សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Sunday, June 23, 2013

ឧត្តមសេនីយ៍ និងកូនប្រុស គ្រោះថ្នាក់ចរាចរ សង្ស័យជា ករណីគំនុំ

ភ្នំពេញៈ ឧត្តមសេនីយ៍មួយរូប រួមនិងកូនប្រុស បានរងរបួសធ្ងន់ ខណៈដែររថយន្តបាន រេចង្កូតទៅបុកអាហរដ្ឋាមួយ ខាងក្រោយកន្លែងហាត់ភ្នំពេញស្ពតក្លឹប ផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ នេះ ។
យោងតាមសប្តីប្រពន្ធ លោកឧត្តមសេនីយ៍រងគ្រោះ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរនេះ មិនមែនកើតចេញពី ការធ្វើប្រហែសនោះទេ រថយន្តប្តីរបស់គាត់ ត្រូវបាន ក្មេងប្រុសពីរនាក់ ជិះម៉ូតដេញគុបពីក្រោយ បណ្តាលឲ្យ បែកកញ្ចក់ ខណៈដែលគាត់ព្យាយាមជិះគេចក៏រ៉េចង្កូតទៅបុកបង្គោលអាហរដ្ឋាននេះតែម្តង។
អ្នកស្រីបានបន្តទៀតថា នៅមុខពេលកើតហេតុខ ណៈដែលប្តីរបស់គាត់បើករថយន្តថយក្រោយចេញពីផ្ទះ ក៏ ប៉ះជាមួយម៉ូតូវីវា របស់ក្មេងប្រុសពីរនាក់ ។ អ្នកស្រីបាន បញ្ជាក់ទៀតថា ដោយសារតែក្មេងនោះខឹងទើបនាំគ្នា ជិះម៉ូតូដេញគុបពីក្រោយរហូតដល់បែកកញ្ចក់ខាងក្រោយ ហើយប្តីរបស់គាត់ក៏បានរ៉េចង្កូតចូលទៅបុកផ្ទះគេ បណ្តាលឲ្យគ្រោះថ្នាក់តែម្តង ។
យ៉ាងណាក៏ដោយយើងនៅមិនទាន់ដឹងពីហេតុការណ៍ច្បាស់លាស់ អំពីគ្រោះថ្នាក់ចរាចរនោះទេ ប៉ុន្តែឥឡូវនេះ ជនរងគ្រោះពីរ នាកឳពុក កូនត្រូវបានក្រុមគ្រួសារសាច់ញាតិ យករថយន្តមកទទួលទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ៕



























ប្រភព  khmerload

No comments:

Post a Comment