សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Thursday, July 11, 2013

យុវជន​ម្នាក់​របួស​បាក់ជើង​ម្ខាង ​ខណៈ​ឌុប​សង្សារ​ដើរលេង ​ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​បាញ់​យក​ម៉ូតូ​ស្តុ​ប​ពី​ស៊េរី ២០១៣ អស់ ១​គ្រឿង​ដោយ​សុ​វត្តិភាព



ភ្នំពេញ ៖ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​មួយ​ បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​នគរ​បាលច​ម្រុះ​ខណ្ឌមានជ័យ ​នឹង​រាជធានីភ្នំពេញ ​ក្នុង​ខណៈ​ដែល​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៣​នាក់​ ប្រដាប់​ដោយ​កាំ​ភ្លើងខ្លី​មួយ​ដើម​ ជិះ​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង​ មក​ធ្វើ​សកម្មភាព​ បាញ់​យុវជន​ម្នាក់​នៅ​មុខ​ផ្ទះ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ រួច​ប្លន់​យក​ម៉ូតូ​ស្តុ​ប​ពី​ ស៊េរី​  ២០១៣ ១​គ្រឿង​ រត់​គេច​ខ្លួន​បាត់​ស្រ​មោ​ល​ភ្លាមៗ​។
          ហេតុការណ៍ ​នេះ​បាន​ឡើង​កាល​ពី​វេលា​ម៉ោង​២៣និង១០នាទី​យប់ ​ថ្ងៃទី​១០ ខែ​កក្កដា​ ឆ្នាំ​ ២០១៣​ ស្ថិត​នៅ​ផ្លូវ​បេតុង​ មុខ​ផ្ទះ​លេខ​១១ ​ក្រុមទី​ ១៤ ភូមិ​ឫស្សី ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ។​
​          សមត្ថកិច្ច ​បាន​ឲ្យ​ដឹងថា​ជន​រង​គ្រោះ​មាន​ឈ្មោះ​ សុខ ​រដ្ឋា​ ហៅ ​ពៅ ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫ​ស្សី​កែវ ​ជិះ​ម៉ូតូ ​ម៉ាក​ស្តុ​ប​ពី ​ពណ៌​ស​ ស៊េរី ​២០១៣ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BI-8588 ​។ ​នារី​ម្នាក់​ដែល​ត្រូវ​ជា ​សង្សារ​យុវជន​រង​គ្រោះ​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើត​ហេតុ​ឈ្មោះ ​សុខ​ រដ្ឋា​ ហៅ​ ពៅ​ បាន​ជិះ​ម៉ូតូ​ស្តុ​ប​ពី​ ពី​ខណ្ឌ​ឫស្សី​កែវ​ មក​ទទួល​នាង​នៅ​ផ្ទះ​កើត​ហេតុ ​យក​ទៅ​ញាំ​អាហារ​នៅ​កោះ​ពេជ្រ​ លុះ​ដល់​ម៉ោង​ជាង​១០​ យប់​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ​ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​ ខណៈ​មក​ដល់​ចំណុច​ស្ពាន​ ថ្ម​ (​អតីត​ស្ពាន​ដែក​) ស្រាប់ ​តែ​មាន​ជនសង្ស័យ​ ចំនួន​ ៣នាក់​ ជិះ​ម៉ូតូ​សេ​១២៥ ​មួយ​គ្រឿង ​ជិះ​តាម​ក្រោយ​ រូប​នាង រហូត​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​នេះ​ រូប​នាង​នឹង​ឈ្មោះ​ សុខ​ រដ្ឋា​ ត្រូវ​ជា​សង្សារ​បាន​ចុះ​ពី​លើ​ម៉ូតូ បំណង​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ ក៏​ជន​សង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី ​១​ដើម​ មក​ភ្ជង់​ឈ្មោះ ​សុខ​ រដ្ឋា គំរាម​យក ​ម៉ូតូ​តែ​ជន​រង​គ្រោះ​បាន​ប្រកែក​នឹង​មាន​ប្រ​ទុ​ស្ត​រាយ​គ្នា​មួយ​ប្រាវ ​ទើប​ធ្វើ​ឲ្យ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ទ្រាំ​មិន​បាន​ បាញ់​ស្រោច​ទៅ​លើ​ជន​រង​គ្រោះ ​ត្រូ​វ​ចំ​ភ្លៅ​ខាង​ឆ្វេង​ម្ខាង​ រង​របួស​ធ្ងន់ធ្ងរ ហើយ​ក្រុម​ចោរ​បាន​ដណ្តើម​យក​ម៉ូតូ​ ជិះ​រត់​គេច​ខ្លួន​ ប៉ុន្តែ​ពួកគេ​បាន​បាញ់​ចំនួន​ ២គ្រាប់ ​ថែម​ទៀត ជា​ការ​គំរាម​ដល់​អ្នក​ជិត​ខាង​ កុំ​ឲ្យ​ចូល​មក​ជួយ​ ហើយ​ពួក​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​ក៏​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ ស្រ​មោ​ល​ក្រោយ​ពេល​ធ្វើ​សកម្មភាព​បាញ់​ប្លន់ ​បាន​សម្រេច ។
          ភ្លាមៗ ​នោះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលឆោ​ឡោ​ដល់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ និង​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​អន្តរាគមន៍​ធ្វើ​ការ​សាកសួរ​នៅ​ភិនភាគ​ក្រុម​ចោរប្លន់​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កំណត់​មុខ​សញ្ញា ​តាម​ចាប់​ពួក​គេ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​ទំរាំ​សមត្ថកិច្ច​មក​ដល់​កន្លែង​នោះ​ ទំនង​ជា​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ដេក​លក់​បាត់​ទៅ​ហើយ​ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សាម៉ុយ​មក​ដឹក​យកទៅ ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ ​ចំណែក​នារី​ជា​សង្សារ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់​ ការ​នគរ ​បាល​ស្ទឺ​ង​មាន​ជ័យ ​ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ ទាំង​៣នាក់ ​ខាងលើ​យក​មក​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​៕​







ប្រភពពី៖ ក្រុងកម្ពុជា

No comments:

Post a Comment