សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Monday, August 19, 2013

អ្នកភូមិ​ឥណ្ឌូនេស៊ី​ប្រើ​រំពាត់ផ្ដៅ​វាយ​គ្នា​បែក​ឈាម​ដើម្បី​មិត្តភាព



ក្រុងហ្សាការតា : ជា ​រៀងរាល់​ឆ្នាំ​បន្ទាប់ពី​បញ្ចប់​ពិធីបុណ្យ​ បួស​តម​អាហារ​រ៉ាម៉ាដន​របស់​អ៊ិស្លាម​សាសនិក​មួយ​សប្តាហ៍​មក​អ្នក​ភូមិដ្ឋាន ​ម៉ូរីឡា​និង​ម៉ាម៉ាឡា​បាន​ប្រារព្ធ​ពិធី​មួយ​ឈ្មោះ​ពូគុលសាពូ​(Pukul Sapu)។ ពិធីបុណ្យ​នេះ​គេ​ឃើញ​មាន​ក្រុម​បុរស​ទាំង​ពីរ​ភូមិ​ខាង​លើ​ប្រើ​រំពាត់​ ដើមផ្តៅ​ទាំង​បាច់​យក​ទៅ​វាយ​ខ្នង​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥត​មាន​អាវ​ពាក់​។
យោងតាម​ប្រភព​ប្រជាជន​ក្នុង​ភូមិ​ទាំង​ពីរ ​បាន​ឲ្យ​ដឹងថា​ការ​វាយ​គ្នា​ នឹង​រំពាត់​ផ្តៅ​រវាង​អ្នក​ភូមិ​ទាំង​ពីរ​គឺជា​គោលដៅ​មួយ​នៃ​ពិធីបុណ្យ​ ដើម្បី​រឹតបន្តឹង​ចំណង​មិត្តភាព​រឹងមាំ​នៃ​សហគមន៍​ទាំង​ពីរ​ដែល​ស្ថិត​ នៅក្នុង​ខេត្ត​ម៉ាលូគូ​ប្រទេស​ឥណ្ឌូនេស៊ី​។
ជាមួយ​នឹង​ឈុត​ខោ​ខ្លី​និង​មាន​ឆ្នួត​ ក្បាល​ផង​ដែរ​នោះ​គេ​ឃើញ​បុរស​ ក្លាហាន​តំណាង​នៃ​អ្នក​ភូមិ​ទាំង​ពីរ​បាន​នាំ​គ្នា​ឡើង​សង្វៀន​ទៅ​តាម​ ទំនៀមទម្លាប់​ដោយ​ប្រើ​រំពាត់​ផ្តៅ​វាយ​គ្នា​តែ​ម្តង​។ ការ​វាយ​តប់​គ្នា​នឹង​រំពាត់ផ្តៅ​នោះ​ត្រូវ​បាន​ដាក់​កំណត់​វាយ​គ្នា​ម្តង​ ម្នាក់​នៅ​លើ​ខ្នង​និង​ដើមទ្រូង​។ ពេល​ខ្លះ​គេ​ឃើញ​មាន​របួស​ចេញ​ឈាម​ឲ្យ​រហាម​ផង​ដែរ​នៅ​លើ​ដៃ​ពួកគេ​។
ពេល​ការ​វាយតប់​គ្នា​នឹង​រំពាត់​ផ្តៅ​នោះ​ បាន​បញ្ចប់ ឃើញ​ថា​ស្នាម​របួស​លើ​ខ្លួន​របស់​បុរស​ក្លាហាន​ទាំង​សង​ខាង​ត្រូវ​បាន​គេ​យក ​ប្រេង​វេទមន្ត​មក​លាប​លើ​ខ្លួន​ដើម្បី​បំបាត់​ការ​ឈឺចាប់ ដែល​ប្រេង​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​អាច​តភ្ជាប់​ឆ្អឹង​បាន​ទៀត​ផង​។
ពិធីបុណ្យ​ចម្លែក​របស់​អ្នក​ស្រុក​ក្នុង​ ប្រទេស​ឥណ្ឌូនេស៊ី​មួយ​នេះ​ក៏​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀស​ទេសចរ​រាប់ពាន់​នាក់​មក​ចូលរួម​ទស្សនា​ ជា​រៀងរាល់​ឆ្នាំ​ដោយ​មាន​ទាំង​វត្តមាន​ភ្ញៀវ​កិត្តិយស​ថ្នាក់​ជាន់​ខ្ពស់​ របស់​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​ថ្នាក់​ស្រុក​ចូលរួម​ផង​ដែរ​៕ ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment