![]() |
ស្ត្រីបឹងកក់រងអំពើហិង្សាកាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន |
ស្ត្រីម្នាក់នេះរងនូវការច្របាច់កសើ្ទរស្លាប់ពីកងកម្លាំងសមត្ថកិច្ច
កាលពីថ្ងៃម្សិលមិញ
នៅពេលដែលគាត់និងសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់និងបុរីកីឡា
ប្រមាណជាង១០០នាក់ផ្សេងទៀត
បានប្រមូលផ្តុំគ្នាតវ៉ានៅលើទ្រូងផ្លូវព្រះមុនីវង្ស
មុខសាលារាជធានីភ្នំពេញ
ដើម្បីទាមទារឲ្យមានការដោះស្រាយបញ្ហាដីធ្លី។
នៅព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដានេះទៀត
សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ និងបុរីកីឡាប្រមាណជាង ១០០
នាក់បានប្រមូលផ្ដុំគ្នាតវ៉ា នៅលើទ្រូងផ្លូវព្រះមុនីវង្ស
មុខសាលារាជធានីដើម្បីទាមទារឲ្យអាជ្ញាធរពន្លឿននីតិវិធីដោះស្រាយ
ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់
ឲ្យបានសម្រេចមុនថ្ងៃបោះឆ្នោតមកដល់។
ការតវ៉ារបស់ប្រជាពលរដ្ឋទាំងនេះ
ធ្វើឡើងខណៈដែលគណបក្សនយោបាយនីមួយៗ
រួមទាំងគណបក្សប្រជាជនកំពុងឃោសនាពីគោលនយោបាយ«អភិវឌ្ឍន៍
សេដ្ឋកិច្ច និងកំណែទម្រង់ដីធ្លី» របស់ខ្លួន
ដើម្បីស្វែងរកសំឡេងគាំទ្រនៅក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះ
ឆ្នោត។
ក្រុមអ្នកភូមិបានសម្តែងនូវក្ដីបារម្ភថា
ក្រោយថ្ងៃបោះឆ្នោតពួកគាត់អាចនឹងត្រូវបណ្ដេញចេញពីលំនៅឋាន
ដោយបង្ខំសាជាថ្មី
ប្រសិនបើអាជ្ញាធរមិនគិតគូរដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យពួកគាត់
ឲ្យបានរួចរាល់មុនថ្ងៃបោះឆ្នោតទេនោះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment