ភ្នំពេញៈ រាជធានីភ្នំពេញ
ត្រូវបានដំឡើងចំណាត់ថ្នាក់ជាទីក្រុងដែលចំណាយខ្ពស់ជាងគេសម្រាប់
ជនបរទេសរស់នៅពីចំណាត់ថ្នាក់ទី២១៧ ឡើងចំណាត់ថ្នាក់ទី២១៣
នេះបើយោងតាមការស្រាវជ្រាវពីការចំណាយរស់នៅចុងក្រោយបំផុតរបស់
ក្រុមហ៊ុន ECA International។
ទីក្រុងតូក្យូ របស់ប្រទេសជប៉ុន បានបាត់បង់ចំណាត់ថ្នាក់ទី១
ជាទីក្រុងដែលការចំណាយរបស់ជនបរទេសច្រើនបំផុតក្នុងពិភពលោក
និងត្រូវជំនួសដោយទីក្រុងអូស្លូ របស់ប្រទេសន័រវេស។
បច្ចុប្បន្ននេះទីក្រុងតូក្យូ
ជាប់ចំណាត់ថ្នាក់ទី៦ក្នុងនាមទីក្រុងដែលចំណាយខ្ពស់បំផុត។
បន្ទាប់ពីទីក្រុងអូស្លូ មកគឺទីក្រុងលូអង់ដា របស់ប្រទេសអង់ហ្គោឡា
ជាប់ចំណាត់ថ្នាក់ទី២ ទីក្រុងស្ទេវិលជ័រ របស់ប្រទេសន័រវេស លេខ៣
ទីក្រុងជូបា របស់ប្រទេសស៊ូដង់ខាងត្បូង លេខ៤ និងទីក្រុងម៉ូស្គូ
របស់ប្រទេសរុស្ស៊ី ជាប់លេខ៥។
ការអង្កេតរបស់ក្រុមហ៊ុន ECA International
បានរៀបចំឡើងពីរដងក្នុងមួយឆ្នាំ
ដោយធ្វើការប្រៀបធៀបតម្លៃទំនិញប្រើប្រាស់និងសេវាកម្មដែលនិយោជិត
នៅក្នុងតំបន់ជាង៤០០កន្លែងនៅជុំវិញពិភពលោក បានទិញប្រើប្រាស់។
នៅទ្វីបអាស៊ី ទីក្រុងរបស់ប្រទេសជប៉ុន
នៅតែគ្រប់គ្រងតំណែងជាទីក្រុងដែលចំណាយខ្ពស់ជាងគេសម្រាប់ការរស់
នៅដដែល
ពោលគឺចំណាត់ថ្នាក់ចំនួន៤ក្នុងចំណោមទីតាំងដែលចំណាយខ្ពស់ជាងគេ
បំផុតទាំង៥នៅក្នុងតំបន់គឺនៅប្រទេសជប៉ុន។ ទីក្រុងសេអ៊ូល
ប្រទេសកូរ៉េខាងត្បូង ក៏មានវត្តមានក្នុងតារាងចំណាត់ថ្នាក់នេះដែរ
ដោយលោតពីចំណាត់ថ្នាក់លេខ៧ មកនៅចំណាត់ថ្នាក់លេខ៣
ក្នុងនាមជាទីក្រុងដែលចំណាយខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ី
និងឡើងពីចំណាត់ថ្នាក់ទី២៩ មកចំណាត់ថ្នាក់ទី១៤
ក្នុងនាមជាទីក្រុងចំណាយខ្ពស់បំផុតនៅទូទាំងពិភពលោក។
មិនត្រឹមតែតម្លៃទំនិញ និងសេវាកម្មទេ
ដែលបានកើនឡើងខ្ពស់ជាងតម្លៃកាលពីឆ្នាំមុននោះ
តែតម្លៃរូបិយប័ណ្ណក្នុងស្រុកវិញក៏បានឡើងថ្លៃផងដែរបើធៀបនឹង
រូបិយប័ណ្ណធំៗដោយជំរុញឲ្យការចំណាយនៅតាមទីក្រុងទាំងនោះកើនឡើង
ខ្ពស់សម្រាប់ជនបរទេសជាច្រើន។
ទីក្រុងប៉េកាំង ជាប់ចំណាត់ថ្នាក់ទី២៤ ទីក្រុងស៊ាងហៃ
ជាប់ចំណាត់ថ្នាក់ទី២៦ ប្រទេសសិង្ហបុរី ចំណាត់ថ្នាក់ទី៣៦
និងទីក្រុងហុងកុង ចំណាត់ថ្នាក់ទី៣៨
បានឈរនៅក្នុងតារាងចំណាត់ថ្នាក់កំពូលទាំង១០ក្នុងនាមជាទីក្រុង
ដែលចំណាយខ្ពស់បំផុតក្នុងការរស់នៅក្នុងតំបន់អាស៊ី។ គិតជាមធ្យម
តម្លៃទំនិញប្រើប្រាស់នៅក្នុងបញ្ជីចំណាយរស់នៅប្រចាំថ្ងៃដែល
អង្កេតដោយក្រុមហ៊ុន ECA នៅតាមទីតាំងមួយចំនួនក្នុងប្រទេសចិន
បានកើនឡើងបន្តិច ឬធ្លាក់ចុះបន្តនៅក្នុងឆ្នាំនេះ។
ជាលទ្ធផលទីតាំងមួយចំនួននៅប្រទេសចិន បានធ្លាក់ចំណាត់ថ្នាក់បន្តិច
តែកំណើនថ្លៃប្រាក់យន់ជាបន្តបន្ទាប់បើធៀបនឹងរូបិយប័ណ្ណធំៗផ្សេង
ទៀតគឺជាកត្តាទប់ស្កាត់ទីក្រុងទាំងនោះមិនឲ្យធ្លាក់ចំណាត់ថ្នាក់
ខ្លាំងក្នុងនាមជាទីក្រុងដែលចំណាយខ្ពស់សម្រាប់ការរស់នៅប្រចាំ
ថ្ងៃ។
ទីក្រុងហុងកុង
ដែលជាប់ចំណាត់ថ្នាក់ទី៣៨នៅក្នុងតារាងរបស់ពិភពលោក
និងជាប់ចំណាត់ថ្នាក់ទី១០ក្នុងនាមជាទីក្រុងដែលចំណាយខ្ពស់ជាងគេ
នៅតំបន់អាស៊ីការចំណាយរស់នៅក្នុងទីក្រុងមួយនេះ
គ្រាន់តែធ្លាក់ចុះបន្តិចតែប៉ុណ្ណោះ។ តម្លៃទំនិញ
និងសេវាកម្មនៅក្នុងតារាងបញ្ជីចំណាយរស់នៅរបស់ក្រុមហ៊ុន ECA
បានកើនឡើងប្រមាណ៤ភាគរយក្នុងមួយឆ្នាំគិតជាមធ្យមនៅតាមតំបន់
ទាំងនោះ ពោលអត្រាកំណើននេះ មានកម្រិតទាបជាងឆ្នាំមុនៗ
នៅពេលដែលតម្លៃទំនិញ និងសេវាកម្ម បានកើនឡើងជាមធ្យម៦ភាគរយ។
ដោយសារអត្រាប្តូរប្រាក់ដុល្លារហុងកុង
និងដុល្លារអាមេរិកមានស្ថិរភាពនោះ
ការចំណាយរស់នៅរបស់ជនបរទេសនៅទីក្រុងនេះនៅតែមានស្ថិរភាពដដែល។
តំបន់មួយចំនួនក្នុងប្រទេសឥណ្ឌា
នៅតែជាតំបន់ដែលចំណាយមានសភាពតិចជាងគេនៅទ្វីបអាស៊ី
ទាំងការចំណាយរស់នៅរបស់ជនបរទេស។ រដ្ឋធានីញូវដែលី របស់ប្រទេសឥណ្ឌា
ជាប់ចំណាត់ថ្នាក់ទី២០០នៅទូទាំងពិភពលោក ខណៈទីក្រុងបុមប៉ៃ
ជាប់ចំណាត់ថ្នាក់ទី២១៥។
ទីក្រុងការ៉ាជី របស់ប្រទេសប៉ាគីស្ថាន
ជាប់ចំណាត់ថ្នាក់ទី២៥៦ក្នុងពិភពលោក
ពោលគឺជាទីក្រុងដែលចំណាយសម្រាប់រស់នៅមានរបស់ជនបរទេសសភាពទាបជាង
គេបំផុតក្នុងពិភពលោក៕ BP
ប្រភព ភ្នំពេញ ប៉ុស្តិ៏
No comments:
Post a Comment