សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Sunday, July 14, 2013

រថយន្ត​ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​បើក​បុក​គេ​ហើយ​ចុះ​វាយ​គេ​ទៀត​តែ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើ​មិនដឹង​ឲ្យ​ជន​បង្ក​ រត់​តាម​សម្រួល​

​ភ្នំពេញ​ ៖​ ជន​ស៊ី​វិល​ ៣​ នាក់​ ជិះ​ក្នុង​រថយន្ត​ព្រូស​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​ 2-3068​ ក្នុង​ល្បឿន​ លឿន​ជ្រុល​បុក​ម៉ូតូ​វី​វ៉ា​ មួយ​គ្រឿង​ដែល​កំពុង​ឈប់​ស្តុ​ប​ ហើយ​ជន​ទាំង​៣​នាក់​នេះ​បាន​ចុះ​ពីលើ​រថយន្ត​វាយ​ ម្ចាស់​ ម៉ូតូ​យ៉ាងដំណំ​ទៀត​ ដោយ​នគរបាល​មូលដ្ឋាន​នៅ​កន្លែង​កើតហេតុ​ធ្វើ​មិនដឹងខ្យល់​អី​ទាល់តែ​សោះ​ ទុក​ឲ្យ​ម្ចាស់​ រថយន្ត​បង្កហេតុ​រត់គេច​ខ្លួន​បាត់​ស្រួលៗ​។​ ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​ ២១​ នឹង​ ៣០​ នាទី​យប់​ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ឆ្នាំ​ ២០១៣​ នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដើម​គរ​ ផ្លូវ​ម៉ៅ​សេ​ទុង​ កែង​ផ្លូវ​ ព្រះ​មុនី​រ៉េ​ត​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ ។​

​យោង​តាម​សេចក្តីរាយការណ៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មាន​បុរស​ ៣​ នាក់​ជិះ​ម៉ូតូ​វី​វ៉ា​ ពណ៌​ខ្មៅ​ មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ បាន​មក​ឈប់​នៅ​តាម​បញ្ជា​ភ្លើងស្តុប​ផ្សារ​ដើម​គរ​ ខណៈនោះ​ស្រាប់តែ​ មាន​ជន​មាន​អំណាច​ចំនួន​ ៣​ នាក់​ស្លៀកពាក់​ស៊ី​វិល​ បើករថយន្ត​ព្រូស​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ខេមរៈភូមិន្ទ​ 2-3068​ មក​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង​ ហើយ​ចុះ​គំរាមកំហែង​ នឹង​បាន​វាយ​ទៅ​លើ​ម្ចាស់​ម៉ូតូ​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ​ រួច​ពួក​គេ​ឡើង​ជិះ​រថយន្ត​គេចខ្លួន​ហាក់បីដូច​គ្មាន​រឿង​អ្វី​ទេ​ ។​

​គួរ​បញ្ជាក់​ថា​ក្នុង​ពេល​កើតហេតុ​នោះ​មាន​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ កន្លែង​កើតហេតុ​ដែល​សមត្ថកិច្ច​ ធ្វើ​មិន​ ដឹង​ហាក់ដូចជា​មនុស្ស​គរ​ថ្លង់​មិនដឹងខ្យល់​អី​ ចំពោះ​ទ​ង្វើ​របស់​ក្រុម​ទំនើង​ទាំងនោះ​បន្តិច​សោះ​ ។​ បន្ទាប់​ពី​កើតហេតុ​ ដោយសារ​ម្ចាស់​ម៉ូតូ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​សម្រេច​ជិះ​ម៉ូតូឌុប​គ្នា ​ទាំង​រង់​របួស​ទៅ​កាន់​ ម​ន្ទិ​រ​ពេទ្យ​ភ្លាមៗ​ ដោយ​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ទេ​ ៕​ ជោគជ័យ​

 ប្រភពពី៖ ABC

No comments:

Post a Comment