សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, June 22, 2013

សម្តេច​ តេ​ជោ​សែន​ បង្ហាញ​ពី​ការ​គ្រប់គ្រង​សភាពការណ៍​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ​ ឆ្នាំ​២០១០

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៣​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​បង្ហាញ​ ពី​ការ​គ្រប់គ្រង​ សភាពការណ៍​ ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ កាលពី​ឆ្នាំ​២០១០​ ដល់​ប្រជាពលរដ្ឋ​ ជា​សា​ ធារ​ណៈ​ អំពី​ការ​គ្រប់គ្រង​សភាពការណ៍​ ដោយ​ភាព​អត់ធ្មត់​ក្នុង​ការ​បញ្ចៀស​សង្គ្រាម​ របស់​
រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​ មិន​នាំ​ឲ្យ​មាន​មហន្តរាយ​ដល់​ប្រទេស​ជាតិ​នៅ​ពេល​ខាង​មុខ​។​



សម្តេច​តេ​ជោ​សែន​ បាន​ថ្លែង​ជា​សាធារណៈ​ ក្នុង​ពេល​សម្តេច​អញ្ជើញ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ ព្រះ​វិហារ​វត្ត​ ប្រាសាទ​ ស្ថិត​នៅ​ឃុំ​តានី​ ខេត្តកំពត​ និង​ជម្រាប​ជូន​ពី​ការ​គ្រប់គ្រង​សភាពការណ៍​ នៃ​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់​ពី​ការ​លំបាក​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បញ្ចៀស​សង្គ្រាម​ សម្រេច​ជ្រើសរើស​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​ បើ​មិន​ដូច្នោះ​ប្រទេស​នឹង​មាន​មហន្តរាយ​។​

សម្តេច​បាន​លើក​ឡើង​ថា​ ខ្ញុំ​សុំ​ទំលាយ​ជា​សាធារណៈ​ឲ្យ​បានដឹង​ថា​ តួនាទី​នាយក​រដ្ឋមន្ត្រី​ វា​ខុស​គ្នា​ពី​តួនាទី​ ចៅហ្វាយស្រុក​ ក្នុង​ការ​គ្រប់គ្រង​ សភាពការណ៍​ព្រំដែន​ អីចឹង​បើ​សម្រេច​បោះ​ឆ្នោត​ខុស​ នឹង​នាំ​ឲ្យ​មាន​មហន្តរាយ​ដល់​ប្រទេស​ជាតិ​នា​ពេល​ខាង​មុខ​។​
​សម្តេច​បញ្ជាក់​ថា​ អ្វី​ដែល​ជា​ការ​គ្រប់​គ្រង់​សភាពការណ៍​ជម្លោះព្រំដែន​គឺ​កម្ពុជា​អត់ធ្មត់​ មិន​ឲ្យ​មានការ​ផ្ទុះ​សង្គ្រាម​ ក្នុង​ទ្រង់ទ្រាយ​ធំ​ ដូច​គណបក្សប្រឆាំង​ឌឺ​នោះ​ទេ​ តែ​ទីបំផុត​សភាពការណ៍​ព្រំដែន​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ក្នុង​ឆ្នាំ​២០១១​។​
​សម្តេច​បាន​ធ្វ​ការ​វិភាគ​ជូន​ជូន​ដល់​ម្ចាស់​ឆ្នោត​ថា​ ដើម្បី​ឲ្យ​យល់​ពី​ការ​លំបាក​ ដល់​នាយក​រដ្ឋមន្ត្រី​ បើ​នាយ​រដ្ឋមន្ត្រី​ មិនមែន​ជា​ ហ៊ុន​ សែន​ តើ​សភាពការណ៍​ព្រំដែន​វា​ទៅ​ជា​យ៉ាងណា​ មក​ដល់​ពេល​នេះ​ បើ​នាយក​រដ្ឋមន្ត្រី​ផ្សេង​ឆេវឆាវ​ ថៃ​បាញ់​ត្រូវ​ តែ​បាញ់​គេ​វិញ​ តែ​យើង​បាន​អត់ធ្មត់​រហូត​ដល់​មានការ​ចរចា​ ធ្វើ​ឲ្យ​សភាពការណ៍​ ស្ងប់ស្ងាត់​ដល់​សព្វថ្ងៃ​។​
​សម្តេច​បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា​ សម្តេច​ធ្លាប់​ចូល​សមរភូមិ​១០៥​លើក​ របួស​៥​លើក​ និង​ពិការ​ភ្នែក​ម្ខាង​ ជា​បទ​ពិសោធន៍​ដ៏​រឹង​មាំ​ របស់​សម្តេច​ ក្នុង​ការ​គ្រប់គ្រង​សភាពការណ៍​ព្រំដែន​ ឲ្យ​ទទួល​បាន​សន្តិភាព​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ បើ​មិន​អ​ញ្ចឹ​ង​ទេ​ពេល​នេះ​មិន​ថា​មានរឿង​អ្វី​នោះ​ទេ​៕​ ដោយ​៖​ ស្រី​ផល​
ប្រភព ពីABC

No comments:

Post a Comment