សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Thursday, August 29, 2013

ជនសង្ស័យ​​លបចូល​លួច​ទូរស័ព្ទដៃ​គេ ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​សល់​តែ​ដង្ហើមចង្រិត

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព​ចូលទៅ​លួច​ទូរស័ព្ទដៃ នៅក្នុង​ក្រុមហ៊ុន លក់​ និង​ជួស​ជុល​ម៉ាស៊ីនថត​ចម្លង​ យី​ហោ​ សេម​អូ​ហ្វី​ស អូ​តូ មេ​ហ្សិ​ន ប៉ុន្តែ​សំណាងអាក្រក់​ត្រូវបាន​ប្រជាពលរដ្ឋ​  ឃើញ​ទាន់ ដេញ​ចាប់បាន និង​បាននាំគ្នា​ស្វាគមន៍​ម្នាក់​មួយដៃ​ ម្នាក់​មួយ​ជើង ទើប​យកទៅ​ប្រគល់​ឲ្យ​សមត្ថ​កិច្ច​។
 
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៩ កែង​លេខ៣​៣៨ ក្នុង​សង្កាត់​ស្ទឹង​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។
 
បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ប្រ​ជា​ពល​រដ្ឋ​​ចាប់​ឃាត់ខ្លួន​ខាងលើនេះ​មានឈ្មោះ  សុខ លី ភេទ​ប្រុស អាយុ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក ។​
 
​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ចូលទៅក្នុង​ក្រុមហ៊ុន​ខាងលើ លួច​យក​ទូរស័ព្ទដៃ​ចំនួន​៦​គ្រឿង​។  បន្ទាប់ពី​លួចបាន​ហើយ ជនសង្ស័យ​ក៏បាន​ចេញមក​វិញ ក៏ប៉ុន្តែ​ចៃដន្យ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ក៏​នាំគ្នា​ដេញចាប់ រួច​ក៏​ព្រួត​វាយ​ម្នា​ក់មួយ​ដៃ មួយ​ជើង បណ្តាល​ឲ្យ​ជនសង្ស័យ​រងរបួស​ធ្ងន់​។​
 
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

ប្រភពពី៖​ វត្តភ្នំ

No comments:

Post a Comment