![]() |
រូបសញ្ញានៃក្រុមវាយលុកតាមអ៊ីនធើរណិត Anonymous Hackers |
ថ្មីៗនេះវ៉ិបសាយថ៍របស់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមាន អាសយដ្ឋាន
voterlist.org.kh
ដែលជាវ៉ិបសាយថ៍កម្មវិធីស្វែងរកឈ្មោះអ្នកបោះឆ្នោតនៅក្នុងបញ្ជី
បោះឆ្នោត ត្រូវបានក្រុមអ្នកវាយលុយតាមអ៊ីនធើរណិត ដែលហៅថា Hackers
មានឈ្មោះថា Anonymous Cambodia បានលួចវាយលុកចូល
និងបានបញ្ចេញទិន្នន័យអ្នកបោះឆ្នោតទាំងអស់ដាក់ជាសាធារណៈឲ្យ
បណ្ដាជនអាចទាញយកបាន។
វិទ្យុ អូស្រ្ដាលីបានឃើញទំព័រនេះ នៅលើវ៉ិបសាយថ៍ voterlist.org.kh របស់គ.ជ.ប ហើយបានទាញយកឯកសារទាំងនោះមកមើលដើម្បីជាការបញ្ជាក់។ ប៉ុន្ដែដោយសារទិន្នន័យច្រើនដល់ទៅជាង ២GB ហើយមានឈ្មោះអ្នកបោះឆ្នោតដល់ទៅជាង៩លាន ៦សែននាក់នោះ។ វិទ្យុអូស្រ្ដាលីមិនមានពេលគ្រប់គ្រាន់ដើម្បីពិនិត្យមើលឯកសារ បញ្ជីឈ្មោះអ្នកបោះឆ្នោតទាំងអស់បាននោះទេ។ ប៉ុន្ដែនៅក្នុងឯកសារបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយនៅការិយាល័យបោះ ឆ្នោតនៅសាលារៀនភូមិទី៧ ក្នុងសង្កាត់ចុងឃ្នៀស នៅមណ្ឌលខេត្ដសៀមរាប ឃើញមានឈ្មោះអ្នកបោះឆ្នោតជាច្រើនដែលមានត្រកូល និងឈ្មោះមិនមែនខ្មែរ ដូចជាត្រកូលង្វៀង, ត្រកូល ត្រឹង, ត្រកូល យ៉, និងត្រកូលឡេ ជាដើម។
យ៉ាង ណាក៏ដោយតាមប្រសាសន៍របស់លោក ទេព នីថា អគ្គលេខាធិការនៃគ.ជ.ប ហាក់មិនមានការបារម្ភជុំវិញរឿងនេះ ហើយបានប្រាប់វិទ្យុអូស្រ្ដាលីឲ្យដឹងដូចតទៅ។
(សំឡេង ទេព នីថា)
សូម ជម្រាបថា ឯកសារ Files ដែលវិទ្យុអូស្រ្ដាលីទទួលបាន គឺមិនត្រឹមតែឯកសារ PDF ដែលមានត្រាគ.ជ.ប ប៉ុណ្ណោះនោះទេ ប៉ុន្ដែថែមទាំង Files របស់ Web Server ទៀតផងដែលអាចបញ្ជាក់ថា ក្រុម Hacker Anonymous នោះបានទាញយកទិន្នន័យពីវ៉ិបសាយថ៍ voterlist.org.kh ទាំងអស់នោះមែន។ យ៉ាងណាក៏ដោយវិទ្យុអូស្រ្ដាលីមិនអាចដឹងថា តើវ៉ិបសាយថ៍ voterlist.org.kh នេះត្រូវបានក្រុម Hacker Anonymous Cambodia លួចចូលនៅពេលណាទេ។ ប៉ុន្ដែនៅក្នុងកាសែតក្នុងស្រុកមួយជាភាសាអង់គ្លេសបានឲ្យដឹងថា ក្រុម Anonymous Cambodia នេះបានលួចចូលនៅក្នុងដើមខែកក្កដានេះ ហើយដាក់ចែកចាយជាសាធារណៈឲ្យបណ្ដាជនបានដឹង។
សូម ជម្រាបថា ក្រុមនេះហាក់មាននិន្នាការស្រដៀងគ្នាទៅនឹងក្រុម Wikileaks អន្ដរជាតិដែលលួចបញ្ចេញទិន្នន័យសម្ងាត់ៗរបស់បណ្ដារដ្ឋាភិបាលក្នុង ពិភពលោកក្នុងគោលបំណងធានាឲ្យបាននូវយុត្ដិធម៌សង្គម។ ក្រុម Anonymous Cambodia នេះក៏បានឲ្យដឹងដែរថា ពួកគេកំពុងតែតាមដានឃ្លាំមើលបញ្ហាសកម្មភាពពុករលួយនៅក្នុងជួរ រដ្ឋាភិបាលកម្ពុជា និងនៅក្នុងក្រុមហ៊ុនសហគ្រាសកម្ពុជា។ យ៉ាងណាក៏ដោយក្រុម Hacker Anonymous Cambodia នេះបានដាក់ឈ្មោះប្រតិបត្ដិការវាយលុករបស់ខ្លួនលើកនេះលើវ៉ិបសាយថ៍ គ.ជ.ប ថាជាប្រតិបត្ដិការ Operation Radar ។ នៅក្នុងពេលថ្មីៗនេះបញ្ហាលួចចូលវាយលុកតាមប្រព័ន្ធអ៊ីនធើរណិតនៅ ក្នុងប្រទេសកម្ពុជាហាក់ដូចជាកំពុងមានការកើនឡើង៕ ប្រភពពី៖ ខ្មែរស្ថាបនា ៕ប្រភពព័ត៌មានៈ វិទ្យុអូស្រ្តាលី
No comments:
Post a Comment