សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Thursday, August 29, 2013

លោកស្រី យី​ង​ឡាក់ មានទ្រព្យស​ម្ប​តិ្ត​ជាង ៦២៨លាន​បាត និង​បំណុល ២៧លាន​បាត​

ក្រុង​បាងកក ៖ បណ្តាញ​ផ្សព្វផ្សាយ​ ព័ត៌មាន របស់​​ប្រ​ទេស​​ថៃ បាន​​រា​យការណ៍​​ថា អង្គ​ភាព​​ប្រឆាំង អំ​ពើ​ពុក​រលួយ​​ថៃ បាន​ប្រកាស​បញ្ជី​​ទ្រព្យ​សម្បត្តិ នា​យក​រដ្ឋ​មន្ត្រី និង​​រដ្ឋ​មន្ត្រី មាន​​ចំនួន ១៨ រូប ស្មើ​នឹង ១៩ តំណែង​។ ចំនួ​ន​ទ្រព្យ​សម្បត្តិ មន្ត្រី​សំខាន់ៗ មានដូចជា ៖
 
១- លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងការពារជាតិ មានទ្រព្យ ស​ម្ប​តិ្ត​ជាង ៦២៨ លាន​បាត និង មាន​បំណុល ២៧ លាន​បាត​។​
២-​លោក ផុង​ច​ថេប ថេប​ក​ញ្ច​នា ឧបនាយករដ្ឋមន្ត្រី មាន​ទ្រព្យសម្បតិ្ត​ជាង ៣០៨៥ លាន​បាត និង បំណុល ១០​បាត​។​
៣-​ឧ​ត្ត​ម​សេនីយ៍ ប្រា​ឆា ព្រំ​ណ​ក ឧបនាយករដ្ឋមន្ត្រី មានទ្រព្យ​សម្បត្តិ​ជាង ៣៩៥ លាន​បាត និង បំណុល​ជាង ១ លាន​បាត​។​
៤-​ឧ​ត្ត​ម​សេនីយ៍ យុ​ត្ថា​សក្តិ ស​កិ្ត​ស៊ី​ប្រា​ផា អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិ មាន​ទ្រព្យសម្បតិ្ត ជាង ៣១២ លាន​បាត គ្មាន​បំណុល​។​
៥-​លោក ឈ្លើ​ម យ៉ូ​បាំ​រ៉ុង រដ្ឋមន្ត្រីក្រសួង​ការងារ មានទ្រព្យ​សម្បត្តិ​ជាង ១៧១ លាន​បាត គ្មាន បំណុល​។​
 
​នៅក្នុង​ការប្រកាស​បញ្ជី​ទ្រព្យសម្បត្តិ របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោកស្រី យី​ង​ឡាក់ បង្ហាញ​ឲ្យ​ឃើញថា លោក ផុង​ច​ថេប ថេប​ក​ញ្ច​នា ឧបនាយករដ្ឋមន្ត្រី​មាន ទ្រព្យសម្បត្តិ​ច្រើនជាងគេ គឺ ៣០៨៥ លាន​បាត ហើយ​មាន​បំណុល​ត្រឹមតែ ១០​បាត​តែប៉ុណ្ណោះ មិន​ស្មើ ១ ដុល្លារ​ផង​ទេ​៕


 ប្រភពពី៖ វត្តភ្នំ

No comments:

Post a Comment