
យោងតាមប្រភពព័ត៌មានពីគេហទំព័រ http://rt.com បានឲ្យដឹងថា យន្តហោះចម្បាំងអត់មានអ្នកបើករបស់អាល្លីម៉ង់ បានបុកគ្នាជាមួយនឹងយន្តហោះដឹកអ្នកដំណើរចំនួន១០០នាក់ ដោយសារ យន្តហោះចម្បាំងរបស់អាល្លីម៉ង់ មិនបានធ្វើការត្រួតពិនិត្យជាមុនសិន មុននឹងចាប់ផ្តើមដំណើរការ Luna-2000 ទើបបណ្តាលឲ្យយន្តហោះបាត់បង់លំនឹងក្នុងការទប់ទល់ទៅនឹងខ្យល់បក់ នៅលើអាការធាតុ ជាហេតុធ្វើឲ្យមានការប៉ះគ្នាជាមួយយន្តហោះដឹកអ្នកដំណើរតែម្តងនៅ ចំណុចនៃរដ្ឋធានី Kabul នេះបើយោងតាមសេចក្តីរាយការពី Der Spiegel ។

ចំពោះហេតុការណ៍នេះត្រូវបានគេបង្ហោះជាវីដេអូ តាមប្រពន្ធ័ Youtube ដោយសារតែក្រុមហ៊ុនផលិតយន្តហោះចម្បាំងនេះ មិនដែលធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ទេ ទើបបង្កឲ្យមានការបុកគ្នាជាមួយយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាការចរណ៍ Ariana ជាញឹកញាប់។

វីដេអូនេះត្រូវបានបង្ហោះឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស អាល្លឺម៉ង់ Thomas de Maizière បានសម្រេចចិត្ត បោះបង់ចោលចំណែកដែលនៅសេសសល់នៃការផលិតយន្តហោះចម្បាំងនេះ ដែលគិតជាទឹកប្រាក់ប្រមាណ$ 652 លានដុល្លារ ហើយជំនួស ដោយគ្រឿងឧបករណ៍ EuroHawk ដើម្បីធ្វើការទិញ Northrop Grumman នៃ RQ-4B ទុកសម្រាប់ចាប់មុខសញ្ញាគោលដៅវិញ។ លោកបានបន្តទៀតថាទោះបីជាមានការធ្វើដូចនេះក៏ដោយ ក៏ប៉ុន្តែវានៅមិនទាន់អាចធានាបាននូវសុវត្ថិភាពពេញលេញនៅឡើយទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគឺជាប្រទេសមួយដែលមានមានសមត្ថភាព ក្នុងការពង្រឹងគោលនយោបាយរបស់ពួកគេនៅលើបណ្តាប្រទេសផ្សេងទៀតជា ច្រើន ជាមួយនឹងបច្ចេកវិទ្យាដ៏ខ្ពស់ក្នងុការផលិតយន្តហោះចម្បាំង ហេតុដូច្នេះហើយទើប ប្រទេស អាល្លឺម៉ង់បានទិញយន្តហោះចម្បាំងមួយពីក្រុមហ៊ុនផលិតរបស់ សហរដ្ឋអាមេរិក៕ ដោយ៖រីករាយ
ABC
No comments:
Post a Comment