តារាចម្រៀង និងតារាសម្តែងភាពយន្តល្បីល្បាញរឿង “Hannah Montana” Miley Cyrus បានព្រមានឪពុកនាងតាមបណ្តាញសង្គម Twitter ឱ្យទម្លាយការពិតបើមិនដូច្នេះទេ នាងនឹងនិយាយការពិតដោយខ្លួនឯង។
អត្ថន័យ
សរសេរក្នុងបណ្តាញសង្គម Twitter តារាស្រីវ័យ ២០ឆ្នាំ Miley Cyrus
ហាក់គំរាមឪពុកបង្កើតនាងលោក Billy Ray Cyrus ចំៗតែម្តង។
ខណៈនោះ Miley បានបង្ហោះរូបថតឪពុកនាងជាមួយនារីអាថ៌កំបាំងម្នាក់
ដោយសរសេរក្រោមរូបថតនោះថា៖ “ដោយសារប៉ាមិនឆ្លើយតបសារខ្ញុំ
ខ្ញុំទុកពេលឱ្យប៉ាមួយម៉ោងនិយាយការពិត
មិនអីចឹងទេខ្ញុំនឹងនិយាយការពិតជំនួសប៉ា”។
![]() |
Miley និងឪពុកម្ដាយមុនពេលឪពុកម្ដាយនាងលែងលះគ្នា |
ប៉ុន្តែក្រោយមក
តារាចម្រៀងវ័យក្មេងខាងលើបានលុបចោលសារដែលនាងបង្ហោះលើ Twitter
នោះវិញ។
មួយម៉ោងបានកន្លងផុតទៅនៅតែមិនមានអ្វីកើតឡើងដូចក្នុងសារដែល
Miley បានសរសេរបង្ហោះទេ។ នោះអាចប្រហែលមកពី Billy Ray
បានទាក់ទងទៅនាងហើយមើលទៅ។
ក្រោយពីទំនាក់ទំនង Billy Ray និងភរិយា Tish ឈានដល់ទីបញ្ចប់ដោយការលែងលះ
កាលពីសប្តាហ៍មុន មតិភាគច្រើនយល់ថា
នារីអាថ៌កំបាំងក្នុងរូបថតនោះអាចជាមូលហេតុក៏ថាបាន។
គេនៅសង្ស័យទៀតថា នារីម្នាក់នោះអាចជាមូលហេតុចម្បងនាំឱ្យ
Miley ព្រមានឪពុកនាងលើ Twitter៕
ប្រភព៖ Sabay News
No comments:
Post a Comment