សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, August 13, 2013

រន្ទះបាញ់​ស៊ីទែន​ផ្ទុក​ប្រេង​ផ្ទុះ​ឆេះ​ភ្លើង​សន្ធោសន្ធៅ នៅ​រោងចក្រ​ចម្រាញ់​​​ប្រេងកាត​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​


រន្ទះបាញ់​ ស៊ីទែន​ផ្ទុក​ប្រេង​ផ្ទុក​ប្រេង បាន​បង្ក​ជា​អគ្គីភ័យ​យ៉ាង​​ខ្លាំង​​ក្លា​​​មួយ​​​គួរ​ឲ្យ​រន្ធត់​បំផុត នៅឯ​រោងចក្រ​ចម្រាញ់​​ប្រេងកាត Puerto La Cruz របស់​ប្រទេស វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃអាទិត្យ ។
​ពលរដ្ឋ​ជាច្រើន​ ដែល​រស់នៅ​តំបន់​ក្បែរ​នោះ ត្រូវបាន​ជម្លៀសចេញ​ឆ្ងាយ​ភ្លាមៗ​ផងដែរ ខណៈ​សារព័ត៌មាន​ក្នុងស្រុក បានបង្ហាញ​រូបភាព​ផ្សែងខ្មៅ​ក្រាស់ខ្មឹក បង្កប់​ទៅដោយ​អណ្តាតភ្លើង​ក្រហមរ​ងៅ យ៉ាង​ផុសផុល​ចេញពី​រោងចក្រ​នោះ ។​

​ ព្យុះ​រន្ទះ​នៅ​សប្តាហ៍​នេះ បានធ្វើ​ឲ្យ​​លិច​លង់ ​រង​ផល​ប៉ះ​ពាល់​​​ច្រើន ចំពោះ​ប្រជាជន OPEC ខាង​ហ្វ្រិ​ក​ខាងត្បូង ដែល​បាន​រង​ទទួល​ហេតុការណ៍​​​​ផ្ទួនៗ​គ្នា នៅឯ​រោងចក្រ​ចម្រាញ់​ប្រេងកាត ​​​ក្នុង​រយៈពេល​​២​ឆ្នាំ​​​មក​​នេះ ។ គួរ​រម្លឹក​ផងដែរថា រន្ទះ​បាន​បាញ់​ឆេះ​ស៊ីទែន​ផ្ទុក​ប្រេង​ចំនួន ២ នៅឯ​រោងចក្រ​​ចម្រាញ់​​ប្រេង​កាត​ផ្សេងគ្នា​មួយ កាលពី​ឆ្នាំទៅ​មិញ​នេះ ។​

​ ក្រុម​ពន្លត់អគ្គីភ័យ បាន​តស៊ូ​ប្រយុទ្ធ​ជាមួយ​អំណាច​អណ្តាតភ្លើង​ដ៏​សន្ធៅ​សន្ធៅ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង នៅឯ​រោងចក្រ​ចម្រាញ់​​ប្រេង Puerto La Cruz ក្នុង​រដ្ឋ Anoategui ភាគ​ខាងកើត​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​នោះ​ចម្ងាយ ១ គីឡូម៉ែត្រ ក៏​ត្រូវបាន​ជម្លៀសចេញ​ឆ្ងាយ ពី​កន្លែងកើតហេតុ​នេះដែរ ។ នៅក្នុង​ហេតុការណ៍​រន្ទះបាញ់​ផ្ទុះ​ឆេះ​ស៊ីទែន​ផ្ទុក​ប្រេង​ដ៏​គួរ​ឲ្យ​ រន្ធត់​នេះ​ផងដែរ បើតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ឲ្យ​ដឹងថា ពុំមាន​នរណាម្នាក់​ស្លាប់ ឬ​រងរបួស​ឲ្យ​ធ្ងន់ធ្ងរ​នោះទេ ៕​

ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment