ប្រទេសស៊ីរី ៖ ទន្ទឹមពេលដែលអា
មេរិក បានប្តេជ្ញាប្រើកម្លាំងយោធា លើប្រទេសស៊ីរី
បើទោះបីជាសម្ព័ន្ធមិត្តមួយចំនួន
ហាក់ដូចជាកំពុងស្ទាក់ស្ទើរ គេសង្កេតឃើញមេដឹកនាំស៊ីរី
បានព្យាយាមប្រមូលទិញ សព្វាវុធទំនើបៗពីប្រទេសរុស្ស៊ី មកទប់ទល់នឹងការវាយប្រហាររបស់អាមេរិក ដែលអាចកើតឡើងនាពេលខាងមុខ ។
ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះ
នៅក្នុងវិស័យឧស្សាហកម្មការពារជាតិរុស្ស៊ី បានឱ្យដឹងថា លោកអាល់ អាសាដ
បានទូទាត់ទឹកប្រាក់ក្នុងកិច្ចព្រមព្រាង ទិញកាំជ្រួចមីស៊ីល
ការពារដែនអាកាស S300 ដែលមានទឹកប្រាក់ ១ពាន់លានដុល្លារ
និងកិច្ចព្រមព្រាង ទិញយន្ដហោះហ្វឹកហ្វឺនយន្ដហោះ ចម្បាំងវាយលុក
៣៦គ្រឿង ដែលមាន តម្លៃ ៥៥០លានដុល្លារទៀត ។ ជាមួយ
នឹងការទូទាត់ប្រាក់កក់ពីមុននោះ រុស្ស៊ី
អាចនឹងផ្ដល់កាំជ្រួចមីស៊ីល ការពារដល់ស៊ីរី ក្នុងពេលដែលស៊ីរី
ត្រូវការជាចាំបាច់ សម្រាប់ទប់ទល់ ជាមួយលោកខាងលិច ដែលជាសត្រូវ
គំរាមកំហែង ដល់ផលប្រយោជន៍របស់រុស្ស៊ីផងដែរ ។
តាមការប៉ាន់ប្រមាណ មួយបានឲ្យដឹងថា អាវុធរបស់រុស្ស៊ីកំពុងតែ
ត្រូវបានប្រើប្រាស់ ក្នុងជួរទាហានរដ្ឋាភិបាលស៊ីរី មានរហូតដល់ជាង
៥០ភាគរយ ភាគច្រើនទិញមុនពេល សង្គ្រាមស៊ីវិលកើតឡើង។ ក្រុមអ្នកឯកទេស
របស់អ៊ីស្រាអែលបានបញ្ជាក់ថា
ស៊ីរីបានទិញប្រព័ន្ធកាំជ្រួចមីស៊ីលទំនើបៗខាងលើ រហូតដល់ ១៥០០ដើម
និងជើងទម្រចល័ត ៥០គ្រឿងដែលអាច ដាក់ពង្រាយទីតាំងសំខាន់ៗ
ដើម្បីទប់ទល់រាល់ការវាយប្រហារពីអាមេរិក។
ដោយឡែក កាំជ្រួចមីស៊ីល Tomahawk ប្រមាណ ៤០០ដើម ដែលអាមេរិក
ត្រៀមវាយប្រហារមិនគ្រប់ សម្រាប់ការអេះរមាស់ឱ្យស៊ីរី នោះទេ
ព្រោះតែស៊ីរីហាក់ ដូចជា គ្មានញញើត ខ្លាចការគំរាមកំហែងរបស់
អាមេរិកសូម្បីតែបន្ដិច នៅពេលដែលសម្ពន្ធអាមេរិក
មួយចំនួនបានដកខ្លួនចេញពីគម្រោងវាយ ប្រហារស៊ីរី ក្នុង
នោះមានទាំងអង់គ្លេស និងអង្គការណាតូ ។ បញ្ហានេះអាចធ្វើឱ្យអាមេរិក
កាន់តែឯកោក្នុងការវាយប្រហារលើប្រទេសស៊ីរី
ដោយសាររឿងប្រើប្រាស់អាវុធគីមី។
ក្នុងពេលនេះ អាមេរិកបញ្ជូននាវាចម្បាំង៥ គ្រឿងប្រភេទ Arleigh Burke
បំពាក់កាំជ្រួចមីស៊ីល Tomahawk ទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ
ជាច្រកចូលក្នុងការវាយប្រហារស៊ីរី ។ កាំជ្រួចមីស៊ីល
ដែលអាមេរិកត្រៀម វាយប្រហារស៊ីរី មានកម្លាំងផ្ទុះស្មើនឹងគ្រាប់
បែកទម្ងន់៤០០គីឡូក្រាមប៉ុណ្ណោះ ប៉ុន្ដែអាមេរិកបានបំផ្លោង
ការពិតហួសហេតុពីសមត្ថភាព វាយប្រហាររបស់កាំជ្រួច មីស៊ីលនោះ ។
យ៉ាងណាក៏ដោយ រុស្ស៊ីក៏បានគំរាមកំហែង លោកខាងលិច
ពីលទ្ធផលនៃការជ្រៀតជ្រែក ទៅលើប្រទេសស៊ីរី ដែលនឹងគ្មានលទ្ធផល
ល្អនោះឡើយ៕
ប្រភពពី៖ វត្តភ្នំ
Saturday, August 31, 2013
គណបក្សប្រជាជនកម្ពុជានៅតែរក្សាជំហរចរចាឈរលើលទ្ធផលបោះឆ្នោត
![]() |
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា
Siv Channa/RFI
|
តបទៅនឹងសំណើលើកទី២របស់លោក សម រង្ស៊ី ដើម្បីសុំជួបចរចាថ្នាក់កំពូលដើម្បីដោះស្រាយបញ្ហាបោះឆ្នោត លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជានៅតែបញ្ជាក់ថា គណបក្សប្រជាជនត្រៀមខ្លួនជានិច្ចក្នុងការចរចាដោះស្រាយបញ្ហាដែលនៅ សេសសល់ដោយផ្អែកលើលទ្ធផលបោះឆ្នោត។ គណបក្សកាន់អំណាចដ៏ចំណាស់មួយនេះក៏នៅតែរក្សាជំហរដោះស្រាយតាមយន្តការជាតិដដែល។
ក៏ដូចជាចម្លើយតបលើកទី១ដែរ លោក ជា ស៊ីម បានបញ្ជាក់ប្រាប់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា គណបក្សប្រជាជនកម្ពុជានៅតែមានសុឆន្ទៈជានិច្ចក្នុងការរៀបចំឲ្យមាន ជំនួបកំពូលជាមួយគណបក្សសង្គ្រោះជាតិដើម្បីពិភាក្សាដោះស្រាយបញ្ហា ជាតិ។ ប៉ុន្តែ ការចរចាត្រូវផ្អែកលើលទ្ធផលបោះឆ្នោត និងគោរពរដ្ឋធម្មនុញ្ញព្រមទាំងច្បាប់ជាធរមានរបស់ប្រទេសស្របតាម ព្រះរាជសារព្រះមហាក្សត្រកាលពីថ្ងៃទី ៣០ សីហា ដែលជំរុញឲ្យដោះស្រាយបញ្ហាតាមរដ្ឋធម្មនុញ្ញនិងស្ថាប័នជាតិ។
ជំហរគណបក្សប្រជាជនត្រូវបានបញ្ជាក់សារជាថ្មីក្នុងលិខិតចុះថ្ងៃទី ៣១ សីហានេះរបស់លោក ជា ស៊ីម ឆ្លើយតបទៅនឹងសំណើរបស់លោក សម រង្ស៊ី ដែលនៅតែទទូចចង់ឲ្យមានជំនួបកំពូលរវាងគណបក្សទាំងពីរដើម្បីពិភាក្សា គ្នាបង្កើតគណៈកម្មការឯករាជមួយស៊ើបអង្កេត ភាពមិនប្រក្រតីនៃការបោះឆ្នោត។ ការទាមទារបង្កើតគណៈកម្មការឯករាជនេះបានធ្វើឡើងក្រោមហេតុផលថា គណបក្សសង្គ្រោះជាតិមិនទុកចិត្ត គ.ជ.ប ឬក៏ក្រុមប្រឹក្សាធម្មនុញ្ញដែលគណបក្សនេះចោទថាលម្អៀងទៅរកគណបក្ស កាន់អំណាច។
ប៉ុន្តែ គណបក្សប្រជាជនកម្ពុជានៅតែការពារយ៉ាងដាច់ខាតស្ថាប័នជាតិ និងច្បាប់ជាតិដែលកំពុងស្ថិតនៅជាធរមាន និងបានបដិសេធមិនបង្កើតគណៈកម្មការឯករាជតាមគណបក្សប្រឆាំងចង់បាននោះ ទេ។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសៅរ៍នេះថា គណបក្សប្រជាជនកម្ពុជាពិបាកទទួលយកសំណើបង្កើតគណៈកម្មការឯករាជ ពីព្រោះថា បើធ្វើដូច្នេះ មានន័យស្មើនឹងការបំផ្លាញចោលស្ថាប័នជាតិ និងច្បាប់របស់ប្រទេស។
នេះជាលើកទី២ហើយដែលមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរបានឆ្លងឆ្លើយគ្នាតាមលិខិត ប៉ុន្តែ គណបក្សទាំងពីរនៅតែមិនអាចរកជំហររួមគ្នាបាននៅឡើយទេ។ ប្រឈមមុខនឹងបញ្ហានេះ លោក សាយ បូរី សាស្ត្រាចារ្យច្បាប់ និងជាអតីតឧត្តមប្រឹក្សាព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បានផ្តល់យោបល់ឲ្យគណបក្សសង្គ្រោះជាតិស្នើសុំព្រះមហាក្សត្រធ្វើជា អាជ្ញាកណ្តាលជំនួសអង្គការសហប្រជាជាតិវិញ។
លោកសាស្ត្រាចារ្យសាយ បូរី យល់ថា នេះជាវិធីល្អបំផុតក្នុងការដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ ប្រសិនបើគ្រប់គ្នាពិតជាគោរពព្រះមហាក្សត្រមែននោះ៕
ប្រភពពី៖ ខេមរភាសា
កាស៊ីណូ ណាហ្គាវើល ជាពិភពបនល្បែងស៊ីសង ប្រមូលលុយពីជនជាតិខ្មែរ និងសម្រាប់នារីវ័យក្មេង ស្វែងរកសេវាក្រៅប្រព័ន្ធ ទាក់អ្នកមានលុយ
រាជធានីភ្នំពេញ ៖ តាមការសង្កេតជាក់ស្តែង
របស់មន្ត្រីជាន់ខ្ពស់មួយរូប បានបង្ហើបឲ្យដឹងថា កាស៊ីណូ
ណាហ្គាវើល មិនត្រឹមតែជាពិភពបនល្បែងស៊ីសង
ប្រមូលលុយពីអ្នកញៀនល្បែង ស៊ីសងជនជាតិខ្មែរប៉ុណ្ណោះទេ
ប៉ុន្តែវាជាកន្លែងសម្រាប់ នារីក្មេងៗស្រស់ស្អាត
មួយចំនួនទៅស្វែងរកសេវាក្រៅប្រព័ន្ធ ដែល
គេបានចំណាយលុយ បន្តិចបន្តួចទៅលេងល្បែងនៅទីនោះ ដើម្បីទាក់បុរសៗ
ដែលទៅលេងល្បែងស៊ីសង ពីព្រោះគេដឹងថា បុរសៗដែលញៀនល្បែងនៅទីនោះ
ភាគច្រើនសុទ្ធតែជា អ្នកមានលុយ និងជាមន្ត្រី នៅក្នុងជួររដ្ឋាភិបាល។
ភ្ញៀវដែលចេញចូល ទ្បើងទៅជាន់ខាងលើនៃ អគារកាស៊ីណូ ណាហ្គាវើល
សុទ្ធតែបានឃើញ អ្នកលេងល្បែងនៅជាន់ផ្ទាល់ដី
គឺមានទាំងខ្មែរនិងបរទេស ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ
ស្ត្រីវ័យប្រហែលជាង ៤០ឆ្នាំម្នាក់ ទំនងជាអ្នកមានប្រាក់ស្តុកស្តម
អង្គុយនៅខាងមុខទូហ្គេម អេទ្បិចត្រូនិច ជាមួយមិត្តភក្តិរបស់គាត់
ពីរ-បី នាក់ទៀត នៅពេលគាត់ចាញ់ល្បែងស្ពឹកមុខ
គាត់បានយកដៃទះទូហ្គេម អេទ្បិចត្រូនិចនោះ ហើយបានលាន់មាត់ថា
«ចាញ់ទៀតហើយ…!»។
នៅកាស៊ីណូ ណាហ្គាវើល ជាពិភពល្បែងស៊ីសង យ៉ាងសម្បូរបែប
គឺមាននៅជាន់ផ្ទាល់ដី និងបន្ទប់ពិសេសនៅជាន់លើ
សម្រាប់បំពេញតម្រូវការ ឲ្យមន្ត្រីមួយចំនួន ដែលនិយមយកកាស៊ីណូ
ធ្វើជាប៊ុយរ៉ូ កម្សាន្តសម្បាយ។ ដូចដែលបុរសម្នាក់ជាជនជាតិខ្មែរ
ដែលបានដើរចេញពីកន្លែង លេងល្បែងនៅជាន់ផ្ទាល់ដី បានសារភាពថា
យូៗម្តងគាត់តែងតែមកលេងល្បែង នៅកាស៊ីណូណាហ្គាវើល
ជាពិសេសនៅពេលទំនេរពីការងារ និងមានអារម្មណ៍តប់ប្រមល់
ប៉ុន្តែលេងមិនដែលឈ្នះនោះទេ គឺចាញ់អស់គូថខោ តែរហូត។
ក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល របស់ជនជាតិម៉ាឡេស៊ី ឈ្មោះ តាន់ស្រ៊ី
ចិនលិបគឿង បានបង់ពន្ធចូលរដ្ឋតិចតួចបំផុត
ព្រោះកន្លងមកគេសង្កេតឃើញប្រាក់ចំណូលរបស់កាស៊ីណូជាច្រើនកន្លែង
បានកើនឡើង រីឯប្រាក់ចំណូល ដែលបានមកពីល្បែងស៊ីសង របស់កាស៊ីណូណាហ្គា
នៅតែតិចតួច មិនមានតុល្យភាពទៅនឹង ការប្រកាសពីប្រាក់ចំណូល
ដ៏ច្រើនសន្ធឹកសន្ធាប់របស់ម្ចាស់កាស៊ីណូនោះទេ។ ក្រុមហ៊ុនកាស៊ីណូ
ណាហ្គាវើល បានអួតអាងថា ប្រាក់ចំណូលរបស់ពួកគេ
បានមកដោយសារកំណើនទេសចរណ៍ និងស្ថិរភាពនយោបាយក្នុងប្រទេសកម្ពុជា។
ការវិនិយោគល្បែងស៊ីសង នៅតាមកាស៊ីណូ
បើតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺកំណត់ឲ្យតែជនបរទេសប៉ុណ្ណោះ
ចូលលេងល្បែងស៊ីសង ប៉ុន្តែភាពជាក់ស្តែងនៅក្នុង កាស៊ីណូ ណាហ្គាវើល
គេសង្កេតឃើញមានពលរដ្ឋខ្មែរ ប្រហែល ៩០ភាគរយ បានចូលទៅលេងល្បែងស៊ីសង
យ៉ាងអនាធិបតេយ្យ ហើយប្រាក់ចំណេញដែលបានកើនឡើង ជាលំដាប់របស់ក្រុមហ៊ុន
កាស៊ីណូ ណាហ្គាវើល ច្បាស់ណាស់ដែលថា បានមកពីក្រុមអ្នកញៀនល្បែង
ជាជនជាតិខ្មែរ ដែលចាញ់អស់គូថខោនោះឯង ដូចជាប៉ុន្មានខែមុននេះ
មានការភ្ញាក់ផ្អើលចំពោះម្ចាស់ស្តារម៉ាត ធំៗចំនួន៣កន្លែង
ដែលចាញ់ល្បែងឡុងចុង រហូតបិទហាង។
កាស៊ីណូ ណាហ្គាវើល បានបើកធ្វើអាជីវកម្មនៅកណ្តាល
រាជធានីភ្នំពេញតែម្នាក់ឯង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា
បានបិទអាជីវកម្មស្លុតម៉ាស៊ីន និងកាស៊ីណូតូចតាចរាប់រយកន្លែង
ហើយកាស៊ីណូដទៃទៀត ត្រូវបានបញ្ជាឲ្យសាងសង់ឆ្ងាយ ពីរាជធានីភ្នំពេញ
យ៉ាងហោចណាស់២០០ គីឡូម៉ែត្រ ហើយភាគច្រើនទីតាំងកាស៊ីណូ
មានតែនៅតាមព្រំប្រទល់ដែន គឺបើកសម្រាប់តែក្រុមអ្នកញៀនល្បែង
ដែលជាជនជាតិបរទេសតែប៉ុណ្ណោះ ដូច្នេះកាស៊ីណូ ណាហ្គាវើល
គ្រប់ទឹកក្នុងការប្រមូលលុយ ពីអ្នកញៀនល្បែងស៊ីសង
នៅកណ្តាលរាជធានីភ្នំ ពេញ។
នៅក្នុងកាស៊ីណូ ណាហ្គាវើល នេះផងដែរ គេសង្កេតឃើញមានអ្នករកស៊ី
បញ្ចាំទ្រព្យជាជនជាតិខ្មែរ រាប់សិបកន្លែង
មានទាំងក្នុងនិងក្រៅកាស៊ីណូ អាចបញ្ជាក់បានថា នៅក្នុងកាស៊ីណូ
ណាហ្គាវើល មានជនជាតិខ្មែរចូលលេង ច្រើនសន្ធឹកសន្ធាប់ដែលពេលខ្លះមាន
ទាំងយុវវ័យ អ្នកជំនួញ មន្ត្រីរាជការ គេមិនដែលឃើញសមត្ថកិច្ច
ដែលយាមប្រចាំការនៅក្នុងកាស៊ីណូ ណាហ្គាវើល ចាត់វិធានការទប់ស្កាត់
ជនជាតិខ្មែរទាំងនោះ ឲ្យស្របតាមបទបញ្ជា របស់រាជរដ្ឋាភិបាលម្តងណាឡើយ។
ទីតាំងកាស៊ីណូ ណាហ្គាវើល នេះផងដែរ ជារឿយៗគេសង្កេតឃើញ
មានអ្នកធ្វើអត្តឃាតដោយសារ ចាញ់ល្បែងស៊ីសង តាមរយៈការលោតសម្លាប់ខ្លួន
មានទាំងជនជាតិខ្មែរ និងបរទេស ហើយតាមធម្មតា អ្នកដែលញៀនល្បែងស៊ីសង
នៅក្នុងកាស៊ីណូ ណាហ្គាវើល ត្រូវបានគេពង្វក់ស្មារតី
ចូលលេងមិនចង់ចេញវិញទេ ហើយនៅពេលមានលុយច្រើនក្នុងដៃ
គេធ្វើឲ្យរំភើបរីករាយយកលុយទៅដូរ ជាកាក់ដែលធ្វើពី ក្រដាស
នាំឲ្យមនុស្សយកទៅភ្នាល់ ក្នុងការលេងល្បែង ដោយគ្មានស្តាយស្រណោះ។
ពេលខ្លះទៀត ក្រុមអ្នកជំនាញបច្ចេកទេស ដែលប្រចាំការនៅក្នុង កាស៊ីណូ
ណាហ្គាវើល ប្រសិនបើសង្កេតឃើញម៉ូយថ្មី
គឺគេសៀរ៉េម៉ាស៊ីនឲ្យអតិថិជនឈ្នះ ដើម្បីមានការរំភើបចិត្ត
ហើយក្រោយមក គេក៏សៀរ៉េម៉ាស៊ីន ឲ្យស៊ីអស់គូថខោទៅវិញ។
នៅបណ្តាប្រទេសដទៃ គេមានគណៈកម្មការពិសេស
ត្រួតពិនិត្យប្រតិបត្តិការរបស់កាស៊ីណូ យ៉ាងយកចិត្តទុកដាក់
ទាំងផ្នែកបច្ចេកទេស និងសេវាកម្ម ហើយគេដាក់កំហិតឲ្យ ម្ចាស់កាស៊ីណូ
មានឱកាសកោរអតិថិជន របស់ខ្លួនតាមម៉ាស៊ីន ឬបច្ចេកទេសប្រមាណ
៧ភាគរយប៉ុណ្ណោះ បើមិនដូច្នេះទេ នឹងត្រូវពិន័យ។
ប៉ុន្តែសម្រាប់ប្រតិបត្តិការ នៅតាមកាស៊ីណូ ក្នុងប្រទេសកម្ពុជា
នាពេលបច្ចុប្បន្ននេះ ម្ចាស់កាស៊ីណូ អាចធ្វើអ្វីៗតាមតែអំពើចិត្ត
គឺគេសៀរ៉េម៉ាស៊ីន ដើម្បីស៊ីអតិថិជនខ្លួនឯងដល់ទៅ ៧០ភាគរយឯណោះ
ដូច្នេះឱកាសឈ្នះស្ពាយលុយទៅផ្ទះវិញ មានតែ៣០ភាគរយប៉ុណ្ណោះ។
ក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល បានកោរអតិថិជនខ្លួនឯងអស់គូថខោ
សឹងរាប់ភ្លេចទៅហើយ ទើបក្រុមហ៊ុនកាស៊ីណូ មួយនេះ
ទទួលបានប្រាក់ចំណេញកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ
ប៉ុន្តែមានការបង់ពន្ធជូនរដ្ឋ ក្នុងកម្រិតតិចតួចប៉ុណ្ណោះ ៕
ប្រភពពី៖ ខេមបូឌាផេក
ស្ត្រីអាយុ ២១ឆ្នាំម្នាក់ ត្រូវការប្រុសៗ ១០ម៉ឺននាក់ មករួមភេទដោយមិនគិតថ្លៃ

នាង Ania Lisewska បាននិយាយថា នាងចង់ឱ្យបុរសទាំងអស់ នៅក្នុងប្រទេសប៉ូឡូញ អឺរ៉ុប និងនៅទូទាំង ពិភពលោកមករួមសិច ដោយឥតគិតថ្លៃជាមួយនាងដោយហេតុថា នាងចូលចិត្តរួមសិច ហើយ លេងល្បែងកាមគុណ ជាមួយពួកប្រុស។ នាង Ania Lisewska ចាប់ផ្តើមដំណើររួមសិច ជាមួយប្រុសៗ ចាប់ពីប្រទេសប៉ូឡូញ ដែលជាប្រទេសមួយ មានច្បាប់តឹងរ៉ឹងចំពោះការរួមសិច។
គិតមកទល់នឹងពេលនេះ នាង Ania Lisewska បានរួមសិចជាមួយប្រុសៗ បានប្រមាណ ២៨៥នាក់ដែលតួលេខនេះ មិនបានធ្វើឲ្យមិត្តរបស់នាង ភ្ញាក់ផ្អើលអ្វីសោះឡើយ។ គេកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ថា តើការអះអាងរបស់នាង Ania Lisewska អាចធ្វើបានសម្រេច ជោគជ័យឬក៏អត់ ? ព្រះការរួមភេទជាមួយប្រុសៗឲ្យបាន ១០ម៉ឺននាក់ ពិតជាមិនធម្មតាឡើយ៕
ប្រភពពី៖ ខេមបូឌាផេក
វៀតណាម៖គ្មានការលើកលែងទោសចំពោះអ្នកទោសនយោបាយទេ ក្នុងឱកាសខួបកំណើតឯករាជ្យជាតិ
លោក Truong Tan Sang ប្រធានាធិបតីវៀតណាម

លោក Truong Tan Sang ប្រធានាធិបតីវៀតណាម
REUTERS/Kham
នៅថ្ងៃចន្ទ ទី២ កញ្ញាដើមសប្តាហ៍ក្រោយ
ប្រទេសវៀតណាមនឹងប្រារព្ធខួបគម្រប់ ៦៨ឆ្នំានៃការប្រកាសឯករាជ្យ។
នៅក្នុងឱកាសនោះ មានអ្នកទោសជាង ១៥
០០០នាក់នឹងទទួលបានការលើកលែងទោសពីលោកប្រធានាធិបតី។
ប៉ុន្តែជាថ្មីម្តងទៀត
គ្មានអ្នកទោសនយោបាយណាម្នាក់នឹងត្រូវដោះលែងទេ។
REUTERS/Kham
យោងតាមរដ្ឋាភិបាលក្រុងហាណូយ ការលើកលែងទោសពីប្រធានាធិបតីក្នុងឱកាសបុណ្យឯករាជ្យជាតិ គឺជាទំនៀមទម្លាប់ប្រពៃណីមនុស្សធម៌របស់វៀតណាម របស់គណបក្សកុម្មុយនិស្ត និងរបស់រដ្ឋ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ និងដូចជារៀងរាល់ឆ្នំាដែរនោះគឺថា អ្នកទោសដែលនឹងទទួលបានការលើកលែងទោសច្រើនជាអ្នកទោសកម្រិតស្រាល និងដែលពួកគេជិតបញ្ចប់ទម្ងន់ទោសរបស់ខ្លួនហើយ។ ចំណែកអ្នកទោសនយោបាយ ឬមួយក៏អ្នកទោសប្រឆំាងរដ្ឋាភិបាលនឹងមិនត្រូវបានទទួលការលើកលែង ទោសឡើយ។
អ្នកទោសគ្រប់រូបដែលបានទទួលទោសពីបទឃោសនាប្រឆំាងរដ្ឋាភិបាល ឬមួយក៏រៀបចំសកម្មភាពប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនឹងបន្តស្ថិតក្នុង បន្ទប់ចម្រឹងដែកដដែល។ ម្យ៉ាងទៀត អ្នកទោសមួយចំនួនដែលជាប់ចោទពីបទរត់ពន្ធគ្រឿងញាន ឬមួយក៏រត់ពន្ធមនុស្សក៏នឹងអាចមានឈ្មោះនៅក្នុងបញ្ជីដោះលែងដោយ លោកប្រធានាធិបតី Truong Tan Sang ដែរ។
កាលពី ២សប្តាហ៍កន្លងទៅ មានការដោះលែងយុវជនសកម្មជនអ្នកគំាទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ បន្ទាប់ពីយុវជនរូបនោះបានប្តឹងឧទ្ធរណ៍ឈ្នះ។ ទង្វើនេះបានធ្វើឲ្យគ្រប់គ្នាសង្ឃឹមថា ការលើកលែងទោសឆ្នំា ២០១៣ នេះនឹងអាចមានអ្នកទោសនយោបាយខ្លះ។ តែទីបំផុត សេចក្តីសង្ឃឹមហាក់ដូចជាបានរលាយសាបសូន្យទៅវិញ។ រដ្ឋអំណាចកុម្មុនិស្តវៀតណាមមិនត្រឹមតែមិនព្រមលើកលែងទោសឲ្យ អ្នកនយោបាយទេ តែបាននិងកំពុងបន្តតាមប្រម៉ាញ់ក្រុមអ្នកប្រឆំាងដោយមិនរើសមុខ។
បច្ចុប្បន្ន មានអ្នកទោសប្រឆំាងជាង ១២០នាក់កំពុងដេកក្នុងគុក ហើយបើទោះបីជាមានការរិះគន់ ទិតៀនពីសហគមន៍អន្តរជាតិក៏ដោយ ក៏គណបក្សកុម្មុយនិស្តមិនខ្ចីយកត្រចៀកស្តាប់ និងបន្តធ្វើបុណ្យឯករាជ្យរបស់ខ្លួនដូចដែលខ្លួនធ្លាប់បានធ្វើជា រៀងរាល់ឆ្នំា៕
ប្រភពពី៖ ខេមរភាសា
ក្រុមយុវជនរៀបចំដាក់ញត្តិទៅតុលាការដើម្បីដកការចោទប្រកាន់លើយុវជន៤នាក់
យុវជនដែលតុលាការសំរេចដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
RFI/ Siv Chana
|
ក្រុមយុវជនដើម្បីសន្តិភាពបានរៀបចំ ដាក់ញត្តិមួយ ដើម្បីដាក់ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២កញ្ញាខាងមុខ ដើម្បីសុំឲ្យចៅក្រមដកការចោទប្រកាន់លើយុវជន ៤នាក់។ យុវជនទាំង ៤នាក់ ដែលមានពីរនាក់ជាស្ត្រី ត្រូវបានតុលាការចាប់ឃុំខ្លួន កាលពីថ្ងៃទី១៧ សីហា ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ ផ្តួលរំលំរដ្ឋាភិបាល។ ក្រុមយុវជនដើម្បីសន្តិភាព ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣០សីហានេះ ក៏បានប្រកាសបន្តសកម្មភាពដើម្បីសន្តិភាព ដោយជួបជុំបួងសួង និងចុះចែកផ្កា ទៅដល់កម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃអាទិត្យ ទី១កញ្ញា នៅបរិវេណវត្តភ្នំ។
ញត្តិ ដែលមានស្នាមមេដៃយុវជនប្រមាណ ១០០ នាក់ នឹងត្រូវក្រុមយុវជនដើម្បីសន្តិភាព ដាក់ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២កញ្ញា។ ញត្តិនោះ ដើម្បីស្នើសុំឲ្យចៅក្រមដកបទចោទប្រកាន់លើយុវជន ៤ នាក់ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ ឲ្យមានហិង្សាប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាល។
យុវជនទាំង ៤ នាក់នោះ រួមមាន៖ ទត់ ចាន់បញ្ញា, ហ៊ើយ បូរិន,
កញ្ញាឡុងលីផេង និងកញ្ញា សុខដាលីស ត្រូវបានប៉ូលិសចាប់ខ្លួន
កាលពីថ្ងៃទី១៥ សីហា ពីបទញុះញង់
ឲ្យមានហិង្សាប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាល។ ជាបទចោទប្រកាន់
ដោយសារតែពួកគេមានបំណងចូលរួមក្នុងយុទ្ធនាការចែកផ្កា
និងបោះពុម្ពសារអហិង្សា សម្រាប់ជូនដល់កងកម្លាំងប្រដាប់អាវុធ។
ប៉ុន្តែ សកម្មភាពនោះត្រូវបានប៉ូលិសនិងតុលាការចាត់ទុកថា មានជាប់ទាក់ទងនឹងក្រុមសួន សេរីរដ្ឋា ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី២០ សីហា តុលាការក៏បានសម្រេចដោះលែងជាបណ្តោះអាសន្ន ឲ្យយុវជនទាំង ៤ នាក់នោះ ចេញពីពន្ធនាគារព្រៃស។ តែបទចោទប្រកាន់នៅរក្សាទុកដដែល។
តំណាងយុវជនដើម្បីសន្តិភាព លោក អឿ ណារិត និងយុវជន ហេង សំណាង បានប្រកាសក្នុងសន្និសីទកាសែត នៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅភ្នំពេញ នាព្រឹកថ្ងៃទី៣០ សីហាថា ជាមួយនឹងការដាក់ញត្តិទៅកាន់តុលាការ ក្រុមយុវជនដើម្បីសន្តិភាពប្រហែល ៥០០ នាក់ ក៏នឹងជួបជុំនៅវត្តភ្នំ នាព្រឹកថ្ងៃអាទិត្យ ទី១ កញ្ញា ដើម្បីបួងសួងសុំសន្តិភាព មុននឹងព្រលែងចាប និងជូនផ្កាដល់កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានគេដាក់ពង្រាយ នៅក្រោយការបោះឆ្នោត។
ក្រុមយុវជន ក៏អំពាវនាវដល់គណបក្សកាន់អំណាច គណបក្សប្រឆាំង រួមទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវប្រកាន់គោលការណ៍អហិង្សា ជាពិសេសបើសិនជាមានបាតុកម្មតវ៉ាកើតឡើងនៅក្រោយការបោះឆ្នោតពេលនេះ ក៏ត្រូវធ្វើឡើងដោយអហិង្សា៕
ប្រភពពី៖ ខេមរភាសា
ប៉ុន្តែ សកម្មភាពនោះត្រូវបានប៉ូលិសនិងតុលាការចាត់ទុកថា មានជាប់ទាក់ទងនឹងក្រុមសួន សេរីរដ្ឋា ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី២០ សីហា តុលាការក៏បានសម្រេចដោះលែងជាបណ្តោះអាសន្ន ឲ្យយុវជនទាំង ៤ នាក់នោះ ចេញពីពន្ធនាគារព្រៃស។ តែបទចោទប្រកាន់នៅរក្សាទុកដដែល។
តំណាងយុវជនដើម្បីសន្តិភាព លោក អឿ ណារិត និងយុវជន ហេង សំណាង បានប្រកាសក្នុងសន្និសីទកាសែត នៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅភ្នំពេញ នាព្រឹកថ្ងៃទី៣០ សីហាថា ជាមួយនឹងការដាក់ញត្តិទៅកាន់តុលាការ ក្រុមយុវជនដើម្បីសន្តិភាពប្រហែល ៥០០ នាក់ ក៏នឹងជួបជុំនៅវត្តភ្នំ នាព្រឹកថ្ងៃអាទិត្យ ទី១ កញ្ញា ដើម្បីបួងសួងសុំសន្តិភាព មុននឹងព្រលែងចាប និងជូនផ្កាដល់កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានគេដាក់ពង្រាយ នៅក្រោយការបោះឆ្នោត។
ក្រុមយុវជន ក៏អំពាវនាវដល់គណបក្សកាន់អំណាច គណបក្សប្រឆាំង រួមទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវប្រកាន់គោលការណ៍អហិង្សា ជាពិសេសបើសិនជាមានបាតុកម្មតវ៉ាកើតឡើងនៅក្រោយការបោះឆ្នោតពេលនេះ ក៏ត្រូវធ្វើឡើងដោយអហិង្សា៕
ប្រភពពី៖ ខេមរភាសា
លោកហូឡង់ៈបារាំងនឹងចាត់វិធានការលើស៊ីវីដោយគ្មានវត្តមានអង់គ្លេស
ប្រធានាធិបតីនៃប្រទេសបារាំង លោកហ្វ្រង់ស្វ័រ ហូឡង់ នៅថ្ងៃសុក្រនេះបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉ារីសនឹងចូលរួមនៅក្នុងការចាត់វិធានការណាមួយ ទៅលើប្រទេសស៊ីរី ទោះបីជាសភាអង់គ្លេសបដិសេធក្នុងការចាត់វិធានការយោធាលើស៊ីរីក៏ដោយ ។
ការលើកឡើងរបស់ប្រធានាធិបតីបារាំងរូបនេះបានកើតឡើងស្របពេលដែលមាន ការចុះហត្ថលេខាពីសមាជិកចំនួន ១៤០នាក់ មកពីសភាអាមេរិក ដើម្បីទាមទារឲ្យលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទទួលបានការយល់ព្រមពីសភាមុនពេលដឹកនាំប្រតិបត្តិការយោធាវាយប្រហារ លើប្រទេសស៊ីរី។
ប្រភពពី៖ វិទ្យុខ្មែរអន្តជាតិ
moon-PC moon-iphon khmerfast-23-05-2013 ប្រធានាធិបតីអូបាម៉ាឈ្នះជ័យលាភីរង្វាន់ណូបែលសន្តិភាពបែរជាមានជំហរធ្វើសង្គ្រាម

លោកអូបាម៉ាបាននិយាយនៅក្នុងសន្ទរកថាទទួលរង្វាន់នេះថា «ប្រហែលជា ប្រកាសដែលហ៊ុំ ព័ទ្ធការទទួលរបស់ខ្ញុំនូវរង្វាន់នេះ តាមការពិតនោះគឺខ្ញុំជាអគ្គមេបញ្ជាការកង ទ័ពរបស់ប្រទេសមួយ នៅក្នុងចំណោមសង្គ្រាម២»។ គឺរយៈពេលតែ៥ឆ្នាំប៉ុណ្ណោះចាប់តាំងពីពេលនោះមកដែលលោក អូបាម៉ា ឥឡូវនេះកំពុងតែប្រឈមនឹងសេចក្តីសម្រេចលើកទី២អំពីថាតើនឹងបញ្ជូន កងកម្លាំងប្រដាប់ អាវុធអាមេរិកទៅធ្វើសង្គ្រាមនៅបរទេស ឬក៏យ៉ាងណានោះ។
ប៉ុន្តែ
អូបាម៉ាបាមសម្រេចរួចហើយក្នុងការប្រើប្រាស់កម្លាំងទ័ពប្រឆាំង
នឹងរបបរបស់លោក ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាត
បន្ទាប់ពីអាមេរិកបានចោទប្រកាន់កងទ័ពរបស់លោក
អាសាតថាបានប្រើប្រាស់អាវុធគីមីប្រឆាំងប្រជាជនស៊ីរីនៅក្នុង
ការវាយប្រហារនៅទីក្រុងដាមាស កាលពីសប្តាហ៍កន្លងមក។
នៅក្នុងឆ្នាំ២០១១ លោកអូបាម៉ាបានប្រកាសថា អាមេរិក និង ដៃគូ
អន្តរជាតិនឹងប្រើប្រាស់កងទ័ពដើម្បីការពារប្រជាជនលីប៊ីពី
ការវាយប្រហារដែលជិតនឹងកើតឡើង ដោយមេដឹកនាំផ្តាច់ការលោក មូអាម៉ាក
កាដាហ្វី។ ប៉ុន្តែក្នុងការធ្វើដូច្នេះលោកចង់បង្ហាញអោយ ច្បាស់ថា
វាមិនមែនជាជម្រើសលើកដំបូងរបស់លោកនោះទេ។
លោក អូបាម៉ា បាននិយាយនៅក្នុងឆ្នាំ២០១១ថា «នេះ
មិនមែនជាលទ្ធផលដែលអាមេរិក ឬក៏ដៃគូណាមួយរបស់យើងស្វែងរកនោះទេ។
លោក ស្តេហ្វិន ហេស អ្នកជំនាញម្នាក់នៅវិទ្យាស្ថាន Brooking បាននិយាយថា «ខ្ញុំ
យល់ថា ប្រធានាធិបតីគឺភាគច្រើនគឺមានការរារែក។ ការទៅធ្វើសង្គ្រាម
មិនមែនជាជម្រើសដ៏សប្បាយសម្រាប់ប្រជាជននោះទេ»។
លោក អូបាម៉ា នៅក្នុងពេលឈរឈ្មោះ
បោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងឆ្នាំ២០០៨ បានលើកឡើងថា
ប្រធានាធិបតីមិនមាន
អំណាចដើម្បីអនុញ្ញាតអោយកងទ័ពធ្វើការវាយប្រហារដោយគ្មានការគម្រាម
ដែលជិតកើតមាន ឡើងចំពោះប្រទេសនោះទេ។
ឥឡូវនេះទឡ្ហីករណ៍របស់លោកអូបាម៉ាសម្រាប់ការវាយប្រហារមួយ
ឆ្លើយតបចំពោះការប្រើប្រាស់អាវុធគីមីរបស់ប្រទេសស៊ីរីគឺថា
ការវាយប្រហារបែបនេះនឹងមាន
ឥទ្ធិពលជាវិជ្ជមានមកលើសន្តិសុខជាតិរបស់យើងនៅក្នុងរយៈពេល
យូរអង្វែង។
លោក
ហេស បានបន្តថា ការខុសគ្នាគឺថាឥឡូវនេះលោក អូបាម៉ា
គឺជាប្រធានាធិបតី និង ជាមួយនេះវាបានកើតមាននូវព័ត៌មានថ្មីមួយចំនួន
និង ថែមទាំងជាការសម្រេចដ៏ពិបាកថែមទៀត។ លោក ហេស
ជាអតីតជំនួយការលោកប្រធានាធិបតីអាយ ស៊ីនហូវ័រ និចសុនហ្វ័រដ និង
ខាទ័រ បានបន្តទៀតថា «ដំបូងបង្អស់អ្នកទទួលបានព័ត៌មានដែលអ្នកមិនដែលទទួលបានពីមុន ហើយអ្នកនឹងមើលពិភពលោកនៅក្នុងរបៀបខុសគ្នា»។ ពួកអ្នករិះគន់លោកអូបាម៉ា បាននិយាយថា «មានការ
ចាប់អារម្មណ៍កាន់តែខ្លាំងឡើងថា
រង្វាន់ណូបែលសន្តិភាពត្រូវបានធ្វើអោយស្រអាប់
ដោយការផ្តល់រង្វាន់នេះទៅអោយលោកអូបាម៉ា»៕
ប្រភពពី៖ កម្ពុជាថ្មី
បទវិភាគ៖ មូលហេតុបក្សប្រជាជនបាត់សំឡេងឆ្នោតច្រើន
អាស៊ីសេរី · Share to: Facebook · Google+ · Tweet
តើ មានមេរៀនអ្វីខ្លះ គួរគណបក្សប្រជាជនកម្ពុជា លើកយកមករៀនសូត្រដកបទពិសោធន៍ បន្ទាប់ពីបានបាត់សំឡេង សម្រាប់ការបោះឆ្នោតអាណត្តិក្រោយទៀត?
កំហុសមួយទំនងជាស្ថិត ក្នុងចំណោមកំហុសជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា គឺ "វប្បធម៌ច្រានចោលគំនិត និងការរិះគន់ស្ថាបនារបស់អ្នកដទៃ"។ វប្បធម៌ច្រានចោលសេចក្តីរាយការណ៍ពិត ឬធ្វើពើមិនទទួលស្គាល់ការពិត ទំនងជាដើរតួយ៉ាងសំខាន់ក្នុងការធ្វើអោយគណបក្សកាន់អំណាចដ៏យូរ ជាងគេមួយនេះ ជ្រុះបាត់កៅអីពីរដ្ឋសភាយ៉ាងគំហ៊ុក ក្នុងការបោះឆ្នោតអាណត្តិទី៥ កាលពីចុងខែកក្កដា ឆ្នាំ២០១៣ នេះ។
ជា ច្រើនឆ្នាំកន្លងមកនេះ អង្គការជាតិ និងអង្គការអន្តរជាតិ បានចងក្រង និងបញ្ចេញរបាយការណ៍ជាច្រើនអំពីបញ្ហាសង្គម បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហានិទ្ទណ្ឌភាព និងការបំផ្លិចបំផ្លាញធនធានធម្មជាតិជាដើម ដោយភ្ជាប់ជាមួយនូវអនុសាសន៍កែលំអ។
អនុសាសន៍ទាំងនោះរួមមាន ការស្នើអោយរដ្ឋាភិបាលពង្រឹងនីតិរដ្ឋ ជួយធ្វើអោយប្រព័ន្ធតុលាការឯករាជ្យ បញ្ចប់អំពើរំលោភសិទ្ធិមនុស្សជាដើម។ ប៉ុន្តែ របាយការណ៍របស់អង្គការសិទ្ធិមនុស្សទាំងនោះ ដែលភ្ជាប់ជាមួយភស្តុតាងផងនោះ មិនត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ ឬទទួលស្គាល់ទេ។
ការមិនលើកយកសេចក្តីរាយការណ៍ទាំងអស់នោះមក ពិចារណា ដើម្បីកែលំអបញ្ហានោះឯង ទំនងជាមូលហេតុចម្បងមួយដែលធ្វើអោយប្រជាពលរដ្ឋខ្មែរកាន់តែបាត់ ជំនឿច្រើនឡើងៗលើរដ្ឋាភិបាល ហើយមិនបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា។
មន្ត្រីគណបក្ស ប្រជាជនកម្ពុជា ជាច្រើននាក់ មិនថាឡើយជាអ្នកនាំពាក្យ ជាតំណាងរាស្ត្រ ជារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីនោះទេ ស្ទើរតែគ្រប់កាលៈទេសៈទាំងអស់ នៅពេលឆ្លើយតបទៅនឹងរបាយការណ៍ដែលចង្អុលបង្ហាញពីចំណុចខ្វះខាត ឬចំណុចអវិជ្ជមានណាមួយរបស់រាជរដ្ឋាភិបាល តែងបដិសេធចោលភ្លាមៗ ដែលទំនងជាមិនបានទាំងសិក្សាពីរបាយការណ៍នោះផង។ ឥរិយាបថបែបនេះ ទំនងជាដើម្បីជៀសវាងពីការទទួលខុសត្រូវ ឬក៏ដើម្បីការពារមន្ត្រីល្មើសច្បាប់របស់ខ្លួន ប៉ុន្តែទៅទម្លាក់កំហុសលើម្ចាស់របាយការណ៍ថាមានចេតនាអាក្រក់ទៅ វិញ។
មានឧទាហរណ៍ច្រើនណាស់ដែលអាចលើកយកមកបញ្ជាក់ការលើកឡើងនេះ។ ដោយត្រួសៗ ខ្ញុំសូមលើកយកករណីមួយចំនួនមកជម្រាបជូន។
បី ថ្ងៃក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ លោក ឈាង វុន តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់ប្រជាពលរដ្ឋខ្មែរ ដែលរកឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតមិនឃើញ ថាជាអ្នកមានល្បិចកលនយោបាយ មានបំណងគេចវេសពីការបោះឆ្នោត ដើម្បីទុកយកលេសតវ៉ា។ ហើយលោកថែមទាំងបញ្ជាក់ទៀតថា មនុស្សបែបនោះគួរតែត្រូវផ្ដន្ទាទោស។
នៅក្នុងកិច្ចសម្ភាស ពិសេសមួយជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣១ ខែកក្កដា ស្ដីពីបញ្ហាបាត់ឈ្មោះអ្នកបោះឆ្នោតអាណត្តិទី៥ លោក ឈាង វុន មានប្រសាសន៍យ៉ាងដូច្នេះ៖ «អាចមានហេតុផលថា អ្នកដែលតវ៉ាហ្នឹង ទី១ គាត់មិនបានទៅចុះឈ្មោះបោះឆ្នោត។ ទី២ គាត់មកមិនទាន់ពេលបោះឆ្នោត អាហ្នឹង គេអត់អោយបោះទេ។ ហើយចំណុចធំមួយទៀត ដែលយើងសង្ស័យដែរថា គណបក្សដែលដឹងថា ខ្លួនឯងថាចាញ់ឆ្នោត គាត់ទុកសមាជិកខ្លួនឯងខ្លះ មិនអោយទៅបោះឆ្នោតទេ ចាំធ្វើការតវ៉ា។ អ៊ីចឹង ត្រូវសួរអ្នកលើកសំណួរនេះសិន។ សួរអ៊ីចេះវិញថា ឧបមាថា គាត់មិនបានទៅបោះឆ្នោតទេ គេទុកគាត់អោយតវ៉ា ត្រូវធ្វើយ៉ាងម៉េច។ អាហ្នឹងគាត់ត្រូវតែទទួលទោស គាត់ត្រូវតែទទួលទោសអ៊ីចឹងហ្មង ព្រោះអានេះជាការចោទប្រកាន់អង្គការរដ្ឋមួយ ដែលកំពុងប្រតិបត្តិការជូនប្រជាពលរដ្ឋ»។
ការចោទប្រកាន់ របស់ លោក ឈាង វុន ទៅលើអ្នកបាត់ឈ្មោះបោះឆ្នោត ត្រូវបានមហាជនអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) រិះគន់ និងនិយាយចំអកយ៉ាងគ្មានសំចៃមាត់។
អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ ភិរក្ស ឃឹម (Phirak Khim) សរសេរបែបចំអកថា៖ «កំពុង តែខកចិត្ត ពិបាកចិត្តរឿងបោះឆ្នោតផង តែឥឡូវបានស្តាប់គាត់និយាយប្រហែល១ម៉ោងនេះ គឺបានធូរអារម្មណ៍ច្រើនណាស់ គឺបានសើចចុកពោះ។ ការពិតទៅ ស៊ី.ស៊ី.ភី (CPP) មានមនុស្សពូកែច្រើនណាស់ គួរអោយស្ញប់ស្ញែងមែន»។
ទាក់ទង នឹងការបាត់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតនេះ នៅមុនការបោះឆ្នោត អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា មានអង្គការ ខុមហ្វ្រែល (Comfrel) និចហ្វិក (NICFEC) និងអង្គការអាមេរិកាំង អ៊ិន.ឌី.អាយ (NDI) បានរកឃើញថា មានប្រជាពលរដ្ឋខ្មែរជាង ១លាននាក់ ដែលមានសិទ្ធិបោះឆ្នោត បានបាត់ឈ្មោះពីបញ្ជីបោះឆ្នោត ហើយព្រមានថា អាចនឹងមានវិបត្តិក្រោយការបោះឆ្នោត។ ប៉ុន្តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលរបាយការណ៍នោះថា ធ្វើឡើងដោយគ្មានសុក្រឹតភាព។
ក្នុង ការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ស្ដីពីការរិះគន់នានា ជាញឹកញាប់គេសង្កេតឃើញមន្ត្រីនៃគណបក្សកាន់អំណាចឆ្លើយរបៀបអោយរួច ខ្លួនមួយគ្រាៗ របៀបមិនបានអានរបាយការណ៍ របៀបវាយអែបស៊ីអបយកចិត្តមេ និងរបៀបព្យាយាមគេចវេសការទទួលខុសត្រូវជាដើម។
ករណីជាក់ស្តែង មួយ អាចបង្ហាញថា អតីតចៅហ្វាយក្រុងភ្នំពេញ លោក កែប ជុតិមា ទំនងជាឆ្លើយរបៀបព្យាយាមគេចវេសពីការទទួលខុសត្រូវរបស់ខ្លួន ក្នុងរឿងទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងពលរដ្ឋសហគមន៍បុរីកីឡា និងក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Emix) ដែលមាន លោកស្រី ស៊ុយ សុផាន ជាប្រធាន។ លោក កែប ជុតិមា ដែលជាសាក្សីសំខាន់ម្នាក់ក្នុងកិច្ចសន្យាមួយ ដែលបញ្ជាក់អំពីក្រុមហ៊ុនមានកាតព្វកិច្ចសាងសង់អគារចំនួន ១០ខ្នង ទៅអោយសហគមន៍បុរីកីឡា នោះ បែរជាហៅការតវ៉ារបស់ប្រជាពលរដ្ឋដែលមិនព្រមចេញពីសហគមន៍បុរីកីឡា តាមការបណ្ដេញរបស់ក្រុមហ៊ុន និងអាជ្ញាធរនោះថា ជារឿងនយោបាយទៅវិញ។
ចំពោះ វិបត្តិដីធ្លីនៅសហគមន៍បុរីកីឡា គេឯងដឹងឮគ្រប់ៗគ្នាថា ឯកសារគតិយុត្តិដ៏រឹងមាំរបស់ភាគីប្រជាពលរដ្ឋ គឺកិច្ចសន្យាឆ្នាំ២០០៤ ដែលក្រុមហ៊ុន ផាន អ៊ីម៉ិច មានកាតព្វកិច្ចផ្លូវច្បាប់ត្រូវសាងសង់អគារ ១០ខ្នង ប្រគល់អោយពលរដ្ឋក្នុងសហគមន៍ ហើយ លោក កែប ជុតិមា ខ្លួនឯង ដែលជាចៅហ្វាយក្រុងនាពេលនោះ ជាអ្នកចុះហត្ថលេខាធ្វើជាសាក្សីទៀតផង។
អំពីមន្ត្រីនាំ ពាក្យរដ្ឋាភិបាល ឬមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីវិញ ពេលឆ្លើយទៅនឹងសំណួរទាក់ទងនឹងរបាយការណ៍អង្គការសង្គមស៊ីវិល ភាគច្រើន គឺចេះតែច្រានចោលរបាយការណ៍ ដោយស្តាប់ទៅទំនងជាមិនបានទាំងអាន ឬសិក្សាផ្ទៀងផ្ទាត់ផង ថាតើរបាយការណ៍ទាំងនោះមានការពិតប៉ុណ្ណា? ប៉ុន្តែ ចេះតែប្រើភាសាដដែលៗ ដោយចោទម្ចាស់របាយការណ៍វិញថា ចេញរបាយការណ៍មិនឆ្លុះបញ្ចាំងការពិត ឬមិនស្គាល់កម្ពុជា។ល។ ទោះជាមានភស្តុតាងប៉ុណ្ណាក៏ដោយ មិនថាឡើយរបាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្ស ឬស្ដីពីវិនាសកម្មធនធានធម្មជាតិទេ ទោះជាមានរូបភាពការពិតជាក់ស្តែងប៉ុណ្ណាក៏ដោយ រដ្ឋាភិបាលស្ទើរគ្រប់ពេល បានបដិសេធ ហើយចោទអង្គការដែលចេញរបាយការណ៍ថា មានចេតនាអាក្រក់ចង់លាបពណ៌កម្ពុជា។
ឧទាហរណ៍ជាក់ស្ដែង យ៉ាងហោចណាស់មានបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពីរនាក់ហើយ ដែលរងការវាយប្រហារដោយពាក្យសម្ដីធ្ងន់ៗពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីបានបញ្ចេញរបាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្ស និងនិទ្ទណ្ឌភាពធ្ងន់ធ្ងរនៅកម្ពុជា។ តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បច្ចុប្បន្ន គឺ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាលពីឆ្នាំ២០១២ ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញប្រតិកម្មដាក់យ៉ាងដូច្នេះ៖ «អាហ្នឹង អង្គការសហប្រជាជាតិហ្នឹង ហើយដើរតឹកឡឹកៗមកអ៊ីចឹងទៅ ជួបនេះជួបណោះ ហើយទៅធ្វើរបាយការណ៍ រួចហើយឲ្យគេមកទទួលយក។ រដ្ឋអធិបតេយ្យមួយមិនអាចទទួលយកនូវអ្វីដែលជារបស់អ្នកដទៃបានទេ ត្រូវសួរប្រជាពលរដ្ឋសិន។ ឥឡូវឆ្នាំ២០១៣ សួរប្រជាពលរដ្ឋទៅ បើប្រជាពលរដ្ឋលែងត្រូវការគណបក្សប្រជាជនហើយ គេបោះឆ្នោតទម្លាក់ហើយ។ បើបោះឆ្នោតទម្លាក់ហើយ អ្នកឯងធ្វើទៅតាមលោកឯងហ្នឹងទៅ។ អាហ្នឹងខ្ញុំគ្រាន់តែថា និយាយឲ្យសិស្សចេះទេ ប៉ុន្តែក៏វាមានចំណែកមួយឲ្យអ្នកដទៃចេះដែរ កុំល្ងង់ពេក»។
ក្រៅតែពីមិនបានស្វាគមន៍ ឬលើកយករបាយការណ៍របស់បេសកជនអង្គការសហប្រជាជាតិរូបនេះ ទៅពិចារណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងបានបន្តុះបង្អាប់ប្រទេសនេប៉ាល់ (Nepal) ដែលជាទីកំណើតរបស់ លោក ស៊ូប៊ែឌី ថែមទៀតផង៖ «ខ្ញុំមិន និយាយឲ្យចំទេ តែមនុស្សហ្នឹង គាត់ជាជនជាតិនៃប្រទេសមួយ ដែលប្រទេសនោះគេសុំរៀនសូត្រពីកម្ពុជា វិញទេ។ សូម្បីប្រទេសរបស់គាត់អត់ទាន់មានរដ្ឋធម្មនុញ្ញទេម៉ោងនេះ។ អាហ្នឹងមកពីគាត់ពូកែពេក ហើយសង្ឃឹមថាគាត់ទៅជួយនៅប្រទេសរបស់គាត់ល្អជាងស្រុកខ្មែរ។ ប្រទេសហ្នឹង លុបរាជានិយមបាត់ទៅហើយ។ ហើយនៅថ្ងៃមុន ខ្ញុំបានជួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសហ្នឹង នៅឯទីក្រុងតេអេរ៉ង់។ សង្ឃឹមថាគាត់ទៅជួយនៅប្រទេសរបស់គាត់ល្អជាងប្រទេសខ្មែរ។ គាត់តាំងខ្លួនជាសាស្ត្រាចារ្យច្បាប់ ហើយបើគាត់ជាសាស្ត្រាចារ្យច្បាប់ ម៉េចមិនទៅស្រុកគាត់ទៅជួយសរសេររដ្ឋធម្មនុញ្ញ»។
បេសកជន អង្គការសហប្រជាជាតិ មុន លោក ស៊ូប៊ែឌី គឺ លោក យ៉ាស ក្ហាយ (Yash Ghai) ដែលជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨។ លោក យ៉ាស ក្ហាយ ត្រូវបង្ខំចិត្តលាលែងមុនចប់អាណត្តិ បន្ទាប់ពីមិនអាចទ្រាំទ្រចំពោះសម្ដីមាក់ងាយរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ របាយការណ៍លាតត្រដាងអំពីបញ្ហារំលោភសិទ្ធិមនុស្ស និងអនុសាសន៍ស្នើកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ លោក យ៉ាស ក្ហាយ តែងទទួលតបមកវិញនូវប្រតិកម្មយ៉ាងគ្រោតគ្រាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានហៅ លោក យ៉ាស ក្ហាយ ជាជនជាតិខេនយ៉ា (Kenya) ថាជា "ប្រភេទអ្នកទេសចររយៈពេលយូរ" ហើយទទូចអោយអង្គការសហប្រជាជាតិប្ដូរលោក យ៉ាស ក្ហាយ ចេញពីកម្ពុជា។
«សំឡេង លោក ហ៊ុន សែន»
ការ ច្រានចោលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា បានក្លាយជាទម្លាប់ ឬជាវប្បធម៌របស់មន្ត្រីរដ្ឋាភិបាលស្ទើរគ្រប់ជាន់ថ្នាក់ ចាប់ពីអ្នកនាំពាក្យ រហូតដល់នាយករដ្ឋមន្ត្រី។ ការច្រានចោលរបាយការណ៍ទាំងស្រុង ឬស្ទើរទាំងស្រុង ដោយមិនទទួលយកមកធ្វើការផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ថា មានការពិតប៉ុណ្ណានោះ ចង់មិនចង់ ត្រូវគេមើលឃើញថា រដ្ឋាភិបាលព្យាយាមគេចវេសពីការពិត និងគេចវេសពីការទទួលខុសត្រូវរបស់ខ្លួន។
ក្រៅតែពីបដិសេធ ចោលនូវរបាយការណ៍នានារបស់ក្រុមសង្គមស៊ីវិល រដ្ឋាភិបាលតែងហៅម្ចាស់របាយការណ៍ ឬអង្គការទាំងនោះថា គ្រាន់តែជាអ្នកសរសេររបាយការណ៍ដើម្បីលក់យកលុយពីម្ចាស់ជំនួយតែ ប៉ុណ្ណោះ ឬនិយាយដដែលៗ ដោយគ្មានការស្រាវជ្រាវថា បើអង្គការទាំងនោះមិនសរសេររិះគន់រដ្ឋាភិបាលទេនោះ ម្ចាស់ជំនួយក៏មិនផ្តល់ជំនួយអោយដែរ។
គេសង្កេតឃើញថា មន្ត្រីរដ្ឋាភិបាលឆ្លើយតបទៅនឹងរបាយការណ៍អង្គការសិទ្ធិមនុស្ស ដោយប្រើភាសាដដែលៗបែបនេះ ពីមួយអាណត្តិទៅមួយអាណត្តិ ទំនងជាគិតរំពឹងថា ប្រជាពលរដ្ឋខ្មែរនឹងជឿ ឬទទួលយក។ ប៉ុន្តែ ទស្សនៈបែបនេះ ទំនងជាការយល់ច្រឡំដ៏ធំមួយ ហើយក៏ជាមូលហេតុមួយដែលបណ្ដាលអោយគណបក្សប្រជាជនកម្ពុជា បាត់បង់កៅអីច្រើននៅរដ្ឋសភា ក្នុងអាណត្តិនេះ។
ប្រជាពលរដ្ឋ កម្ពុជា ក្នុងយុគសម័យនេះ មិនមែនស្ថិតក្នុងសតវត្សរ៍ទី១៩ ឬទី២០ ទៀតទេ។ អំពើអសកម្មរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គមជាច្រើន ស្របពេលគ្នានឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ខាងចែកចាយព័ត៌មានដែលលឿនជាងកាំជ្រួចនេះ បានធ្វើអោយពលរដ្ឋកម្ពុជា យល់ច្បាស់អំពីហេតុការណ៍ពិតដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជា និងជុំវិញពិភពលោក ហើយធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯង។
ការ ស្រាវជ្រាវបានបង្ហាញថា បច្ចុប្បន្ន សូម្បីតែជនជាតិដើមភាគតិចនៅតំបន់ព្រៃភ្នំខ្លះក្នុងប្រទេស កម្ពុជា ក៏មានលទ្ធភាពប្រើហ្វេសប៊ុក ដែរ។
ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា មិនមែនខ្វះការយល់ដឹង ហើយងាយត្រូវអូសទាញតាមការឃោសនាបំភ្លៃការពិតនោះទេ។ លោកអះអាងថា ពលរដ្ឋកម្ពុជា លែងមានជំនឿលើប្រព័ន្ធឃោសនាក្នុងស្រុកដែលគ្រប់គ្រងដោយរដ្ឋាភិបាល ទៀតហើយ៖ «កន្លែងផ្សព្វផ្សាយព័ត៌មាន ជាកន្លែងឃោសនាសុទ្ធតែម្តង។ ហើយកន្លែងខ្លះ តែបែរដល់ថ្នាក់និយាយមក ប្រជាពលរដ្ឋទទួលយកអត់បានតែម្តង។ ពួកទូរទស្សន៍ហ្នឹងល្ងង់តែមួយទៀត ហើយពួកអ្នកគ្រប់គ្រងទូរទស្សន៍ និងអ្នកកាន់អំណាចមួយចំនួនហ្នឹងល្ងង់តែមួយ។ គាត់ស្មានតែប្រជាពលរដ្ឋល្ងង់។ អាស្មានហ្នឹង ខុសអស់ប៉ុណ្ណឹងហើយ ធ្លាក់សំឡេងអស់ប៉ុណ្ណឹងហើយ ក៏នៅតែស្មានថាប្រជាពលរដ្ឋល្ងង់ទៀត។ ឥឡូវនេះគាត់ល្ងង់ម៉ាផ្នែកទៀត ខ្ញុំមើលណា គាត់ខំយកទូរទស្សន៍ផ្សព្វផ្សាយរៀងរាល់ថ្ងៃ ដឹងផ្សាយរឿងអីទេ? គាត់ផ្សាយថា ឥឡូវនេះប្រទេសកម្ពុជា គឺធម្មតាសុទ្ធ។ អ្នកលក់អីលក់ធម្មតាអ៊ីចឹងទៅ ហើយសម្ភាសធ្វើជាសម្ភាសមនុស្សប៉ុន្មាននាក់អ៊ីចឹងទៅ ដែលនិយាយថា អូ! ខ្ញុំអត់ភ័យអីទេ អត់មានបញ្ហាអីទេ គឺនៅធម្មតាទេ អត់មានអ្នកណាភ័យខ្លាចអីទេ គេមកធ្វើការធម្មតា លក់ធម្មតា នរណានិយាយហ្នឹង គឺអត់ពិតទេ។ គាត់ខំផ្សាយអ៊ីចឹង ប៉ុន្តែពេលណាផ្សាយអីចឹង ប្រជាពលរដ្ឋគាត់ឆ្លាត។ មនុស្សតែផ្សាយអ៊ីចឹងរៀងរាល់ថ្ងៃ រាល់ពេល គេថាទូរទស្សន៍ប្រហែលដឹងរឿងអីដែលមិនចង់អោយជាមានរឿងអីមិនចង់ អោយគេដឹង វាមិនពិតហើយ បានជាយកមកកុហកអ៊ីចឹង។ ដោយសារអី គឺដោយសារទី១ យើងអត់ទុកចិត្តទូរទស្សន៍។ អ៊ីចឹងពេល ទូរទស្សន៍បង្ហាញពីឆន្ទៈធ្វើអីមួយប្រាប់ទៅប្រជាពលរដ្ឋ ប្រជាពលរដ្ឋមើលផ្ទុយពីហ្នឹងវិញ ថាអូ! ឃើញថា មានរឿងអីផ្សេងពីហ្នឹង ប្រាកដជាអស្ថិរភាពហើយ បានជាខំបង្ហាញពីស្ថិរភាពហ្នឹងជ្រុល។ បើមានស្ថិរភាពមែនទែនដឹងធ្វើម៉េចទេ ពោលហ្នឹងចាក់ចំរៀងរាំលើទឹកអីណោះ។ អ៊ីចឹង វាទាក់ទងអាអត់ជំនឿហ្នឹង។ អត់ជំនឿមួយទៀត ទាក់ទងនឹងអត់ជំនឿលើប៉ូលិស។ ហើយទៅបន្ទោសគ្នា (ពលរដ្ឋ) ថា អត់មានជំនឿលើទាហាន និងប៉ូលិស។ បន្ទោសធ្វើអី គ្នាឆ្លាត ព្រោះអីយើងឃើញទាហាន និងប៉ូលិសទៅឃោសនាអោយគណបក្សប្រជាជនកម្ពុជា ហើយឃោសនាគ្រប់ពេល»។
ដូច្នេះ ការដែលមន្ត្រីគណបក្សប្រជាជន ចេះតែបដិសេធមិនទទួលស្គាល់របាយការណ៍ និងអនុសាសន៍កែលំអរបស់អង្គការមហាជន ដែលមានតួនាទីរួមចំណែកជួយអភិវឌ្ឍសង្គមកម្ពុជា ដែរនោះ ទើបធ្វើអោយពលរដ្ឋកម្ពុជា លែងផ្តល់សេចក្តីទុកចិត្តលើគណបក្សនេះតទៅទៀត។
ប្រសិនបើ មន្ត្រីគណបក្សនៅតែប្រកាន់ជំហរអសកម្ម មិនដោះស្រាយបញ្ហាទាំងឡាយដែលគេឯងឃើញគ្រប់គ្នានោះទេ ការបោះឆ្នោតអាណត្តិក្រោយទំនងជានឹងបាត់កៅអីរដ្ឋសភាកាន់តែច្រើន។ ប្រតិកម្មបែបមិនទទួលយកការពិត ឬប្រតិកម្មរបៀបធ្វើពើមិនទទួលស្គាល់ការពិត របៀបប្រតិកម្មមិនបានសិក្សាផ្ទៀងផ្ទាត់របាយការណ៍ ឬប្រតិកម្មរបៀបគេចវេសពីការទទួលខុសត្រូវ របៀបប្រតិកម្មយកចិត្តមេកើយ ឬរបៀបខ្លាចបាត់បង់ប្រជាប្រិយភាពគាំទ្រពីមន្ត្រីរបស់ខ្លួន និងរបៀបចោទប្រកាន់ទៅលើម្ចាស់របាយការណ៍វិញនោះ ទំនងជាលក់លែងដាច់ ឬលែងមានប្រសិទ្ធភាពទៅលើប្រជាពលរដ្ឋខ្មែរទៀតហើយ ពីព្រោះលទ្ធផលបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ កន្លងមកនេះ បង្ហាញថា ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងកាន់តែខ្ពស់អំពីសិទ្ធិ និងករណីកិច្ចរបស់ខ្លួនដែលមានចារនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ៕
ប្រភពពី៖ យល់ព្រម
Friday, August 30, 2013
អ៊ីរ៉ាក់ទប់ទល់បាន ៩ ថ្ងៃ ចុះស៊ីរីវិញ?
![]() |
ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី ត្រូវបានឲ្យតម្លៃខ្ពស់ |
នៅក្នុងយុទ្ធនាការ “Shock and Awe” ក្នុងឆ្នាំ២០០៣ អាមេរិក និងសម្ព័ន្ធមិត្ត បានបាញ់កាំជ្រួច Tomahawk សរុប ៧២៥ គ្រាប់ ។
២ ថ្ងៃដំបូង កងកម្លាំង NATO បានធ្វើការវាយប្រហារដោយគួបផ្សំ រវាងការវាយលុកពីដែនអាកាស និងកំណើននៃកាំជ្រួច ឆ្លាស់គ្នាក្នុង១លើកៗ មានរយៈពេលជាង ៣ ម៉ោង ។ ការវាយលុកដំបូង បានប្រើកាំជ្រួច ២០០ គ្រាប់ ក្នុងនោះ ៦៥% បានបាញ់ចំគោលដៅ កាំជ្រួច ១០ គ្រាប់ បានបាញ់សម្លាប់ ហើយ ៦ គ្រាប់ ខុសគោលដៅ ។
ប្រការនេះ បង្ហាញថា ប្រព័ន្ធការពារដែនអាកាស គ្រាន់តែមានសមត្ថភាព កាត់បន្ថយប្រសិទ្ធិភាពរបស់កាំជ្រួច Tomahawk ប៉ុណ្ណោះ ពុំអាចរារាំងវាបានទាំងស្រុងទេ ។ ដំណាក់កាលដំបូង នៃយុទ្ធនាការពេលនោះ គោលដៅ ៧២ ត្រូវបានកំទេស ក្នុងនោះគោលដៅយោធាមាន ៥២ ។
ដោយការវាយបកយ៉ាងខ្លាំងក្លា របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ពេលនោះ NATO បានបង្កើតសកម្មភាពប្រយុទ្ធបន្ថែម ទៅលើគោលដៅចំនួន ១៣០ ក្នុងនោះ ៤០ % ជាគោលដៅស៊ីវិល ។
សរុបទៅ ក្នុងចំណោមកាំជ្រួច ៧២៥ គ្រាប់ ត្រូវបានបាញ់ទៅលើគោលដៅប្រមាណ ៧០% របស់អ៊ីរ៉ាក់ ដើម្បីកំទេចគោលដៅអចល័ត ហើយ ៣០% ទៀត គឺគោលដៅឧស្សាហកម្ម និងរដ្ឋបាលរបស់រដ្ឋ ។ កាំជ្រួចប្រមាណ ៤០ គ្រាប់ ត្រូវបានបាញ់ទម្លាក់ ហើយ ១៧ គ្រាប់ បាញ់ខុសគោលដៅ ។ ក្នុង១ថ្ងៃ១យប់ ជាក់ស្តែង សម្រេចបានគោលដៅចំនួន ៣០ ។
អាមេរិកនឹងប្រើកាំជ្រួច Tomahawk ចំនួនច្រើន ដើម្បីកំទេចគោលដៅក្នុងរយៈពេលខ្លី
ពេលនោះ NATO បានត្រួតត្រាទាំងស្រុងដែនអាកាស ហេតុនេះ បានបំផ្លាញទាំងស្រុង នូវប្រព័ន្ធការពារដែនអាកាស របស់អ៊ីរ៉ាក់ ។ ចំពោះ ស៊ីរី អាចខុសប្លែកគ្នាខ្លះ តែមិនគួរឲ្យកត់សម្គាល់ទេ ។ ម្យ៉ាងទៀត ប្រទេសនេះ កំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ ឯកោលើឆាកអន្តរជាតិ ។
ហេតុនេះ ជោគវាសនារបស់ស៊ីរី ពិតជាពិបាកជៀសផុតណាស់ ប្រសិនបើ NATO មួយ ដែលមានយោភ័ណ្ឌសម្បូរបែប និងផែនការវាយលុកយ៉ាងល្អ ធ្វើការវាយប្រហារដូចនៅអ៊ីរ៉ាក់នោះ ៕
២ ថ្ងៃដំបូង កងកម្លាំង NATO បានធ្វើការវាយប្រហារដោយគួបផ្សំ រវាងការវាយលុកពីដែនអាកាស និងកំណើននៃកាំជ្រួច ឆ្លាស់គ្នាក្នុង១លើកៗ មានរយៈពេលជាង ៣ ម៉ោង ។ ការវាយលុកដំបូង បានប្រើកាំជ្រួច ២០០ គ្រាប់ ក្នុងនោះ ៦៥% បានបាញ់ចំគោលដៅ កាំជ្រួច ១០ គ្រាប់ បានបាញ់សម្លាប់ ហើយ ៦ គ្រាប់ ខុសគោលដៅ ។
ប្រការនេះ បង្ហាញថា ប្រព័ន្ធការពារដែនអាកាស គ្រាន់តែមានសមត្ថភាព កាត់បន្ថយប្រសិទ្ធិភាពរបស់កាំជ្រួច Tomahawk ប៉ុណ្ណោះ ពុំអាចរារាំងវាបានទាំងស្រុងទេ ។ ដំណាក់កាលដំបូង នៃយុទ្ធនាការពេលនោះ គោលដៅ ៧២ ត្រូវបានកំទេស ក្នុងនោះគោលដៅយោធាមាន ៥២ ។
ដោយការវាយបកយ៉ាងខ្លាំងក្លា របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ពេលនោះ NATO បានបង្កើតសកម្មភាពប្រយុទ្ធបន្ថែម ទៅលើគោលដៅចំនួន ១៣០ ក្នុងនោះ ៤០ % ជាគោលដៅស៊ីវិល ។
សរុបទៅ ក្នុងចំណោមកាំជ្រួច ៧២៥ គ្រាប់ ត្រូវបានបាញ់ទៅលើគោលដៅប្រមាណ ៧០% របស់អ៊ីរ៉ាក់ ដើម្បីកំទេចគោលដៅអចល័ត ហើយ ៣០% ទៀត គឺគោលដៅឧស្សាហកម្ម និងរដ្ឋបាលរបស់រដ្ឋ ។ កាំជ្រួចប្រមាណ ៤០ គ្រាប់ ត្រូវបានបាញ់ទម្លាក់ ហើយ ១៧ គ្រាប់ បាញ់ខុសគោលដៅ ។ ក្នុង១ថ្ងៃ១យប់ ជាក់ស្តែង សម្រេចបានគោលដៅចំនួន ៣០ ។
អាមេរិកនឹងប្រើកាំជ្រួច Tomahawk ចំនួនច្រើន ដើម្បីកំទេចគោលដៅក្នុងរយៈពេលខ្លី
ពេលនោះ NATO បានត្រួតត្រាទាំងស្រុងដែនអាកាស ហេតុនេះ បានបំផ្លាញទាំងស្រុង នូវប្រព័ន្ធការពារដែនអាកាស របស់អ៊ីរ៉ាក់ ។ ចំពោះ ស៊ីរី អាចខុសប្លែកគ្នាខ្លះ តែមិនគួរឲ្យកត់សម្គាល់ទេ ។ ម្យ៉ាងទៀត ប្រទេសនេះ កំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ ឯកោលើឆាកអន្តរជាតិ ។
ហេតុនេះ ជោគវាសនារបស់ស៊ីរី ពិតជាពិបាកជៀសផុតណាស់ ប្រសិនបើ NATO មួយ ដែលមានយោភ័ណ្ឌសម្បូរបែប និងផែនការវាយលុកយ៉ាងល្អ ធ្វើការវាយប្រហារដូចនៅអ៊ីរ៉ាក់នោះ ៕
ប្រភពពី៖ ខ្មែរស្ថាបនា
កិច្ចចរចារវាងចិននិងអាស៊ានមិនរំពឹងថានឹងមានដំណោះស្រាយសម្រាប់ជម្លោះសមុទ្រចិនខាងត្បូងទេ
![]() |
រូបថតពីលើយន្តហោះ បង្ហាញនាវាល្បាតរបស់ចិនHaijian លេខ៤៩ (មុខ) និងកប៉ាល់Haijian លេខ៥០ បើកក្នុងសមុទ្រចិនខាងកើត កាលពីខែថ្ងៃទី២៣មេសា ឆ្នាំ២០១៣នេះ។ |
វ៉ាស៊ីនតោន៖ ភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងគឺជាចំណុចសំខាន់នៅក្នុងកិច្ចប្រជុំក្នុងសប្តាហ៍នេះ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសពីប្រទេសចិននិងសមាជិក ១០ នៃសមាគមប្រទេស អាស៊ីអាគ្នេយ៍ ឬ អាស៊ាន។ បញ្ហានេះរំពឹងថា នឹងជាការយកចិត្តទុកដាក់ដ៏ធំមួយនៅក្នុងរបៀបវារៈនៅទីក្រុង ប៉េកាំងដែរ។ បញ្ហានេះក៏ជាបញ្ហាចម្បងនៅក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំនៅប្រទេស ប្រ៊ុយណេ រវាងរដ្ឋមន្រ្តីក្រសួងការពារប្រទេសក្នុងតំបន់ ជាមួយសមភាគីពីប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតផង តែ ដំណោះស្រាយមួយប្រហែលទំនងជាមិនអាចសម្រេចបានទេ។
ប្រទេសសមាគម អាស៊ាន ចង់បានដំណោះស្រាយដ៏ឆាប់រហ័សដើម្បីធ្វើកិច្ចចរចាអំពីក្រមប្រតិបត្តិមួយសម្រាប់សមុទ្រចិនខាងត្បូង និងកិច្ចចរចាពហុភាគីស្តីពីជម្លោះដែនទឹកនៅជុំវិញនិងនៅក្នុងសមុទ្រចិនខាងត្បូង។ តែជំហរទាំងពីរនេះ មានទំនាស់ជាមួយរដ្ឋាភិបាលចិន ដែលបានដំឡើងការទាមទារយកដែនទឹកសមុទ្ររបស់ខ្លួនកាន់តែតឹងឡើងៗ។
បន្ទាប់ពីបានចំណាយពេលកន្លះថ្ងៃនៅកន្លែងលំហែកាយនៅប្រទេសថៃក្នុងខែនេះ រដ្ឋមន្រ្តីការបរទេសរបស់សមាគម អាស៊ាន បានប្រកាសថាខ្លួននឹងនិយាយដោយសំឡេងតែមួយ អំពីបញ្ហាធ្វើកិច្ចចរចាយ៉ាងឆាប់រហ័សលើក្រមប្រតិបត្តិដែលគេបានរង់ចាំជាយូរមកហើយ ដើម្បីទុកជាកិច្ចព្រមព្រៀងមួយដែលតម្រូវឲ្យហត្ថលេខីគោរពតាម សម្រាប់
គ្រប់គ្រងសកម្មភាពនាវាចរ និងរៀបចំធ្វើវេទិកាមួយសម្រាប់កិច្ចចរចាដើម្បីដោះស្រាយជម្លោះដែនទឹកនោះផង។
គ្រប់គ្រងសកម្មភាពនាវាចរ និងរៀបចំធ្វើវេទិកាមួយសម្រាប់កិច្ចចរចាដើម្បីដោះស្រាយជម្លោះដែនទឹកនោះផង។
លោក James Clad អតីតឧបការីរងរដ្ឋមន្រ្តីការពារប្រទេសនៃសហរដ្ឋអាមេរិក ថ្លែងថា សេចក្តីប្រកាសរបស់សមាគម អាស៊ាន ទំនងជាមិនមានផលប៉ះពាល់អ្វីច្រើនទេ។
«ទីមួយគឺខ្ញុំមិនជឿថា អាស៊ាន នឹងអាចនិយាយដោយសំឡេងតែមួយបានទេ។ ជាបថម រដ្ឋាភិបាលកម្ពុជា កន្លែងដែលកិច្ចប្រជុំមួយរបស់ប្រមុខរដ្ឋបានប្រព្រឹត្តធ្វើមិនយូរប៉ុន្មានថ្មីៗនេះ បានខំព្យាយាមគ្រប់មធ្យោបាយដើម្បីធ្វើតម្រូវចិត្តមិត្តរបស់ខ្លួននៅក្រុង ប៉េកាំង។ ដូច្នេះ គំនិតថានឹងមានសំឡេងតែមួយពី អាស៊ាន នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង តាមធម្មជាតិនិងតាមបទពិសោធន៍ គឺប្រហែលមិនអាចទៅរួចទេ។ ទោះជាយ៉ាងនេះក៏ខ្ញុំគិតថា ជាការល្អដែលគេចាប់ផ្តើមជាមួយនឹងការនិយាយកម្លា តែខ្ញុំមិនគិតថាកិច្ចចរចាជាមួយប្រទេសចិននឹងមានចេញជាលទ្ធផលដ៏សំខាន់ណាមួយទេ ពីព្រោះចិនមុខជានឹងលើកបន្តទៅថ្ងៃមុខទៀត ដូចដែលពួកគេបានធ្វើជារៀងរហូតមក»។
«ទីមួយគឺខ្ញុំមិនជឿថា អាស៊ាន នឹងអាចនិយាយដោយសំឡេងតែមួយបានទេ។ ជាបថម រដ្ឋាភិបាលកម្ពុជា កន្លែងដែលកិច្ចប្រជុំមួយរបស់ប្រមុខរដ្ឋបានប្រព្រឹត្តធ្វើមិនយូរប៉ុន្មានថ្មីៗនេះ បានខំព្យាយាមគ្រប់មធ្យោបាយដើម្បីធ្វើតម្រូវចិត្តមិត្តរបស់ខ្លួននៅក្រុង ប៉េកាំង។ ដូច្នេះ គំនិតថានឹងមានសំឡេងតែមួយពី អាស៊ាន នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង តាមធម្មជាតិនិងតាមបទពិសោធន៍ គឺប្រហែលមិនអាចទៅរួចទេ។ ទោះជាយ៉ាងនេះក៏ខ្ញុំគិតថា ជាការល្អដែលគេចាប់ផ្តើមជាមួយនឹងការនិយាយកម្លា តែខ្ញុំមិនគិតថាកិច្ចចរចាជាមួយប្រទេសចិននឹងមានចេញជាលទ្ធផលដ៏សំខាន់ណាមួយទេ ពីព្រោះចិនមុខជានឹងលើកបន្តទៅថ្ងៃមុខទៀត ដូចដែលពួកគេបានធ្វើជារៀងរហូតមក»។
កម្ពុជា-ចិន
ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសកម្ពុជានិងចិនបានទទួលការពិនិត្យពិច្ច័យយ៉ាងដិតដល់កាលពីឆ្នាំមុន នៅពេលដែលកម្ពុជាបានធ្វើជាអ្នកទទួលភ្ញៀវនៃសន្និសីទកំពូលរបស់ អាស៊ាន នៅក្រុងភ្នំពេញ។ ក្នុងនោះ ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តដែលក្រុមរដ្ឋមន្រ្តីមិនអាចយល់ស្របគ្នាបាន លើភាសានៃសេចក្តីប្រកាសរួមមួយ ជាសញ្ញាដែលបង្ហាញថាមានការខ្វែងគំនិតគ្នាជាបន្តរវាងរដ្ឋមន្រ្តីទាំង ១០។
កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសកម្ពុជាបានធ្វើកិច្ចចរចាជាមួយសមភាគីពីប្រទេសចិន ហើយបានអំពាវនាវឲ្យមានទំនាក់ទំនងជិតស្និទ្ធជាងមុនរវាង អាស៊ាននិងចិន។ ក៏ប៉ុន្តែអ្នកវិភាគឯករាជ្យកម្ពុជា លោក ឡៅ ម៉ុងហៃ បានប្រាប់ វីអូអេថា នេះជាផ្នែកមួយនៃផែនការលេងល្បែងចាស់របស់ចិន។
ប្រទេសចិននិយាយថា ខ្លួនមិនរួសរាន់នឹងធ្វើការចរចាអំពីក្រមប្រតិបត្តិមួយទេ ហើយក៏ប្រឆាំងទល់នឹងដំណោះស្រាយពហុភាគីចំពោះជម្លោះដែនទឹកនេះ ដោយចង់ធ្វើកិច្ចចរចាជាឧភតោភាគីជាមួយប្រទេសជិតខាងរបស់ខ្លួន មួយទល់នឹងមួយវិញ។
ផ្នែកកាទូតរបស់ស.រ.អា
សរអាដែលនិយាយថាខ្លួនមិនគាំទ្រភាគីណាមួយនៅក្នុងជម្លោះដែនទឹកនេះ បានដំឡើងការចូលរួមក្នុងកិច្ចការទូតនៅក្នុងបញ្ហានេះ។
លោក David Shear ឯកអគ្គរដ្ឋទូតសរអាប្រចាំប្រទេស វៀតណាម បានប្រាប់វីអូអេថា ក្រមប្រតិបត្តិមួយជាជំហានដ៏សំខាន់សម្រាប់តំបន់។
«យើងកំពុងចូលរួមនៅក្នុងកិច្ចចរចាដ៏សកម្មមួយជាមួយមន្រ្តី វៀតណាម អំពីបញ្ហានេះ ហើយយើងនិយាយគ្នាអំពីបញ្ហាផ្សេងៗទៀត រួមទាំងសកម្មភាពនៅលើទឹក រួមទាំងបញ្ហាទាក់ទងនឹងការចរចាជាមួយភាគីចិនស្តីអំពីក្រមប្រតិបត្តិមួយសម្រាប់សមុទ្រចិនខាងត្បូង ដែលយើងជឿថាបើយកទៅអនុវត្ត នឹងជួយកាត់បន្ថយភាពតានតឹងយ៉ាងច្រើននៅលើទឹកនៃសមុទ្រចិនខាងត្បូង»។
សរអានិងវៀតណាមមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅក្នុងបញ្ហាមួយចំនួន ដូចជាសិទ្ធិមនុស្ស។ ប៉ុន្តែលោក Alexander Vuving នៃមជ្ឈមណ្ឌល អាស៊ី-ប៉ាស៊ីហ្វ៊ីក សម្រាប់ការសិក្សាសន្តិសុខ មានជំនឿថា ភាពជាដៃគូយុទ្ធសាស្រ្តមួយរវាងសរអានិងវៀតណាម ពិតជាអាចធ្វើឲ្យសម្រេចបាននៅក្នុងរយៈពេលយូរ ដោយមកពីមានភាពគឃ្លើនរបស់ចិនកាន់តែខ្លាំងឡើងនៅក្នុងសមុទ្រចិនខាងត្បូង និងការ«ងាករេ»របស់រដ្ឋបាលលោក អូបាម៉ា ឆ្ពោះទៅរកទ្វីប អាស៊ី។
លោក Vuving និយាយថា នៅមានឧបសគ្គច្រើនទៀតនៅក្នុងទំនាក់ទំនងរវាងវៀតណាមនិងសរអាក្នុងអនាគតដ៏ខ្លីខាងមុខ។ តែលោកថ្លែងថា ក្នុងរយៈពេលយូរទៅមុខ ការទាក់ទងឧភតោភាគីនេះនឹងមានភាពជិតស្និទ្ធខ្លាំងជាងមុន ដោយមកពីប្រទេសចិនធ្វើសេចក្តីប្តេជ្ញាកាន់តែខ្លាំងនៅក្នុងការទាមទារអធិបតេយ្យភាពរបស់ខ្លួននៅក្នុ្ងងសមុទ្រចិនខាងត្បូង ដែលជាការប៉ះទង្គិចផ្ទាល់ជាមួយផលប្រយោជន៍របស់វៀតណាមនៅក្នុងជម្លោះទឹកសមុទ្រនេះ។
ហ្វីលីពីន
សរអាក៏កំពុងនិយាយជាមួយប្រទេស ហ្វ៊ីលីពីនដែរ រួមទាំងកិច្ចចរចាអំពីការដំឡើងវត្តមានផ្លាស់វេននៃកងកម្លាំងនិងសម្ភារៈរបស់សរអា។ កាលពីថ្ងៃច័ន្ទ លោករដ្ឋមន្រ្តីការពារប្រទេស Chuck Hagel បានប្រកាសអំពីការដំឡើងថវិកាយ៉ាងច្រើនរបស់សរអា សម្រាប់កម្មវិធីអប់រំនិងហ្វឹកហ្វឺនផ្នែកយោធានៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។
លោកអតីតឧបការីរងរដ្ឋមន្រ្តីការពារប្រទេស James Clad ថ្លែងថា ការចូលរួមរបស់សរអាកំពុងជួយពង្រឹងជំហររបស់ប្រទេសនៃសមាគម អាស៊ាន។
«ខ្ញុំគិតថា អ្វីដែលត្រូវយល់គឺថា ជាមួយរដ្ឋបាលនេះ ការមានប្រៀបធំ ការចំណេញធំនៅក្នុងកិច្ចការទូត គឺ លោកអតីតរដ្ឋមន្រ្តីការពារប្រទេស Robert Gatesនិងលោកស្រីអតីតរដ្ឋមន្រ្តីការបរទេស Hillary Clinton បានអញ្ជើញទៅក្រុង Hanoi ក្នុងឆ្នាំ ២០១០ ហើយបានសម្តែងអំពីជំហររបស់ប្រទេសអាមេរិកថា បញ្ហានេះត្រូវតែដោះស្រាយជាពហុភាគី។ នេះជាការចំណេញយ៉ាងធំសម្រាប់ប្រទេស អាស៊ាន។ ប្រទេសចិនមិនសប្បាយចិត្តទេ នៅពេលនោះក៏ដូចជាពេលនេះដែរ។ ដូចនេះពេលដែលមហាអំណាចធ្វើការទាក់ទងជាមួយប្រទេសតូចជាងខ្លួន គេចូលចិត្តទាក់ទងជាឧភតោភាគី ដែលធ្វើឲ្យគេមានប្រៀបជាង»។
លោកស្រី Su Xiaohui នៃវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ បានថ្លែងថា ប្រទេសចិនមិនអាចទទួលយកគំនិតនៃការចរចាជាពហុភាគិបានទេ។
លោកស្រី Xu ពោលថា ប្រទេស ហ្វ៊ីលីពីន ជឿថាខ្លួននឹងចាញ់ប្រៀបប្រទេសចិននៅក្នុងកិច្ចចរចាអំពីបញ្ហាសមុទ្រចិនខាងត្បូង ហើយការអភិវឌ្ឍន៍របស់ចិននឹងនាំឲ្យទន់ខ្សោយដល់ជំហររបស់ប្រទេស ហ្វ៊ីលីពីន។ ហេតុដូច្នេះ គេមិនចង់ធ្វើកិច្ចចរចាឧភតោភាគី ជាមួយប្រទេសចិនទេ។
គេមានជំនឿថាតំបន់សមុទ្រចិនខាងត្បូងមានធនធានប្រេងនិងឧស្ម័នធម្មជាតិដ៏សន្ធឹកសន្ធាប់។ នេះជាកន្លែងដែលមានជម្លោះដែនទឹករវាងប្រទេសចិន និងប្រទេសឯទៀត មានរួមកោះ តៃវ៉ាន់ ប្រទេស វៀតណាម ប្រ៊ុយណេ, ម៉ាឡេស៊ី និង ហ្វ៊ីលីពីន។ ប្រទេសចិននិងជប៉ុនក៏កំពុងជាប់ជំពាក់ក្នុងជម្លោះដាច់ដោយឡែកមួយទៀត នៅសមុទ្រចិនភាគខាងកើតដែរ៕
ព័ត៌មាននេះ បានផ្តល់ឲ្យដោយលោក Fred Wang ពីទីក្រុងប៉េកាំង Tra Mi ពីរដ្ឋធានី Washington និងលោក គង់ សុឋានរិទ្ធពីរាជធានីភ្នំពេញ។ របាយការណ៍នេះ ជាកិច្ចសហការណ៍របស់វីអូអេផ្នែកភាសាចិនកុកងឺ វៀតណាម និងខ្មែរ។
ប្រែសម្រួលដោយ កែរ យ៉ាន
ប្រភពពី៖ វីអូអេ
អាមេរិកនឹងវាយប្រហារស៊ីរី ទោះគ្មានអង់គ្លេសក៏ដោយ
តាម The New York Times បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងវាយប្រហារស៊ីរី ទោះបីជាគ្មានវត្តមានអង់គ្លេសចូលដៃជាមួយខ្លួនក៏ដោយ។ ការលើកឡើងរបស់មហាអំណាចយោធានៅពេលនេះ ធ្វើឡើងបន្ទាប់ពីសភាអង់គ្លេសបានទាត់ចោលការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី David Cameron ក្នុងការធ្វើអន្តរាគមន៍យោធារួមនៅស៊ីរីជាមួយនឹងអាមេរិក។
ផ្អែកតាមប្រសាសន៍របស់លោក Barry Pavel អតីតមន្ត្រីការពារជាតិរបស់សេតវិមានបាននិយាយថា វាគ្រប់គ្រាន់ទៅហើយសម្រាប់អង់គ្លេសក្នុងការដើរតួជាដៃគូការទូតដ៏សំខាន់មួយរបស់អាមេរិក នៅពេលនេះ ហើយខ្លួនមិនចាំបាច់បញ្ជូនទ័ពនៅស៊ីរីនោះទេនៅពេលខាងមុខ អាមេរិកនឹងធ្វើសង្គ្រាមនៅស៊ីរីដោយខ្លួនឯងបាន។ ក៏ប៉ុន្តែលោកប្រធានាធិបតីអូបាមាកំពុងពិចារណាដោយស្នើសុំទៅស្ថាប័នសភាជាមុន ដើម្បីធ្វើការអនុម័តលើសេចក្ដីសម្រេចរបស់លោកដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បារាំងដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់អាមេរិក បានប្រកាសពីជំហររបស់ខ្លួនកាលពីម្សិលមិញថា ខ្លួនកំពុងប្រុងជើងការរួចរាល់ហើយលើលទ្ធភាពវាយប្រហារស៊ីរីជាមួយនឹងអាមេរិក ប្រសិនបើការអន្តរាគមន៍នឹងកើតមានមែននោះ។ មន្ត្រីជាន់ខ្ពស់យោធាអាមេរិក បានប្រកាសដែរថា ការវាយប្រហារនៅស៊ីរីអាចធ្វើឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺមិនមានវត្តមានកងកម្លាំងបរទេសឈរជើងនៅប្រទេសនេះដូចនៅអ៊ីរ៉ាក់ ឬប៉ាគីស្ថាននោះឡើយ។
សេចក្ដីសម្រេចក្នុងការធ្វើអន្តរាគមន៍យោធារបស់លោកខាងលិច ដើម្បីផ្ដួលរំលំរបបដឹកនាំលោកអាល់អាសាដ កាន់តែមានភាពតានតឹងឡើងៗ ក្នុងរយៈពេល ១សប្តាហ៍កន្លងទៅនេះ បន្ទាប់ពីលោកខាងលិចបានចោទយោធាស៊ីរីថា បានប្រើប្រាស់អាវុធគីមីបណ្ដាលឲ្យពលរដ្ឋស្លូតត្រង់ ១៣០០នាក់ស្លាប់កាលពីថ្ងៃទី២១ សីហាកន្លងទៅ៕
ប្រភពពី៖ sabay
![]() |
កងទ័ពជើងទឹកអាមេរិកនៅដែនសមុទ្រមេឌីទែរ៉ាណេត្រៀមបាញ់មីស៊ីលនៅស៊ីរី |
ផ្អែកតាមប្រសាសន៍របស់លោក Barry Pavel អតីតមន្ត្រីការពារជាតិរបស់សេតវិមានបាននិយាយថា វាគ្រប់គ្រាន់ទៅហើយសម្រាប់អង់គ្លេសក្នុងការដើរតួជាដៃគូការទូតដ៏សំខាន់មួយរបស់អាមេរិក នៅពេលនេះ ហើយខ្លួនមិនចាំបាច់បញ្ជូនទ័ពនៅស៊ីរីនោះទេនៅពេលខាងមុខ អាមេរិកនឹងធ្វើសង្គ្រាមនៅស៊ីរីដោយខ្លួនឯងបាន។ ក៏ប៉ុន្តែលោកប្រធានាធិបតីអូបាមាកំពុងពិចារណាដោយស្នើសុំទៅស្ថាប័នសភាជាមុន ដើម្បីធ្វើការអនុម័តលើសេចក្ដីសម្រេចរបស់លោកដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បារាំងដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់អាមេរិក បានប្រកាសពីជំហររបស់ខ្លួនកាលពីម្សិលមិញថា ខ្លួនកំពុងប្រុងជើងការរួចរាល់ហើយលើលទ្ធភាពវាយប្រហារស៊ីរីជាមួយនឹងអាមេរិក ប្រសិនបើការអន្តរាគមន៍នឹងកើតមានមែននោះ។ មន្ត្រីជាន់ខ្ពស់យោធាអាមេរិក បានប្រកាសដែរថា ការវាយប្រហារនៅស៊ីរីអាចធ្វើឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺមិនមានវត្តមានកងកម្លាំងបរទេសឈរជើងនៅប្រទេសនេះដូចនៅអ៊ីរ៉ាក់ ឬប៉ាគីស្ថាននោះឡើយ។
សេចក្ដីសម្រេចក្នុងការធ្វើអន្តរាគមន៍យោធារបស់លោកខាងលិច ដើម្បីផ្ដួលរំលំរបបដឹកនាំលោកអាល់អាសាដ កាន់តែមានភាពតានតឹងឡើងៗ ក្នុងរយៈពេល ១សប្តាហ៍កន្លងទៅនេះ បន្ទាប់ពីលោកខាងលិចបានចោទយោធាស៊ីរីថា បានប្រើប្រាស់អាវុធគីមីបណ្ដាលឲ្យពលរដ្ឋស្លូតត្រង់ ១៣០០នាក់ស្លាប់កាលពីថ្ងៃទី២១ សីហាកន្លងទៅ៕
![]() |
នាយករដ្ឋមន្រ្តីអង់គ្លេសកំពុងតតាំងសភាកាលពីម្សិលមិញដែលបានបរាជ័យក្នុងការបញ្ជូនទ័ពទៅស៊ីរី |
Subscribe to:
Posts (Atom)