សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Wednesday, August 28, 2013

ស្ត្រី​ម្នាក់​បំរើ​ការ​នៅ​អង្ករ​ការ​ទស្សន​ពិភពលោក​ត្រូវ​បាន​រថយន្ត​ឆ្លាម​គៀ​ម៉ូតូ​ដូ​ល​បណ្តាល​អោយ​រង​របួសធ្ងន់​

ក្រុង​ប៉ោយ​ប៉ែ​តៈ​​ស្ត្រី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​ រថយន្ត​ឆ្លាម​គៀ​ដួល​ម៉ូតូ​បណ្តាល​អោយរ​ងរ​បូស​ធ្ងន់​ត្រង់​ជើង​ និង​លើ​ផ្ទៃមុខ​ ហេតុការណ៍​នេះ​កើតឡើង​តាម​បណ្តាល​ផ្លូវជាតិ​លេខ​៥​ នៅ​មុខ​ស្តង់​ទិញ​អេ​ត​ចាយ​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​២៨​ សីហា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​បើ​តាម​សំដី​អ្នក​នៅ​កន្លែង​ហេតុការណ៍​បានអោយ​ដឹង​ថាៈ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​កាម​រី​ឆ្លាម​ ពាក់​ស្លាក​លេខ​ ៣៨៣៤​ ពណ៌​ស្ករ​ បាន​បើក​ជែង​រថយន្ត​ធំ​បើក​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​ ក៏​ជ្រុស​ច​ង្កូ​ច​រថយន្ត​គៀ​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ ដួល​បែក​ជើង​ និង​ឈាម​ហូរ​លើ​ផ្ទៃមុខ​ ចំណែក​រថយន្ត​ឆ្លាម​វិញ​ឃើញ​ដូច្នោះ​ក៏​បើក​គេចខ្លួន​បាត់​ស្រមោល​ទៅ​កាន់​ ទិស​កើត​។​

​លោក​ សៅ​ សា​រឿ​ន​នាយ​ផ្នែក​នគរបាល​សណ្តាប់ធ្នាប់​ចរាច​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថាៈ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ខាន់​ផា​ន់​ ចរិយា​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ មានមុខ​រប​ ជា​អនុ​ភូមិ​អូរ​ឬ​ស្សី​លើ​ និង​បំរើ​ការ​នៅ​អង្ករ​ការ​ទស្សន​ពិភពលោក​ក្រុង​ប៉ោយ​ប៉ែ​ត​ បើកបរ​រ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៤​ ពណ៌​ខៀវ​ អត់​ស្លាក់​លេខ​ រងរ​បូស​ធ្ងន់​ត្រង់​ជើង​ និង​ចេញ​ឈាម​ផ្នែក​ផ្ទៃមុខ​។​

​លោក​ សៅ​ សា​រឿ​ន​បាន​បញ្ជា​ក់ថាៈ​ស្ត្រី​រង​គ្រោះ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ បង្អែក​ប៉ោយ​ប៉ែ​ត​ ចំណែក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​ ចំណែក​រថយន្ត​ខាងលើ​នេះ​កំពុង​ស្រាវជ្រាវ​និង​តាម​ប្រមាញ​ទូ​ទាំង​ ខេត្តបន្ទាយមានជ័យ​ ដើម្បី​យក​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ និង​ផ្តន្ទាទោស​៕​ ដោយ​ កែម​ ចិន្តា​


ប្រភពពី៖ ABC

No comments:

Post a Comment