អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton បានទទួលប្រាក់ចំនួន៥សែនដុល្លារ បន្ទាប់ពីការថ្លែងសន្ទរកថាមួយដើម្បីចូលរួមអបអរសាទរពិធី ខួបកំណើតលើកទី៩០របស់អតីតប្រធានាធិបតីអ៊ីស្រាអែលរយៈពេល ៤៥នាទី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Time របស់អ៊ីស្រាអែល។

ការ ឡើងថ្លែងសន្ទរកថារបស់លោក បានធ្វើឡើងនៅសភាជាតិ Peres របស់អ៊ីស្រាអែល ហើយទឹកប្រាក់ដែលលោកទទួលបាន ត្រូវបានផ្ដល់ជួនដោយមូលនិធិជាតិរបស់ប្រទេសមួយនេះ។ ក៏ប៉ុន្តែថវិកានេះ ត្រូវបានលោក Bill Clinton បង្វែរចូលក្នុងមូលនិធិរបស់លោកគឺ Billiam J. Clinton Foundation វិញ ។
ការ សែត The Times របស់អ៊ីស្រាអែលបានបន្តទៀតថា វាជាកិត្តិយសមិនអាចកាត់ថ្លៃបានដែលលោក Bill Clinton បានអញ្ជើញចូលរួមក្នុងពិធីនេះ ខណៈពេលដែលភ្ញៀវឯទៀតត្រូវចំណាយម្នាក់ៗយ៉ាងហោចណាស់ក៏៨០០ដុល្លារ ដែរដើម្បីចូលរួមក្នុងពិធីនេះ។
បើ យោងតាមរបាយការណ៍របស់កាសែត CCN របស់អាមេរិកបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១១ លោកBill Clinton អាចរកចំណូលបាន ៨៩លានដុល្លារពីការថ្លែងសន្ទរកថារបស់លោក ដែលបានធ្វើឡើងក្នុង និងក្រៅប្រទេស។
របាយការណ៍ នេះបានបន្តទៀតថា ប្រាក់ដែលលោកទទួលបាននៅពេលនេះ មិនមែនជាប្រាក់ដែលលោករកបានខ្ពស់បំផុតនោះឡើយ ពោលគឺលោកធ្លាប់ទទួលបានទឹកប្រាក់ចំនួន ៧៥០,០០០ដុល្លាររួចមកដែរ ពីការឡើងថ្លែងសន្ទរកថារបស់លោកក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ស្វីស (Ericsson) ដែលស្ថិតនៅទីក្រុងហុងកុងកាល ពីឆ្នាំ២០១១កន្លងទៅនេះ៕
ប្រភព sabayប្រែសម្រួល៖ ណារិន
No comments:
Post a Comment