សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, June 11, 2013

មើលឃើញ​ដាស​ហោះ​ផ្ទាល់​ភ្នែក​តែម្តង​!


​អវកាសយានិក ៣ រូប នៃ​យន្តហោះ​ធុន​តូច​១​គ្រឿង បាន​សម្លឹង​ឃើញ​វត្ថុ​ហោះហើរ​មិន​កំណត់​បាន (UFO -​ថាសហោះ​) ស្ថិតនៅ​ពីលើ​និកាយ​សាសនា​វិទ្យាសាស្ត្រ (Scientolgy) នៃ​ទីក្រុង East Grinstead ប្រទេស​អង់គ្លេស ។​

អាកាសយានដ្ឋាន Gatwick កន្លែង​ត្រូវបាន​អះអាង​ពី UFO បង្ហាញ​វត្តមាន​
​ពេលនោះ ក្រុម​អវកាសយានិក កំពុង​ត្រៀម​ចុះចត​នៅ​អាកាសយានដ្ឋាន Gatwick ។​
​អវកាសយានិក​ទាំងអស់ សុទ្ធតែ​បានឃើញ “​ថាសហោះ ២ ដែល​សំប៉ែត​ធ្វើ​ពី​ប្រាក់​” ហោះ​នៅ​ពីក្រោយ​ពួកគេ​ប្រមាណ ៣០ ម៉ែត្រ ប៉ុណ្ណោះ ។ ចំណែក​ប្រព័ន្ធ​ត្រួតពិនិត្យ​អាកាសចរណ៍​អង់គ្លេស ក្រោយមក បាន​មើលឃើញ​វត្ថុ​ចម្លែក​នេះ ដល់​ទៅ ៦ គ្រឿង លើ​រលក​រ៉ា​ដា​របស់គេ មុនពេល​វា​បាត់ស្រមោល​ទៅ ។​

​ស្របពេល​ជាមួយគ្នានេះ មាន​យន្តហោះ Boeing 777 ១​គ្រឿង កំពុង​ហោះហើរ​ឆ្លងកាត់​ស្នាក់ការ​របស់​និកាយ​សាសនា​វិទ្យាសាស្ត្រ នៅ East Grinstead ។ យន្តហោះ Boeing 767 ១​គ្រឿង​ផ្សេងទៀត ដែល​ហោះហើរ សុទ្ធសឹង​បានឃើញ​ថាសហោះ ពណ៌​ប្រាក់​២ គ្រឿង ស្ថិតនៅ​ចម្ងាយ​ពី​ផ្ទៃដី ប្រមាណ ៣០០០ ម៉ែត្រ ។​

​ប៉ូលីស ក៏បាន​ស៊ើបអង្កេត និង​សន្និដ្ឋាន​ត្រឹម​ថា វា​អាចជា​កន្លែង ឬ ពោង​ហោះ ប៉ុន្តែ ពុំ​អាច​បកស្រាយ​បាន​ថា ហេតុអ្វី​បានជា​វា​បង្ហាញខ្លួន រួច​បាត់ស្រមោល​! ។​

​ ព្រឹត្តិការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១២ ប៉ុន្តែ​រហូតទល់​ថ្ងៃទី​៨ មិថុនា ២០១៣ ទើប​ព័ត៌មាន​នេះ ត្រូវបាន​ទម្លាយ​ចេញ ៕
ប្រភព ខ្មែរស្ថាបនា

No comments:

Post a Comment