
ស្នងការរងនគរបាលខេត្តសៀមរាប លោក ធឿង ចេនតារារិទ្ធិ បានថ្លែងថា ហាងលក់គ្រឿងអលង្ការឈ្មោះ Polygram Jewelry ដែលស្ថិតនៅតាមបណ្តោយផ្លូវអង្គវត្ត ក្នុងក្រុងសៀមរាប បានចាប់ផ្តើមឆេះនៅវេលាម៉ោង ១១:៣០ យប់ ដោយសារបញ្ហាទុស្សេ អគ្គិសនីនៅក្នុងហាងនេះ។
លោកបានថ្លែងបន្តថា៖ «អគ្គិភ័យនេះបានចាប់ផ្តើមឆេះនៅក្នុងហាងនេះនៅពេលគ្មាននរណា ម្នាក់នៅធ្វើការ ប៉ុន្តែ ក្រុមពន្លត់អគ្គិភ័យបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៧ដើម្បី ពន្លត់អណ្តាតភ្លើងក្នុងរយៈពេលប្រហែលមួយម៉ោង»។ លោកបន្តថា គ្មាននរណាម្នាក់រងរបួសទេ។
លោក ឡុង ឌី អាយុ ២២ ឆ្នាំបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា គាត់បានឃើញផ្សែងនិងអណ្តាតភ្លើងនៅយប់ថ្ងៃចន្ទពីយ៉រផ្ទះ ដែលស្ថិតនៅខាងក្រោយហាងនេះ។
លោក ឌី បន្តថា៖ «ខ្ញុំបានរត់ទៅមុខហាងនេះនៅពេលវាទើបចាប់ផ្តើមដំបូង ប៉ុន្តែភ្លាមៗនោះវាបានរាលដាលយ៉ាងលឿន … អគ្គិភ័យនោះមានចំហាយក្តៅខ្លាំង ដូច្នេះខ្ញុំបានជួយជះទឹកពន្លត់ជាមួយមនុស្សមុនាដទៃៗទៀត ទៅលើផ្នែកនៃហាងនេះ»។
ម្ចាស់ហាង Polygram Jewelry មិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីម្សិលមិញ។
ការទុស្សខ្សែភ្លើងនេះក៏បានធ្វើឲ្យផ្សារដើមក្រឡាញ់ ក្នុងខេត្តសៀមរាបឆេះផងដែរកាលពីថ្ងៃទី៧ កក្កដា ដោយបានបណ្តាលឲ្យមានការខូចខាតជាង ១ លានដុល្លារ។ PS
No comments:
Post a Comment