ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ ស្ថិតនៅភូមិថ្នល់ ឃុំរុនតាឯក ស្រុកបន្ទាយស្រី វេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣នេះ។
លោកវរសេនីយ៍ត្រីអ៊ុយ វណ្ណា អធិការនគរបាលស្រុកបន្ទាយស្រី បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះមាស សេរីវឌ្ឍន៍ ហៅម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រខេត្ដសៀមរាប មានទីលំនៅភូមិសាលា កន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្ដសៀមរាប។
លោកវរសេនីយ៍ត្រីអ៊ុយ វណ្ណា បានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុគេបានឃើញយុវជនមួយក្រុមជិះម៉ូតូពី ៣ ទៅ ៥ គ្រឿងពីខេត្ដសៀមរាប ក្នុងគោលបំណងជិះឡើងទៅលេងនៅរមណីយដ្ឋានភ្នំគូលែន។ មុនពេលកើតហេតុនេះដែរ ម៉ូតូរបស់មិត្ដភក្ដិ ជនរងគ្រោះនោះពី ៣ ទៅ ៥ គ្រឿងបានបើកទៅមុខហួសគោលដៅកន្លែងគ្រោះថ្នាក់រួចហើយ។ ដោយឡែកជនរងគ្រោះបានជិះម៉ូ តូធំរបស់ខ្លួន ដោយពាក់ឯកសណ្ឋានអាវការពារ និងមួកសុវត្ថិភាពត្រឹមត្រូវ ហើយបើកក្នុងល្បឿនលឿនតាមម៉ូតូមិត្ដភក្ដិនៅ
ខាងមុខ។ ប៉ុន្ដែប្រភពពីមិត្ដភក្ដិនិយាយថា ជនរងគ្រោះបានជិះម៉ូតូធំវ៉ាមិត្ដភក្ដិទៅមុន ហើយក៏គ្រោះថ្នាក់បុកបង្គោលស្លាកសញ្ញាតែម្ដង។
លោកអធិការបានបន្ដឱ្យដឹងទៀតថា នៅពេលមកដល់កន្លែងកើតហេតុជនរងគ្រោះបានបើកម៉ូតូធំ ទៅបុកនឹងបង្គោលស្លាកសញ្ញាប្រាប់ពីទិសកោងយ៉ាងពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះដាច់ភ្លៅខាងឆ្វេងចេញពីដងខ្លួន ហើយម៉ូតូក៏បានដាច់ជាពីរកំណាត់ និងខ្ទាតអូសចេញពីកន្លែងកើតហេតុប្រមាណ ៥០ ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើត។
លោកអធិការបានបន្ដទៀតថា គ្រោះថ្នាក់ខាងលើ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ហើយទីនោះជាផ្លូវកោងថែមទៀតផង។ លោកនិយាយទៀតថា កន្លែងគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺធ្លាប់កើតហេតុគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់រួចមកហើយ៕
![]() |
រូបថតកាលពីមិនទាន់ស្លាប់ជាមួយនិងម៉ូតូធំរបស់ខ្លួន (រូបថត៖ហ្វេសប៊ុក))) |
ប្រភព៖ khmer-note
No comments:
Post a Comment