សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Monday, June 24, 2013

អត្តឃាត​ចម្លែកៗ​ស្ទើរតែ​ពុំ​ជឿ​

១.​ខឹង​ប្តី​ផឹកថ្នាំ​សម្លាប់ខ្លួន ប្រែជា "​ដេក​ភ្លេច​" កណ្តាលទន្លេ​
​ព្រឹក​ព្រលឹម​ថ្ងៃទី​១២/៨/២០១២ ពលរដ្ឋ​រស់នៅ​ប្រជុំជន Wenling ខេត្ត Zhejiang ប្រទេស​ចិន​ជ្រួលច្របល់​ដោយ​ឃើញ​ស្ត្រី​ម្នាក់​អណ្តែត​ប៉ែល​ប៉ោល ភ្នែក​ទាំង​២​បិទ​ជិត ដៃ​ដា​ក់លើ​ពោះ ។​​
ពេលនោះ​អ្នកណា​ក៏​គិតថា ស្ត្រី​រូបនេះ​បាន​ស្លាប់​ហើយ ហេតុនេះ​ក៏​ពុំមាន​អ្នកណា​លោត​ចុះទៅ​ជួយ​ឡើយ ហើយ​នាំគ្នា​ជូនដំណឹង​ដល់​អាជ្ញាធរ​ដើម្បី​មក​ស្រង់​យក​សាកសព ។ ពេលដែល​ប៉ូលិស​លោត​ចុះ​ទឹក ដើម្បី​ត្រៀម​យក​សាកសព​ឡើងលើ​គោក ទើប​ដឹងថា ស្ត្រី​រូបនេះ​នៅមាន​ជីវិត ។​
ក្រោយមក​ទើប​ដឹងថា ស្ត្រី​រូបនេះ​មានត្រកូល Zhang ។ នៅពេល​ព្រឹក​ព្រហាម​មុនពេល​កើតហេតុ នាង​បាន​ឈ្លោះប្រកែក​ខ្លាំង​ជាមួយ​ប្តី ។ ដោយ​ខឹង​ខ្លាំងពេក​នាង​ក៏​យក​ថ្នាំ​រំងាប់​អារម្មណ៍​២០​គ្រាប់​មក​ផឹក​បំណង​ ធ្វើអត្តឃាត ។ ក្រោយពេល​ផឹក​រួច​នាង​ក៏​ដើរ​ចេញពីផ្ទះ​ម្នាក់ឯង ហើយ​ពុំ​ដឹងថា ដោយហេតុ​អ្វី​ទើប​នាង​ត្រឡប់​ជា​ដេក​ភ្លេច​លើ​ទន្លេ​ទៅវិញ ។ តាម​នាង Zhang នោះ​អាច​ពេល​ថ្នាំ​ជ្រៀប​នឹង​វិលមុខ​ក៏​ធ្លាក់ចុះ​ទន្លេ ។​
ប្រការ​ចម្លែក​គឺ​នាង Zhang ពុំ​ចេះ​ហែល​ទឹក​ទេ ប៉ុន្តែ​ត្រឡប់​ជា​អាច "​ដេក​" លើ​ផ្ទៃ​ទឹក​ប្រមាណ​៤០​នាទី ។ តាម​អ្នកឯកទេស​ខាង​ហែល​ទឹក​នោះ​ដោយសារ​នាង​មាន​រាង "​តុល្យភាព​" ហើយ​សរីរាង្គ​ត្រូវបាន "​ព្រលែង​" ទាំងស្រុង​វា​ជួយ​ឲ្យ​នាង​អ​ណ្តែ​លើទឹក​បាន​យ៉ាង​ងាយ​ទោះបី​មិនចេះ​ហែល​ទឹក​ ក៏ដោយ ។​



២.​ផឹកថ្នាំ​សម្លាប់​សត្វល្អិត ត្រលប់​ទៅជា​ឡើង​...​រឹង​
គេ​នាំគ្នា​សែង​លោក Jiang ត្រឡប់​ចូល​មន្ទីរពេទ្យ​
វេលា​ព្រឹក​ថ្ងៃទី ៣/៤/២០១៣ ប៉ូលិស​ក្រុង Zhaoyuan ខេត្ត​សាន​តុង ប្រទេស​ចិន ទទួលបាន​ទូរស័ព្ទ​បន្ទាន់​មួយ​របស់​បុរស​ម្នាក់​ឈ្មោះ Jiang ដោយ​ប្រាប់ថា គេ​បាន​ផឹកថ្នាំ​ធ្វើអត្តឃាត ។ ប៉ូលិស​សួរ​អាសយដ្ឋាន តែ​ទូរស័ព្ទ​ត្រូវ​បិទ ។​
​បន្ទាប់ពី​កំណត់​បាន​ទីតាំង​ទូរស័ព្ទ​ហៅ​ មក ប៉ូលិស​រួមជាមួយ​រថយន្ត​សង្គ្រោះបាន​ទៅកាន់​ផ្ទះ​លោក Jiang ។ នៅ​ទីតាំង​កើតហេតុ​គេ​ឃើញ​នៅសល់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដប​តូច​ប្រហែល​ ពាក់កណ្តាល ។ មានន័យថា ពាក់កណ្តាល​ទៀត ១៥០ml ត្រូវបាន Jiang ផឹក ។ គេ​ប្រញាប់ប្រញាល់​សែង Jiang ទៅកាន់​មន្ទីរពេទ្យ​ជិត​បំផុត ។​
ប៉ុន្តែ​ពេលទៅដល់​មន្ទីរពេទ្យ​លោក Jiang ចចេស​ពុំ​ព្រម​លាង​សម្អាត​ពោះ​វៀត ហើយ​ថែមទាំង​សម្រាត​ខោ​អាច​លោត​គេច​ចេញពី​មន្ទីរពេទ្យ​ទាំង​ប្រដាប់ភេទ​ឡើង​ ...​រឹង រត់​ជុំវិញ​ភូមិ ។ ជិត​មួយ​ម៉ោង​ក្រោយមក​ទើប​គេ​អាច​ចាប់បង្ខំ​ឲ្យ​គាត់​លាង​ពោះវៀន​ចេញ​បាន ។​
វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​និយាយថា ប្រហែល​លោក Jiang ទិញ​ច្រឡំ​ប៉ះចំ​ថ្នាំ​ក្លែងក្លាយ មាន​ផ្ទុក​សារធាតុ​រំញោច​ផ្លូវភេទ ។ ព្រោះថា ថ្នាំ​សម្លាប់​សត្វល្អិត​ធម្មតា​វា​ធ្វើ​ឲ្យ​ងាប់​ប្រព័ន្ធ​សរសៃប្រសាទ​របស់ ​សត្វ​ល្អិត ហេតុនេះ​បើជា​ឱសថ​ថ្នាំ​នេះ​មែន​លោក Jiang ពុំ​អាចមាន​អាកា​រៈប​បែបនេះ​ឡើយ ។​
៣.​ធ្វើ​ឫក​ចង់​លោត​ពីលើផ្ទះ​សម្លាប់ខ្លួន​ជ្រុលជើង​រអិល​...​ងាប់​មែន​

ដោយសារតែ​ចង់​គំរាម​សង្សារ​ទើប​បុរស​២៨​ឆ្នាំ​រូបនេះ​បាត់បង់​ជីវិត​
រំលង​អា​ធ្រា​ត​ឈានចូល​ព្រលឹម​ថ្ងៃទី ២៧/៣/២០១៣ យុវជន​ត្រកូល​ម៉ា និង​មិត្តស្រី​ត្រកូល​លឺ បាន​ឈ្លោះប្រកែក​គ្នា​នៅ​អាគារ​ជាន់​ទី​៦ នៃ​ក្រុង Benxi ខេត្ត Liaoning ប្រទេស​ចិន ដែលជា​ម្ចាស់ផ្ទះ​របស់​យុវជន​នោះ ។ ទោះបី​លោក​ម៉ា​ប្រឹង​លួងលោម​យ៉ាងណា​ក៏​នាង​លី​ពុំ​ព្រម ។ ចុងក្រោយ​ក៏​សម្រេច​ធ្វើជា​ចង់​សម្លាប់ខ្លួន​ដើម្បី​ផ្សះផ្សា​ជាមួយ​សង្សារ ។​
​និយាយ​គំរាម​បណ្តើរ​ក៏​ឡើង​បង្កាន់ដៃ​បង្អួច​បណ្តើរ ហើយដោយ​ជ្រុលជើង ក៏​ធ្លាក់​មកក្រោម​ស្លាប់ សូម្បីតែ​នាង​លី​ប្រុង​ឃាត់ ក៏​ឃាត់​មិនទាន់ ៕​
ប្រភព Khmer Sthapana News

No comments:

Post a Comment