សំបុត្រដែលថោកបំផុតសម្រាប់ការប្រកួត World Cup២០១៤ សម្រាប់ក្រុមអ្នកគាំទ្របរទេសមានតម្លៃចាប់ពី៥៩ដុល្លារឡើងទៅ។ នេះបើតាមការអះអាងឲ្យដឹងពី FIFA ។
ដំណាក់កាលទី១នៃដំណើរការលក់សំបុត្រនេះនឹងធ្វើឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ម៉ោងក្នុងប្រទេសប្រេស៊ីល (ត្រូវនឹងម៉ោង១១ ម៉ោងសាកល)ថ្ងៃទី២០ ខែសីហា។
រីឯតម្លៃសំបុត្រសម្រាប់ប្រជាពលរដ្ឋប្រេស៊ីលវិញមានចាប់ពី៩ដុល្លារឡើងទៅ។
មានសំបុត្រប្រមាណជា៣លានសន្លឹកនឹងត្រូវដាក់លក់នៅ៣ដំណាក់កាល នេះដែលដំណាក់កាលទី២ នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ ចំណែកឯដំណាក់កាលនឹងចាប់ផ្តើមលក់ចាប់ពីខែមេសា ឆ្នាំ២០១៤តទៅ៕


ប្រភពពី៖ ABC
No comments:
Post a Comment