ជារឿងដ៏អស្ចារ្យមិនគួរឲ្យជឿដែលអ្នកធ្វើដំណើរជប៉ុនជាច្រើននាក់បានចាប់ដៃរុញទូរថភ្លើងទម្ងន់ ៣២ តោនចេញពីកន្លែងឡើងជិះដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ដែលធ្លាក់ចុះទៅក្នុងចន្លោះរថភ្លើង ខណៈកន្លែងរង់ចាំមមាញឹកខ្លាំង។
ស្ត្រីម្នាក់ដែលមានអាយុប្រហែល ៣០ ឆ្នាំបានរអិលជើងធ្លាក់ចូលចន្លោះរវាងរថភ្លើង និងកន្លែងរង់ចាំជិះដែលមានចន្លោះប្រហែល ២០ ស.ម នៅស្ថានីយ JR Minami-Urawa ភាគខាងជើងទីក្រុងតូក្យូ។
![]() |
អ្នកដំណើរនាំគ្នារុញរថភ្លើងដើម្បីជួយសង្គ្រោះស្ត្រីរងគ្រោះ |
ជាសំណាងល្អស្ត្រីរងគ្រោះត្រូវបានសង្គ្រោះដោយជោគជ័យ និងគ្មានបញ្ហាអ្វីទាំងអស់ បន្ទាប់ពីអ្នកដំណើរប្រហែល ៤០ នាក់ និងមន្ត្រីស្ថានីយបាននាំគ្នារុញទូរថភ្លើងឲ្យចេញឆ្ងាយពីវេទិការង់ចាំបន្តិចដែលអាចឲ្យនាងដោះខ្លួនចេញមកវិញបាន។
ក្រោយពីការជួយសង្គ្រោះដ៏ជោគជ័យ អ្នកចាំជិះរថភ្លើងបាននាំគ្នាហ៊ោអបអរដោយក្ដីរីករាយ។
នេះអាចចាត់ទុកថា ឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញថា សាមគ្គីភាពរបស់មនុស្សអាចសម្រេចគ្រប់កិច្ចការបាន។
ប្រភពពី៖ Sabay
No comments:
Post a Comment