ភ្នំពេញ ៖ ឆ្លើយតប តាមបណ្តឹងរបស់
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៤
ខែកក្កដា ឆ្នាំ២០១៣ នេះ ព្រះរាជអាជ្ញា សាលាដំបូងរាជធានីភ្នំពេញ
បានដឹកនាំកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយលោក ចែម
សង្វារ អគ្គាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍
បានចុះបង្ក្រាបទីតាំង និង ឃាត់ខ្លួន ជនជាតិថៃម្នាក់
ដែលលួចប្រើប្រាស់ឧបរណ៍ បំបែក សំឡេងទូរគមនាគមន៍ ហៅពីក្រៅប្រទេស
ចូលមកក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានរកឃើញ
ឧបករណ៍បំបែកសំឡេងទូរគមនាគមន៍ ២២E1 និងឃាត់ខ្លួនជនជាតិថៃម្នាក់
ដែលស្ថិតនៅក្នុង ផ្ទះលេខ ៧៩ ផ្លូវលេខ ១៧៣ សង្កាត់
ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សំណាង
ប្រភពពី៖ ABC
No comments:
Post a Comment