សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, August 31, 2013

moon-PC moon-iphon khmerfast-23-05-2013 ប្រធានាធិបតី​អូ​បា​ម៉ា​ឈ្នះ​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​បែរជា​មាន​ជំហរ​ធ្វើសង្គ្រាម​

នៅ ​ពេល​ដែល​ប្រធានាធិបតី​អូ​បា​ម៉ា​ធ្វើដំណើរ​ទៅ​ទីក្រុង​អូស​ឡូ ប្រទេស​ន័​រ​វែ​ល ដើម្បី​ទទួល​រង្វាន់ ណូបែល​សន្តិភាព​នៅក្នុង​ឆ្នាំ​២០០៩ លោក​ក៏​មិន បាន​ដឹង​អំពី​អ្វី​ដែល​បាន​ធ្វើ និង អ្វី​ដែល​សម​នឹងទទួល​បាន​នូវ​រង្វាន់​នេះ​ផង​។​
លោក​អូ​បា​ម៉ា​បាន​និយាយ​នៅក្នុង​សន្ទរកថា​ទទួល​រង្វាន់​នេះ​ថា «​ប្រហែលជា ​ប្រកាស​ដែល​ហ៊ុំ ព័ទ្ធ​ការ​ទទួល​របស់ខ្ញុំ​នូវ​រង្វាន់​នេះ តាម​ការពិត​នោះ​គឺ​ខ្ញុំ​ជា​អគ្គមេបញ្ជាការ​កង ទ័ព​របស់​ប្រទេស​មួយ នៅក្នុង​ចំណោម​សង្គ្រាម​២»​។ គឺ​រយៈពេល​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ​ចាប់តាំងពី​ពេលនោះ​មក​ដែល​លោក អូ​បា​ម៉ា ឥឡូវនេះ​កំពុងតែ​ប្រឈម​នឹង​សេចក្តី​សម្រេច​លើក​ទី​២​អំពី​ថា​តើ​នឹង​បញ្ជូន​ កងកម្លាំង​ប្រដាប់ អាវុធ​អាមេរិក​ទៅ​ធ្វើ​សង្គ្រាម​នៅ​បរទេស ឬក៏​យ៉ាងណា​នោះ​។​
​ ​ប៉ុន្តែ ​អូ​បា​ម៉ា​បា​ម​សម្រេច​រួចហើយ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​ប្រឆាំង​ នឹង​របប​របស់​លោក ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាត បន្ទាប់ពី​អាមេរិក​បាន​ចោទប្រកាន់​កងទ័ព​រប​ស់​លោក អាសាត​ថា​បាន​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ប្រជាជន​ស៊ី​រី​នៅក្នុង​ ការវាយប្រហារ​នៅ​ទីក្រុង​ដា​មាស កាលពី​សប្តាហ៍​កន្លងមក​។ នៅក្នុង​ឆ្នាំ​២០១១ លោក​អូ​បា​ម៉ា​បាន​ប្រកាស​ថា អាមេរិក និង ដៃគូ អន្តរជាតិ​នឹង​ប្រើប្រាស់​កងទ័ព​ដើម្បី​ការពារ​ប្រជាជន​លី​ប៊ី​ពី​ ការវាយប្រហារ​ដែល​ជិត​នឹង​កើតឡើង ដោយ​មេដឹកនាំ​ផ្តាច់​កា​រលោក មូ​អា​ម៉ាក កា​ដា​ហ្វី​។ ប៉ុន្តែ​ក្នុង​ការ​ធ្វើ​ដូច្នេះ​លោក​ចង់​បង្ហាញ​អោយ ច្បាស់​ថា វា​មិនមែន​ជា​ជម្រើស​លើកដំបូង​របស់​លោក​នោះ​ទេ​។
​ ​លោក អូ​បា​ម៉ា បាន​និយាយ​នៅក្នុង​ឆ្នាំ​២០១១​ថា «​នេះ ​មិនមែន​ជា​លទ្ធផល​ដែល​អាមេរិក ឬក៏​ដៃគូ​ណាមួយ​របស់​យើង​ស្វែងរក​នោះ​ទេ​។ លោក ស្តេ​ហ្វិ​ន ហេស អ្នកជំនាញ​ម្នា​ក់​នៅ​វិទ្យាស្ថាន Brooking បាន​និយាយ​ថា «​ខ្ញុំ ​យល់ថា ប្រធានាធិបតី​គឺ​ភាគច្រើន​គឺ​មាន​ការ​រារែក​។ ការ​ទៅ​ធ្វើ​សង្គ្រាម មិនមែន​ជា​ជម្រើស​ដ៏​សប្បាយ​សម្រាប់​ប្រជាជន​នោះ​ទេ​»​។ លោក អូ​បា​ម៉ា នៅ​ក្នុង​ពេល​ឈរឈ្មោះ បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ​២០០៨ បាន​លើក​ឡើង​ថា ប្រធានាធិបតី​មិន​មាន អំណាច​ដើម្បី​អនុញ្ញាត​អោយ​កងទ័ព​ធ្វើការ​វាយប្រហារ​ដោយ​គ្មាន​ការ​គម្រាម​ ដែល​ជិត​កើតមាន ឡើង​ចំពោះ​ប្រទេស​នោះ​ទេ​។ ឥឡូវនេះ​ទឡ្ហីករណ៍​របស់​លោក​អូ​បា​ម៉ា​សម្រាប់​ការវាយប្រហារ​មួយ ឆ្លើយតប​ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី​របស់​ប្រទេស​ស៊ី​រី​គឺថា ការវាយប្រហារ​បែបនេះ​នឹង​មាន ឥទ្ធិពល​ជា​វិជ្ជមាន​មក​លើ​សន្តិសុខ​ជាតិ​របស់​យើង​នៅក្នុង​រយៈពេល​ យូរអង្វែង​។
​ ​លោក ហេស បាន​បន្ត​ថា ការ​ខុស​គ្នា​គឺថា​ឥឡូវនេះ​លោក អូ​បា​ម៉ា គឺជា​ប្រធានាធិបតី និង ជាមួយ​នេះ​វា​បាន​កើត​មាន​នូវ​ព័ត៌មាន​ថ្មី​មួយចំនួន និង ថែមទាំង​ជា​ការ​សម្រេច​ដ៏​ពិបាក​ថែមទៀត​។ លោក ហេស ជា​អតីត​ជំនួយការ​លោក​ប្រធានាធិបតី​អាយ ស៊ីនហូ​វ័រ និ​ច​សុនហ្វ័​រដ និង ខា​ទ័​រ បាន​បន្ត​ទៀត​ថា «​ដំបូងបង្អស់​អ្នក​ទទួល​បាន​ព័ត៌មាន​ដែល​អ្នក​មិនដែល​ទទួល​បាន​ពីមុន ហើយ​អ្នក​នឹង​មើល​ពិភពលោក​នៅក្នុង​របៀប​ខុសគ្នា​»​។ ពួក​អ្នក​រិះគន់​លោក​អូ​បា​ម៉ា បាន​និយាយ​ថា «​មានការ ​ចាប់អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ថា រង្វាន់​ណូបែល​សន្តិភាព​ត្រូវ​បាន​ធ្វើអោយ​ស្រអាប់ ដោយ​ការ​ផ្តល់​រង្វាន់​នេះ​ទៅ​អោយ​លោក​អូ​បា​ម៉ា​»
ប្រភពពី៖​ កម្ពុជាថ្មី

No comments:

Post a Comment