សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Sunday, June 23, 2013

ព្រះពុទ្ធរូបច្រើនអង្គ រកឃើញជាបន្តបន្ទាប់ តាមការយល់សប្តិក្មេងៗ

ស្ទឹងត្រែង: រឿងរ៉ាវ​កើតឡើង​មិនគួរ​ឱ្យ​ជឿ​សោះ​ថា គ្រាន់​តែមាន​គេ​មក​ប្រាប់​ក្នុង​សុ​បិ​ន្ត​ប្រែខ្លាយជា​ការពិត​ទៅហើយ​។ ជំនឿ​នេះ​មាន​តាំង​មក​តាំងពី​សម័យបុរាណ​ម្លេះ​។​

គេ​នៅ​ចាំបាន​ថា កំឡុង​ខែមេសា​ឆ្នាំ​២០១៣ មាន​ក្មេងប្រុស​អាយុ ១៤​ឆ្នាំ ម្នាក់​រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ប្រទះ​ឃើញ​ព្រះ​ពុទ្ធរូប​ចំនួន ៦៦ អង្គ នៅក្នុង​រូងភ្នំ​មួយ​ដែលមាន​ចម្ងាយ​ប្រមាណ ៧ គីឡូម៉ែត្រ​ពី​ភូមិ​។ កាលណោះ​ឳ​ពុក​ម្តាយ​របស់គេ​បាន​អះអាងថា មាន​លោកសង្ឃ​មក​យល់សប្តិ​ប្រាប់​កូនប្រុស​ឱ្យ​ដើរ​ទៅយក​កំណប់​បុរាណ​ក្នុង​ រូងភ្នំ​នោះមក​ថែរក្សា​។ ការ​យល់សប្តិ​បែបនេះ ពិតជា​រកឃើញ​ព្រះពុទ្ធ​រូបនោះ​មែន​។

​ហេតុផល​នេះ​បានធ្វើឱ្យ​មនុស្ស​ មួយចំនួន​ជឿ​ស្លុង​លើ​ជំនឿ​យល់សប្តិ​។ វត្ថុ​បុរាណ​ដែល​រកឃើញ​នោះ ធ្វើ​អំពី​ឈើ​ស្រោបមាស និង​ប្រាក់ មាន​រូបរាង​ជា ព្រះ​ពុទ្ធរូប​សុទ្ធសាធ​។​ ​ដោយសារ​វត្ថុ​បុរាណ​មានតម្លៃ ទើប​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​សម្រេច​យកទៅ​រក្សា​ទុក​នៅ​សារៈមន្ទីរ​ជាតិ​ទីក្រុង​ ភ្នំពេញ​។​

ដោយឡែក​ស្ត្រី​ម្នាក់ទៀត​រស់នៅ​ឃុំ​អូរឫស្សី​កណ្តាល ស្រុក​សៀមបូក ​ក៏បាន​អះអាង​ផងដែរ​ថា កូនប្រុស​បាន​ប្រទះឃើញ​ព្រះ​ពុទ្ធរូប​ចំនួន ១៤ អង្គ​កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៣​។​

​អ្នកស្រី​សោម សារុន អាយុ​៥០​ឆ្នាំ បាន​អះអាងថា កូនប្រុស​អាយុ ១៥​ឆ្នាំ របស់គាត់​ជា​អ្នក​យល់សប្តិ មាន​គេ​មក​ប្រាប់​ឱ្យ​ទៅរក​ជីក​កំណប់ ក្នុង​ដីដំបូក​មួយ​ចម្ងាយ​ជាង ១ គីឡូម៉ែត្រ​ពី​ផ្ទះ​។ មុនដំបូង​មិន​ជឿ​សម្តី​កូនប្រុស​ទេ ប៉ុន្តែ​នៅពេល​ឃើញជាក់ស្តែង​ទើប​គាត់​ជឿ​។​
​ ​
​ព្រះ​ពុទ្ធរូប ១៤ អង្គ​នោះ​មើលទៅ​ទំនងជា​ធ្វើ​ពី​ស្ពាន់​លាយឡំ​មាស​ស្រួយ​។ រូបអង្គ​នីមួយៗ សុទ្ធតែ​ខុសគ្នា​ទាំងអស់ ខ្លះ​កាន់​ទ្រ វាយ​ស្គរ គោះ​ឆាក និង​សម្តែង​របាំ​ជាដើម​។​
​ ​
​ស្ត្រី​ឈ្មោះ ​សោម សារុន បញ្ជាក់ថា គាត់​នឹង​រៀបចំ​កន្លែង​ត្រឹមត្រូវ​សម្រាប់​រៀប​អ​សនៈ​អុជ​ធូប​ហើយ ក៏​មិន​ជាវ​ឱ្យទៅ​អ្នកណា​ដែរ​។​
​ ​
​ លោកស្រី គឹម សាន់ មេឃុំ​អូរឫស្សី​កណ្តាល បាន​និយាយថា គ្រួសារ​ឈ្មោះ​ សោម សារុន ជីក​បាន​កំណប់​ព្រះពុទ្ធ​រូប​មែន​។ គាត់​មិនដឹង ថា រូប​ព្រះពុទ្ធ​បុរាណ​ទាំងនោះ មាន​សារៈសំខាន់ ឬ​យ៉ាងណា​នោះឡើយ​។ លោកស្រី​គ្រាន់តែ​ដឹង​គេ​និយាយ​តៗ​គ្នា​ក្នុងភូមិ​តែប៉ុណ្ណោះ​។​
​ ​
​ លោក ​ផេង ណា​ឡៃ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បានទេ នៅ​ល្ងាច​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៣ ប៉ុន្តែលោក ​សំ សា​ឯម អតីត​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​និយាយថា “​សម្បត្តិ​វប្បធម៌​ខ្មែរ គួរតែ​យកទៅ​រក្សាទុក​នៅ​ថ្នាក់ជាតិ មិនត្រូវ​ទុក​ដោយ​ខ្លួនឯង​នោះឡើយ​”៕​




ប្រភព khmer2world

No comments:

Post a Comment