សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Sunday, July 14, 2013

ព្រះមហាក្សត្រ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា​ និង​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ យាង​គោរព​វិញ្ញាណក្ខន្ធ​ បិតា​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​

ភ្នំពេញ​:​ នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នា​វិមាន​ឯករាជ្យ​ព្រះករុណា​ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ បាន​យាង​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​សព​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ ធិ​បតី​ ហ៊ុន​ នាង​ ជា​បិតា​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ។​
  ថ្ងៃ​ទី​១៣​ ខែ​ កក្កដា​ ២០១៣​ ជា​ថ្ងៃ​ទី​ ២​ ហើយ​នៃ​ពិធី​បុណ្យសព​របស់​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី​ ហ៊ុន​ នាង​ បិតា​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ពិធីបុណ្យ​ដ៏​មហោឡារិក​នា​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​សែន​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ វិមាន​ឯករាជ្យ​នា​ថ្ងៃនេះ​ ជា​ថ្ងៃ​រៀបចំ​សម្រាប់​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី​ ហ៊ុន​ នាង​ ទទួលមរណភាព​ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១២​ ខែកក្កដា​ ម្សិលមិញ​នេះ​ដោយ​ជរាពាធ​ ក្នុង​ជន្មាយុ​ ៩០​ ឆ្នាំ​។​
ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ បាន​យាង​ចូលរួម​សំដែង​នូវ​សមា​ណ​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ទីនោះ​ក្រៅពី​សំដែង​នៅ​សមា​ណ​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​សព​។​ ព្រះមហាក្សត្រ​ និង​ សម្តេចម៉ែ​ បាន​ព្រ​ទាន​ ធូប​ ទៀន​ គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​សព​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី​ ហ៊ុន​ នាង​។​
 នា​ឱកាស​នោះ​ព្រះមហាក្សត្រ​ និង​ សម្តេចម៉ែ​ បាន​សំដែង​នូវ​ព្រះ​ទ័យ​សោកសៅ​ និង​ចូលរួម​សោកស្តាយ​ ជាមួយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ ក្រុម​គ្រួសារ​ ដែល​បាន​បាត់បង់​នៅ​បិតា​ ជីតា​ ជីតា​ទួត​ ជាទី​ស្រឡាញ់​ និង​ ជាទី​គោរព​។​ ព្រះមហាក្សត្រ​ និង​ សម្តេចម៉ែ​ បាន​មាន​ព្រះ​បន្ទូល​ទៀត​ថា​ មរណភាព​នេះ​ គឺជា​ការ​បាត់បង់​បិតា​ ជីតា​ ជីតា​ទួត​ ដ៏​ល្អ​ ជាទី​ស្រលាញ់​ និង​ជាទី​គោរព​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត​របស់​សម្តេច​ សម្តេច​កិ​ក្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​បុត្រា​ បុត្រី​ ព្រមទាំង​ចៅប្រុស​ចៅស្រី​ទាំងអស់​។​
​ព្រះមហាក្សត្រ​ និង​ សម្តេចម៉ែ​ បាន​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ ធិ​បតី​ បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​
ប្រភពពី៖ ABC

No comments:

Post a Comment