![]() |
កងទ័ពជើងទឹកអាមេរិកនៅដែនសមុទ្រមេឌីទែរ៉ាណេត្រៀមបាញ់មីស៊ីលនៅស៊ីរី |
ផ្អែកតាមប្រសាសន៍របស់លោក Barry Pavel អតីតមន្ត្រីការពារជាតិរបស់សេតវិមានបាននិយាយថា វាគ្រប់គ្រាន់ទៅហើយសម្រាប់អង់គ្លេសក្នុងការដើរតួជាដៃគូការទូតដ៏សំខាន់មួយរបស់អាមេរិក នៅពេលនេះ ហើយខ្លួនមិនចាំបាច់បញ្ជូនទ័ពនៅស៊ីរីនោះទេនៅពេលខាងមុខ អាមេរិកនឹងធ្វើសង្គ្រាមនៅស៊ីរីដោយខ្លួនឯងបាន។ ក៏ប៉ុន្តែលោកប្រធានាធិបតីអូបាមាកំពុងពិចារណាដោយស្នើសុំទៅស្ថាប័នសភាជាមុន ដើម្បីធ្វើការអនុម័តលើសេចក្ដីសម្រេចរបស់លោកដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បារាំងដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់អាមេរិក បានប្រកាសពីជំហររបស់ខ្លួនកាលពីម្សិលមិញថា ខ្លួនកំពុងប្រុងជើងការរួចរាល់ហើយលើលទ្ធភាពវាយប្រហារស៊ីរីជាមួយនឹងអាមេរិក ប្រសិនបើការអន្តរាគមន៍នឹងកើតមានមែននោះ។ មន្ត្រីជាន់ខ្ពស់យោធាអាមេរិក បានប្រកាសដែរថា ការវាយប្រហារនៅស៊ីរីអាចធ្វើឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺមិនមានវត្តមានកងកម្លាំងបរទេសឈរជើងនៅប្រទេសនេះដូចនៅអ៊ីរ៉ាក់ ឬប៉ាគីស្ថាននោះឡើយ។
សេចក្ដីសម្រេចក្នុងការធ្វើអន្តរាគមន៍យោធារបស់លោកខាងលិច ដើម្បីផ្ដួលរំលំរបបដឹកនាំលោកអាល់អាសាដ កាន់តែមានភាពតានតឹងឡើងៗ ក្នុងរយៈពេល ១សប្តាហ៍កន្លងទៅនេះ បន្ទាប់ពីលោកខាងលិចបានចោទយោធាស៊ីរីថា បានប្រើប្រាស់អាវុធគីមីបណ្ដាលឲ្យពលរដ្ឋស្លូតត្រង់ ១៣០០នាក់ស្លាប់កាលពីថ្ងៃទី២១ សីហាកន្លងទៅ៕
![]() |
នាយករដ្ឋមន្រ្តីអង់គ្លេសកំពុងតតាំងសភាកាលពីម្សិលមិញដែលបានបរាជ័យក្នុងការបញ្ជូនទ័ពទៅស៊ីរី |
No comments:
Post a Comment