អង្គការតម្លាភាពកម្ពុជាបានសំដែងការព្រួយបារម្ភអំពីភាពមិន
ប្រក្រតីមួយចំនួន ជុំវិញយុទ្ទនាការឃោសនាបោះឆ្នោត និងរឿងលោក សម
រង្ស៊ី មិនមានសិទ្ធិចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតបាន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់អង្គការតម្លាភាពកម្ពុជា ដែលបានចេញផ្សាយនាថ្ងៃអង្គារទី២៣ កក្កដានេះ បានបង្ហាញថាស្ថានភាពក្នុងកំឡុងយុទ្ធនាការបោះឆ្នោតក្នុងកំឡុង ពេលជាង៤សប្តាហ៍កន្លងមកនេះ បានបង្ហាញថា មានភាពមិនប្រក្រតីចំនួន២ ដែលអង្គការបានចាត់ទុកថាជាការគំរាមកំហែងផ្នែកនយោបាយនៅតែបន្តជា បញ្ហាប្រឈមមុខ។
កាលពីថ្ងៃទី៥ កក្កដាមានការបាញ់កាំភ្លើងឡើងទៅលើមួយដោយមន្ត្រីយោធា ទៅលើក្បួនដង្ហែរបស់គណបក្សប្រឆាំងក្នុងរាជធានីភ្នំពេញ។ ហើយកាលពីថ្ងៃទី២០ កក្កដាកន្លងទៅ មានជនមិនស្គាល់មុខម្នាក់ត្រូវបានគេចោទថាបានបាញ់ទៅលើ ទីស្នាក់ការគណបក្សសង្គ្រោះជាតិមួយថ្ងៃបន្ទាប់ពីការវិលត្រឡប់មក វិញរបស់លោក សម រង្ស៊ី។
ជាងនេះទៅទៀត អង្គការខាងលើបានលើកឡើងបន្តថា ភាពមិនប្រក្រតីបានកើតឡើងមានមួយចំនួនទៀតដែរ ដូចជាការរកមិនឃើញឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ការទិញទឹកចិត្តប្រជាពលរដ្ឋពីសំណាក់មន្ត្រីបក្សនយោបាយផ្សេងៗ អំពើហិង្សាលើសកម្មជនគណបក្សនយោបាយ និងប្រជាពលរដ្ឋ មន្ត្រីសាធារណៈឃោសនាបោះឆ្នោតក្នុងម៉ោងការងារ ការប្រើប្រាស់សម្បត្តិរដ្ឋ ការបំផ្លាញស្លាកគណបក្ស និងការរំខានដល់យុទ្ធនាការបោះឆ្នោតជាដើម។
នៅក្នុងនោះដែរអង្គការតម្លាភាពកម្ពុជា ក៏បានលើកឡើងដែរថា មានការលំអៀងក្នុងការផ្សព្វផ្សាយពីសំណាក់ ស្ថានីយ៍ទូរទស្សន៍ឯកជនមួយចំនួន ទាក់ទងនឹងការរាយការណ៍ព័ត៌មានសម្រាប់យុទ្ធនាការឃោសនារកសន្លឹក ឆ្នោត។ ដោយគេបានរកឃើញថាមានការការផ្សាយលំអៀងទៅរកគណបក្សកាន់អំណាច។
អង្គការតម្លាភាព បានអំពាវនាវឱ្យរដ្ឋាភិបាលនិង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. ផ្ដល់ការធានាថាវិទ្យុ FM ក្នុងស្រុកទាំងអស់ត្រូវបានអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយបន្តនូវ ព័ត៌មានរបស់ទាក់ទងនឹងការបោះឆ្នោតរបស់វិទ្យុបរទេសមួយចំនួន ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ដដែល អង្គការបានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ ឱ្យអនុវត្តយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធិភាព ជៀសវាងរាល់អំពើហិង្សានានា ដែលអាចកើតមានឡើងក្នុងកំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោត។ ដោយលោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាយល់ថាគ្មានអ្វីជាអាថ៌ កំបាំងទេ ក្នុងដំណើរការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ លើកលែងតែការគូសសន្លឹកឆ្នោតតែប៉ុណ្ណោះ។ ប្រភពពី៖ ខេមរភាសា

No comments:
Post a Comment