
ហេតុការណ៍ធ្វើឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមាន បន្ទាប់ពីកម្មករធ្វើការនៅក្នុងក្រុមហ៊ុនទុមរីងរ៉ាប់ប៊ើ បានប្រទះឃើញសពស្រី្តរងគ្រោះ ត្រូវគេកាត់ដាច់ក្បាលនៅកណ្តាលផ្លូវគ្រួសក្រហម ចំងាយ៨០០ម៉ែត្រពីផ្លូវជាតិលេខ៦៧B ក្នុងភូមិសាស្ត្រក្រុមហ៊ុនទុមរីងរ៉ាប់ប៊ើ បន្ទាប់មកកម្មកររបស់ក្រុមហ៊ុន បានស្រែកឆោឡោនិងបានហៅអ្នកភូមិអូរតាម៉េង ព្រមទាំងផ្តល់ដំណឹងដល់សាច់ញាតិជនរងគ្រោះមកមើល ដោយត្រូវបានគេស្គាល់ច្បាស់ ថាស្ត្រីរងគ្រោះមាន ឈ្មោះ ព្រឹម សាវ៉ាន អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាង។
ក្នុងករណីឃាតកម្មសម្លាប់ខាងលើ យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌនៃស្នងការរដ្ឋានខេត្តឧត្តរមានជ័យ បានឲ្យដឹង សពស្ត្រីរងគ្រោះមានសភាពត្រូវជនដៃដល់សម្លាប់មានគ្នាច្រើននាក់ដោយប្រើប្រាស់សម្ភារៈមុតដូចជា ពូថៅ ឬកាំបិទ ឬដាវមុត នៅអំឡុងយប់រំលងអាធ្រាតុថ្ងៃទី០២ កញ្ញា ឆ្នាំ២០១២ ដោយជនរងគ្រោះត្រូវបានជនមិនស្គាល់មុខអារ.ក ដាច់ពីលើស្មារយកទៅដាក់នៅកណ្តាលផ្លូវគ្រួសក្រហម។ តាមអាការៈភិនភាគសពនារីរងគ្រោះ អាចមានទំនាក់ទំនងនឹងជនដៃដល់ជាមួយគ្នាជិតស្និត ហើយជនដៃដល់ឆ្លៀតឱកាស ពេលនារីគ្រោះអាចស្រវឹង ឬដេកលក់ រួចសម្លាប់នៅកន្លែងផ្សេង រួចយកមកទំលាក់ចោលនៅក្នុងក្រុមហ៊ុនទុមរីងរ៉ាប់ប៊ើ ព្រោះដោយសារស្ថានភាពសពនារីរងគ្រោះ មិនមានស្លាកស្នាមប្រតាយប្រតប់ ហើយខោអាវពុំមានប្រឡាក់ដី រីឯឈាមពុំមានច្រើន នៅកន្លែងសពមានបន្សល់ទុកនូវម៉ូតូជនរងគ្រោះកញ្ចាស់ពុំមានស៊េរីឆ្នាំសល់តែឆ្អឹងនៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ព្រឹម សាវ៉ាន ខាងលើមានកូនចំនួន៣នាក់ ហើយបានបែកបាក់គ្នាជាមួយប្តីរបស់ខ្លួនប្រហែល៥ ទៅ៦ខែ ហើយនៅមុនកើតហេតុប្រហែលជាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ នៅពេលនោះមានគេទូរស័ព្ទទៅនារីគ្រោះឲ្យទៅយកលុយ តែក្រុមគ្រួសារសាច់ញាតិមិនបានចាប់អារម្មណ៍ និងសួរនាំអ្វីឡើយ ស្រាប់តែនារីរងគ្រោះចេញទៅបាត់ពុំមានដំណឹង រីឯទូរស័ព្ទក៏តេមិនចូល ដោយស្មានថាទៅដេកលេងផ្ទះមិត្តភ័ក្តិ លុះព្រឹកថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៣ ទើបគេផ្តល់ដំណឹងថា នារីរងគ្រោះត្រូវគេសម្លាប់កាត់ក្បាលចោល នៅផ្លូវគ្រួសក្រហមក្នុងក្រុមហ៊ុនទុមរីងរ៉ាប់ប៊ើ៕
ប្រភពពី៖ ក្រុងកម្ពុជា
No comments:
Post a Comment