​និស្សិត​មួយ​ចំនួន​ក្នុង​បន្ទប់​សន្និសីទ​នេះ ដែល​មិន​បាន​ដឹង​មុន មាន​ភាព​ស្រឡាំងកាំង។
យុវជន អំ ថងថេង ថ្លែង​ថា នេះ​ជា​ភាព​អាម៉ាស់​មួយ និង​សោកស្ដាយ ដែល​យុវជន​មួយ​ក្រុម​ធ្វើ​បែប​នេះ។
ខុស​គ្នា​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ក្រុម​អ្នក​ម៉ូតូ​ឌុប​បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ទៅ​លើ​លោក ស៊ូប៊ែឌី ដោយ​ប្រៀបធៀប​ដូច​លោក​ទៅ​នឹង​សត្វ​ស្វា នៅ​ខាង​មុខ​ទីស្នាក់ការ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ លោក សុរិយា ស៊ូប៊ែឌី នឹង​បញ្ចប់​បេសកកម្ម​លើក​ទី​៩ ដើម្បី​ស្វែង​យល់​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​អនុសាសន៍​ដែល​លោក​បាន​ធ្វើ​ នៅ​ក្នុង​របាយការណ៍​របស់​លោក ស្ដីពី​ប្រព័ន្ធ​តុលាការ កំណែ​ទម្រង់​សភា កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​លោក នៅ​ថ្ងៃ​ទី​២៥ ឧសភា៕


_________________________

លោក ឱម យ៉ិនទៀង រិះគន់​លោក ស៊ូប៊ែរឌី


6_story_1_NEW
លោក សូរិយា ស៊ូប៊ែរឌីជួបលោក ឱម យ៉ិនទៀង ប្រធាន​គណៈ​កម្មាធិការ​សិទិ្ធ​មនុស្ស​កម្ពុជា​កាល​ពី​ម្សិល​មិញ។ រូបថត ហេង​ ជីវ័ន
ភ្នំពេញៈ ប្រេសិត​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស លោក សូរិយា ស៊ូប៊ែរឌី បាន​រង​ការ​រិះគន់​ពី​លោក ឱម យ៉ិនទៀង ប្រធាន​គណៈ​កម្មាធិការ​សិទិ្ធ​មនុស្ស​កម្ពុជា​កាល​ពី​ម្សិល​មិញ ដែល​ហាក់​ដូច​ជា​ការ​បន្ទរ​លើ​ការ​រិះគន់​លោក​កន្លង​មក​ពី​សំណាក់​ រដ្ឋាភិបាល​បន្ទាប់​ពី​ជំនួប​គ្នា​រវាង​អ្នក​ទាំង​ពីរ​ស្តីពី​ស្ថានភាព​ សិទិ្ធ​មនុស្ស​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា។
ក្រោយ​ជំនួប​បិទ​ទ្វារ​រយៈ​ពេល ២ម៉ោង នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី លោក ឱម យ៉ិនទៀង ប្រធាន​គណៈ​កម្មាធិការ​សិទិ្ធ​មនុស្ស​កម្ពុជា​និង​ជា​ប្រធាន​អង្គភាព​ ប្រឆាំង​អំពើ​ពុករលួយ បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា លោក​បាន​រិះគន់​ទៅ​លើ​អនុសាសន៍​របស់​លោក សូរិយា ស៊ូប៊ែរឌី​។ លោក​បាន​ថ្លែង​ថា៖ «​យើង​បាន​ប្រាប់​គាត់​ថា ប្រសិន​បើ​គាត់​លើក​ឡើង​នូវ​អនុសាសន៍​បែប​នេះ វា​ជា​ភ័ស្តុតាង​ច្បាស់​ថា គាត់​មិន​បាន​ពិនិត្យ​មើល​របាយ​ការណ៍​ដែល​យើង​បាន​ផ្ញើ​ឲ្យ​គាត់​ទាល់​តែ​ សោះ»។
លោក​បាន​បន្ថែម​ថា៖ «​យើង​បាន​[បក​ស្រាយ​អនុសាសន៍​របស់​គាត់​] មួយ​ចំណុច​ម្តងៗ ហើយ​បាន​ផ្ញើ​ទៅ​ឲ្យ​គាត់ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ គាត់​មិន​បាន​ទាំង​មើល​មួយ​បន្ទាត់​ផង​»។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ឆ្លើយ​តប​ចំពោះ​បញ្ហា​ជា​ច្រើន​រួច​មក​ហើយ ដូច​ជា​ការ​បណ្តេញ​ចេញ​នៅ​បឹង​កក់ និង​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​លោក សូរិយា ស៊ូប៊ែរឌី បន្ត​លើក​មក​ពិភាក្សា​នោះ។
លោក សូរិយា ស៊ូប៊ែរឌី ដែល​កំពុង​បំពេញ​បេសកកម្ម​លើក​ទី៩ នៅ​កម្ពុជា បាន​បង្ហាញ​របាយ​ការណ៍​ជូន​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​អង្គការ​សហ​ ប្រជាជាតិ កាល​ពី​ខែ​កក្កដា និង​ខែ​កញ្ញា​ឆ្នាំ​មុន ជាមួយ​នឹង​អនុសាសន៍​ដែល​ផ្តោត​ជា​ចម្បង​ទៅ​លើ​កំណែ​ទម្រង់​ការ​បោះឆ្នោត និង​ផល​ប៉ះពាល់​នៃ​ដី​សម្បទាន​មក​លើ​សិទិ្ធ​មនុស្ស។
បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ លោក សូរិយា ស៊ូប៊ែរឌី បាន​បន្ត​នៅ​ស្ងៀម​ស្ងាត់​មិន​ផ្តល់​ព័ត៌មាន​ជាក់​លាក់​អំពី​អ្វី​ដែល​បាន​ ពិភាក្សា​ទេ​តែ​លោក​សន្យា​ថា នឹង​ថ្លែង​ជា​សាធារណៈ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​សៅរ៍ មុន​ពេល​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។
លោក​បន្ថែម​ថា ៖ «បញ្ហា​គ្រប់​យ៉ាង​ពិត​ជា​បាន​លើក​ឡើង ... ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ជា​ច្រើន​។ ខ្ញុំ​នឹង​ពិនិត្យ​វា ហើយ​វា​នឹង​ដាក់​ចូល​ក្នុង​របាយ​ការណ៍​ដែល​ត្រូវ​ដាក់​ជូន​ក្រុម​ប្រឹក្សា​ សិទិ្ធ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ»។
លោក​បាន​បន្ត​ថា ការ​ពិភាក្សា​រវាង​គណៈ​កម្មាធិការ​សិទិ្ធ​មនុស្ស និង​ការិយាល័យ​សិទិ្ធ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ស្រុក កំពុង​ដើរ​ទៅ​មុខ​ទាក់​ទង​នឹង​របាយ​ការណ៍​សិទិ្ធ​មនុស្ស​កម្ពុជា​ដែល​ជា​ ផ្នែក​នៃ​ដំណើរ​ការ​ត្រួត​ពិនិត្យ​ជា​សកល​ជា​ប្រចាំ​របស់​អង្គការ​សហ​ ប្រជាជាតិ ដែល​នឹង​ត្រូវ​ដាក់​ជូន​អង្គការ​សហ​ប្រជាជាតិ​នៅ​ចុង​ឆ្នាំ​នេះ​ដោយ​បញ្ជាក់ ​ថា ចំណុច​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ។
លោក ឱម យ៉ិនទៀង បាន​ថ្លែង​ថា អនុសាសន៍​របស់​លោក សូរិយា ស៊ូប៊ែរឌី ពុំ​ដែល​តម្រង់​គោល​ដៅ​លើ​ក្រុម​ប្រឆាំង​ទេ​។ លោក​បាន​អះអាង​ថា អ្នក​រាយការណ៍​ពិសេស​រូប​នេះ គួរ​ពិនិត្យ​កិច្ច​ប្រឹង​ប្រែង​របស់​ក្រុម​ប្រឹក្សា​ក្នុង​ការ​ញុះញង់​ជាតិ​ សាសន៍ និង​កំហឹង​លើ​បញ្ហា​អន្តោប្រវេសន៍ និង​បញ្ហា​ព្រំដែន។
លោក​បាន​បន្ថែម​ថា ៖ «​យើង​និយាយ​ថា នៅ​អឺរ៉ុប​ក្រុម​អាជ្ញា​កណ្តាល​បាល់ទាត់​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត ប្រឆាំង​នឹង​ការ​រើស​អើង​ជាតិ​សាសន៍ ដូច្នេះ នេះ​យើង​បាន​ប្រាប់​គាត់​យ៉ាង​ច្បាស់​របាយ​ការណ៍​ឯកឧត្តម គឺ​មាន​ស្តង់ដារ​ទាប​ជាង​អាជ្ញា​កណ្តាល​បាល់​ទាត់​នៅ​អឺរ៉ុប»។
លោក​បាន​បន្ត​ថា៖ «​របាយ​ការណ៍​គាត់​លម្អៀង​។ គាត់​រក​ឃើញ​នោះ មិន​មាន​របាយ​ការណ៍​ពហុបក្ស ហើយ​របាយ​ការណ៍​នេះ​ត្រូវ​យក​មក​ប្រើ​ដើម្បី​ចំណេញ​នយោបាយ»។ លោក​ប្រៀប​ធៀប​ការងារ​របស់​លោក ស៊ូប៊ែរឌី ទៅ​នឹង​ព្រួញ​ដែល​បាញ់​មក​តែ​ខាង​រដ្ឋាភិបាល។
សង្គម​ស៊ីវិល​បាន​ឆ្លើយ​តប​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក ឱម យ៉ិនទៀង ជាមួយ​នឹង​ការ​ភ្ញាក់​ផ្អើល​តិច​តួច​កាល​ពី​ម្សិលមិញ។ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ប្រដូច​សម្តី​លោក ឱម យ៉ិនទៀង​ទៅ​នឹង​ថាស​ចម្រៀង​ចាស់​ដែល​ខូច។
លោក​ថ្លែង​ថា៖ «​វា​ជា​ចម្រៀង​ចាស់។ វា​ជា​ការ​ឆ្លើយ​តប​ដែល​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ទេ​។ វា​ជា​សម្តី​ចាស់​ដែល​និយាយ​ដដែលៗ ដោយ​សារ​តែ​រដ្ឋាភិបាល​ប្រឆាំង​នឹង​ការ​រិះគន់​នៅ​ក្នុង​កំណត់​ត្រា​សិទិ្ធ​ មនុស្ស​របស់​លោក ស៊ូប៊ែរឌី»។ លោក​បន្ថែម​ថា៖​«វា​ជា​បញ្ហា ព្រោះ​វា​បាន​បង្ហាញ​ថា គ្មាន​ឆន្ទៈ​នយោបាយ​ដើម្បី​ទទួល​ស្គាល់​ទេ ដូច្នេះ ពុំ​មាន​សេចក្តី​ប្រាថ្នា​ដោះស្រាយ​បញ្ហា​ទេ ហើយ​ការ​រំលោភ​នឹង​បន្ត​កើត​មាន»៕ TK


តៃវ៉ាន់ទិញនាវាប្រឆាំងនាវាមុជទឹកពីអាមេរិក

Print E-mail
Written by ភ្នំពេញដេលីញូវ   
Wednesday, 22 May 2013 02:42
កាលពីម្សិលមិញមន្រ្តីកងទ័ពជើង ទឹករបស់តៃវ់ាន់បានប្រកាសថា កំពូងតែចរចាទិញ នាវាប្រឆាំង នាវាមុជទឹកពីអាមេរិកដែលមាន ឈ្មោះថា Perry។
តាមកាសែត Liberty Timesកាលពីថ្ងៃ 20/5 បានផ្សាយថាអាមេរិកនឹងបញ្ជូននាវា Perry អោយតៃវ៉ាន់នៅឆ្នាំ២០១៤ ក្នុងតំលៃ ២០លានដុល្លា សំរាប់ ២គ្រឿង។ ហើយជាមួយគ្នានោះដែរតៃវ៉ាន់ក៏ចង់ផ្លាស់ប្តូរនាវា Knox ដែលផលិតនៅឆ្នាំ 1960.ចេញ។
អាមេរិកមាននាវា Perry,ចំនួន៨គ្រឿងតៃវ៉ាន់ចង់ទិញ២គ្រឿង។.​Perry អាចផ្ទុកទំងន់បាន4.100តោនតោន ។

ភ្លើងអគ្គិសនីនៅភ្នំពេញ ស្លាប់រស់ដោយសារតែវៀតណាម?

Print E-mail
Written by ភ្នំពេញដេលីញូវ   
Wednesday, 22 May 2013 12:03
នៅរសៀលថ្ងៃទី២២ ខែឧសភានេះ ភ្លើងអគ្គិសនី នៅទូទាំងរាជ ធានីភ្នំពេញបានដាច់ដោយសារ តែការផ្គត់ផ្គង់ មកពីប្រទេសវៀតណាម ត្រូវដាច់ដែរ។តាមព័តមានថា នៅពេលជាមួយគ្នានេះខណ្ឌចំនួន៣នៅព្រៃនរគរ ក៏ដាច់ស្របគ្នា ជាមួយនៅភ្នំពេញដែរ។ នេះជាបទពិសោធន៏មួយសំរាប់ខ្មែរ ។កន្លងមកកម្ពុជាបានទិញភ្លើងពីវៀតណាមប្រទេសវៀតណាម តាមកិច្ចព្រមព្រៀង តែវៀតណាមបានផ្គត់ផ្គង់មិនគ្រប់តាមកិច្ចព្រមព្រៀង ។
 
លោក ជា ស៊ីនហ៊ែល នាយកអាជីវកម្ម និងជានាយកបណ្តាញអគ្គិសនីកម្ពុជា និយាយឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ថា ភ្លើងដាច់ស្ទើរ នៅទូទាំងរាជធានីភ្នំពេញ នៅម៉ោងប្រមាណជាពីររសៀលថ្ងៃនេះ( ២២ឧសភា ) បណ្តាលមកពីដាច់ចរន្ធផ្គត់ផ្គង់មកពីប្រទេសវៀតណាម ។ ពេលនេះ ក្រុមមន្ត្រីជំនាញកំពុងតែប្រឹងប្រែងស្តារស្ថានភាពភ្លើងដាច់នេះ ឡើងវិញ តែមិនបានមួយរយភាគរយទេ។
  
លោក ជា ស៊ីនហ៊ែល បានបញ្ជាក់ថា ភ្លើងផ្គត់ផ្គង់មកពីប្រទេសវៀតណាម នាពេលកន្លងមក មានចំនួន ១៧០ មេហ្គាវ៉ាត់ គឺស្មើប្រមាណជា ៤០ ភាគរយ នៃភ្លើងមាននៅលើបណ្តាញជាតិ ចំនួនប្រមាណជា ៤០០ មេហ្គាវ៉ាត់។ ពេលនេះ អគ្គិសនីកម្ពុជា មានភ្លើងឡើងវិញ អាចផ្គត់ផ្គង់បានតែនៅក្នុងទីក្រុង ដែលជាកន្លែងសំខាន់ ចាំបាច់ប៉ុណ្ណោះ។

ឆេះក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ម៉ីហុងទាំងស្រុង

Print E-mail
Written by ភ្នំពេញដេលីញូវ   
Thursday, 23 May 2013 01:18
នៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ ២០១៣ ភ្លើងបានឆេះក្រុមហ៊ុនរថយន្ តដឹកអ្នកដំណើរ ម៉ីហុង ត្រេនស្វឺត  ដែលស្ថិតនៅផ្ទះលេខ២៦៣ ផ្លូវលេខ៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅខាងមុខ​លាសារៀន ទួលគោក។
ក្រុមពន្លត់អគ្គីភ័យបានជួយពន្លត់តែក្រុមហ៊ុនដែលមាន២ល្វែង នោះបានឆេះអស់រលីងតែម្តង។ មិនទាន់ឆេះដល់ស្ថាននីយ ប្រងឥន្ទនះតូតាល់ដែលនៅក្បែរនោះទេ។ ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទៅខេត្តសៀមរាបនឹងក្រុងកំពង់សោមតាមរថយន្ត ទំនើប១២កោអី។

គេមិនទាន់ដឹងថា ភ្លើងឆេះក្រុមហ៊ុនម៉ីហុងនេះ ដោយសារមូលហេតុអ្វីនោះទេ ។

យុវតី​​១៨ឆ្នាំ​ ត្រូវ​គេ​វាយ​ដោយសារ​​មុខ​ដូច​ Taylor Swift ពេក

Trackback

​​យុវតី​វ័យ​១៨ឆ្នាំ​ម្នាក់ ត្រូវ​បាន​នារី​វ័យ​ស្របាល​គ្នា​​ចាប់​វាយ​យ៉ាង​ដំណំ​ ដោយ​សារ​តែ​នាង​មាន​មុខ​មាត់​ដូច​តារា​ចម្រៀង​ Taylor Swift ពេក។
នារី​រង​គ្រោះ​ដោយ ​សារ​សម្រស់​ខ្លួន​ឯង​នោះ​មាន​ឈ្មោះ​ថា Xenna Kristian មក​ពី​តំបន់ Shropshire ប្រទេស​អង់គ្លេស។ និស្សិត​វ័យ​១៨ឆ្នាំ​រូប​នេះ បាន​រៀបរាប់​ថា​នាង​ត្រូវ​បាន​គេ​ទាញ​ទម្លាក់​ពី​លើ​កៅអី​ ហើយ​ទាត់​​ចំ​កណ្ដាល​មុខ​ជា​ច្រើន​ជើង​ថែម​ទៀត ក្នុង​អំឡុង​ពេល​សិក្សា​នៅ​សាកល​វិទ្យាល័យ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ ទៅ។
នាង Xenna Kristian (ឆ្វេង) និង Taylor Swift
មិន ​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ នារី​ដែល​វាយ​ប្រហារ​នាង​​នោះ បាន​បន្ត​សកម្មភាព​របស់​ខ្លួន​មិន​ព្រម​ឈប់​នោះ​ទេ រហូត​ដល់​មិត្តភ័ក្ដិ​ដទៃ​ទៀត​​ចូល​មក​ឃាត់​ទើប​ឈប់។ ហេតុការណ៍​ដែល​កើត​ឡើង​ពី​ការ​ច្រណែន​គ្នា​នេះ ត្រូវ​បាន​រាយការណ៍​ទៅ​ប៉ូលិស​នៅ​ក្នុង​តំបន់​ហើយ។
Xenna បាន​និយាយ​ទាំង​ក្ដុកក្ដួល​ថា៖ “ខ្ញុំ​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​ការ​វាយ​របស់​នាង​នោះ​ រហូត​ដល់​មិត្ត​ដទៃ​ទៀត​មក​ជួយ។ គ្រូ​ក្នុង​ថ្នាក់​អត់​បាន​ធ្វើ​អ្វី​ទាំង​អស់។ ខ្ញុំ​មិន​ដែល​រំពឹង​ថា​រឿង​នេះ​អាច​កើត​ឡើង​ទេ។ ចាប់​តាំង​ពី​​ខ្ញុំ​ឡើង​សម្ដែង​លើ​ឆាក​ដោយ​ធ្វើ​ខ្លួន​ឲ្យ​ដូច​​តារា​ ចម្រៀង​​​ល្បី​មក មនុស្ស​ដទៃ​ចាប់​ផ្ដើម​និយាយ​ពី​ខ្ញុំ។ ពួក​គេ​ច្រណែន​នឹង​ខ្ញុំ”។
ម៉េច​ដែរ ដូច​គ្នា​អត់? Xenna Kristian (ឆ្វេង) ថត​រូប​មុន​កើត​ហេតុ និង Taylor Swift
គិត ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​ជុំវិញ​បញ្ហា​នេះ​ទេ។ អ្នក​នាំ​ពាក្យ​របស់​ប៉ូលិស​ក្នុង​តំបន់​នោះ មិន​បាន​បញ្ជាក់​អ្វី​ច្រើន​ពី​រឿង​នេះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា​បាន​ទទួល​របាយការណ៍​ពី​រឿង​នេះ​ប៉ុណ្ណោះ។
ប្រិយមិត្ត​គិត​ថា​ Xenna មាន​មុខ​ដូច Taylor Swift មែន​អត់?
Xenna Kristian ក្នុង​ពេល​ឡើង​សម្ដែង​ធ្វើ​ឲ្យ​ដូច Taylor Swift នៅ​លើ​ឆាក​ កាល​ពី​ដើម​ឆ្នាំ​២០១៣