![]() |
លោក នួន ជា បងធំទីពីរក្នុងរបបខ្មែរក្រហមដែលជាជនជាប់ចោទក្នុងសំណុំរឿង ០០២។ រូបថត ECCC |
ភ្នំពេញៈ ចម្លើយកសិណរបស់សាក្សីលោកពេជ្រ ជឹម
នៅសាលាក្តីខ្មែរក្រហម
កាលពីម្សិលមិញមានចំណុចផ្ទុយគ្នាជាច្រើនដោយអតីតកម្មាភិបាលថ្នាក់
ស្រុករូបនេះបានកែប្រែសេចក្តីថ្លែងជាច្រើននៅពេលរសៀល
ដែលខុសពីអ្វីដែលលោកបានថ្លែងក្នុងពេលសវនាការពេលព្រឹក។
ការផ្លាស់ប្តូរសេចក្តីថ្លែងចំណុចផ្លាស់ប្តូរនេះហាក់ដូចជាកើត
ឡើង បន្ទាប់ពីលោក Victor Koppe មេធាវីការពារលោក នួន ជា
បានចោទសួរអំពីភាពអាចទុកចិត្តបាន របស់លោក ជឹម
លើប្រធានបទសម្លាប់ទាហាន និងមន្រ្តីរបប លន់ នល់ ដោយចុងក្រោយ
បានសួរថា តើលោក ជឹម ដែលជាអតីតលេខាធិការស្រុក
ផ្ទាល់បានពាក់ព័ន្ធនឹងការសម្លាប់ ពិឃាតសត្រូវដែរឬយ៉ាងណា
ទោះផ្ទៃក្នុង ឬផ្ទៃក្រៅក្តី។
លោក ជឹម ដែលពីមុនបានអះអាងថា ទាហានលោក លន់ នល់ ត្រូវបានជ្រើសចេញពីក្រុមប្រជាជនភ្នំពេញ ដែលកំពុងជម្លៀសនិងត្រូវបានសម្លាប់ចោលនោះ បានបដិសេធមិនឆ្លើយតបនឹងការប្រឹក្សារបស់មេធាវីឡើយ ហើយបានបញ្ជាក់ថា លោកពុំដឹងអំពីការសម្លាប់ដោយផ្ទាល់ឡើយ គឺលោកដឹងឮពីការនិយាយតគ្នា។
លោក ជឹម លើកឡើងថា៖ «ខ្ញុំមិនបានឃើញការសម្លាប់ដោយផ្ទាល់ទេ»។
លោកបន្តថា
លោកមិនដែលនិយាយជាមួយនឹងជនដែលពាក់ព័ន្ធនឹងការពិឃាតនោះឡើយ។
សាក្សីរូបនេះក៏បានបន្តធ្វើសេចក្តីបញ្ជាក់ដែលលោកបានអះអាងពីមុន
ទាក់ទងនឹងឈ្មោះដែលបានគូសចោលពណ៌ក្រហម
ក្នុងចម្លើយសារភាពដែលផ្ញើពីមន្ទីរសន្តិសុខក្រាំងតាចន្ទ ផងដែរ។
ក្នុងសវនាការពេលព្រឹក លោក ជឹមបានថ្លែងថា
លោករក្សាសេចក្តីថ្លែងរបស់លោកក្នុងបទសម្ភាសជាមួយនឹងអ្នកស៊ើប
អង្កេតរបស់តុលាការដែលក្នុងបទសម្ភាសនោះលោកថ្លែងថា៖
«ប្រសិនបើមានឈ្មោះក្នុងចម្លើយសារភាពមានគូសពណ៌ក្រហម វាមានន័យថា
កម្រិតផ្នែក បានសម្រេចចិត្តថា
ឈ្មោះទាំងនេះត្រូវធ្វើវិសុទ្ធកម្ម»។
លោកបានពន្យល់បន្ថែមពេលព្រឹកថា៖
«ពីរផ្នែកពួកគេនឹងត្រូវបញ្ជូនទៅមន្ទីរក្រាំងតាចន្ទ។
ទាំងអស់គ្នានឹងត្រូវបញ្ជូនទៅកន្លែងនោះ។
គ្មានអ្នកណាម្នាក់រត់រួចឡើយ»។ ទោះជាយ៉ាងណា ពេលរសៀល លោក ជឹម
បានអះអាងថា ពណ៌ក្រហម មិនបង្ហាញអ្វីទេ គឺគ្រាន់តែជាប៊ិកក្រហម
ដែលគេកាន់ដៃប៉ុណ្ណោះ។ លោកថ្លែងអំពីពណ៌ក្រហមថា៖ «ទេ
វាមិនមានន័យអ្វីទេ។ វាជារឿងធម្មតា»។
លោកបានបន្ថែមថា៖ «ប្រសិនបើខ្ញុំប្រើប៊ិកពណ៌ក្រហម
គេក៏ប្រើប៊ិកព៌ណក្រហមដែរ។ ប៊ិកពណ៌ក្រហមមិនមានន័យថា
ជនណាម្នាក់ត្រូវផ្តន្ទាទោសទេ។ វាមិនមានន័យបែបនោះទេ»។
បើទោះបីជាលោក ជឹម បានបដិសេធម្តងហើយម្តងទៀតថា
លោកពុំមានតួនាទីអ្វីក្នុងការធ្វើវិសុទ្ធកម្មក៏ដោយក៏លោកពិតជា
មានលទ្ធភាពពិនិត្យបញ្ជាចាប់ខ្លួននិងចម្លើយសារភាពដែលឆ្លងកាត់ពី
ថ្នាក់ផ្នែក និងមន្ទីរក្រាំងតាចន្ទ ហើយជាច្រើនលើក
បានប្រើតំណែងរបស់លោក ដើម្បីជួយដោះលែងជនស៊ីវិល
ដោយស្នើមូលដ្ឋានឲ្យទទួលយកពួកគេទៅវិញ។
«វាមិនមែនជាគំនិតខ្ញុំដែលអ្នករាល់គ្នាជាសត្រូវនោះទេហើយយើង
មិនគួរត្រូវគេបោកប្រាស់ងាយស្រួលថា អ្នករាល់គ្នាជាសត្រូវឡើយ»៕
TK
ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment