![]() |
ការចុះហត្ថលេខាឥណទាន 200 ដុល្លារ អាមេរិក រវាង កម្ពុជា និង កូរ៉េខាងត្បូង
RFI/Siv Chana
|
កម្ពុជា។
នៅក្រសួងការបរទេស ម៉ោង9ព្រឹកថ្ងៃពុធនេះ ពិធីចុះហត្ថលេខាផ្តល់ឥណទាន200លានដុល្លារសំរាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវនិងប្រព័ន្ធប្រឡាយទឹក បានធ្វើឡើងរវាងអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ លោក គីម ហាន ស៊ូ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំ ហុង រដ្ឋមន្ត្រីក្រសួងការបរទេស។ ក្នុងពិធីនោះក៏រួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងដែរ។
ប្រាក់ឥណទាន200លានដុល្លារនេះនឹងយកទៅអនុវត្តក្នុងគម្រោង ធ្វើអោយប្រសើរឡើងវិញនូវផ្លូវជាតិលេខ2 ផ្លូវជាតិលេខ22 និងកំណាត់ផ្លូវជាតិលេខ48 ព្រមទាំងអនុវត្តលើគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងស្ទឹងដូនទ្រី និង ការកែលំអផ្លូវជំហានទី2នៅខេត្តចំនួន9។ យោងតាមសេចក្តីជូនពត៌មានរបស់ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ឥណទានចំនួន200លានដុល្លារនេះ នឹងធ្វើអោយគម្រោងអភិវឌ្ឍន៍នៅកម្ពុជាដំណើរការទៅក្នុងផ្លូវដ៏មានប្រសិទ្ធិភាព ដែលលើកស្ទួយដល់សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
បន្ថែមលើការផ្តល់ឥណទាន សាធារណរដ្ឋកូរ៉េក៏បានផ្តល់ជំនួយឥតសំណងដើម្បីការអភិវឌ្ឍនៅកម្ពុជាដែរ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយប្រាប់ថា រដ្ឋាភិបាលទាំងពីរក៏បានចុះហត្ថលេខាលើជំនួយឥតសំណងសំរាប់ការអភិវឌ្ឍនៅកម្ពុជា ឆ្នាំ2013។ លោកក៏បានបន្តថាប្រាក់ឥណទាន និង ជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េពិតជាឆ្លើយតបទៅនឹងតំរូវការចាំបាច់របស់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន។
ក្រៅពីនេះលោកក៏បាននិយាយថា ការផ្តល់ជំនួយនេះ គឺឆ្លុះបញ្ចាំងពីភាពជឿជាក់របស់រដ្ឋាភិបាលកូរ៉េខាងត្បូង មកលើស្ថានភាពនយោបាយនៅកម្ពុជា ថានឹងគ្មានការប្រែប្រួលច្របូកច្របល់ឡើយ ក្នុងឱកាសដែលកម្ពុជាធ្វើដំណើរទៅរកការបោះឆ្នោតតំណាងរាស្ត្រនៅថ្ងៃទី២៨កក្កដានេះ៕

ប្រភពពី៖ ខេមរភាសា
No comments:
Post a Comment