![]() |
នារីអ៊ុយក្រែនស្រាតតវ៉ាប្រឆាំងនៅខាងមុខវិហារឥស្លាម |
ប្រភពពីសារព័ត៌មាន Huffington Post បានឲ្យដឹងថា នារីមួយក្រុមខាងលើនេះបានដោះសំលៀកបំពាក់ពួកគេចេញហើយបានស្រែកតវ៉ានៅ ខាងមុខព្រះវិហារឥស្លាម នូវអ្វីដែលពួកគេយល់ថា ជាការទាមទារ ដើម្បីប្រឆាំងទៅនឹងច្បាប់សាសនាឥស្លាមដែលមានការរឹតបន្តឹង និងជិះជាន់ខ្លាំងពេកទៅលើសិទ្ធិសេរីភាពរបស់ស្ត្រី។
ជាការ កត់សម្គាល់ នៅក្នុងការតវ៉ាខាងលើ ក្រុមនារីៗទាំងនេះបានសរសេរពាក្យពេចន៍មួយចំនួនលើដងខ្លួនរបស់ ពួកគេថា ៖ “គ្មានច្បាប់ Sharia នៅអេហ្ស៊ីបនិងនៅលើពិភពលោកទៀតទេ ហើយខ្លួនប្រាណរបស់ខ្ញុំ គឺជាកម្មសិទ្ធិរបស់ខ្ញុំ មិនមានបូជាសម្រាប់អ្នកណាម្នាក់នោះឡើយ”។
ក្នុងបទសម្ភាសន៍ មួយទៅកាន់សារព័ត៌មានរបស់អ៊ុយក្រែន ក្រុមអ្នកតវ៉ាទាំងនេះបាននិយាយថា ការតវ៉ារបស់ពួកគេនៅពេលនេះគឺជាសារមួយដើម្បីទាមទារសេរីភាពដល់ស្រ្តីទាំងអស់ ក្នុងការទទួលបានសេរីភាពសម្រាប់សម្រេចលើជោគវាសនារបស់ខ្លួន។
ទោះ បីជាយ៉ាងណា ពួកគេត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីអ្នកបម្រើការងារនៅក្នុងវិហារខាងលើបានប្ដឹងប៉ូលិសមក ជួយអន្តរាគមន៍។
គេសង្កេតឃើញថា
ការតវ៉ាបែបនេះ ធ្លាប់មានជាច្រើនករណីមកហើយនាពេលកន្លងមក
ជាពិសេសនៅទ្វីបអឺរ៉ុប
ដែលក្រុមនេះត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ២០០៨
ដើម្បីទាមទាសេរីភាពប្រឆាំងនឹងច្បាប់ឥស្លាមដ៏តឹងរ៉ឹងមួយនេះ៕
![]() |
ប៉ូលិសកំពុងចាប់ខ្លួននារីអ៊ុយក្រែនដែលបានស្រាតតវ៉ាប្រឆាំង |
ប្រភពពី៖ Sabay News
No comments:
Post a Comment