សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Thursday, August 29, 2013

ប្រធានាធិបតី​អាមេរិក អាច​ចេញ​បញ្ជា​វាយប្រហារ ស៊ី​រី តែ​រយៈពេល ៣​ថ្ងៃ​ប៉ុណ្ណោះ

ប្រទេស​ស៊ី​រី ៖ មន្ដ្រី​យោធា​ អាមេរិក​មួយ​រូប បាន​​បញ្ជាក់​ថា ការ​វាយ​ប្រ​ហារ​​មិន​​កំ​ណត់ ដោយ​​កាំ​ជ្រួច​​មី​​ស៊ី​ល ទៅ​លើ​​ប្រទេស​​ស៊ី​រី នឹង​ចាប់​​ផ្ដើម​ឡើង​​នៅ​​ថ្ងៃ​ទី​២៩ ខែ​សី​ហា ហើយ​​ការ​វាយ​ប្រហារ​​នោះ អូស​បន្លាយ​​រយៈ​ពេល​​តែ ៣​ ថ្ងៃ​​ប៉ុណ្ណោះ ​ព្រោះ​គោលដៅ នៃ​ការវាយប្រហារ គឺ​ដើម្បី​ដាក់​សម្ពាធ ទៅលើ​រដ្ឋាភិបាល​ស៊ី​រី ដែល​ក្រអឺតក្រទម​និង បាន​ប្រើប្រាស់​អាវុធ​គីមី បាញ់សម្លាប់​ជន​ស៊ីវិល​។​ ​
 
រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក លោក Chuch Hagel បានប្រកាសថា ប្រសិនបើ​ប្រធានាធិបតី អូ​បា​ម៉ា ចេញ​បញ្ជា​ឱ្យប្រើ​ប្រាស់ កម្លាំងយោធា​ទៅលើ​ស៊ី​រី​នោះ ទាហាន នឹងធ្វើ​សកម្មភាព​ភ្លាមៗ ដោយ​ពេលនេះ​ទាហាន​អាមេរិក បាន​ត្រៀមលក្ខណៈ រួចជាស្រេច​ហើយ ។ លោក Chuch Hagel បញ្ជាក់ទៀតថា កម្លាំង​ទាហាន​អាមេរិក បាន​បញ្ជូន​ទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ រួមជាមួយ​យន្ដហោះ ចម្បាំង​មួយចំនួន​ទៀតផង ។ ​ទីតាំង​នានា​ក្នុងប្រទេស​ស៊ី​រី កំពុងស្ថិត​ក្នុង​គោលដៅ នៃ​ការវាយប្រហារ​ពី​កាំជ្រួច មី​ស៊ី​ល​ចេញពី​នាវាចម្បាំង​ទាំងនោះ ។ 
 
អាមេរិក​ក៏មាន នាវា​ផ្ទុក​យន្ដហោះ ២​គ្រឿង​ដែល កំពុងតែ​ឈរជើង​នៅ ឈូង​សមុទ្រ​ពែ​ក្ស អាច​ចូលរួម​វាយប្រហារ​គ្រប់ពេល ហើយ​ទីតាំង​ទ័ពអាកាស​នៅ​ប្រទេស​ទួរគី ក៏​នឹង​ត្រូវបាន​ប្រើប្រាស់ ក្នុងការ​វាយប្រហារ ស៊ី​រី ផងដែរ​។​ ​ទន្ទឹមនឹង​សកម្មភាព ត្រៀម​ធ្វើសង្គ្រាម​នៅ​ប្រទេស​ស៊ី​រី ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួប សន្ទនា​គ្នា​តាម​ទូរស័ព្ទ ជាមួយ​មេដឹកនាំ​សំខាន់ៗ​ជាច្រើន ក្នុងនោះ​មាន​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី ប្រធានាធិបតី​បារាំង និង នាយករដ្ឋមន្ដ្រី​អង់គ្លេស​ជាដើម​។
 
រដ្ឋមន្ដ្រីការបរទេស​អាមេរិក លោក​ច​ន ឃេ​រី ក៏បាន​ជួបពិភាក្សា ជាមួយ​អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក​បាន គី​មូ​ន ស្ដីពី​បញ្ហា​វាយប្រហារ ប្រទេស​ស៊ី​រី ផងដែរ ។​ ​ប្រធានាធិបតី​អាមេរិក នៅ​មិនទាន់​អាច​ចេញ សេចក្ដីសម្រេច​ចុងក្រោយ ឱ្យប្រើ​ប្រាស់ កម្លាំង​ទាហាន ទៅលើ​ប្រទេស​ស៊ី​រី នៅឡើយ​ទេ ប៉ុន្ដែ​លោក​អាច​ចេញ​បញ្ជា ឱ្យ​វាយប្រហារ​មាន​ពេល​កំណត់ ដូចដែល​បានធ្វើ ទៅលើ​ប្រទេស​លី​ប៊ី ។ បារាំង អង់គ្លេស ក៏​នឹងចូលរួម​សកម្មភាព​វាយប្រហារ​នោះដែរ ដោយ​កន្លងមក មន្ដ្រីជាន់ខ្ពស់​យោធា បារាំង​បានបង្ហាញ​ពី​យុទ្ធសាស្ដ្រ​វាយប្រហារ មុន​អាមេរិក​ទៀតផង បើ​អាមេរិក​មិន​ចូលរួម​ទេនោះ ៕ ​

 ប្រភពពី៖ វត្តភ្នំ


No comments:

Post a Comment