ក្រុងប៉េកាំង ៖ មនុស្សជាច្រើន ធ្លាប់មានការភ្ញាក់ផ្អើល ចំពោះដំណឹងផ្សព្វផ្សាយ ប្រកាសជ្រើសរើស ក្រុមនារីស្រស់ស្អាត និងរវាសរវៃចាប់ពីអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំ សម្រាប់បម្រើការងារជា អ្នកតេស្តស្រោមអនាម័យដោយពួកគេអាចទទួលបាន ប្រាក់កម្រៃចំនួន ៥៨៨ដុល្លារ ក្នុងមួយថ្ងៃ។
ក្រោយការជូនដំណឹង ត្រឹមរយៈពេល ៣ម៉ោងសោះ ក៏មានក្រុមនារីស្រស់សោភា បានដាក់ពាក្យបម្រើការងារនោះចំនួន ២២ នាក់ទៅហើយ បើទោះបីជាដំណឹងជ្រើសរើសនោះ ត្រូវបានគេបង្ហោះនៅតាមគេហទំព័ររបស់ ក្រុមហ៊ុនផលិតស្រោមអនាម័យ តែមួយប៉ុណ្ណោះ ដោយមានទស្សនៈ ខាងក្រៅហៅវាថាជា ទង្វើមួយដែលនឹងអាចបង្កឲ្យមាន នូវសកម្មភាពពេស្យាចារ្យ។
លោក ឈិន ដែលបានបម្រើការងារ នៅឯក្រុមហ៊ុនផលិត ស្រោមអនាម័យ មានមូលដ្ឋាននៅ ក្រុងស៊ាងហៃនោះ បាននិយាយថា ក្រុមហ៊ុនបានជួល ក្រុមនារីស្អាតក្មេងៗ ឲ្យធ្វើការតេស្តស្រោម អនាម័យនេះ រយៈពេលបួនឬប្រាំខែហើយ។ គេបានសម្ភាសន៍នារីៗ ទាំងនោះរួចរាល់អស់ហើយ ខណៈដែលក្រុមបុរសៗក៏គេបាន ជ្រើសរើសសម្រាប់ការងារនេះដែរ។
លោក ឈិន បន្តថា ជាទូទៅក្រុមហ៊ុនធំៗ ច្រើនតែប្រើគ្រឿងម៉ាស៊ីន សម្រាប់ពិសោធន៍លើ ស្រោមអនាម័យ។ ប៉ុន្តែក្រុមហ៊ុនគ្មានលទ្ធភាព ទិញម៉ាស៊ីននេះទេ ដូច្នេះទើបប្រើមនុស្សជំនួសវិញ។ ការធ្វើតេស្តនេះ គឺខាងស្ត្រីមិនមានការលំបាក ក្នុងការងារឡើយ តែបុរសៗឯណោះវិញទេ ដែលត្រូវធ្វើការកត់ត្រា និងពិពណ៌នាអារម្មណ៍ ពេលកំពុងពាក់ស្រោម អនាម័យនោះរួមភេទ។
ក្រុមស្ត្រីតម្រូវឲ្យរួមភេទ ជាមួយបុរសដើម្បីពិសោធ ពីគុណភាពស្រោម ប៉ុន្តែទង្វើនេះជាផ្នែកមួយ នៃអាជីពអ្នកពិសោធ មិនមែនជាពេស្យាចារ្យឡើយ។ ប្រសិនបើពួកគេមិនចង់ធ្វើ ការងារនេះទេ គឺមានអ្នកដទៃទៀតចង់ធ្វើវា។ ចំណែកនារីៗវិញ អាចធ្វើតេស្តរួមភេទពាក់ស្រោម តែម្ដងគត់ក្នុងមួយថ្ងៃ។ បើទោះជាខំប្រឹងធ្វើលើសពីនេះ ក៏ខាងក្រុមហ៊ុនមិនគិតប្រាក់ ថែមម៉ោងជូនឡើយ។
លោក ឈិន បន្តថា ក្រុមហ៊ុនមិនចង់ចំណាយ លើការជួលប្រាក់ចាប់ពី ៨០ដុល្លារទៅ១៦០ ដុល្លារលើក្រុមនារី រកស៊ីផ្លូវភេទអាជីពនោះឡើយ។ យ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់មួយចំនួន បាននិយាយថា ករណីបែបនេះ ដូចជាលំបាកក្នុងការគិតថា វាជាការងារខុសច្បាប់ ឬស្របច្បាប់ណាស់ ព្រោះថាទង្វើបែបនេះ មិនបានចែងនៅក្នុង នីតិការងារនៅប្រទេសចិនទេ៕

ប្រភពពី៖ ខេមបូឌាផេក
No comments:
Post a Comment