![]() |
លោកប្រធានាធិបតីបារំាង François Hollande និងលោក Ahmad al-Jarba ប្រធានក្រុមប្រឆំាងស៊ីរី នៅវិមានប្រធានាធិបតីបារំាង
AFP PHOTO / KENZO TRIBOUILLARD
|
ក្នុង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គម្រោងនៃការវាយប្រហារប្រទេសស៊ីរីត្រូវបានគេមើលឃើញថា មានសន្ទុះយ៉ាងស្វាហាប់។ ស្រាប់តែនៅថ្ងៃព្រហស្បតិ៍ ទី២៩ សីហាម្សិលមិញ អ្វីៗហាក់ដូចជាបានស្ងប់ស្ងាត់បន្តិចមកវិញ។ ទន្ទឹមគ្នានេះ នៅក្នុងប្រទេសអង់គ្លេសឯណោះ សភាមិនបានយល់ព្រមឲ្យលោកនាយករដ្ឋមន្រ្តី David Cameron ចូលរួមធ្វើសង្រ្គាមប្រឆំាងស៊ីរីជាមួយអាមេរិក និងបារំាងទេ។ លោករដ្ឋមន្រ្តីក្រសួងការពារអាមេរិកបានបញ្ជាក់ថា អាមេរិកគោរពតាមការសម្រេចរបស់សភាអង់គ្លេស និងថា អាមេរិកកំពុងស្វែងរកសម្ព័ន្ធមិត្តផ្សេងទៀត។
មានប្រទេសមហាអំណាចចំនួន ៣
ដែលបានផ្តួចផ្តើមគំនិតវាយប្រហារស៊ីរីដោយគ្មានការអនុញ្ញាតពី
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានអាមេរិក អង់គ្លេស
និងប្រទេសបារំាង។ ប្រទេសទំាងបីនេះក៏បានបញ្ជូននាវាចម្បំាង
និងយន្តហោះចម្បំាងរបស់ខ្លួនទៅដាក់ជិតប្រទេសស៊ីរីរួចជាស្រេច
ពោលគឺរង់ចំាតែការផ្តើមប្រតិបត្តិការប៉ុណ្ណោះ។
ស្រាប់តែនៅថ្ងៃព្រហស្បតិ៍ ទី២៩ សីហាម្សិលមិញ
សភាអង់គ្លេសបែរជាបានបដិសេធមិនឲ្យលោកនាយករដ្ឋមន្រ្តី David Cameron
ចូលរួមធ្វើសង្រ្គាមប្រឆំាងស៊ីរីជាមួយបារំាង និងអាមេរិកទៅវិញ។
ពិតណាស់ថា អវត្តមានរបស់ប្រទេសអង់គ្លេសនៅក្នុងគម្រោងវាយប្រហារស៊ីរីពេលនេះ បានធ្វើឲ្យបារំាង ពិសេសអាមេរិកបាត់បង់សម្ព័ន្ធមិត្តមួយយ៉ាងសំខាន់របស់ខ្លួន។ តែលោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Chuck Hagel ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសហ្វីល្លីពីនបានថ្លែងនៅថ្ងៃ នេះថា អាមេរិកគោរពតាមសេចក្តីសម្រេចរបស់សភាអង់គ្លេស និងថា អាមេរិកក៏កំពុងបន្តស្វែងរកដៃគូអន្តរជាតិផ្សេងទៀត។ នៅឯទីក្រុងវ៉ាស៊ីតោនឯណោះ សេតវិមានធ្លាប់បានធ្លោយពាក្យថា លោកអូបាម៉ាអាចនឹងសម្រេចបើកការវាយប្រហារស៊ីរីដោយកម្លំាងអាមេរិក តែមួយ ដោយមិនត្រូវបានជំនួយពីប្រទេសសម្ព័ន្ធមិត្តទេ។ ចំណែកអ្នកនំាពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានបញ្ជាក់ថា សេចក្តីសម្រេចរបស់លោកអូបាម៉ានឹងត្រូវផ្អែកលើផលប្រយោជន៍អាមេរិកំាង ជាធំ ហើយថា ប្រទេសណាដែលបានបំពានច្បាប់អន្តរជាតិស្តីពីការហាមប្រើអាវុធគីមីនឹង ត្រូវទទួលផលវិបាកដោយចៀសមិនរួច។ យ៉ាងណាក៏ដោយ លោកអូបាម៉ាបានបញ្ជាក់រួចហើយថា លោកនៅមិនទាន់បានសម្រេចចិត្តយ៉ាងណានៅឡើយទេ។
ងាកមកមើលជំហររបស់ប្រទេសបារំាងឯណេះវិញ ទីក្រុងប៉ារីសហាក់ដូចជាមិនបានផ្លាស់ប្តូរជំហររបស់ខ្លួនទេ នៅចំពោះមុខអវត្តមានរបស់ប្រទេសអង់គ្លេស។ លោកប្រធានាធិបតី François Hollande បានប្រាប់ឲ្យដឹងនៅថ្ងៃនេះថា បារំាងត្រៀមខ្លួនចូលរួមធ្វើអន្តរាគមន៍នៅស៊ីរី ទោះបីជាគ្មានប្រទេសអង់គ្លេសក៏ដោយ និងថា ទង្វើសម្លាប់រង្គាលដោយប្រើអាវុធគីមីជាទង្វើមួយដែលមិនអាចអត់ទោស ឲ្យបានទេ។
ពិភពលោកមិនចង់ឃើញស៊ីរីក្លាយជាសង្រ្គាមអ៊ីរ៉ាក់ទី២
ការវាយប្រហារប្រទេសស៊ីរី គឺជារឿងមួយយ៉ាងរស៊ើបក្នុងកម្រិតតំបន់ និងអន្តរជាតិ។ គ្រប់គ្នាបានដឹងហើយថា បដិវត្តន៍ក្នុងពិភពអារ៉ាប់ដែលបានផ្ទុះដំបូងក្នុងប្រទេសទុយនេស៊ី បានធ្វើឲ្យថ្នាក់ដឹកនំាផ្តាច់ការក្នុងតំបន់ធ្លាក់ពីអំណាច បន្តបន្ទាប់គ្នា វាលើកលែងតែនៅស៊ីរីចេញ ដែលលោកប្រធានាធិបតីអាសាដបន្តផ្គើនសហគមន៍អន្តរជាតិតំាងពីជិត ២ឆ្នំាមកហើយ។
ការពិបាកកំចាត់របបលោកអាសាដបច្ចុប្បន្ន មកពីទីមួយ ការមិនឯកភាពគ្នានៅក្នុងរង្វង់ក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍នៃ អង្គការសហប្រជាជាតិ ព្រោះថា ក្នុងចំណោមប្រទេសសមាជិកទំាង ៥ មាន២ប្រទេស គឺចិន និងរុស្ស៊ីដែលបន្តគំាទ្ររបបលោកអាសាដ និងដែលមានសិទ្ធិវ៉េតូមិនឲ្យមានអន្តរាគមន៍យោធានៅស៊ីរី។ ដូច្នេះ អន្តរាគមន៍យោធាលើស៊ីរីក្រោមភ្លើងខៀវរបស់សហគមន៍អន្តរជាតិ គឺគ្មានថ្ងៃចេញរួចឡើយ។ អ៊ីចឹងហើយបានជានៅពេលនេះ និងក្រោមគំនិតផ្តួចផ្តើមរបស់អាមេរិក ទីក្រុងវ៉ាស៊ីតោនបានដើរបបួលសម្ព័ន្ធមិត្តឲ្យចូលរួមជាមួយខ្លួន។ តែពេលនេះ អាមេរិកបានបាត់បង់អង់គ្លេសដែលជាសម្ព័ន្ធមិត្តសំខាន់ម្នាក់។
ម្យ៉ាងទៀត អាមេរិកក៏កំពុងប្រឈមមុខនឹងក្រុមប្រទេសមហាអំណាចផ្សេងទៀតដូចយ៉ាង រុស្ស៊ី និងចិនដែលខ្លួនត្រូវការសម្រាប់ដោះស្រាយសំណុំរឿងពិភពលោកផ្សេងទៀត តែប្រទេសទំាងនោះបានគំាទ្ររបបស៊ីរីយ៉ាងណែនដៃ។ រុស្ស៊ីថែមទំាងបានបញ្ជូននាវាចម្បំាងទៅដាក់ក្បែរស៊ីរីដើម្បីជួយ ការពារស៊ីរី។ ចំណែកចិនក៏បានអំពាវនាវពិភពលោកឲ្យរួមគ្នាទប់ស្កាត់ការវាយប្រហារ លើស៊ីរីតាមផ្លូវយោធាដែរ។
ទន្ទឹមគ្នានេះ ការរារែក អាល់អែករបស់អាមេរិក បារំាង ព្រមទំាងការឆ្លើយបដិសេធរបស់សភាអង់គ្លេសពេលនេះ ក៏ដោយសារបទពិសោធន៍ក្នុងសម័យសង្រ្គាមអ៊ីរ៉ាក់កាលពី ១០ឆ្នំាមុន។ សង្រ្គាមអ៊ីរ៉ាក់ដែលកាលណោះ ក៏ត្រូវបានអាមេរិក និងសម្ព័ន្ធមិត្តធ្វើ ដោយគ្មានភ្លើងខៀវពីក្រុមប្រឹក្សាសន្តិសុខ និងយកលេសថា របបលោក Saddam Hussein មានផ្ទុកអាវុធប្រល័យលោក។ តែ ១០ឆ្នំាក្រោយមក គេនៅតែរកមិនទាន់អាចឃើញអាវុធប្រល័យលោករបស់លោក Saddam Hussein។
អ៊ីចឹងហើយបានជាសាធារណៈជនទូទៅហាក់ដូចជាមានការប្រយ័ត្នប្រយែង ច្រើនចំពោះការលើកឡើងរបស់អាមេរិកដែលថា របបស៊ីរីបានប្រើអាវុធគមីសម្លាប់ជនស៊ីវិល។ ទំាងក្រុមតំណាងរាស្រ្តអង់គ្លេស ក៏ដូចជាក្រុមតំណាងរាស្រ្តអាមេរិករបស់បក្សប្រឆំាង ពួកគេបានទាមទារឲ្យមានភស្តុតាងបន្ថែម និងអំពាវនាវឲ្យរង់ចំាលទ្ធផលនៃការអង្កេតរបស់ក្រុមអធិការអន្តរជាតិ ដែលនឹងបញ្ចប់បេសកកម្មនៅស៊ីរីនាចុងសប្តាហ៍នេះ។ អ្វីដែលពិភពលោកចង់ចៀសវាងមិនឲ្យកើតមានជាថ្មីនោះ គឺការប្រែក្លាយស៊ីរី ទៅជាសង្គ្រាមអ៊ីរ៉ាក់ទី២៕
ប្រភពពី៖ ខេមរភាសា

No comments:
Post a Comment