ដោយ
ញឹម សុផល
 |
សកម្មភាពអង្គការសង្គមស៊ីវិលនៅក្នុងបន្ទប់ស្ថានការណ៍បោះឆ្នោតនៃអង្គការ ខុមហ្រ្វែល |
ខណៈដែលការបោះឆ្នោតកំពុងតែប្រព្រឹត្តទៅនៅទូទាំងប្រទេស អ្នកអង្កេតការណ៍បោះឆ្នោត ដែល គជប បានប្រកាសកាលពីម្សិលមិញថា មានចំនួនសរុបប្រមាណ ៤ម៉ឺន៤៥៦នាក់ នោះ កំពុងតែតាមឃ្លាំមើលដំណើរការបោះឆ្នោតនេះយ៉ាងយកចិត្តទុកដាក់។ ការសង្កេតការណ៍បោះឆ្នោត ក្រៅតែពីធ្វើឡើងនៅតាមការិយាល័យបោះឆ្នោតហើយ ក៏មានផងដែរនៅឯបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ឯទីស្នាក់ការអង្គការខុមហ្វ្រែល។ ជាកន្លែងរាយការណ៍ព័ត៌មាន ឬភាពមិនប្រក្រតីផ្សេងៗ ពីអ្នកសង្កេតការណ៍បោះឆ្នោតនៅតាមខេត្តនានា ផ្ដល់ជាបន្ទាន់ មកបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ដែលមានក្រុមអង្គការជាង៣០ កំពុងតែរង់ចាំទទួលនៅទីនោះ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ឃ្លាំមើលបោះឆ្នោត បានប្រមូលផ្តុំគ្នានៅថ្ងៃបោះឆ្នោត ទី២៨
កក្កដានេះនៅទីស្នាក់ការអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល នៅទីក្រុងភ្នំពេញ បន្ទាប់ពីការបោះឆ្នោត បានដំណើរការរយៈពេល ជាង៣ម៉ោង។
នៅក្នុងបន្ទប់វិភាគស្ថានការណ៍បោះឆ្នោត មេដឹកនាំអង្គការសង្គមស៊ីវិល ភ្នាក់ងារ
សង្កេតការណ៍របស់អង្គការ បានរៀបរ៉ាប់ពីភាពមិនប្រក្រតីមួយចំនួនដែលក្រុមអ្នកឃ្លាំមើល
បានរាយការណ៍ដោយផ្ទាល់និងតាមប្រព័ន្ធ Hotline ពីតាមស្ថានីយ៍បោះឆ្នោតនានានៅទូទាំង
ប្រទេស។
លោក យង់ គឹមអេង, នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព និងជាសមាជិកគណៈកម្មាធិការនាយកខុមហ្វ្រែល បានបំពេញតួនាទីជាអ្នកសម្របសម្រួល
ដោយលោកអនុញ្ញាតឲ្យបណ្តាញអ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាលឡើងរាយការណ៍
អង្គការក្រៅរដ្ឋាភិបាលឡើងរាយការណ៍នូវបញ្ហាអវិជ្ជមាន ដែលបានកើតឡើង។
ក្នុងនោះមានបញ្ហាបាត់ឈ្មោះ ឬរកឈ្មោះមិនឃើញនៅក្នុងបញ្ជីរបោះឆ្នោត មានអ្នកទៅ
បោះឆ្នោតជំនួសអ្នកដទៃយ៉ាងឆាប់រហ័សបន្ទាប់ពីការិយាល័យបើកទ្វារ ប្រព័ន្ធទូរស័ព្ទ Hotline ដើម្បីសុំអន្តរាគមន៍ពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនៅពេលមានបញ្ហាមិនអាចទាក់ទងបាន បញ្ហាកង្វះខាតឯកសារបោះឆ្នោត។ល។និង។ល។
ក្រុមអង្គការសង្គមស៊ីវិល បន្តលើកឡើងបណ្តើរទទួលទូរស័ព្ទពីភ្នាក់ងាររបស់ពួកគេនៅតាម
បណ្តារស្ថានីយ៍បោះឆ្នោតដែលបានរាយាការណ៍ចូលជាបន្តបន្ទាប់បណ្តើរ។ ដោយមិនបង្អង់យូរ មន្ត្រីអង្គការសង្គមស៊ីវិល បានរាយការណ៍ផងដែរពីការតស៊ូរបស់យុវជន ក្នុងការស្វែងរក
ឈ្មោះរបស់ពួកគេដែលបាត់ឬរំកិលទៅនៅការិយាល័យផ្សេង ខុសពីមនុស្សចាស់មួយចំនួន
ដែលវិលទៅផ្ទះវិញ នៅពេលដែលរកឈ្មោះមិនឃើញ។
ការប្រទូសរាយគ្នារវាងជនជាតិខ្មែរ និងជនជាតិវៀតណាមដោយសារតែការរារាំងរបស់ជនជាតិខ្មែរនៅខេត្តកណ្តាល មិនឲ្យវៀតណាមចូលបោះឆ្នោត។ អំពើហឹង្សារក៏បាន
កើតឡើងផងដែរនៅមណ្ឌលបោះឆ្នោតមួយចំនួន ព្រមទាំងមានការឃាត់ខ្លួនអ្នកតវ៉ាដោយអាជ្ញធរការពារបរិវេណស្ថានីយ៍បោះឆ្នោត, នេះបើតាមការឲ្យដឹងពីអ្នកសង្កេតការណ៍បោះឆ្នោតនៅក្នុងបន្ទប់វិភាគស្ថានការណ៍បោះឆ្នោត។
លោក នី ចរិយា, ប្រធានផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា បរិយាកាសបោះឆ្នោតនៅព្រឹកនេះ គិតមកទល់ត្រឹមម៉ោង ១០ ពិតជាមានការប៉ះពាល់ដល់តម្លៃនៃការបោះឆ្នោត ដោយលោកលើកឡើង ៣ចំណុច គឺគុណភាពនៃសម្ភារៈបំរើដល់ការ
បោះឆ្នោត ការរៀបចំទូទៅនិងមានការទាក់ទងទៅហ្នឹងអាជ្ញាធរមូលដ្ឋានផងដែរ។
ដោយសារតែមានភាពមមាញឹកខ្លាំង មន្ត្រី គ.ជ.ប នៅមិនទាន់មានអត្ថាធិប្បាយណាមួយនៅឡើយទេ តបទៅហ្នឹងការឡើទេ តបទៅហ្នឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិល
ទាំងនេះ។
ប្រភពពី៖ ខេមរភាសា
No comments:
Post a Comment