សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Thursday, August 29, 2013

សណ្ឋាគារ សុខា ក្រុងព្រះសីហនុ លាក់បាំង​រឿង​ស្ត្រី​ម្នាក់​លង់ទឹក​ស្លាប់​ក្នុង​សណ្ឋាគារ​


ខេត្ត​ព្រះសីហនុ ៖ មានរឿង​រ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣ ដោយសារ​តែមាន​ស្ត្រី​ម្នាក់ ដែលជា​ភ្ញៀវទេសចរ​បាន​ស្នាក់​នៅក្នុង​សណ្ឋាគារ សុខា   បាន​លង់ទឹក​ស្លាប់​នៅ​ចំណុច​មាត់​ឆ្នេរ​ក្នុង​សណ្ឋាគារ សុខា ក្រុងព្រះសីហនុ​ ប៉ុន្តែ​ត្រូវ​បាន​​ខាង​សណ្ឋា​គារព្យា​យាម​​លាក់បាំង​រឿង​នេះ​​ មិន​ឲ្យ​លេចឮ​ទៅ​ខាងក្រៅនោះទេ​។​

​បើតាម​ប្រភពពី​សាច់ញាតិ​របស់​ជន​រងគ្រោះ​ម្នាក់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឈួ​រ អៀង​គៀង អាយុ ៦៦​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ មាន មុខរ​បរជា​អាជីវករ ជា​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅក្នុង​សណ្ឋា​គារ​​សុខា ក្រុងព្រះសីហនុ ដោយ​មក​ធ្វើ​ការ​កម្សាន្ត​ជា​លក្ខណៈ​ក្រុមគ្រួសារ ។

​ជុំវិញ​ករណី​មាន​ភ្ញៀវ​លង់ទឹក​ស្លាប់​ខាងលើ ត្រូវបាន​សណ្ឋាគារ​បិទបាំង​មិន​ឲ្យ​បែក​ឮ​ចេញទៅ​ខាងក្រៅ នោះទេ ដោយ​ហាមមិន​ឲ្យ​​សមត្ថកិច្ច​និង​ក្រុម​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន ឬ​​ថត​រូប​នោះទេ​ ដោយ​ខ្លាច​ប៉ះពាល់​ដល់​​កិត្តិ​យស​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​របស់គេ ហើយ​ថែម​ទាំង​បាន​ប្រាប់​ទៅ​ខាង​ក្រុម​គ្រួ​សារ​សាច់​​ញាតិរបស់​ជន​រងគ្រោះ​ កុំ​ផ្តល់​បទ​សម្ភាសន៍​ ឬ និយាយ​អ្វី​ជាមួយ​ក្រុម​អ្នក​សារ​ព័ត៌​មាន​ឲ្យ​សោះ​​។

បន្ទាប់​ពី​កើ​តហេតុ​ភ្លាមៗ​ ខាង​ភាគី​សណ្ឋា​គារ​បាន​ប្រើ​ល្បិច​ជម្លៀស​សាកសព​ចេញពី​កន្លែងកើតហេតុ ដោយ​បាន​បញ្ជូន​តាមរ​ថ​យន្ត​ទៅធ្វើ​ការសង្គ្រោះ​នៅ​​មន្ទីរពេទ្យបង្អែក​ចំការចេក ប៉ុន្តែ​តាម​ការពិត​ជនរងគ្រោះ​បាន​ស្លាប់​ដាច់ខ្យល់​តាំងពី​ក្នុង​សណ្ឋាគារ​មកម្ល៉េះ​។​

​បច្ចុប្បន្ន​សាកសព​រប​ស់ជន​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​រាជធានី​ភ្នំពេញ​។ ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ ប្រ​ជា​ពល​រដ្ឋ​បាន​សម្តែង​នូវ​ការហួសចិត្ត​យ៉ាងខ្លាំង មិនគួរ​សណ្ឋា​​គារដែល​ជាប់​​លំដាប់​ផ្កាយ​៥​ បែរជា​ខ្វះ​ការយកចិត្ត​ទុក​ចំពោះ​សុវត្ថិភាព​ភ្ញៀវ​បែបនេះ​សោះ
ប្រភពពី៖ វត្តភ្នំ

No comments:

Post a Comment