សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, June 29, 2013

ក្រុមហ៊ុនផលិតរថយន្ត Honda Motor គ្រោងលក់រថយន្ត នៅក្នុងប្រទេសចិន ឲ្យបានទ្វេដងនៅក្នុងឆ្នាំ ២០១៥


យោង​តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​ http://www.carnewschina.com​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ផលិត​រថយន្ត​ Honda​ Motor​ ជប៉ុន​ កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ប្រកាស​ដំណឹង​ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ថា​ ក្រុមហ៊ុន​នឹង​គ្រោង​ដាក់​លក់​រថយន្ត​ នៅ​ក្នុង​ប្រទេស​ចិន​ ឲ្យ​បាន​ទ្វេ​ដង​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ខាង​មុខ​នេះ​ ក្នុង​នោះ​នឹង​មានការ​បង្ហាញ​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់​ចំនួន​១២​ ដែល​ចាប់ផ្តើម​ពី​ឥលូវ​នេះ​រហូត​ដល់​ឆ្នាំ​

២០១៥​តែ​ម្តង​ ជា​ពិសេស​ក្នុង​ចំណោម​ម៉ូ​ឌែ​ល​ទាំង​១២​នោះ​ មាន​ម៉ូ​ឌែ​ល​ចំនួន​៥​ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​យកចិត្ត​ ទុកដាក់​សម្រាប់​អតិថិជន​ នៅ​ក្នុង​ប្រទេស​ចិន​។​
​តំណាង​ក្រុមហ៊ុន​ បាន​និយាយ​ថា​ តាំងពី​ ក្រុមហ៊ុន​ផលិត​រថយន្ត​ Honda​ Motor​ ចាប់ផ្ដើម​ដំណើ​ការ​ការ​ផលិត​រថយន្ត​ នៅ​ក្នុង​ប្រទេស​ចិន​ រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​១៥​ឆ្នាំ​ហើយ​ ហើយ​ទីផ្សារ​នៃ​ការ​លក់​បាន​កើនឡើង​ដល់​ ៩០​ភាគរយ​ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ខាង​មុខ​នេះ​ ក្រុមហ៊ុន​ គ្រោង​នឹង​ដាក់​លក់​រថយន្ត​ចំនួន​ ១.៣​លាន​គ្រឿង​ទៀត​ផង​ដែរ​។​
ដោយឡែក​អ្វី​ដែល​ជា​កត់សម្គាល់​នោះ​ គឺ​ ព្រោះតែ​ជម្លោះ​ដណ្តើម​កោះ​គ្នា​ រវាង​ប្រទេស​ជប៉ុន​ និង​ចិន​ បាន​ធ្វើ​ឲ្យ​ទីផ្សារ​លក់​រថយន្ត​របស់​ក្រុមហ៊ុន​ Honda​ Motor​ កាលពី​ឆ្នាំ​ ២០១១​ ធ្លាក់​ចុះ​៤​ភាគរយ​ ហើយ​នៅ​ឆ្នាំ​ ២០១២​ ក៏​បន្ត​ធ្លាក់​ចុះ​ ៣,១​ភាគរយ​បន្ថែម​។​
​យ៉ាងណាមិញ​ នៅ​ពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ បាន​រំពឹង​ថា​ ទីផ្សារ​រថយន្ត​នៅ​ក្នុង​ ប្រទេស​ចិន​អាច​នឹង​មានការ​កើនឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ នេះ​ នៅ​ខែឧសភា​ កន្លង​ទៅ​នេះ​ ទីផ្សារ​រថយន្ត​របស់​គេ​មានការ​កើនឡើង​រហូត​ដល់​ ៤,៦​ភាគរយ​ ដូច្នេះ​ក្រុមហ៊ុន​ រំពឹង​ថា​តួលេខ​ អាច​នឹង​កើនឡើង​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ​នេះ​៕​ រីករាយ​


 ប្រភព៖ ABC


No comments:

Post a Comment