សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, June 22, 2013

សមយុទ្ធ​យោធាអាមេរិក​នៅក្នុង​ប្រទេស​ហ៊្សកដានី




អាមេរិក ៖ ​នេះ​គឺជា​រូបភាព​មួយ​បង្ហាញ​ពី​ការ​បាញ់​កាំជ្រួច​នៅ​លើ​វាល​ខ្សាច់​ ហើយ​រថក្រោះ​ជាច្រើន​កំពុង​ធ្វើ​​សមយុទ្ធ​នូវ​របៀប​វាយ​ប្រហារ​តាម​ផ្លូវ​ គោក​ដោយ​សមយុទ្ធ​នេះ​ ស្ថិត​ក្រោម​ការ​តាម​មើល​យ៉ាង​ដិត​ដល់​បំផុត​​ពី​មេ​បញ្ជា​​ការ​យោធា​ អាមេរិក ​​និង​មេ​បញ្ជា​​ការ​យោធា​ហ៊្សកដានី​ហើយ​សម​យុទ្ធ​​នេះ​ដែរ ត្រូវ​គេអោយ​​ឈ្មោះ​ថា តោ​វាយ​សង្គ្រុប​។
មានការ ​ផ្ទុះ​ជាច្រើន​និង​ការ​បង្ហាញ​កម្លាំង​ ផ្សេងៗ​ទៀត​ត្រូវ​បាន​គេ​​ធើ្វ​ឡើង​នៅ​លើ​វាល​ខ្សាច់​ប្រទេស​ហ៊្សក​ដានី ពោល​គឺ​ការ​ធ្វើ​សមយុទ្ធ​នេះ មិន​ស្ថិត​​នៅ​ឆ្ងាយ​ប៉ុន្មាន​​ពី​ព្រំដែន​ប្រទេស​ស៊ីរី។
មជ្ឈដ្ឋាន​ខ្លះ រំពឹង​ថា កងទ័ព​អាមេរិក អាច​និងប្រើ​ប្រាស់​កាំជ្រួច​ប៉ាទ្រីយ៉ូត​​ Patriot និង​យន្ត​ហោះ​​ចម្បាំង​ធន F-16 នៅក្នុង​សមយុទ្ធ​នេះ។
លោក​ឧត្តម​នាវីឯក Wilaim Lescher (វីលៀម​ លេសសើរ) ប្រធាន ​នៃ​ក្រុម​វាយ​លុក​ទី​ ៥ និយាយ​ថា សមយុទ្ធ​នេះ​មាន​​ក្រុម​កង​​ទាហាន​ម៉ារីន​ ២០០០នាក់​និង​នា​វា ៣គ្រឿង​ ហើយ​ប្រយុទ្ធ​ទៅមុខ​យ៉ាង​រលូន។
ចំណែក​យន្ត​ហោះវិញ​ និង​ត្រឡប់​ទៅ​កាន់​មូល​ដ្ឋាន​របស់​ខ្លួន​នៅ​លើនាវា ក្រោយ​ពី​បញ្ចប់​បេសកកម្ម​​ប្រយុទ្ធ៕
ប្រភពពី កម្ពុជាថ្មី

No comments:

Post a Comment