![]() |
ក្បួនដង្ហែរយុទ្ធនាឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដោយម៉ូតូ នៅតាមដងផ្លូវមួយ
ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃផ្តើមឃោសនាដំបូង ទី២៧ មិថុនា។
RFI/ស៊ីវចាន់ណា
|
បើគេនិយាយពីសិល្បៈភា្លម គេប្រាកដប្រាកដជា
គិតទៅដល់ប្រភេទនៃសិល្បៈនោះមួយរំពេច ដែលរួមមាន តន្ត្រី ចំរៀង
ការច្រៀង ការរំា និងការសម្តែង ជាដើម។
ប៉ុន្តែគេក៏មិនភ្លេចគិតផងដែរ ទៅដល់តួអង្គ
ដែលជាអ្នកសម្តែងសិល្បៈទាំងអស់នោះ។ ជាការពិត
សិល្បៈគឺផ្នែកមួយនៃការទាក់ទាញអារម្មណ៏
និងជាការបំរើអារម្មណ៏កំសាន្តសប្បាយដល់សាធារណៈជន
ដែលជាអ្នកទស្សនា តាមរយះតួអង្គសម្តែង ដែលតួអង្គសម្តែងនេះ
គួរតែជាអ្នកអព្យាក្រឹត្យ
និងគោរពតួនាទីអាជីពជាអ្នកសិល្បះពិតប្រាកដ។ ដូច្នេះនៅកម្ពុជា
តើអ្នកសម្តែងសិល្បះ គួរប្រឡូកជ្រៅនៅក្នុងនយោបាយដែរឫទេ?
តើវានឹងផ្តល់ផលប្រយោជន៏អ្វីខ្លះដល់អ្នកសិល្បះ?
ជាការពិត រាល់សិល្បៈ តន្ត្រី ចំរៀង និងការសម្តែងកាយវិការផ្សេងៗ
ត្រូវបានគេចាត់ទុកថា ជាមធ្យោបាយលួងលោមអារម្មណ៏មួយដល់មនុស្សលោក
តាមរយៈការសម្តែងរបស់តួអង្គជា ទេពកោសល្យនៃសិល្បករ។ តែថា ការលួងលោម
ការសម្តែងទាំងអស់របស់សិល្បករ តែងមានបង្កប់នូវការអប់រំ
ទាំងផ្នែកសីលធម៌ សង្គម វប្បធម៌ ក៏ដូចជា តម្លៃរបស់អក្សរសាស្ត្រ ជាដើម
ដែលទាំងអស់នេះ វាមានឥទ្ធិពលដល់អ្នកទស្សនាយ៉ាងខ្លាំង។
ប៉ុន្តែគួរឲ្យសោកស្តាយ នៅកម្ពុជា គេសង្កេតឃើញសិល្បករមួយចំនួនធំ
មិនថាអ្នកចំរៀង អ្នកសម្តែងកាយវិការ តួអង្គកំប្លែង ពិធីករ ពិធីការិនី
នោះទេ បានកំពុងតែយកខ្លួន
ទៅភ្ជាប់ជាមួយនឹងសកម្មភាពនយោបាយយ៉ាងផុលផុស។ ជាក់ស្តែង
ក្នុងយុទ្ធនាការឃោសនានេះស្រាប់ គេសង្កេតឃើញសិល្បករ
តារាសម្តែងបានចូលប្រឡូកឃោសនានយោបាយឲ្យគណបក្សនយោបាយ
ពិសេសគាំទ្រគណបក្សកាន់អំណាច។ ក្នុងបរិបទនេះ
មិនថាតែអ្នកសម្តែងសិល្បៈមួយនោះទេ គេក៏អាចមើលឃើញផងដែរ
សូម្បីឈ្មួញរកស៊ីធំដុំ ក៏តែងតែគាំទ្រ បក្សកាន់អំណាច
ដើម្បីការពារផលប្រយោជន៏ក្នុងមុខជំនួញរបស់ខ្លួន។
ប៉ុន្តែបញ្ហានៅត្រង់ថា
គេគួរតែបែងចែកឲ្យដាច់រវាងតួនាទីអាជីព ជាអ្នកសិល្ប
និងអ្នកនយោបាយ ឫក៏ពលរដ្ឋសាមញ្ញដែលគាំទ្របក្សយោបាយ។
រវាងតួអង្គសម្តែងទាំងពីរ គឺវាខុសគ្នានៅត្រង់ថា
អ្នកនយោបាយ ធ្វើនយោបាយដើម្បីការឈ្នះ និងយកអំណាច
ចំណែកសិល្បករវិញ គឺពួកគាត់សម្តែងដើម្បីទទួលបានប្រជាប្រិយភាព
និងការគាំទ្រពីអ្នកទស្សនា និងសាធារណជន។
ដូច្នេះរវាងតួអង្គទាំងពីរ អ្នកនយោបាយ និងសិល្បករសម្តែង
តើពួកគេទទួលបានផលប្រយោជន៏អ្វីខ្លះពីគ្នាទៅវិញទៅមកនោះ?
ពិតណាស់ថា ដោយសារសិល្បះ និងអ្នកសម្តែង
វាគឺជាការទាក់ទាញមួយគួរជាទីចាប់អារម្មណ៏
ដូច្នេះវាប្រាកដណាស់ថា
ធ្វើឲ្យអ្នកនយោបាយយល់ច្បាស់ពីផលប្រយោជន៏នេះ
ដូច្នេះចង់ឫមិនចង់ ពួកគាត់ត្រូវប្រើប្រាស់វិស័យសិល្បៈ
ក៏ដូចជាអ្នកសម្តែងសិល្បះធ្វើជាផ្នែកណាមួយនោះ
ដើម្បីជួញអូសទាញអ្នកគាំទ្រការបោះឆ្នោតឲ្យគាំទ្របក្សនយោបាយរបស់
ខ្លួន ដោយផ្តល់ត្រឡប់មកវិញនូវលាភសក្ការៈ
និងបុណ្យស័ក្តិដល់អ្នកសិល្បៈទាំងអស់នោះ។
វិលត្រឡប់មកមើលអ្នកសម្តែងសិល្បះ ដែលន័យរបស់សិល្បះ
គឺជាការបំរើអារម្មណ៏សប្បាយរបស់មហាជនដូច្នេះ
បើអ្នកសិល្បះចូលប្រឡូកប្រឡាក់ក្នុងនយោបាយខ្លាំងពេក
អាចទទួលរងការរិះគន់ ឫក៏អាចបាត់បង់ប្រជាប្រិយភាព មួយផ្នែកណាមួយនោះ
សម្រាប់អ្នកមិនគាំទ្រ
និងមិនចូលចិត្តអ្នកសិល្បៈដែលគាំទ្រទស្សននយោបាយរបស់បក្សនយោបាយណា
មួយនោះ។
ហេតុផលមួយទៀត ការបាត់បង់ប្រជាប្រិយភាព បាត់បង់ការគំាទ្រ
របស់អ្នកសិល្បះតាមរយះការចូលរួមគាំទ្របក្សនយោបាយរបស់ខ្លួន
ពីអ្នកចូលចិត្តគាំទ្រវិស័យសិល្បះ និងតួអង្គសម្តែងនោះ
វាជារឿងមួយដែលអ្នកសិល្បៈហាក់ដូចជាបានមើលស្រាលរួចទៅហើយ។
ខណៈដែលតម្លៃរបស់សិល្បៈវិញ វារឹតតែធ្វើឲ្យវិស័យមួយនេះ
របស់ប្រទេសជាតិធ្លាក់ចុះមួយកម្រិតថែមទៀតផងដែរ។ លើសពីនេះ
វាក៏ជាការបន្ទុចបង្អាក់ឆន្ទះចូលរួមរបស់យុវជនដែលចង់ប្រឡូកក្នុ
ងវិស័យសិល្បៈនេះ។
សរុបមកវិញ អ្នកសិល្បៈមិនគួរចូលប្រឡូកជ្រៅពេកទេ
ទៅក្នុងសកម្មភាពនយោបាយគាំទ្របក្សនយោបាយណាមួយនោះ
ចៀសវាងការបាត់បង់ប្រជាប្រិយភាព
និងរងការរិះគន់ពីអ្នកគាំទ្ររបស់ខ្លួន។ ផ្ទុយទៅវិញ អ្នកសិល្បៈ
គួរតែជាអ្នកសម្តែងសិល្បៈពិតប្រាកដ និងអព្យាក្រិត្យ
ក្នុងន័យអប់រំ ប្រកបដោយទេព្យកោសល្យ និងវិជ្ជាជីវៈ
នោះហើយទើបវាជាការរក្សាតម្លៃ
ក៏ដូចជាប្រជាប្រិយភាពរបស់ខ្លួនបានយូរអង្វែងតាមរយះទេព្យកោ
សល្យដែលខ្លួនមាន។
ប្រភពពី៖ ខេមរភាសា
No comments:
Post a Comment