យោងតាមគេហទំព័រ The Sun បានអោយដឹងថា បុរសបើករថយន្តដឹកទំនិញម្នាក់ មានជីវិតថ្លៃ អាចរស់រានមានជីវិត បន្ទាប់ពី គាត់ត្រូវបំពង់ដែក ចាក់ទម្លុះពោះ គាប់ជាប់នឹងកន្លែងអង្គុយ។
ហេតុការណ៏ដ៏អាក្រក់នេះ បានកើតឡើង នៅទីក្រុង Beijing ប្រទេសចិន បន្ទាប់ពី បុរសជា ជន រងគ្រោះ បើករថយន្តទៅបុកនឹងរបងដែក បណ្តាលអោយ ដែកថែបប្រវែង២ ម៉ែត្រ បុកទម្លុះពោះ តែម្តង។
ក្រោយពេលហេតុការណ៏ ក្រុមអ្នកពន្លត់អគ្គីភ័យ បានទៅដល់កន្លែង ហើយប្រើនូវឧបករណ៏ជាច្រើនប្រភេទ ដើម្បីកាត់បំពង់ដែកនោះ ហើយ យកបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យ។ អ្វីដែល មិនគួរអោយជឿនោះ គឺ បុរសរងគ្រោះរូបនោះ ថែមទាំងបានរួច ផុតពីគ្រោះថ្នាក់ ហើយ អាចវិលមក សភាពធម្មតា បានទៀតផង។
តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?



ដោយ រ៉ាស៊ី
No comments:
Post a Comment