![]() |
រថយន្តពាសដែកដែលអាចការពារគ្រាប់ និងគ្រឿងផ្ទុះរបស់តារាចម្រៀង កាញ៉េស វ៉េស។ |
ក្រុងឡូសអេនជឺលេស : តារាចម្រៀងរ៉េបប្រុសអាមេរិកស្បែកខ្មៅ កាញ៉េសវ៉េសជាប្តីតារាទូរទស្សន៍ល្បីខាងរឿងអាស្រូវនាងគីមកាដាសៀន បានជះលុយចំនួន២,៥លានដុល្លារទិញរថយន្តពាសដែកដែលស៊ូនឹងអាវុធ គ្រឿងផ្ទុះជាច្រើនប្រភេទ ដើម្បីដឹកប្រពន្ធកូនយ៉ាងគ្រហើតែម្តង។
ពេលគេសាកមូលហេតុ តារារ៉េបសម្បុរស្រអែមរូបនេះមិនបានឆ្លើយតបអ្វីមួយម៉ាត់ឡើយ។ មើលទៅរថយន្តថ្មីរបស់កាញ៉េសវ៉េសមិនចាញ់នឹងម៉ូដរថយន្តរបស់ ប្រធានាធិបតីអាមេរិកម៉ាកLimo Oneប៉ុន្មានឡើយ។ តារាចម្រៀងវ័យ៣៤ឆ្នាំរូបនេះបានសម្រេចចិត្តទិញរថយន្តម៉ាក Prombron Iron Diamondតម្លៃ២,៥លានដុល្លារដែលជាផលិតផលរបស់ក្រុមហ៊ុនDartz Motorz។
រថយន្តម៉ាកPrombron Iron Diamondនេះមានម្ចាស់ក្រុមហ៊ុនជាតិឡេតូនីដោយគេបានផលិតឡើងក្នុង អត្ថន័យឌឺដងនឹងក្រុមអង្គការអភិរក្សសត្វមួយឈ្មោះកាត់ហៅថាPETA ព្រោះគេឃើញក្រុមហ៊ុនបានប្រើស្បែកលិង្គសត្វត្រីបាឡែនសម្រាប់ ពាសរថយន្តតែម្តង។
តាមគេហទំព័ររបស់ក្រុមហ៊ុនMotorozo Dartzបានឲ្យដឹងថារថយន្តម៉ាកP rombron Iron Diamondនេះអាចមានសមត្ថភាពការពារនូវអំពើចាប់ជំរិតនិងការវាយប្រហារ ដោយអាវុធតាមផ្លូវដោយប្រការណាមួយ។
រថយន្តនេះវាមានលក្ខណៈធន់ជាមួយនឹងគ្រាប់មីននិងគ្រាប់បែកផ្សេង ៗ។ នេះសបញ្ជាក់ថាតារាចម្រៀងកាញ៉េសវ៉េសបានយល់ពីគុណប្រយោជន៍វាហើយបាន ជាទិញមួយគ្រឿងសម្រាប់ក្រុមគ្រួសារខ្លួននោះដោយវាមិនត្រឹមតែជា ការបង្អួតនូវភាពហ៊ឺហាស៊ីវិល័យប៉ុណ្ណោះទេថែមជួយរក្សាសុវត្ថិភាព ក្រុមគ្រួសាររបស់ខ្លួនទៀតផង។ទន្ទឹមនឹងនោះក៏មានដំណឹងលេចឮថានាង គីម កាដាសៀននិងកាញ៉េសវ៉េសមានគម្រោងនឹងជួលអង្គរក្សពិសេសពីរនាក់ សម្រាប់បើកបររថយន្តថ្មីតម្លៃខ្ទង់លានពីរគ្រឿងនេះផងដែរ៕PR
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment